Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) និងវិញ្ញាបនបត្រ
ទទួលបានការបណ្តុះបណ្តាលស៊ីជម្រៅដែលនឹងជួយអ្នកផ្តល់នូវការថែទាំគុណភាពខ្ពស់ដល់អ្នកជំងឺ ឬមនុស្សជាទីស្រឡាញ់របស់អ្នក។
Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន)
Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) ផ្តល់ឱ្យអ្នកនូវការបណ្តុះបណ្តាលតាមតម្រូវការដោយផ្អែកលើប្រភេទនៃអ្នកថែទាំ និងជួយអ្នកផ្តល់ការថែទាំយ៉ាងទូលំទូលាយ និងគុណភាពខ្ពស់។
ទាក់ទងនិយោជករបស់អ្នក ដើម្បីបញ្ជាក់ពីលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលរបស់អ្នក និងរបៀបចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល។ សូមមើលខាងក្រោមថាតើកា basic training(របណ្តុះបណ្តាលមូលដ្ឋាន)ណាដែលចាំបាច់សម្រាប់ប្រភេទអ្នកផ្តល់សេវារបស់អ្នក។
មើលលក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល
ប្រសិនបើអ្នកធ្វើការឱ្យនិយោជក ឬមានតួនាទី ឬអ្នកជំងឺច្រើន លក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាលរបស់អ្នកអាចខុសៗគ្នា។ ប្រសិនបើអ្នកស្ថិតក្នុងប្រភេទច្រើនជាងមួយ អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល និងវិញ្ញាបនបត្រខ្ពស់បំផុត។
ប្រភេទអ្នកផ្តល់សេវា | ការតម្រង់ទិស និងសុវត្ថិភាព | Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) | Continuing Education (ការអប់រំបន្ត) ដែលចាំបាច់ | Continuing Education (ការអប់រំបន្ត) ជាជម្រើស |
|---|---|---|---|---|
បញ្ចប់មុនពេលផ្តល់ការថែទាំ។ | បញ្ចប់តាមកាលបរិច្ឆេទកំណត់។ | ត្រូវការ 12 ម៉ោងក្នុងមួយឆ្នាំ។ | ការបណ្តុះបណ្តាលអនឡាញជាជម្រើស។ | |
Standard Home Care Aide (HCA) (ជំនួយការថែទាំតាមផ្ទះស្តង់ដា) អ្នកថែទាំដែលមើលថែអ្នកជំងឺ ក្រៅម៉ោង ឬពេញម៉ោង។ | Basic Training 70 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 70) | |||
អ្នកថែទាំជាកូនពេញវ័យ អ្នកថែទាំដែលមើលថែឪពុកម្តាយ រួមទាំងនៅពេលដែលទំនាក់ទំនងតាមរយៈអាពាហ៍ពិពាហ៍ ឬភាពជាដៃគូក្នុងគ្រួសារ។ | Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) | |||
អ្នកផ្តល់សេវាក្នុងគ្រួសារ អ្នកថែទាំដែលថែទាំតែកូន បងប្អូនបង្កើត មីង ពូ ក្មួយស្រី បងប្អូនជីដូនមួយ ចៅ ឬជីតា រួមទាំងទំនាក់ទំនងដោយអាពាហ៍ពិពាហ៍ ឬភាពជាដៃគូក្នុងគ្រួសារ។ | Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) | |||
