ជំនួយអត្ថប្រយោជន៍សុខភាព

ទទួលបានជំនួយទាក់ទងនឹងសំណួរអំពីការធានារ៉ាប់រង សិទ្ធិទទួលបាន ការដាក់ពាក្យ និងច្រើនទៀត។

ខាងក្រោមនេះគឺជាសំណួរទូទៅបំផុតមួយចំនួននៃអ្នកឯកទេសអត្ថប្រយោជន៍សុខភាពរបស់យើង។ ប្រសិនបើអ្នករកមិនឃើញចម្លើយដែលអ្នកកំពុងស្វែងរក សូមទាក់ទងយើង។

សេវាបម្រើអតិថិជន
1-877-606-6705

និយាយទៅកាន់អ្នកឯកទេសខាងអត្ថប្រយោជន៍សុខភាព។

ហៅទូរសព្ទ ឬអ៊ីមែល តាមរយៈ SEIU775BG-caregiver@magnacare.com,
អ្នកអាចទាក់ទងពួកគេបានពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8 ព្រឹក ដល់ 6 ល្ងាច ម៉ោងប៉ាស៊ីហ្វិក។

 
អ្នកនឹងត្រូវបានភ្ជាប់ជាមួយអ្នកតំណាងដែលនិយាយភាសារបស់អ្នក ហើយអាចជួយអ្នកបាន។

សំណួរទូទៅ

ខាងក្រោមនេះគឺជា សំណួរទូទៅបំផុតមួយចំនួនអំពីការធានារ៉ាប់រងលើការថែទាំសុខភាព។

ធានារ៉ាប់រងលើការថែទាំសុខភាព

ស្វែងយល់អំពី ការធានារ៉ាប់រងសុខភាពសម្រាប់អ្នកថែទាំ។

ការធានារ៉ាប់រងលក្ខណៈបុគ្គល៖ អ្នកត្រូវតែធ្វើការឱ្យបាន 80 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែរយៈពេល 2 ខែជាប់ៗគ្នា ដើម្បីមានសិទ្ធិទទួលបានការធានារ៉ាប់រងលក្ខណៈបុគ្គល។
Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)៖ អ្នកត្រូវតែធ្វើការ 120 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ ដើម្បីអាចមានសិទ្ធិទទួលបាន Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)។

ពិនិត្យមើលសិទ្ធិទទួលបានរបស់អ្នកនៅក្នុងគណនីអត្ថប្រយោជន៍សុខភាពរបស់អ្នក។

អ្នកអាចដាក់ពាក្យស្នើសុំបាននៅពេលដែលអ្នកមានសិទ្ធិជាលើកដំបូង ក្នុងអំឡុងពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) ឬប្រសិនបើអ្នកមាន ព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់

ស្វែងយល់បន្ថែម

មធ្យោបាយងាយស្រួលបំផុតដើម្បីដាក់ពាក្យ ឬធ្វើការផ្លាស់ប្តូរលើការធានារ៉ាប់រងគឺតាមរយៈបណ្តាញអ៊ិនធឺណិតនៅក្នុងគណនីអត្ថប្រយោជន៍សុខភាពរបស់អ្នក។

ដើម្បីដាក់ពាក្យ ឬធ្វើការផ្លាស់ប្តូរតាមសំបុត្រប្រៃសណីយ៍ ឬទូរសារ៖ ប្រសិនបើអ្នកបានទទួលមគ្គទ្ទេសក៍អត្ថប្រយោជន៍សុខភាពដែលបានបោះពុម្ព អ្នកអាចប្រើកម្មវិធីអត្ថប្រយោជន៍សុខភាពដែលមាននៅក្នុងសំបុត្រប្រៃសណីយ៍របស់អ្នកបាន។ ផ្ញើសំបុត្រប្រៃសណីយ៍ ឬទូរសារនូវពាក្យសុំដែលបានបំពេញរបស់អ្នក ទៅកាន់អាសយដ្ឋាន ឬលេខទូរសារដែលមានរាយក្នុងពាក្យសុំ​អត្ថប្រយោជន៍សុខភាព។ តម្រូវឱ្យមានការបង់ថ្លៃប្រៃសណីយ៍នៅសហរដ្ឋអាមេរិក។

