មគ្គុទ្ទេសក៍នេះណែនាំអ្នកតាមរយៈការចាប់ផ្តើមជាមួយគណនី Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) ថ្មីរបស់អ្នក រួមទាំងការចូលប្រើគណនីរបស់អ្នកជាលើកដំបូង ដោយរៀនពីរបៀបប្រើប្រាស់ទំព័រ និងគ្រប់គ្រងកម្រងព័ត៌មាន និងចំណូលចិត្តរបស់អ្នក។ មិនថាអ្នកទើបតែចូលគណនីជាលើកដំបូង ឬអ្នកត្រូវកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញនោះទេ សូមអានការណែនាំនេះដើម្បីជួយអ្នកក្នុងការចាប់ផ្តើម។
ដើម្បីចូលប្រើគណនីរបស់អ្នកជាលើកដំបូង ឬកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ អ្នកនឹងត្រូវដឹង លេខអត្តសញ្ញាណសិស្ស 12-ខ្ទង់ របស់អ្នកដើម្បីចូលគណនី។ ប្រសិនបើអ្នកមិនដឹងទេ សូមទូរសព្ទទៅ 1-866-371-3200 ឬអ៊ីមែល mrc@myseiubenefits.org។
ប្រសិនបើនេះគឺជាការចូលគណនីលើកដំបូងរបស់អ្នក អ្នកនឹងត្រូវអាន និងទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដោយធីកប្រអប់ ហើយចុចប៊ូតុង I Agree (ខ្ញុំយល់ព្រម)។
ប្រសិនបើអាចប្រើបានសម្រាប់អ្នក យើងលើកទឹកចិត្តឱ្យអ្នកប្រើឧបករណ៍ដែលបានផ្តល់ដោយ SEIU 775 Benefits Group។ ប្រសិនបើអ្នកជ្រើសរើសប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនរបស់អ្នក យើងសូមផ្តល់ការណែនាំខាងក្រោមដើម្បីទទួលបានបទពិសោធអ្នកប្រើប្រាស់ល្អបំផុត។
យើងសូមណែនាំជាខ្លាំងឱ្យអ្នកប្រើកំណែកម្មវិធីរុករកដែលមានបច្ចុប្បន្នភាពបំផុតរបស់អ្នក។ យើងនឹងគាំទ្រកំណែចម្បងៗចំនួន 2 ចុងក្រោយនៃកម្មវិធីរុករកនីមួយៗ។
យើងសូមណែនាំជាខ្លាំងឱ្យអ្នកប្រើកំណែប្រព័ន្ធប្រតិបត្តិការដែលមានបច្ចុប្បន្នភាពបំផុតរបស់អ្នក។
ដែសថប់/កុំព្យូទ័រយួរដៃ
ឧបករណ៍ចល័ត/ថេប្លេត
អ្នកអាចប្រើកម្មវិធីឧបករណ៍ចល័ត Go.Learn ឬកម្មវិធីរុករកតាមអ៊ីនធឺណិតចល័តរបស់អ្នក។ ដើម្បីទទួលបានបទពិសោធដ៏ល្អបំផុត យើងសូមណែនាំឱ្យប្រើកម្មវិធី ដែលអាចប្រើគ្រប់ទំហំអេក្រង់ និងឧបករណ៍ចាស់ៗ។ អ្នកអាចទាញយកកម្មវិធីដោយស្វែងរក "Go.Learn" នៅក្នុង Apple Store ឬនៅក្នុង Google Play Store។
សូមមើលខាងក្រោមសម្រាប់ការពណ៌នាអំពីអ្វីដែលអ្នកអាចធ្វើបាននៅលើទំព័រនីមួយៗ។

My Benefits (អត្ថប្រយោជន៍របស់ខ្ញុំ)
នេះជាទំព័រដើមរបស់អ្នកដែលអ្នកឃើញបន្ទាប់ពីអ្នកបានចូលគណនី។

My Profile (កម្រងព័ត៌មានរបស់ខ្ញុំ)
មើល និងកែសម្រួលរូបភាពកម្រងព័ត៌មានរបស់អ្នក ភាសាដែលពេញចិត្ត និងល្វែងម៉ោង។ អ្នកក៏អាចផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកបានដែរ ប្រសិនបើអ្នកស្គាល់ពាក្យសម្ងាត់បច្ចុប្បន្នរបស់អ្នក។

Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
ផ្ទាំងគ្រប់គ្រងរបស់អ្នកដែលអ្នកអាចមើលលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលបច្ចុប្បន្នរបស់អ្នក សេចក្តីសង្ខេបព័ត៌មានសំខាន់ៗ និងតំណភ្ជាប់រហ័ស ដើម្បីជួយអ្នកបញ្ចប់ការបណ្តុះបណ្តាលរបស់អ្នក។

My Schedule (កាលវិភាគរបស់ខ្ញុំ)
សូមមើលបញ្ជីនៃសិក្ខាសាលាតាមអ៊ីនធឺណិតដែលបានកំណត់កាលវិភាគ និងថ្នាក់រៀនផ្ទាល់របស់អ្នកដែលកើតឡើងនៅពេលជាក់លាក់ណាមួយ។