អ្នកផ្តល់សេវាមានកំណត់ អ្នកថែទាំដែលធ្វើការតិចជាង 20 ម៉ោងក្នុងមួយខែ។ | Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) | |||
ប្តីប្រពន្ធ ឬដៃគូក្នុងគ្រួសារនៃកិច្ចការអតីតយុទ្ធជន (VA) អ្នកថែទាំដែលផ្តល់សេវាដល់ប្តីប្រពន្ធ/ដៃគូតាមរយៈកម្មវិធីថែទាំតាមផ្ទះ VA ។ | Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) | |||
WA Cares អ្នកថែទាំ WA Cares ធម្មតា និងអ្នកថែទាំ WA Cares ក្រៅម៉ោងលក្ខណៈគ្រួសារ។ | Basic Training 16 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 16) | |||
អ្នកផ្តល់សេវាក្នុងពេលសម្រាក អ្នកថែទាំដែលមើលថែអ្នកជំងឺរបស់អ្នកថែទាំផ្សេងទៀត ឬសមាជិកគ្រួសារក្នុងរយៈពេលខ្លី (តិចជាង 300 ម៉ោងក្នុងមួយឆ្នាំ)។ | Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9) | |||
អ្នកផ្តល់សេវាជាលក្ខណៈបុគ្គលមាតាបិតា (DDA) ឪពុកម្តាយដែលមើលថែកូនរបស់ពួកគេដែលមានពិការភាពក្នុងការអភិវឌ្ឍ។ | Basic Training 7 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 7) | |||
អ្នកផ្តល់សេវាដែលមាន NAC, OSPI, NAC បឋម, OSPI បឋម ឬអ្នកដែលជា LPN, RN ឬ ARNP NAC សកម្ម៖ ជំនួយការគិលានុបដ្ឋាយិកា – មានវិញ្ញាបនបត្រ, OSPI៖ Special Education Endorsement (ការបញ្ជាក់ឯកទេសអប់រំពិសេស) | អ្នកត្រូវបានលើកលែងពីវគ្គតម្រង់ទិស សុវត្ថិភាព និង Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន)។ សម្រាប់ព័ត៌មានបន្ថែមអំពីការបណ្តុះបណ្តាលដែលចាំបាច់ ឬជាជម្រើសផ្សេងទៀត សូមទាក់ទងនិយោជករបស់អ្នក។ | |||
Basic Training
70 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 70)
ទិដ្ឋភាពទូទៅ
Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) គឺជាការបណ្តុះបណ្តាលរយៈពេល 70 ម៉ោងដែលផ្តល់ជូនអ្នកនូវព័ត៌មាន និងជំនាញដែលអ្នកត្រូវការដើម្បីជាប់ការប្រឡងយកវិញ្ញាបនបត្រដោយជោគជ័យ និងក្លាយជា Home Care Aide (ជំនួយការថែទាំតាមផ្ទះ)(HCA)។ វគ្គបណ្តុះបណ្តាលនេះអាចចំណាយពេលរហូតដល់ 5 សប្តាហ៍ដើម្បីបញ្ចប់។
ចុះឈ្មោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីប្រាកដថាអ្នកបានបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នកត្រឹមថ្ងៃកំណត់របស់អ្នក។
ជំនួយផ្នែកភាសា
វគ្គសិក្សានេះត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស អាមហារិក ភាសាអារ៉ាប់ ចិន ខ្មែរ កូរ៉េ រុស្ស៊ី សូម៉ាលី អេស្ប៉ាញ និងវៀតណាម។