កាលបរិច្ឆេទចាប់ផ្តើមការធានារ៉ាប់រងរបស់អ្នកនឹងប្រែប្រួលអាស្រ័យលើពេលដែលអ្នកដាក់សំណើសុំអត្ថប្រយោជន៍សុខភាពដែលបានបំពេញរបស់អ្នក និងនៅពេលដែលអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិ។

មានសិទ្ធិថ្មី៖ ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិ ហើយពាក្យសុំដែលអ្នកបំពេញរួចត្រូវបានទទួលនៅ ឬមុនថ្ងៃទី 15 នៃខែនោះ ការធានារ៉ាប់រងរបស់អ្នកនឹងចាប់ផ្តើមនៅថ្ងៃទី 1 នៃខែបន្ទាប់។ ប្រសិនបើពាក្យសុំរបស់អ្នកត្រូវបានទទួលនៅចន្លោះថ្ងៃទី 16 និងថ្ងៃទី 31 នៃខែនោះ ការធានារ៉ាប់រងរបស់អ្នកនឹងចាប់ផ្តើមនៅថ្ងៃទី 1 នៃខែបន្ទាប់ពីខែបន្ទាប់។

  • ឧទាហរណ៍៖ ប្រសិនបើពាក្យសុំត្រូវបានទទួលនៅចន្លោះថ្ងៃទី 16 ខែមករាដល់ថ្ងៃទី 31 ខែមករា ការធានារ៉ាប់រងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែមីនា។

បើកទទួលចុះឈ្មោះ (Open Enrollment) (ថ្ងៃទី 1-20 ខែកក្កដាជារៀងរាល់ឆ្នាំ)៖ ពាក្យស្នើសុំ និងការផ្លាស់ប្ដូររបស់អ្នកត្រូវតែទទួលបាននៅ ឬមុនថ្ងៃទី 20 ខែកក្កដា ដើម្បីដំណើរការសម្រាប់ការធានារ៉ាប់រងដែលចាប់ពីថ្ងៃទី 1 ខែសីហា។

ព្រឹត្តិការណ៍ជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់៖ ដើម្បីចុះឈ្មោះ ឬធ្វើការផ្លាស់ប្តូរដោយសារតែព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមទាក់ទង SEIU 775 Benefits Group ក្នុងរយៈពេល 30 ថ្ងៃ។

  • ឧទាហរណ៍៖ ប្រសិនបើអ្នកមានកូននៅថ្ងៃទី 1 ខែមករា អ្នកមានពេលរហូតដល់ថ្ងៃទី 31 ខែមករា ដើម្បីទាក់ទង SEIU 775 Benefits Group អំពីការចុះឈ្មោះខ្លួនឯង និង/ឬកូនៗរបស់អ្នក។

និយោជករបស់អ្នកនឹងកាត់ប្រាក់ចំណាយដែលបង់ជាមុននៃសហបុព្វលាភប្រចាំខែរបស់អ្នកដោយស្វ័យប្រវត្តិ (ចំនួនដែលអ្នកបង់ជារៀងរាល់ខែ) ពីប្រាក់ឈ្នួលរបស់អ្នក។ ប្រសិនបើនិយោជករបស់អ្នកមិនអាចធ្វើការកាត់ប្រាក់បាន អ្នកនឹងទទួលបានសំបុត្របង់ប្រាក់ដោយខ្លួនឯងនៅក្នុងសំបុត្រប្រៃសណីយ៍ និងតាមអ៊ីមែលដែលណែនាំអ្នកឱ្យបង់សហបុព្វលាភរបស់អ្នក។ អ្នកអាចបង់ប្រាក់តាមមូលប្បទានប័ត្រ ឬប្រើគណនីអនឡាញរបស់អ្នក។

ប្រសិនបើអ្នកជា IP ជាមួយ CDWA ៖ ការទូទាត់ប្រចាំខែដំបូងរបស់អ្នកនឹងជាការបង់ប្រាក់ដោយខ្លួនឯង។

ដើម្បីរក្សាការធានារ៉ាប់រងលក្ខណៈបុគ្គល អ្នកត្រូវ៖

  • ធ្វើការ 80 ម៉ោងឬច្រើនជាងនេះក្នុងមួយខែ។
  • រាយការណ៍ចំនួនម៉ោងរបស់អ្នកក្នុងរយៈពេល 60 ថ្ងៃនៃខែដែលបានធ្វើការ
  • បង់ប្រាក់ចំណាយដែលត្រូវបង់ជាមុន​សហបុព្វលាភប្រចាំខែ $25 របស់អ្នក។

