ការចូលរួមក្នុងគម្រោង Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) គឺងាយស្រួល។

អ្នកគ្រាន់តែត្រូវចាប់ផ្តើមធ្វើការជាអ្នកថែទាំ។

បន្ទាប់ពីបម្រើការងារជាអ្នកថែទាំរយៈពេល 6 ខែ អ្នកនឹងទទួលបានវិភាគទានពីនិយោជករបស់អ្នក ដោយផ្អែកលើចំនួនម៉ោងដែលអ្នកធ្វើការ។ ក្នុងអំឡុងខែទី 7 ឬទី 8 នៃការងារជាអ្នកថែទាំ អ្នកនឹងទទួលបានសំបុត្រស្វាគមន៍នៅក្នុងសំបុត្រប្រៃសណីយ៍ដែលមានព័ត៌មានអំពីរបៀបបង្កើតគណនីចូលនិវត្តន៍របស់អ្នក និងជ្រើសរើសអ្នកទទួលផល។

លុយនៅក្នុងគណនីរបស់អ្នកតែងតែជារបស់អ្នក ហើយក្នុងករណីភាគច្រើន នឹងមានផ្ដល់ជូនអ្នកជាការរំលស់ប្រចាំខែសម្រាប់ការចូលនិវត្ត នៅពេលអ្នកមានអាយុ 65 ឆ្នាំ។ ដើម្បីមើលវិភាគទានរបស់អ្នក និងគ្រប់គ្រងអ្នកទទួលផលរបស់អ្នក សូមចូលទៅកាន់គណនីរបស់អ្នកដោយផ្ទាល់តាមរយៈ Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ)

សំណួរទូទៅ

នៅក្នុងករណីមានភាពខ្វែងគ្នាកើតឡើងរវាងព័ត៌មានសំខាន់ៗទាំងនេះ និងឯកសារគម្រោង នោះ ឯកសារគម្រោងនឹងយកជាគោល។

និយោជកដែលធ្វើវិភាគទានដល់មូលនិធិចូលនិវត្តន៍៖

  • រដ្ឋ Washington (អ្នកផ្តល់សេវាជាលក្ខណៈបុគ្គល)
  • Addus HomeCare
  • Amicable HealthCare
  • Catholic Community Services
  • CDWA
  • Chesterfield Services
  • Concerned Citizens
  • First Choice In-Home Care
  • Full Life Care
  • Korean Women’s Association
  • Millennia
  • All Ways Caring

និយោជករបស់អ្នកធ្វើការវិភាគទានដល់គណនីចូលនិវត្តន៍របស់អ្នកសម្រាប់រាល់ម៉ោងដែលអ្នកធ្វើការក្នុងការងារដែលមានការរ៉ាប់រងក្នុងនាមជាអ្នកថែទាំ នៅពេលដែលអ្នកក្លាយជាអ្នកចូលរួមក្នុងគម្រោង។ ការវិភាគទានអាចខុសគ្នារវាងនិយោជកអាស្រ័យទៅលើកិច្ចព្រមព្រៀងចរចារួម (Collective Bargaining Agreement, CBA) របស់ពួកគេ។ សូមមើល CBA បច្ចុប្បន្នដែលមាននៅលើគេហទំព័ររបស់សហជីព ឬសួរនិយោជករបស់អ្នក។

ទេ។ ការធ្វើវិភាគទានដល់ SRP គឺធ្វើឡើងដោយនិយោជករបស់អ្នក និងមិនត្រូវបានកាត់ចេញពីប្រាក់បៀវត្សរ៍របស់អ្នកទេ។ ចំនួនចូលរួមវិភាគទានត្រូវបានកំណត់នៅក្នុងការចរចារវាង SEIU 775 និងនិយោជករបស់អ្នក និងបានចែងនៅក្នុងកិច្ចព្រមព្រៀងចរចារួម។

Milliman គឺជាអ្នកគ្រប់គ្រងនៃគម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (Secure Retirement Plan) និងជាដៃគូដែលគួរឱ្យទុកចិត្ត។ ពួកគេនឹងផ្ញើរបាយការណ៍គណនី អ៊ីមែលសំខាន់ៗ និងអ្វីៗច្រើនទៀតដល់អ្នក។

