ប្រភពទូទៅនៃប្រាក់ចំណូលចូលនិវត្តន៍

សូមគិតថាការចូលនិវត្តដូចជាកៅអីជើង 3 អ្នកនឹងត្រូវការប្រភពចំណូលចូលនិវត្តន៍ចំនួន 3 ដើម្បីរក្សាតុល្យភាព។

គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (Secure Retirement Plan, SRP) របស់អ្នក

គឺជាអត្ថប្រយោជន៍ដែលអ្នកទទួលបានតាមរយៈ SEIU 775 Benefits Group។ និយោជករបស់អ្នកបន្ថែមប្រាក់ទៅក្នុង គណនី SRP របស់អ្នករាល់ម៉ោងដែលអ្នកធ្វើការជាអ្នកថែទាំ។ គ្មានអ្វីចេញពីប្រាក់ខែរបស់អ្នកទេ!

របបសន្តិសុខសង្គម

គឺជាប្រភពទូទៅមួយផ្សេងទៀតនៃប្រាក់ចូលនិវត្តន៍ ប៉ុន្តែមិនមែនគ្រប់គ្នាទទួលបាននោះទេ។ អ្នកអាចមើលថាតើអ្នកកំពុងបង់ចូលរបបសន្តិសុខសង្គមដោយមើលលើបណ្ណបើកប្រាក់បៀវត្សរ៍របស់អ្នក។ ប្រសិនបើមានការបញ្ចូល​លុយនៅក្រោម "Social Security Employee Tax (ពន្ធនិយោជិតសម្រាប់របបសន្តិសុខសង្គម)" នោះអ្នកគួរតែមានរបបសន្តិសុខសង្គម។ អ្នកផ្តល់សេវាដល់មាតាបិតាមួយចំនួនប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។

ស្ទើរតែគ្រប់កម្មករជនជាតិអាមេរិកទាំងអស់អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅក្នុងការចូលនិវត្តន៍របស់ពួកគេដោយធ្វើការរួមចំណែកពន្ធលើប្រាក់បៀវត្សរ៍។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នោះអ្នកទទួលបានការទូទាត់ប្រាក់របបសន្តិសុខសង្គមប្រចាំខែចាប់ពីអាយុ 62 ឆ្នាំ។ មិនមែនគ្រប់គ្នាសុទ្ធតែទទួលបានរបបសន្តិសុខសង្គម ដូចអ្នកផ្តល់សេវាដល់មាតាបិតាមួយចំនួននោះទេ ប៉ុន្តែអ្នកនៅតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ប្តីប្រពន្ធ ប្រសិនបើអ្នករៀបការហើយ។

 

គន្លឹះសាមញ្ញចំនួន 3 ដើម្បីជួយអ្នកឱ្យយល់ពីរបបសន្តិសុខសង្គម និងផែនការសម្រាប់ការចូលនិវត្តរបស់អ្នក៖

  1. មើលថាតើអ្នកមានលក្ខណៈគ្រប់គ្រាន់ដែរឬទេ។ អ្នកអាចមើលថាតើអ្នកកំពុងបង់ចូលរបបសន្តិសុខសង្គមដោយមើលលើបណ្ណបើកប្រាក់បៀវត្សរ៍របស់អ្នក។ ប្រសិនបើមានការបញ្ចូល​លុយនៅក្រោម "Social Security Employee Tax (ពន្ធនិយោជិតសម្រាប់របបសន្តិសុខសង្គម)" នោះអ្នកគួរតែមានរបបសន្តិសុខសង្គម។* ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការចូលនិវត្តរបស់សន្តិសុខសង្គម។
  2. ប្រើម៉ាស៊ីនគិតរបបសន្តិសុខសង្គមដែលងាយស្រួលប្រើនេះ។ បញ្ចូលថ្ងៃខែឆ្នាំកំណើត និងប្រាក់ចំណូលរបស់អ្នក ដើម្បីមើលថាតើអ្នកអាចទទួលបានអត្ថប្រយោជន៍​ប៉ុន្មានពីរបបសន្តិសុខសង្គម និងអាយុប៉ុន្មានដែលអ្នកនឹងអាចចាប់ផ្តើមទទួលបានប្រាក់​ទូទាត់ប្រចាំខែពេញរបស់អ្នក។
  3. ប្រសិនបើអ្នករួចរាល់ក្នុងការចូលនិវត្ត សូមបង្កើតគណនីរបបសន្តិសុខសង្គមរបស់ខ្ញុំដើម្បីដាក់ពាក្យសុំ។

*ប្រសិនបើអ្នកមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់របបសន្តិសុខសង្គមទេ សូមពិចារណាបើកគណនី IRA តាមរយៈទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington (Washington's Retirement Marketplace)។ វាមានភាពងាយស្រួល និងតម្លៃធូរថ្លៃ!