នៅពេលអ្នកមានធានារ៉ាប់រង អ្នកត្រូវតែបន្តធ្វើការឱ្យដល់ចំនួនម៉ោងដែលត្រូវបានតម្រូវក្នុងមួយខែ និង បង់ប្រាក់ចំណាយដែលបង់ជាមុននៃសហបុព្វលាភរ៉ាប់រងប្រចាំខែរបស់អ្នកឱ្យទាន់ពេល ដើម្បីរក្សាការធានារ៉ាប់រងសុខភាពបន្ត។ ដោយសារការធានារ៉ាប់រងដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក និង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) មានលក្ខខណ្ឌតម្រូវនៃចំនួនម៉ោងខុសៗគ្នា អ្នកអាចបាត់បង់ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ប៉ុន្តែនៅតែរក្សាការធានារ៉ាប់រងលក្ខណៈបុគ្គលរបស់អ្នក។ ស្វែងយល់បន្ថែមអំពីរបៀបដែលចំនួនម៉ោងធ្វើការមានឥទ្ធិពលលើការធានារ៉ាប់រងរបស់អ្នក

ប្រសិនបើអ្នកបាត់បង់ការធានារ៉ាប់រងសុខភាព អ្នកនឹងទទួលបានព័ត៌មានអំពីការបន្តការធានារ៉ាប់រងតាមរយៈ COBRA។

COBRA៖ (ច្បាប់ស្តីពីដំណើរសម្របសម្រួលថ​វិកា Omnibus រួម) ជួយអ្នកថែទាំ និងកូនរបស់ពួកគាត់ដែលបានបាត់បង់ការធានារ៉ាប់រងសុខភាព។ តាមរយៈ COBRA នៅពេលអ្នកបាត់បង់ការធានារ៉ាប់រងរបស់អ្នក ឬ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) អ្នកអាចទទួលបានការធានារ៉ាប់រងបន្តលើការថែទាំសុខភាពសម្រាប់ការបង់ប្រាក់ប្រចាំខែ។ អត្ថប្រយោជន៍ COBRA របស់អ្នកត្រូវបានគ្រប់គ្រងដោយ Ameriflex។ សម្រាប់សំណួរអំពី COBRA សូមហៅទូរសព្ទទៅសេវាបម្រើអតិថិជន៖ 1-877-606-6705

ជម្រើសធានារ៉ាប់រងលើការថែទាំសុខភាពផ្សេងទៀត៖ ប្រសិនបើអ្នកបានបញ្ឈប់ការថែទាំ ហើយត្រូវការស្វែងរកការធានារ៉ាប់រងលើការថែទាំសុខភាពរយៈពេលវែង សូមចូលទៅកាន់ wahealthplanfinder.org។ អ្នកអាចស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបាន Washington Apple Health ដោយឥតគិតថ្លៃឬអត់ ឬប្រៀបធៀបជម្រើសថែទាំសុខភាពផ្សេងទៀតបាន។

ប្រសិនបើអ្នកមិនចង់ចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាព ឬចង់បញ្ចប់ការធានារ៉ាប់រងរបស់អ្នក និង/ឬការធានារ៉ាប់រងរបស់កូនអ្នក អ្នកអាចបំពេញទម្រង់បែបបទលះបង់ការធានារ៉ាប់រង។ ប្រសិនបើអ្នកជ្រើសរើសលះបង់ការធានារ៉ាប់រង អ្នកនឹងមិនអាចចុះឈ្មោះម្តងទៀតបានទេរហូតដល់រយៈពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) បន្ទាប់ (ជារៀងរាល់ឆ្នាំនៅថ្ងៃទី 1-20 ខែកក្កដា) ឬប្រសិនបើអ្នកមានព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។

ប្រសិនបើអ្នកដាក់បញ្ជូនលិខិតលះបង់សិទ្ធិ​​នៅ ឬមុនថ្ងៃទី 15 នៃខែនោះ ការធានារ៉ាប់រងរបស់អ្នក និង/ឬកូនរបស់អ្នកនឹងបញ្ចប់នៅថ្ងៃទី 1 នៃខែបន្ទាប់។ ប្រសិនបើអ្នកដាក់បញ្ជូនលិខិតលះបង់សិទ្ធិ​ចន្លោះពីថ្ងៃទី 16 និងថ្ងៃទី 31 នៃខែនោះ ការធានារ៉ាប់រងរបស់អ្នក និង/ឬកូនរបស់អ្នកនឹងបញ្ចប់នៅថ្ងៃទី 1 នៃខែទីពីរ។

