855-803-2095

peer.mentorship@myseiubenefits.org
Peer Mentor (អ្នកណែនាំ) រង់ចាំបម្រើពីម៉ោង 9 ព្រឹក ដល់ 5 ល្ងាច ពីថ្ងៃចន្ទដល់សុក្រ។

នៅពេលអ្នកហៅទូរសព្ទ Peer Mentor (អ្នកណែនាំ) ប្រហែលជាកំពុងនិយាយទូរសព្ទស្របពេលកំពុងផ្តល់ជំនួយគាំទ្រអ្នកថែទាំផ្សេងទៀត។ សូម​ផើ្ញ​សារទុក​ជាមួយ​កាលបរិច្ឆេទ និង​ពេល​វេលា​ដ៏​ល្អ​បំផុត​ដើម្បី​ហៅត្រឡប់​មក​​អ្នកវិញ។ អ្នកនឹងទទួលការហៅទូរសព្ទពី Peer Mentor (អ្នកណែនាំ) ក្នុងចន្លោះពេល 24 ទៅ 48 ម៉ោង។

បន្ថែមពីលើភាសាអង់គ្លេស អ្នកអាចនិយាយជាមួយ Peer Mentor (អ្នកណែនាំ) ជាភាសាដូចខាងក្រោម៖ ភាសាកាតាំង កុកងឺ វៀតណាម ទីហ្គ្រីនយ៉ា អាំហារិក អេស្បាញ អារ៉ាប់ សូមម៉ាលី និងភាសាផ្សេងទៀតទាំងអស់អាចត្រូវបានផ្តល់ជូនតាមរយៈខ្សែទូរសព្ទភាសា។

ជំនួយអ៊ីមែល

អ្នកអាចផ្ញើអ៊ីមែលទៅកាន់ Peer Mentor (អ្នកណែនាំ) ជាមួយសំណួរ ឬតម្រូវការរបស់អ្នកបានគ្រប់ពេល។ អ្នកអាចរំពឹងថានឹងមានឆ្លើយតបក្នុងចន្លោះពេល 24 ទៅ 48 ម៉ោង។

វគ្គតាមទូរសព្ទ 30 នាទី

វគ្គនេះអាចជួយអ្នករំលឹកនូវជំនាញដែលបានរៀននៅក្នុងថ្នាក់ និងមានទំនុកចិត្តក្នុងការថែទាំ។ អ្នកអាចកំណត់ពេលវគ្គផ្តល់ជំនួយគាំទ្រនៅពេលណាក៏បាន—នៅពេលអ្នកចាប់ផ្តើមថែទាំ ត្រៀមប្រឡងវិញ្ញាបនបត្រ HCA របស់អ្នក ឬសូម្បីតែបន្ទាប់ពីអ្នកបានប្រឡងជាប់រួចហើយក៏ដោយ។

សិក្ខាសាលាតាមអ៊ីនធឺណិតដែលបានកំណត់កាលវិភាគ

ចូលរួមសិក្ខាសាលាតាមអ៊ីនធឺណិតផ្ទាល់នៅលើ Zoom ដើម្បីទទួលបានជំនួយគាំទ្រពី Peer Mentor (អ្នកណែនាំ) ដោយឥតគិតថ្លៃតាមអ៊ីនធឺណិតជាមួយអ្នកថែទាំផ្សេងទៀតដូចជាអ្នក។ 

ស្វែងយល់ពីអ្វីដែលត្រូវរំពឹងមុន អំឡុងពេល ឬក្រោយ BT70v4។ បន្ទាប់ពីសិក្ខាសាលាតាមអ៊ីនធឺណិត អ្នកនឹងយល់កាន់តែច្បាស់អំពីការបណ្តុះបណ្តាលរបស់អ្នក និងរបៀបបញ្ចប់វគ្គសិក្សាដោយជោគជ័យ។   

អ្នកក៏នឹងទទួលបានធនធានដ៏មានប្រយោជន៍ផងដែរ ដើម្បីជួយលុបបំបាត់ឧបសគ្គផ្សេងទៀត ដែលអ្នកអាចជួបប្រទះ ក្នុងអំឡុងពេលបណ្តុះបណ្តាលដែលអ្នកបានបញ្ចប់ឆ្នាំដំបូងរបស់អ្នកជា HCA ស្តង់ដារ។   