ការសន្សំផ្ទាល់ខ្លួនដូចជា IRA

គណនីចូលនិវត្តន៍​លក្ខណៈបុគ្គល (IRA) គឺជាគណនីចូលនិវត្តន៍ជាជម្រើសដែលអនុញ្ញាតឱ្យអ្នកដកប្រាក់ចេញពីប្រាក់បៀវត្សរ៍របស់អ្នកដើម្បីបង្កើនប្រាក់សន្សំចូលនិវត្តន៍ផ្ទាល់ខ្លួនរបស់អ្នក។ ការបើកគណនី IRA គឺជាវិធីដ៏ល្អមួយដែលអ្នកអាចសន្សំប្រាក់សម្រាប់អនាគតរបស់អ្នក។

ការបើក និងរួមចំណែកដល់គណនីសន្សំផ្ទាល់ខ្លួន គឺជាផ្នែកសំខាន់មួយទៀតនៃការចូលនិវត្ត។ ការសន្សំប្រាក់ត្រឹមតែ 5 ដុល្លារក្នុងមួយខែ នោះអាចធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅពេលដែលអ្នកត្រៀមខ្លួនចូលនិវត្តន៍។

អាចជារឿងពិបាកក្នុងការរៀបចំផែនការសម្រាប់ស្ថានភាពបន្ទាន់ ព្រមទាំងការចំណាយដែលមិនបានរំពឹងទុកដូចជាបង់ថ្លៃវិក្កយបត្រពេទ្យសត្វ ឬបញ្ហារថយន្តជាដើម។ ប៉ុន្តែប្រសិនបើអ្នកធ្វើសកម្មភាពមួយចំនួនដើម្បីរៀបចំផែនការ អ្នកអាចបញ្ចៀសការចំណាយទាំងនោះក្លាយជាបន្ទុកធ្ងន់។

គន្លឹះ 4 ដើម្បីជួយអ្នកចាប់ផ្តើមសន្សំផ្ទាល់ខ្លួនរបស់អ្នក និងសន្សំសម្រាប់ពេលមានអាសន្ន៖

  • បង្កើតកញ្ចប់ថវិកា។ ចាប់ផ្តើមដោយប្រៀបធៀបចំនួនលុយដែលអ្នករកបានរៀងរាល់ខែជាមួយនឹងចំនួនដែលអ្នកចំណាយជាទូទៅក្នុងមួយខែ។ បន្ទាប់មកអ្នកអាចសម្រេចចិត្តថាអ្នកអាចកាត់បន្ថយការចំណាយលើអ្វីខ្លះ ព្រមទាំងចំនួនលុយដែលអ្នកអាចដាក់ទៅក្នុងគណនីសន្សំបាន។
  • បង្កើតការសន្សំប្រាក់ស្វ័យប្រវត្តិជាមួយធនាគាររបស់អ្នក។ អ្នកអាចសម្រេចថាចំនួនប៉ុន្មាន និងញឹកញាប់ប៉ុណ្ណាដែលអ្នកត្រូវដាក់សន្សំ។ សូម្បីតែសន្សំបន្តិចត្រឹមតែ $5 រៀងរាល់ខែក៏អាចបង្កើន​ចំនួនបន្តិចម្ដងៗផងដែរ។
  • ដាក់កម្រិតលើការប្រើកាតក្រេឌីត។ កាតក្រេឌីតអាចមានប្រយោជន៍សម្រាប់ស្ថានភាពបន្ទាន់ ប៉ុន្តែវាអាចនឹងងាយធ្វើឱ្យមានការចំណាយជ្រុល ហើយជាលទ្ធផលអ្នកអាចនឹងត្រូវបង់ការប្រាក់បន្ថែមទៀតផង។ ផ្ទុយទៅវិញនៅពេលអ្នកមានគណនីសន្សំប្រាក់សម្រាប់ស្ថានភាពបន្ទាន់ វាអាចជួយអ្នកសន្សំលុយជារួម។
  • ប្រៀបធៀបការចំណាយប្រចាំខែ។ ពិនិត្យមើលថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្រាធានារ៉ាប់រងរថយន្តកាន់តែទាប ឬព្យាយាមប្តូរទៅគម្រោងទូរសព្ទដែលមិនសូវថ្លៃ។ លុយដែលអ្នកសន្សំអាចដាក់ដោយផ្ទាល់ទៅក្នុងគណនីសន្សំប្រាក់របស់អ្នក!

គណនីចូលនិវត្តន៍បុគ្គល (IRAs)

វាងាយស្រួល និងមានតម្លៃសមរម្យក្នុងការបើកគណនី IRA ហើយលុយរបស់អ្នកកើនឡើងបន្តិចម្ដងៗ!