អ្នកអាចស្នើសុំអ្នកបកប្រែដែលមានជំនាញវិជ្ជាជីវៈ ប្រសិនបើមិនមានវគ្គសិក្សាដែលនៅជិតអ្នក។
ប្រសិនបើអ្នកកំពុងចូលរៀនវគ្គ Basic Training 70 (ការបណ្តុះបណ្តាលមូលដ្ឋាន 70) ជាភាសាអង់គ្លេស ដែលមានអ្នកបកប្រែដែលមានជំនាញវិជ្ជាជីវៈ ឯកសារវគ្គសិក្សាដែលបានបកប្រែក៏អាចផ្តល់ជូនជាភាសានេប៉ាល់ សាម័រ តាកាឡុក អ៊ុយក្រែន ឡាវ ហ្វាស៊ី និងពុនចាប៊ីផងដែរ។
សម្រាប់ជំនួយផ្នែកភាសា សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) តាមរយៈលេខ 1-866-371-3200 ឬ mrc@myseiubenefits.org។
Basic Training
30 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 30)
ទិដ្ឋភាពទូទៅ
Basic Training 30 (ការបណ្តុះបណ្តាលមូលដ្ឋាន 30) គឺជាវគ្គបណ្តុះបណ្តាលដោយខ្លួនឯងរយៈពេល 30 ម៉ោង ដែលភាគច្រើនជាវគ្គសិក្សាអនឡាញប៉ុណ្ណោះ។ នេះរួមបញ្ចូលទាំង៖
- ថ្នាក់ជំនាញបន្ទប់ពិសោធន៍ផ្ទាល់ 3 ម៉ោងកន្លះ។
- 27 ម៉ោងនៃវគ្គសិក្សាអនឡាញ។
បន្ទាប់ពីអ្នកបានចុះឈ្មោះរួច អ្នកអាចចាប់ផ្តើមវគ្គសិក្សាអនឡាញរបស់អ្នកបានគ្រប់ពេល។
ជំនួយផ្នែកភាសា
បច្ចុប្បន្ននេះ វគ្គសិក្សានេះត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស ចិន កូរ៉េ អេស្ប៉ាញ រុស្ស៊ី និងវៀតណាម។
ប្រសិនបើអ្នកត្រូវការជំនួយផ្នែកភាសាជាភាសាផ្សេង សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) តាមលេខ 1-866-371-3200 ឬ mrc@myseiubenefits.org។
Basic Training
16 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 16)
ទិដ្ឋភាពទូទៅ
Basic Training 16 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 16) គឺជាវគ្គសិក្សាអនឡាញដោយខ្លួនឯងរយៈពេល 16 ម៉ោងប៉ុណ្ណោះ។ នេះរួមបញ្ចូលទាំង៖
- វគ្គសិក្សាអនឡាញស្នូលចំនួន 10 ម៉ោងដែលបានជ្រើសរើសស្រាប់។
- វគ្គសិក្សាចំនួន 6 ម៉ោងដែលអ្នកអាចជ្រើសរើសបាន។
ជំនួយផ្នែកភាសា
បច្ចុប្បន្ននេះ វគ្គសិក្សានេះត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស ចិន កូរ៉េ រុស្ស៊ី អេស្ប៉ាញ និងវៀតណាម។
ប្រសិនបើអ្នកត្រូវការជំនួយ សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) តាមរយៈលេខ 1-866-371-3200 ឬ mrc@myseiubenefits.org។
Basic Training
9 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 9)
ទិដ្ឋភាពទូទៅ
អ្នកត្រូវចំណាយពេល 9 ម៉ោងនៃវគ្គសិក្សាអនឡាញដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នក។
វគ្គសិក្សាទាំងអស់មានផ្ដល់ជូន បន្ទាប់ពីអ្នកចុះឈ្មោះ ហើយអ្នកអាចចាប់ផ្តើមវគ្គសិក្សានេះបានគ្រប់ពេល។