ត្រូវប្រាកដថា Milliman មានព័ត៌មានទំនាក់ទំនងបច្ចុប្បន្នរបស់អ្នកដោយចូលទៅក្នុង Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) ឬដោយទូរសព្ទទៅ Milliman តាមរយៈលេខ 1-800-726-8303

ចូលទៅកាន់ Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) ដើម្បីទទួលបានការណែនាំសម្រាប់បង្កើតការចូលគណនីដើម្បីចូលប្រើព័ត៌មានគណនីរបស់អ្នកនៅលើអ៊ីនធឺណិត។ ចាប់ពី Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) អ្នកនឹងត្រូវបានបញ្ជូនបន្តទៅកាន់គណនីចូលនិវត្តន៍ដែលមានសុវត្ថិភាពរបស់អ្នក ដែលរៀបចំដោយ Milliman ឬអ្នកអាចទៅកាន់ millimanbenefits.com

ជាទូទៅ អ្នកត្រូវតែមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ ដើម្បីទទួលបានប្រាក់វិភាគទានពីគម្រោង។ របៀបដែលគណនី SRP របស់អ្នកទទួលបានប្រាក់ អាស្រ័យលើចំនួនប្រាក់ដែលអ្នកមាននៅក្នុងគណនីរបស់អ្នក។

  • ប្រសិនបើអ្នកមានអាយុលើសពី 65 ឆ្នាំ ហើយគណនីរបស់អ្នកមានទឹកប្រាក់លើសពី $2,400 វានឹងត្រូវបានផ្តល់ជូនអ្នកជាដំណាក់កាលប្រចាំខែ (ដកចេញនូវពន្ធចាំបាច់ផ្សេងៗ)។
  • ប្រសិនបើអ្នកមានអាយុលើសពី 65 ឆ្នាំ មិនធ្វើការតទៅទៀត ហើយគណនីរបស់អ្នកមានទឹកប្រាក់ស្មើ ឬក្រោម $2,400 នោះវានឹងត្រូវបានទូទាត់ជាចំនួនសរុបតែមួយដង (ដកចេញនូវពន្ធចាំបាច់ផ្សេងៗ)។

គម្រោងនេះមិនត្រូវបានបង្កើតឡើងដើម្បីទទួលយកប្រាក់វិភាគទានរបស់អ្នកចូលរួមទេ។ និយោជករបស់អ្នកដាក់ប្រាក់វិភាគទានក្នុងគណនីរបស់អ្នករាល់ម៉ោងធ្វើការក្រោមកិច្ចព្រមព្រៀងចរចារួម នៅពេលអ្នកក្លាយជាអ្នកចូលរួម (6 ខែបន្ទាប់ពីម៉ោងដំបូងរបស់អ្នកធ្វើការជាអ្នកថែទាំ)។ ប្រសិនបើអ្នកចង់បង់វិភាគទានចូលក្នុងគម្រោងចូលនិវត្តន៍របស់អ្នក អ្នកអាចដាក់ប្រាក់វិភាគទានទៅក្នុងគណនី IRA បាន។ 

ការវិនិយោគសម្រាប់គម្រោងត្រូវបានដឹកនាំដោយអ្នកទទួលភារកិច្ចគ្រប់គ្រង និងត្រូវបានគ្រប់គ្រងដោយអ្នកជំនាញផ្នែការវិនិយោគ ដើម្បីកើនឡើងបន្តិចម្ដងៗ ហើយដាក់បន្ថែមទៅក្នុងប្រាក់សន្សំសម្រាប់ការចូលនិវត្តរបស់អ្នក។ SRP ប្រើប្រាស់មូលនិធិកាលបរិច្ឆេទគោលដៅដើម្បីធ្វើពិពិធកម្មការវិនិយោគរបស់អ្នកដោយផ្អែកលើថ្ងៃខែឆ្នាំកំណើតរបស់អ្នក។

ប្រសិនបើអ្នកត្រូវបានផ្តល់សិទ្ធិ, ប្រាក់នៅក្នុងគម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាពរបស់អ្នក (SRP) គឺជារបស់អ្នក សូម្បីតែបន្ទាប់ពីអាជីពជាអ្នកមើលថែដែលមានប្រាក់ឈ្នួលត្រូវបានបញ្ចប់ក៏ដោយ!

