- Learning
មើលវគ្គសិក្សា CE អនឡាញថ្មីដែលបានចេញផ្សាយនៅឆ្នាំនេះ
ជារៀងរាល់ឆ្នាំវគ្គ Continuing Education (CE) (ការអប់រំបន្ត) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសសិក្សាដែលទាក់ទងទៅនឹងតម្រូវការផ្សេងៗរបស់អ្នកថែទាំ និងអ្នកជំងឺ។ វាជាឱកាសដ៏ល្អមួយដើម្បីមើលថាតើមានការផ្តល់ជូនថ្មីអ្វីខ្លះដែលអាចជួយធ្វើឱ្យប្រសើរឡើងក្នុងការងារថែទាំឬជីវិតរបស់អ្នក។
នៅឆ្នាំនេះមានវគ្គសិក្សាដែលអាចជួយអ្នកក្នុងការការពារខ្លួនអ្នក ឬអ្នកជំងឺរបស់អ្នកនៅកន្លែងធ្វើការ ទំនាក់ទំនងជាមួយអ្នកជំងឺដែលមិននិយាយស្តី ឬអ្នកដែលមានជំងឺវង្វេង និងរបៀបថែទាំអ្នកជំងឺ LGBTQ+។
ស្វែងយល់បន្ថែមអំពី CE អនឡាញដែលបានចេញផ្សាយនៅឆ្នាំ 2024 ហើយមើលថាតើវាស័ក្តិសមនឹងអ្នកដែរឬទេ។ វគ្គសិក្សាទាំងនេះមានជាភាសាអង់គ្លេស ចិន កូរ៉េ រុស្ស៊ី សូម៉ាលី អេស្ប៉ាញ វៀតណាម និងខ្មែរ។
ចូលទៅកាន់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)ដើម្បីចុះឈ្មោះក្នុងវគ្គសិក្សា CE អនឡាញ ដែលអាចជួយអ្នកពង្រឹងជំនាញថែទាំរបស់អ្នក នៅថ្ងៃនេះ!

3 ម៉ោង
ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលប្រាស្រ័យទាក់ទងដោយមិនអាចនិយាយស្តីបាន
អ្នកជំងឺដែលប្រាស្រ័យទាក់ទងដោយមិនអាចនិយាយស្តីបានអាចជាកត្តាប្រឈមមួយ។ ស្វែងយល់ពីរបៀបកែតម្រូវបច្ចេកទេសថែទាំ ដើម្បីគាំទ្រអ្នកជំងឺដែលមិនអាចនិយាយស្តីបាន។

1 ម៉ោង
ការបង្ការ គ្រោះថ្នាក់នៅក្នុងផ្ទះ
ជួយអ្នកជំងឺមិនឱ្យមានគ្រោះថ្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ ស្វែងយល់ពីវិធីបង្ការការដួល ការរលាក ការពុល ឬគ្រោះថ្នាក់ផ្សេងៗនៅក្នុងផ្ទះ។

2 ម៉ោង
ការប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺដែលមានជំងឺរង្វេង
ការថែទាំអ្នកជំងឺដែលមានជំងឺវង្វេងអាចជាកត្តាប្រឈមមួយ។ ការប្រើប្រាស់បច្ចេកទេសទំនាក់ទំនងត្រឹមត្រូវអាចជួយអ្នកឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងដោយការគោរព។

1 ម៉ោង
ការណែនាំអំពីការថែទាំអ្នកជំងឺ LGBTQ+
ស្វែងយល់អំពីតម្រូវការថែទាំអ្នកជំងឺ LGBTQ+ និងរបៀបផ្តល់ការថែទាំដែលផ្តល់ការយកចិត្តទុកដាក់សម្រាប់អ្នកជំងឺទាំងនេះ។

2 ម៉ោង
ការរងរបួស
នៅកន្លែងធ្វើការ
ស្វែងយល់ពីសារៈសំខាន់នៃការកត់សម្គាល់ និងដោះស្រាយបញ្ហាការរងរបួសនៅកន្លែងធ្វើការ ដោយប្រើការឆ្លើយតបសង្គ្រោះបឋមសម្រាប់ការរងរបួសនៅកន្លែងធ្វើការទូទៅ និងការរាយការណ៍ពីការរងរបួសនៅកន្លែងធ្វើការ។
ត្រូវការជំនួយទេ?
- មើល មគ្គុទ្ទេសក៍មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបចូលគណនី និងបញ្ចប់ការបណ្តុះបណ្តាលរបស់អ្នក។
- ទាក់ទង Member Resource Center (MRC)(មជ្ឈមណ្ឌលធនធានសមាជិក) សម្រាប់ការបណ្តុះបណ្តាល និងជំនួយតាមភាសា។
- ប្រសិនបើអ្នកមានសំណួរអំពីលក្ខខណ្ឌតម្រូវនៃវគ្គ CE របស់អ្នក ការទូទាត់ ឬកាលបរិច្ឆេទផុតកំណត់ សូមទាក់ទងនិយោជករបស់អ្នក។
ចែករំលែក៖

10 Online CE Courses Now Available in 7 More Languages
Training is more effective when it’s available in your preferred language. Developed based on caregiver feedback, these online courses reflect real caregiver experiences and priorities while helping you build skills, earn CE credits and get paid while you learn.

មគ្គុទ្ទេសក៍សាមញ្ញសម្រាប់រៀបចំថវិកា
ការគ្រប់គ្រងលុយរបស់អ្នកមិនចាំបាច់ត្រូវពិបាកពេកនោះទេ។ កញ្ចប់ថវិកាគឺជាមធ្យោបាយដ៏សាមញ្ញមួយដើម្បីតាមដានប្រាក់ចំណូលរបស់អ្នក គ្រប់គ្រងការចំណាយរបស់អ្នក និងប្រើប្រាស់ប្រាក់របស់អ្នកឱ្យមានប្រសិទ្ធភាពបំផុត។

Advance your skills and grow your career with new online courses
Explore six new online courses to help you strengthen your skills and better support your clients. Start learning today!

ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការកសាងគ្រួសាររបស់អ្នក
អ្នកថែទាំអាចចូលប្រើ Progyny សម្រាប់ភាពមានកូន ការស្មុំកូនចិញ្ចឹម និងការគាំទ្រការកសាងគ្រួសារ ជាមួយនឹងការណែនាំផ្ទាល់ខ្លួនគ្រប់ជំហានទាំងអស់។

New In-Person Continuing Education Classes Available!
New in-person CE classes are available! Get hands-on training, real-time instructor support, and connect with peers. HCAs and VA Spouses/Domestic Partners can enroll to meet CE requirements. Sign up while spots are available!

ឥឡូវអាចបំពេញកាលវិភាគថ្នាក់ CE សិក្សាដោយផ្ទាល់ឆ្នាំ 2025 បានហើយ
ថ្នាក់ CE សិក្សាដោយផ្ទាល់ឆ្នាំ 2025 ទាំងអស់បើកឱ្យចុះឈ្មោះចូលរៀនហើយ។ ទទួលបានការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ជំនួយគាំទ្រគ្រូតាមពេលវេលាជាក់ស្តែង និងការភ្ជាប់ទំនាក់ទំនងដៃគូសិក្សា។ មានសម្រាប់ HCA ឬ VA ប្តីប្រពន្ធ/ដៃគូក្នុងគ្រួសារ។