ជំនួយផ្នែកភាសា
បច្ចុប្បន្ននេះ វគ្គសិក្សានេះត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស ចិន កូរ៉េ អេស្ប៉ាញ រុស្ស៊ី និងវៀតណាម។
ប្រសិនបើអ្នកត្រូវការជំនួយផ្នែកភាសាជាភាសាផ្សេង សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) តាមលេខ 1-866-371-3200 ឬ mrc@myseiubenefits.org។
Basic Training
7 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 7)
ទិដ្ឋភាពទូទៅ
អ្នកត្រូវតែបំពេញឱ្យគ្រប់ 7 ម៉ោងដើម្បីបំពេញលក្ខខណ្ឌតម្រូវការរបស់អ្នក។ នេះរួមបញ្ចូលទាំង៖
- 1 ម៉ោងនៃការសិក្សាឯករាជ្យ។
- វគ្គបណ្តុះបណ្តាលដែលដឹកនាំដោយគ្រូរយៈពេល 6 ម៉ោង (សិក្ខាសាលាតាមអ៊ីនធឺណិតចំនួន 2)។
ជំនួយផ្នែកភាសា
Basic Training 7 (ការបណ្តុះបណ្តាលមូលដ្ឋាន 7) បច្ចុប្បន្នមានជាភាសាអង់គ្លេស អាំហារិក កម្ពុជា/ខ្មែរ ចិន កូរ៉េ នេប៉ាល់ ពុនចាប៊ី រុស្ស៊ី អេស្បាញ សូម៉ាលី តាកាឡុក ទីគ្រីយ៉ា អ៊ុយក្រែន និងវៀតណាម។
ប្រសិនបើអ្នកត្រូវការជំនួយផ្នែកភាសា សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) តាមលេខ 1-866-371-3200 ឬ mrc@myseiubenefits.org។
ជំហានដើម្បីក្លាយជា
Home Care Aide (ជំនួយការថែទាំតាមផ្ទះ)(HCA) ដែលមានការបញ្ជាក់
ចុចលើផ្ទាំងខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិតសម្រាប់ជំហាននីមួយៗ។
1. ការតម្រង់ទិស និងសុវត្ថិភាព
បំពេញការបណ្តុះបណ្តាលអំពីការតម្រង់ទិស និងសុវត្ថិភាព មុនពេលអ្នកចាប់ផ្តើមធ្វើការជាអ្នកថែទាំ។
ការបណ្តុះបណ្តាលអំពីការតម្រង់ទិស និងសុវត្ថិភាព (O&S) គឺចាំបាច់សម្រាប់មនុស្សគ្រប់គ្នា មុនពេលពួកគេចាប់ផ្តើមធ្វើការ។ ការសិក្សាវគ្គ O&S ផ្តល់ឱ្យអ្នកនូវជំនាញសុវត្ថិភាពមូលដ្ឋាន មុនពេលអ្នកចាប់ផ្តើមថែទាំអ្នកជំងឺរបស់អ្នក។
សូមទាក់ទងនិយោជករបស់អ្នក ដើម្បីទទួលបានការណែនាំសម្រាប់ការបញ្ចប់ O&S។
2. ពាក្យសុំជំនួយការថែទាំតាមផ្ទះ (HCA)
ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ DOH ថ្ងៃ 1–14
ដើម្បីទទួលបានការបញ្ជាក់ជាជំនួយការថែទាំតាមផ្ទះ អ្នកត្រូវបំពេញ និងដាក់បញ្ជូនពាក្យស្នើសុំវិញ្ញាបនបត្រជំនួយការថែទាំផ្ទះ (HCA) របស់អ្នក (ហៅម្យ៉ាងទៀតថា "ពាក្យសុំ DOH") ក្នុងចន្លោះពេល 14 ថ្ងៃបន្ទាប់ពីការជួលបម្រើការងារ។ ពាក្យសុំនេះអាចត្រូវបានដាក់បញ្ជូនមុនពេលការបណ្តុះបណ្តាលចាប់ផ្តើម។
អ្នកមិនតម្រូវឱ្យបង់ថ្លៃពាក្យសុំទេ។ ជាផ្នែកនៃអត្ថប្រយោជន៍របស់អ្នកជាមួយ SEIU 775 ពាក្យសុំ និងថ្លៃធ្វើតេស្តលើកដំបូងត្រូវបានរ៉ាប់រង។
ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាដែលអ្នកពេញចិត្ត អ្នកអាចត្រូវបានអនុញ្ញាតរហូតដល់ 60 ថ្ងៃបន្ថែម ដើម្បីក្លាយជា HCA ដែលមានការបញ្ជាក់។ ដើម្បីដាក់ពាក្យសុំវិញ្ញាបនបត្របណ្តោះអាសន្ន អ្នកត្រូវតែគូសធីកប្រអប់ “I am applying for a provisional certificate (ខ្ញុំកំពុងដាក់ពាក្យសុំវិញ្ញាបនបត្របណ្តោះអាសន្ន)” នៅលើទំព័រ 1 នៃពាក្យស្នើសុំវិញ្ញាបនបត្រ HCA។
អ្នកអាចដាក់ពាក្យស្នើសុំរបស់អ្នកតាមអ៊ីនធឺណិត។
- ត្រូវគូសធីក “State Pay (ការទូទាត់របស់រដ្ឋ)”។
- សំណួរអំពីការដាក់ពាក្យតាមអ៊ីនធឺណិតអាចត្រូវបានបញ្ជូនទៅ DOH តាមរយៈអ៊ីមែល hmccreview@doh.wa.gov ឬតាមទូរសព្ទលេខ 360-236-2700។
- ពិនិត្យថតសារឥតបានការរបស់អ្នក ដើម្បីប្រាកដថាអ្នកមិនបានខកខានអ៊ីមែលណាមួយពី DOH ទេ។
3. Basic Training 70 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 70)
ចូលរួមក្នុង Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)
អ្នកត្រូវបញ្ចប់ Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) រយៈពេល 120 ថ្ងៃចាប់ពីថ្ងៃចូលបម្រើការរបស់អ្នក។ និយោជករបស់អ្នកអាចបញ្ជាក់កាលបរិច្ឆេទកំណត់របស់អ្នក។
សូមទាក់ទងនិយោជករបស់អ្នក ដើម្បីទទួលបានការណែនាំសម្រាប់ការចុះឈ្មោះចូលរៀន Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន)។
បំពេញកា Basic training(របណ្តុះបណ្តាលមូលដ្ឋាន) — ថ្ងៃ 30-60
ចូលរួមការបណ្តុះបណ្តាលរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវការចូលប្រើប្រាស់ថ្នាក់សិក្សាល្អបំផុតនៅក្នុងតំបន់របស់អ្នក និងភាសាដែលអ្នកពេញចិត្ត។
4. ការប្រឡង និងការបញ្ជាក់ HCA
រៀបចំកាលវិភាគ និងត្រៀម៖ ថ្ងៃ 60-90
ប្រសិនបើអ្នកកំពុងប្រឡងជាភាសាអង់គ្លេស អ្នកអាចកំណត់ពេលប្រឡងចំណេះដឹង និងជំនាញរបស់អ្នកនៅលើគេហទំព័ររបស់ Prometric។ អ្នកអាចកំណត់ពេលប្រឡងបានភ្លាមៗនៅពេលដែលអ្នកបានចុះឈ្មោះក្នុង Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) និងមានកាលបរិច្ឆេទសម្រាប់ថ្នាក់របស់អ្នក។ អ្នកត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នកមុនថ្ងៃប្រឡងរបស់អ្នក។
ប្រសិនបើអ្នកមានចម្ងល់ សូមទាក់ទង Prometric តាមរយៈលេខ 1-800-324-4689។
សំខាន់៖
- នៅពេលកំណត់ពេលប្រឡង អ្នកនឹងត្រូវកំណត់ពេលប្រឡងចំណេះដឹង និងជំនាញដោយឡែកពីគ្នា។