និយោជកពីមុនរបស់អ្នកនឹងមិនបង់វិភាគទានចូលក្នុងគណនីរបស់អ្នកទៀតទេ ប៉ុន្តែអ្នកអាចឃើញសមតុល្យគណនីរបស់អ្នក និងគ្រប់គ្រងគណនីរបស់អ្នកតាមអ៊ីនធឺណិតតាមរយៈគេហទំព័រ Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) ដែលរៀបចំដោយ Milliman។ 

ប្រសិនបើខ្ញុំលែងជាអ្នកថែទាំតទៅទៀត តើហេតុអ្វីខ្ញុំចាំបាច់ត្រូវរង់ចាំដើម្បីអាចទទួលលុយរបស់ខ្ញុំបាន?
គម្រោងមានគោលបំណងជួយផ្តល់ជូនអ្នកនូវប្រាក់ចំណូលសម្រាប់​ការចូលនិវត្ត។ ទិន្នន័យគម្រោងបង្ហាញថា អ្នកថែទាំជាច្រើនបានសម្រាក ហើយត្រឡប់ទៅធ្វើការវិញក្នុងចន្លោះពេល 24 ខែ។ នោះហើយជាមូលហេតុដែលប្រសិនបើគណនីរបស់អ្នកមានទឹកប្រាក់ចាប់ពី $2,400 ឡើងទៅ បើទោះបីជាអ្នកមិនបន្តអាជីពជាអ្នកថែទាំក៏ដោយ អ្នកតំណាងបានកំណត់វាជាអាទិភាពសម្រាប់គណនីរបស់អ្នកដើម្បីអាចប្រើបាននៅអាយុចាប់ពី 65 ឆ្នាំឡើងតែប៉ុណ្ណោះ។ ការងារថែទាំគឺជាការងារពិបាកមួយ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជ្រើសរើសវាជាអាជីពទេ។ ប្រសិនបើគណនីរបស់អ្នកថែទាំមានប្រាក់តិចជាង $2,400 ហើយអ្នកថែទាំមិនធ្វើការអស់រយៈពេល 24 ខែ ទិន្នន័យបង្ហាញថាទំនងជាពួកគេនឹងមិនត្រឡប់ទៅរកអាជីពវិញទេ ដូច្នេះហើយ គម្រោងផ្តល់មូលនិធិដើម្បីឱ្យពួកគេអាចរួមបញ្ចូលការសន្សំប្រាក់ចូលនិវត្តន៍របស់ពួកគេនៅក្នុងគម្រោងរបស់និយោជកថ្មី ប្រសិនបើពួកគេជ្រើសរើស។ ដំណឹងល្អគឺថាទឹកប្រាក់របស់អ្នកនឹងនៅតែដាក់បញ្ចូលអំឡុងពេល 24 ខែនោះ ដែលផ្តល់ឱកាសបន្តឱ្យវាកើនឡើង។ ប្រសិនបើអ្នកត្រឡប់ទៅធ្វើការជាមួយនិយោជកដដែល ឬនិយោជកផ្សេងទៀតស្របតាម​ការព្រមព្រៀងចរចារួមមួយ នោះប្រាក់រួមវិភាគទានរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិដោយដាក់បញ្ចូលទៅក្នុងគណនីរបស់អ្នកម្តងទៀត។

Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ)

ក្រោយពេលអ្នកក្លាយជាអ្នកចូលរួម SRP អ្នកអាចចូលប្រើគណនី Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) ដែលរៀបចំដោយ Milliman បាន។

  • មើលសមតុល្យរបស់អ្នក និងតាមដានកំណើននៃប្រាក់របស់អ្នក។
  • ចូលប្រើឯកសារគម្រោង និងរបាយការណ៍គណនីរបស់អ្នក។
  • ដាក់ឈ្មោះអ្នកទទួលផល។*
*អ្នកទទួលផលគឺជាមនុស្សដែលនឹងទទួលបានមូលនិធិរបស់អ្នក ប្រសិនបើអ្នកស្លាប់។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.