  • ឧទាហរណ៍៖ ប្រសិនបើអ្នកដាក់បញ្ជូនលិខិតលះបង់សិទ្ធិចន្លោះពីថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 15 ខែមករា ការធានារ៉ាប់រងរបស់អ្នកនឹងបញ្ចប់នៅថ្ងៃទី 1 ខែកុម្ភៈ។ ប្រសិនបើអ្នកដាក់បញ្ជូនលិខិតលះបង់សិទ្ធិចន្លោះពីថ្ងៃទី 16 ខែមករាដល់ថ្ងៃទី 31 ខែមករា ការធានារ៉ាប់រងរបស់អ្នកនឹងបញ្ចប់នៅថ្ងៃទី 1 ខែមីនា។

ការលះបង់សិទ្ធិបច្ចុប្បន្នដែលទទួលបានមុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 នឹងត្រូវបានកំណត់ឡើងវិញក្នុងអំឡុង Open Enrollment (ការបើកទទួលចុះឈ្មោះ)។ ប្រសិនបើអ្នកមានពាក្យសុំនៅក្នុងឯកសារ ហើយវាមានរយៈពេលតិចជាង 12 ខែចាប់តាំងពីអ្នកមានធានារ៉ាប់រងចុងក្រោយ អ្នកនឹងត្រូវបានចុះឈ្មោះម្តងទៀតក្នុងអំឡុង Open Enrollment (ការបើកទទួលចុះឈ្មោះ) សម្រាប់ការធានារ៉ាប់រងខែសីហា ឆ្នាំ 2024។ ដើម្បីរក្សាស្ថានភាពលះប​ង់សិទ្ធិរបស់អ្នក អ្នកត្រូវតែដាក់បញ្ជូនទម្រង់ធានារ៉ាប់រងដែលលះបង់មួយផ្សេងទៀត។

អ្នកត្រូវតែរាយការណ៍ចំនួនម៉ោងដែលបានធ្វើការទៅនិយោជករបស់អ្នកក្នុងរយៈពេល 60 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីយកមកគណនាសិទ្ធិទទួលបានអត្ថប្រយោជន៍។ និយោជករបស់អ្នកនឹងរាយការណ៍ចំនួនម៉ោងដែលអ្នក​បានធ្វើការទៅកាន់ SEIU 775 Benefits Group។ ប្រសិនបើចំនួនម៉ោងរបស់អ្នកត្រូវបានរាយការណ៍មកយឺតយ៉ាវ នោះចំំនួនម៉ោងនឹងត្រូវបានកត់ត្រា ប៉ុន្តែការធានារ៉ាប់រងនឹងមិនត្រូវបានពន្យារពេលឡើយ។

  • ឧទាហរណ៍៖ ចំនួនម៉ោងធ្វើការក្នុងខែមករាត្រូវតែរាយការណ៍ទៅនិយោជករបស់អ្នកត្រឹមថ្ងៃទី 31 ខែមីនា និងហើយទទួលបានដោយ SEIU 775 Benefits Group ពីនិយោជករបស់អ្នកមិនលើសពីថ្ងៃទី 20 ខែមេសា ដើម្បីធានាបាននូវការរ៉ាប់រងខែមីនា។

Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)

ស្វែងយល់អំពី Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)

អ្នកអាចបន្ថែមកុមារដែលមានសិទ្ធិគ្រប់គ្រាន់ (រហូតដល់ថ្ងៃកំណើតទី 26 របស់ពួកគាត់)។ ឧទាហរណ៍មួយចំនួននៃកូនក្នុងបន្ទុកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់គឺ កូនបង្កើត កូនចិញ្ចឹម កូនចុង និងកូនរបស់ដៃគូក្នុងគ្រួសាររបស់អ្នក។