អ្នកអាចចូលរួមសិក្ខាសាលាតាមអ៊ីនធឺណិតនេះច្រើនជាងម្តង! ចូលរួមមុនថ្នាក់សិក្សាដំបូងរបស់អ្នក ឬបន្ទាប់ពីអ្នកចាប់ផ្តើមការបណ្តុះបណ្តាលរបស់អ្នក។  

 • កាលបរិច្ឆេទ៖ រៀងរាល់ថ្ងៃអង្គារ។  
 • ពេលវេលា៖ 4 ទៅ 5 ល្ងាច។  
 • តំណ Zoom៖ myseiubenefits-org.zoom.us/j/92219265440 
  • ចុចលើតំណ Zoom 2 នាទីមុនពេលចាប់ផ្តើមសិក្ខាសាលាតាមអ៊ីនធឺណិត។  

មានសំណួរអំពីសម្ភារៈវគ្គសិក្សាអនឡាញដែលអ្នកកំពុងរៀននៅក្នុង BT70v4 ឬ? ចូលរួមសិក្ខាសាលាតាមអ៊ីនធឺណិតនេះ ដើម្បីទទួលបានជំនួយគាំទ្រការបង្រៀនដោយឥតគិតថ្លៃនៅពេលអ្នកបញ្ចប់ថ្នាក់របស់អ្នក។  

ក្នុងអំឡុងពេលសិក្ខាសាលាតាមអ៊ីនធឺណិត អ្នកអាច៖  

 • ទទួលបានជំនួយទាក់ទងនឹងអ្វីដែលអ្នកកំពុងរៀននៅក្នុងមេរៀនអនឡាញ។  
 • ត្រូវប្រាកដថាអ្នកយល់ពីអ្វីដែលអ្នកកំពុងរៀននៅក្នុងថ្នាក់អនឡាញអំពីតួនាទី និងការទទួលខុសត្រូវនៃ ជំនួយការថែទាំតាមផ្ទះ (Home Care Aide, HCA) នៅពេលផ្តល់ការថែទាំដល់អ្នកជំងឺ។ 
  • មេរៀនអនឡាញរួមមានឯកសារស្តីពីការកំណត់ព្រំដែន សិទ្ធិអ្នកជំងឺ ការ​ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺរបស់អ្នក និងច្រើនទៀត។

សូមទូរសព្ទទៅលេខ 855-803-2095 ឬ អ៊ីមែល Peer.Mentorship@myseiubenefits.org ដើម្បីទទួលបានតំណ Zoom ដើម្បីចូលរួម។ 

 • កាលបរិច្ឆេទ៖ រៀងរាល់ថ្ងៃពុធ។ 
 • ពេលវេលា៖ 4 ទៅ 5 ល្ងាច។

បន្ទាប់ពីអ្នកបានបញ្ចប់ Basic Training 70 (ការបណ្តុះបណ្តាលមូលដ្ឋាន 70) សូមចូលរួមសិក្ខាសាលាតាមអ៊ីនធឺណិតនេះ ដើម្បីពិនិត្យមើលជំនាញអនុវត្តផ្ទាល់ និងគោលគំនិតដែលអ្នកបានរៀននៅក្នុងថ្នាក់។ Peer Mentor (អ្នកណែនាំ) នឹងជួយអ្នករំលឹកចំណេះដឹងរបស់អ្នកឡើងវិញ និងផ្តល់ការណែនាំ និងធនធានដើម្បីជួយអ្នកបង្កើតទំនុកចិត្តលើជំនាញថែទាំរបស់អ្នក។  

BT70v4  

 • កាលបរិច្ឆេទ៖ រៀងរាល់ថ្ងៃព្រហស្បតិ៍។  
 • ពេលវេលា៖ 4 ទៅ 5 ល្ងាច។  

BT70v3  

 • កាលបរិច្ឆេទ៖ រៀងរាល់ថ្ងៃសុក្រ។  
 • ពេលវេលា៖ 4 ទៅ 5 ល្ងាច។ 

សូមទូរសព្ទទៅ Peer Mentor (អ្នកណែនាំ) តាមរយៈលេខ 855-803-2095 ឬ អ៊ីមែល Peer.Mentorship@myseiubenefits.org ដើម្បីទទួលបានតំណ Zoom ដើម្បីចូលរួម។ 

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.