- មានថ្លៃសេវាកំណត់ពេលវេលាឡើងវិញដែលមិនត្រូវបានរ៉ាប់រងតាមរយៈអត្ថប្រយោជន៍វិញ្ញាបនបត្ររបស់អ្នក។ សូមពិនិត្យមើលគេហទំព័ររបស់ Prometric ដើម្បីទទួលបានព័ត៌មានបន្ថែម។
- ប្រសិនបើអ្នកចង់កំណត់ពេលប្រឡងដែលមិនមែនជាភាសាអង់គ្លេស ឬត្រូវការការសម្របសម្រួលរបស់ ADA សូមទូរសព្ទទៅ Prometric’s Testing Accommodations Team (ក្រុមសម្របសម្រួលការធ្វើតេស្តរបស់ Prometric) តាមរយៈលេខ 1-800-967-1139។
របៀបត្រៀមខ្លួន៖
- ពិនិត្យមើលសម្ភារៈត្រៀមប្រឡង របស់ Prometric ដែលមានជា 13 ភាសា។
- ភ្ជាប់ជាមួយ Peer Mentor (អ្នកណែនាំ)។
- Peer mentor (អ្នកណែនាំ) គឺជាជំនួយការថែទាំតាមផ្ទះដែលមានការបញ្ជាក់ដែលអាចបង្រៀនអ្នកអំពីសម្ភារៈចំណេះដឹង និងជំនាញដែលអ្នកបានរៀននៅក្នុង Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)។ សូមចូលទៅកាន់ ទំព័រ Peer Mentor (អ្នកណែនាំ) ដើម្បីស្វែងយល់បន្ថែមអំពីធនធានឥតគិតថ្លៃដែលពួកគេផ្តល់ និងរបៀបដែលវាអាចត្រៀមអ្នកសម្រាប់ការប្រឡងរបស់អ្នក។
- កំណត់ពេលវគ្គសិក្សាបំប៉ន* ដោយឥតគិតថ្លៃ។
- វគ្គសិក្សាដោយផ្ទាល់ 2 ម៉ោងនេះអនុញ្ញាតឱ្យអ្នកអនុវត្តជំនាញដោយផ្ទាល់ណាមួយនៃជម្រើសរបស់អ្នកនៅក្នុងថ្នាក់រៀន។ ទូរសព្ទទៅ Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) តាមលេខ 1-866 371-3200 ឬផ្ញើអ៊ីមែលទៅ MRC@myseiubenefits.org ដើម្បីកំណត់ពេលវគ្គសិក្សារបស់អ្នក។
*វគ្គសិក្សាបំប៉នមិនត្រូវបានតម្រូវទេ ហើយអ្នកមិនទទួលបានប្រាក់កម្រៃសម្រាប់ការចូលរួមទេ។
ប្រលង៖ ថ្ងៃ 90-120
នៅថ្ងៃប្រឡងរបស់អ្នក៖
- មកដល់យ៉ាងហោចណាស់ 30 នាទីមុនពេលថ្ងៃកំណត់ប្រឡងរបស់អ្នក។ ការមកយឺតនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រឡងទេ ហើយនឹងត្រូវបង់ថ្លៃប្រឡងសម្រាប់កាលបរិច្ឆេទដែលបានកំណត់ពេលឡើងវិញ។
- យកលិខិត “ចូលធ្វើតេស្ត” (Admission to Test, ATT) តាមខ្លួនអ្នក និងទម្រង់ឯកសារកំណត់អត្តសញ្ញាណដែលមានសុពលភាពចំនួន 2។
5. រក្សាវិញ្ញាបនបត្ររបស់អ្នក
លទ្ធផលរបស់អ្នកត្រូវបានរាយការណ៍ទៅ DOH ហើយពួកគេនឹងផ្ញើមកអ្នកនូវសំបុត្រដែលបញ្ជាក់ថាអ្នកទទួលបានការបញ្ជាក់ជាផ្លូវការ។
បន្ទាប់ពីក្លាយជា HCA ដែលមានការបញ្ជាក់ អ្នកនឹងត្រូវបំពេញ Continuing Education(ការអប់រំបន្ត) (CE) រយៈពេល 12 ម៉ោងជារៀងរាល់ឆ្នាំ តាមថ្ងៃផុតកំណត់នៃវគ្គបណ្តុះបណ្តាលរបស់អ្នក ដែលជាធម្មតាជាថ្ងៃកំណើតរបស់អ្នក។ ទាក់ទងនិយោជករបស់អ្នកដើម្បីបញ្ជាក់កាលបរិច្ឆេទ។
ជំនួយគាំទ្រវិញ្ញាបនបត្រ HCA
មានសំណួរអំពីពាក្យ HCA និងវិញ្ញាបនបត្រឬ?