  • ធ្វើការយ៉ាងហោចណាស់ 120 ម៉ោងក្នុងមួយខែ។ ប្រសិនបើអ្នកមិនមានសិទ្ធិឥឡូវនេះទេ អ្នកអាចបំពេញពាក្យសុំក្នុងអំឡុង Open Enrollment (ការបើកទទួលចុះឈ្មោះ) ហើយ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) នឹងចាប់ផ្តើមនៅពេលអ្នកចាប់ផ្តើមធ្វើការដល់ចំនួន 120 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ។
  • បំពេញផ្នែក Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ក្នុង​ពាក្យសុំអត្ថប្រយោជន៍សុខភាពតាមអ៊ីនធឺណិត ឬតាមសំបុត្រប្រៃសណីយ៍។ អ្នកនឹងត្រូវជ្រើសរើសជម្រើសធានារ៉ាប់រងសម្រាប់កូនរបស់អ្នក (វេជ្ជសាស្ត្រ និងធ្មេញតម្លៃ ឬសម្រាប់តែធ្មេញ)។
  • ដាក់បញ្ជូនឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុកដើម្បីផ្ទៀងផ្ទាត់ទំនាក់ទំនងរបស់អ្នកជាមួយកូនៗរបស់អ្នកជាមួយនឹងពាក្យស្នើសុំរបស់អ្នក។
  • បង់សហបុព្វលាភប្រចាំខែដែលត្រូវការសម្រាប់ជម្រើសនៃការធានារ៉ាប់រងដែលអ្នកបានជ្រើសរើសសម្រាប់កូនរបស់អ្នក

ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកទាំងពីរមានការធានារ៉ាប់រងតាមរយៈ SEIU Healthcare NW Health Benefits Trust កូនរបស់អ្នកអាចចុះឈ្មោះបានតែលើគម្រោងរបស់ឪពុកឬម្តាយម្នាក់ប៉ុណ្ណោះ។ ការធានារ៉ាប់រងរបស់កូនអ្នកអាចត្រូវបានសម្របសម្រួលជាមួយការធានារ៉ាប់រងសុខភាពខាងក្រៅផ្សេងទៀត។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទូរសព្ទទៅសេវាបម្រើអតិថិជនតាមរយៈលេខ 1-877-606-6705

ទេ។ ប្រសិនបើអ្នកចុះឈ្មោះកូនៗក្នុងបន្ទុករបស់អ្នកចូលទៅក្នុងការធានារ៉ាប់រង ពួកគេនឹងត្រូវបានចុះឈ្មោះក្នុងគម្រោងដូចគ្នាដែលអ្នកកំពុងចូលរួម។

អ្នកអាចដាក់ពាក្យស្នើសុំបាននៅពេលដែលអ្នកមានសិទ្ធិជាលើកដំបូង ក្នុងអំឡុងពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) ឬប្រសិនបើអ្នកមានព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ នៅពេលដែលការធានារ៉ាប់រងចាប់ផ្តើមគឺផ្អែកលើកាលបរិច្ឆេទដែលពាក្យសុំដែលបានបំពេញរបស់អ្នកត្រូវបានទទួល។ ស្វែងយល់បន្ថែម

មធ្យោបាយងាយស្រួលបំផុតដើម្បីដាក់ពាក្យ ឬធ្វើការផ្លាស់ប្តូរលើការធានារ៉ាប់រងគឺតាមរយៈបណ្តាញអ៊ិនធឺណិតនៅក្នុងគណនីអត្ថប្រយោជន៍សុខភាពរបស់អ្នក។

ដើម្បីដាក់ពាក្យ ឬធ្វើការផ្លាស់ប្តូរតាមសំបុត្រប្រៃសណីយ៍ ឬទូរសារ៖ ប្រសិនបើអ្នកបានទទួលមគ្គទ្ទេសក៍អត្ថប្រយោជន៍សុខភាពដែលបានបោះពុម្ព អ្នកអាចប្រើកម្មវិធីអត្ថប្រយោជន៍សុខភាពដែលមាននៅក្នុងសំបុត្រប្រៃសណីយ៍របស់អ្នកបាន។ ផ្ញើសំបុត្រប្រៃសណីយ៍ ឬទូរសារនូវពាក្យសុំដែលបានបំពេញរបស់អ្នក ទៅកាន់អាសយដ្ឋាន ឬលេខទូរសារដែលមានរាយក្នុងពាក្យសុំ​អត្ថប្រយោជន៍សុខភាព។ តម្រូវឱ្យមានការបង់ថ្លៃប្រៃសណីយ៍នៅសហរដ្ឋអាមេរិក។