My Training Activity (សកម្មភាពបណ្តុះបណ្តាលរបស់ខ្ញុំ)
មើលវគ្គសិក្សា និងចំនួនម៉ោងសរុបនៃវគ្គបណ្តុះបណ្តាលដែលតម្រូវដែលអ្នកបានបញ្ចប់។

My Courses (វគ្គសិក្សារបស់ខ្ញុំ)
មើលវគ្គសិក្សាដែលអ្នកបានចុះឈ្មោះចូលរៀនបច្ចុប្បន្ន។ វគ្គសិក្សាត្រូវបានរៀបចំជា បានចុះឈ្មោះ កំពុងដំណើរការ និងបានបញ្ចប់។

Find Courses (ស្វែងរកវគ្គសិក្សា)
ត្រង ឬស្វែងរកដើម្បីរកវគ្គសិក្សា Continuing Education (ការអប់រំបន្ត) ដែលពាក់ព័ន្ធនឹងអ្នក។ (ទំព័រនេះអាចមើលឃើញសម្រាប់តែសិស្ស Continuing Education (ការអប់រំបន្តប៉ុណ្ណោះ)។)

My Information (ព័ត៌មានរបស់ខ្ញុំ)
មើលព័ត៌មានទំនាក់ទំនង លក្ខខណ្ឌតម្រូវការងារ និងការបណ្តុះបណ្តាលរបស់អ្នកពីកំណត់ត្រានិយោជករបស់អ្នក។
សូមទាក់ទងនិយោជករបស់អ្នកដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នក អ្នកមិនអាចធ្វើការផ្លាស់ប្តូរតាមរយៈគណនីអនឡាញរបស់អ្នកបានទេ។
ប្រសិនបើអ្នកជាអ្នកផ្តល់សេវាលក្ខណៈបុគ្គល (IP) សូមទាក់ទង CDWA ដោយផ្ទាល់តាមរយៈលេខ 866-214-9899។ ប្រសិនបើអ្នកជា អ្នកផ្តល់សេវាដែលជាទីភ្នាក់ងារ (AP) សូមទាក់ទងនិយោជករបស់អ្នក។ នៅពេលដែលនិយោជករបស់អ្នកផ្ញើព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពរបស់អ្នកទៅកាន់ SEIU 775 Benefits Group ព័ត៌មានអំពីកម្រងព័ត៌មានរបស់អ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាព។
Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
ចូលទៅមជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំដើម្បីចុះឈ្មោះចូលក្នុងការបណ្តុះបណ្តាល និងចូលរៀនវគ្គតាមអ៊ីនធឺណិត។ ស្វែងយល់ពីរបៀប បង្កើតព័ត៌មានចូលគណនីដើម្បីចាប់ផ្តើម។
ស្វែងរកចម្លើយចំពោះសំណួរទូទៅក្នុងមជ្ឈមណ្ឌលធនធានសមាជិករបស់យើង ហើយស្វែងរកជម្រើសនៃការរៀន និងជំនួយភាសារបស់អ្នក។
ចូលគណនីដើម្បីមើលសិទ្ធិរបស់អ្នក ឬគ្រប់គ្រងអត្ថប្រយោជន៍សុខភាពរបស់អ្នក ឬស្វែងយល់ពីរបៀបបង្កើតគណនី។
ទទួលជំនួយគាំទ្រអត្ថប្រយោជន៍សុខភាព
ស្វែងរកចម្លើយចំពោះសំណួរទូទៅ និងស្វែងរកជម្រើសជំនួយសុខភាពរបស់អ្នក។
Retirement: MyPlan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ)
ចូលគណនីដើម្បីមើលសមតុល្យរបស់អ្នក និងគ្រប់គ្រងអត្ថប្រយោជន៍ចូលនិវត្តន៍របស់អ្នក។ បង្កើតគណនី។
ទទួលជំនួយគាំទ្រអត្ថប្រយោជន៍សុខភាព
ស្វែងរកចម្លើយចំពោះសំណួរទូទៅ និងស្វែងរកជម្រើសជំនួយអត្ថប្រយោជន៍ចូលនិវត្តន៍របស់អ្នក។
ទទួលបានការណែនាំ និងជំនួយគាំទ្រជាមួយនឹង Basic Training (ការបណ្តុះបណ្តាលជាមូលដ្ឋាន) និងត្រៀមខ្លួនក្លាយជាជំនួយការថែទាំតាមផ្ទះដែលមានការបញ្ជាក់។
ទទួលបានគន្លឹះសម្រាប់ជោគជ័យក្នុងការបណ្តុះបណ្តាល ការណែនាំអំពីការបណ្តុះបណ្តាលបែបណាដែលអ្នកត្រូវការដើម្បីចាប់ផ្តើមធ្វើការ និងស្វែងយល់ពីពេលវេលាដែលអ្នកអាចទទួលបានអត្ថប្រយោជន៍នៃអ្នកថែទាំរបស់អ្នក។
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.
If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2.
Note: Contact your employer for questions about your training requirement, pay or deadline.
Get help online:
The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.
ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការអប់រំបន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។
If you complete training during the System Maintenance, it will be sent to your employer after June 10.
Please contact your employer if you have questions about your training requirement, deadline or payment.