ប្រសិនបើអ្នកមានសំណួរអំពីពាក្យសុំ ឬវិញ្ញាបនបត្រ សូមទូរសព្ទទៅក្រសួងសុខាភិបាល (Department of Health, DOH) 360-236-2700 ឬអ៊ីមែលទៅ hmccreview@doh.wa.gov។
មានសំណួរអំពីការប្រឡង
Home Care Aide (ជំនួយការថែទាំតាមផ្ទះ) ឬ?
ប្រសិនបើអ្នកមានសំណួរអំពីការប្រឡង Home Care Aide (ជំនួយការថែទាំតាមផ្ទះ) របស់អ្នក សូមទូរសព្ទទៅ Prometric 1-800-324-4689 ឬអ៊ីមែលទៅ wahca@prometric.com។
ត្រូវការជំនួយក្នុងការក្លាយជា
HCA ដែលទទួលបានប្រាក់ឈ្នួល និងមានការបញ្ជាក់ឬ?
កម្មវិធីរុករករបស់ក្រសួងសេវាសង្គម និងសុខាភិបាល (Department of Social and Health Services, DSHS) អាចជួយអ្នកឱ្យបញ្ចប់ដំណើរការប្រែក្លាយជា HCA ដែលទទួលបានប្រាក់ឈ្នួល និងមានការបញ្ជាក់។
Peer Mentor (អ្នកណែនាំ)៖
ជំនួយគាំទ្រជំនាញ និងការបង្រៀន HCA
ប្រសិនបើអ្នកកំពុងសិក្សាវគ្គ Basic Training 70 (ការបណ្តុះបណ្តាលមូលដ្ឋាន 70) និងការប្រឡងយកវិញ្ញាបនបត្រ HCA អ្នកអាចទាក់ទង Peer Mentor (អ្នកណែនាំ) ដើម្បីទទួលបានការណែនាំ និងជំនួយគាំទ្រ។ ពួកគេអាចជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកកំពុងរៀននៅក្នុងថ្នាក់ និងបង្រៀនអ្នកអំពីខ្លឹមសារវគ្គសិក្សានៅពេលអ្នកត្រៀមប្រឡង HCA របស់អ្នក។
មជ្ឈមណ្ឌលធនធានសមាជិក (MRC)
ប្រសិនបើអ្នកមានសំណួរអំពីការចុះឈ្មោះ ជម្រើសវគ្គសិក្សា ឬការបញ្ចប់វគ្គបណ្តុះបណ្តាល សូមទាក់ទង MRC។ ជំនួយគាំទ្រមានជាច្រើនភាសា។
Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
ទទួលបានអត្ថប្រយោជន៍ការសិក្សារបស់អ្នកនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់់អ្នកថែទាំ) នៅ My Benefits (អត្ថប្រយោជន៍របស់ខ្ញុំ)។ ចុះឈ្មោះ និងបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នកយ៉ាងងាយស្រួលតាមអ៊ីនធឺណិតដោយប្រើកុំព្យូទ័រ ឬទូរសព្ទឆ្លាតវៃ។
គោលការណ៍សិក្សា
ពេលវេលាសិក្សារបស់អ្នកមានតម្លៃ។ គោលការណ៍ខាងក្រោមធានាបាននូវបរិយាកាសសិក្សាវិជ្ជមានដែលអ្នកទទួលបានការគាំទ្រ និងមានឱកាសទទួលបានជោគជ័យ។
ជំនួយផ្នែកភាសា
ថ្នាក់សិក្សា និងឯកសារសិក្សាត្រូវបានផ្តល់ជូនជាភាសាជាច្រើន។ ទោះបីជាអ្នកនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញក៏ដោយ វគ្គសិក្សាជាភាសាចម្បងរបស់អ្នកអាចរៀបចំឱ្យអ្នកទទួលបានជោគជ័យកាន់តែប្រសើរ។