នៅពេលអ្នកចុះឈ្មោះកូនៗក្នុងបន្ទុករបស់អ្នក អ្នកនឹងត្រូវផ្ទៀងផ្ទាត់ទំនាក់ទំនងរបស់អ្នកជាមួយពួកគេ មុនពេលដែលការធានារ៉ាប់រងអាចចាប់ផ្តើម។

ដើម្បីធ្វើដូច្នេះ អ្នកត្រូវតែផ្ញើឯកសារសម្រាប់កូនម្នាក់ៗដែលអ្នកចុះឈ្មោះ។ យើងសូមណែនាំឱ្យអ្នកដាក់បញ្ជូនឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុករបស់អ្នកអមជាមួយពាក្យសុំអត្ថប្រយោជន៍សុខភាពដែលបានបំពេញរបស់អ្នក។

ស្វែងយល់បន្ថែម

នៅពេលអ្នកមានធានារ៉ាប់រង អ្នកត្រូវតែបន្តធ្វើការឱ្យដល់ចំនួនម៉ោងដែលត្រូវបានតម្រូវក្នុងមួយខែ និង
បង់ប្រាក់ចំណាយដែលបង់ជាមុននៃសហបុព្វលាភរ៉ាប់រងប្រចាំខែរបស់អ្នកឱ្យទាន់ពេល ដើម្បីរក្សាការធានារ៉ាប់រងសុខភាពបន្ត។ ដោយសារការធានារ៉ាប់រងដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក និង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) មានលក្ខខណ្ឌតម្រូវនៃចំនួនម៉ោងខុសៗគ្នា អ្នកអាចបាត់បង់ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ប៉ុន្តែនៅតែរក្សាការធានារ៉ាប់រងលក្ខណៈបុគ្គលរបស់អ្នក។ ស្វែងយល់បន្ថែមអំពីរបៀបដែលចំនួនម៉ោងធ្វើការមានឥទ្ធិពលលើការធានារ៉ាប់រងរបស់អ្នក

ដើម្បីរក្សា Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) អ្នកត្រូវតែ៖

  • ធ្វើការ 120 ម៉ោងឬច្រើនជាងនេះក្នុងមួយខែ។
  • រាយការណ៍ចំនួនម៉ោងរបស់អ្នកក្នុងរយៈពេល 60 ថ្ងៃនៃខែដែលបានធ្វើការ។
  • បង់ប្រាក់ចំណាយដែលត្រូវបង់ជាមុន​សហបុព្វលាភប្រចាំខែពេញលេញសម្រាប់អ្នក និងកូនក្នុងបន្ទុករបស់អ្នក។

ប្រសិនបើអ្នកបាត់បង់ការធានារ៉ាប់រងសុខភាព អ្នកនឹងទទួលបានព័ត៌មានអំពីការបន្តការធានារ៉ាប់រងតាមរយៈ COBRA។

COBRA៖ (ច្បាប់ស្តីពីដំណើរសម្របសម្រួលថ​វិកា Omnibus រួម) ជួយអ្នកថែទាំ និងកូនរបស់ពួកគាត់ដែលបានបាត់បង់ការធានារ៉ាប់រងសុខភាព។ តាមរយៈ COBRA នៅពេលអ្នកបាត់បង់ការធានារ៉ាប់រងរបស់អ្នក ឬ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) អ្នកអាចទទួលបានការធានារ៉ាប់រងបន្តលើការថែទាំសុខភាពសម្រាប់ការបង់ប្រាក់ប្រចាំខែ។ អត្ថប្រយោជន៍ COBRA របស់អ្នកត្រូវបានគ្រប់គ្រងដោយ Ameriflex។ សម្រាប់សំណួរអំពី COBRA សូមហៅទូរសព្ទទៅសេវាបម្រើអតិថិជន៖ 1-877-606-6705។

ជម្រើសធានារ៉ាប់រងលើការថែទាំសុខភាពផ្សេងទៀត៖ ប្រសិនបើអ្នកបានបញ្ឈប់ការថែទាំ ហើយត្រូវការស្វែងរកការធានារ៉ាប់រងលើការថែទាំសុខភាពរយៈពេលវែង សូមចូលទៅកាន់ wahealthplanfinder.org។ អ្នកអាចស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបាន Washington Apple Health ដោយឥតគិតថ្លៃឬអត់ ឬប្រៀបធៀបជម្រើសថែទាំសុខភាពផ្សេងទៀតបាន។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.