ការចាប់ផ្តើមប្រើ IRA គឺងាយស្រួល។

ការបើកគណនី IRA គឺជាវិធីងាយស្រួលក្នុងការសន្សំលុយសម្រាប់ការចូលនិវត្តរបស់អ្នក – បន្ថែមពីលើអ្វីដែលអ្នកទទួលបានតាមរយៈគម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (SEIU 775 Secure Retirement Plan) របស់អ្នក។ អ្នកអាចបើកគណនី IRA ដោយខ្លួនឯងដោយចំណាយត្រឹមតែ $5។

Washington's Retirement Marketplace (ទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington) គឺជាគេហទំព័រដែលមានសុវត្ថិភាព ដែលអ្នកអាចប្រៀបធៀបគម្រោងសន្សំប្រាក់ចូលនិវត្តន៍ដែលមានតម្លៃទាបដែលត្រូវបានផ្ទៀងផ្ទាត់ដោយរដ្ឋ Washington ដូចជា IRA៖

  • Aspire គឺជាអ្នកផ្តល់សេវា IRA ម្នាក់ដែលមាននៅលើ Washington’s Retirement Marketplace (ទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington)។ ពួកគេផ្តល់ធនធានរៀបចំផែនការហិរញ្ញវត្ថុបន្ថែមលើគណនីចូលនិវត្តន៍បុគ្គលរបស់ពួកគេក្នុងអត្រាសមរម្យ។
  • FinHabits គឺជាអ្នកផ្តល់សេវា IRA ម្នាក់ ដែលមាននៅលើទីផ្សារចូលនិវត្តន៍របស់ WA។ FinHabits ផ្តល់ផលប័ត្រចម្រុះក្នុងតម្លៃសមរម្យ។

ការសន្សំសម្រាប់ការចូលនិវត្តមានអត្ថប្រយោជន៍ពន្ធ។

នៅពេលអ្នកចូលរួមវិភាគទានលុយដល់គណនីចូលនិវត្តន៍ដូចជា IRA អ្នកអាចប្រើលុយបង់ពន្ធមុន ដែលកាត់បន្ថយប្រាក់ចំណូលជាប់ពន្ធរបស់អ្នក។ លុយនៅក្នុងគណនីរបស់អ្នកអាចកើនឡើងដោយមិនជាប់ពន្ធរហូតដល់អ្នកដកចេញនៅពេលចូលនិវត្តន៍។ វាអាចជួយអ្នកសន្សំប្រាក់លើពន្ធ និងជួយអ្នកបង្កើតអនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព។

អ្នកអាចទទួលបានរហូតដល់ $1000 ក្នុងមួយឆ្នាំនៃឥណទានសងប្រាក់ពន្ធ ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាន Saver's Tax Credit (ឥណទានពន្ធរបស់អ្នកសន្សំ)។ Saver's Tax Credit (ឥណទានពន្ធរបស់អ្នកសន្សំ) កាត់បន្ថយវិក្កយបត្រពន្ធលើប្រាក់ចំណូលរបស់អ្នកដោយផ្តល់ឱ្យអ្នកនូវឥណទានសម្រាប់ប្រាក់ដែលអ្នករួមវិភាគទានដល់គណនីសន្សំចូលនិវត្តន៍។ ឥណទានមានតម្លៃរហូតដល់ $1,000 ឬ $2,000 អាស្រ័យលើប្រាក់ចំណូល និងស្ថានភាពអាពាហ៍ពិពាហ៍។ ចូលទៅកាន់ គេហទំព័រ IRS ដើម្បីពិនិត្យមើលថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ឬអត់។

មិនថាអ្នកធ្វើវាតាមអ៊ីនធឺណិត ឬដោយផ្ទាល់ទេ ការទទួលបានឥណទានគឺជារឿងងាយស្រួល។  ការចំណាយពេលវេលាតិចតួចលើពន្ធរបស់អ្នកអាចជាការប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់អ្នក។ ប្រសិនបើអ្នកត្រូវការជំនួយពីអ្នកជំនាញក្នុងការដាក់ពាក្យសុំ Saver’s Tax Credit (ឥណទានពន្ធរបស់អ្នកសន្សំ) នេះ ខាងក្រោមនេះជាធនធានដែលអាចទុកចិត្តបានដោយឥតគិតថ្លៃចំនួន 2 ដល់អ្នក៖

ICanRetire®

ចូលប្រើឧបករណ៍ និងធនធានដ៏អស្ចារ្យទាំងអស់ដែលមាននៅ ICanRetire ដើម្បីជួយអ្នករៀបចំគម្រោងសម្រាប់ការចូលនិវត្ត។

មិនថាការចូលនិវត្តនៅសល់រយៈពេលបីបួនឆ្នាំ ឬបីបួនទសវត្សរ៍ខាងមុខឡើយ ICanRetire អាចជួយរៀបចំគម្រោងសម្រាប់អ្នកបាន។ អ្នកនឹងទទួលបានឧបករណ៍ដែលនិយាយអំពី​ប្រធាន​បទ​ចូលនិវត្តន៍នានាតាមរបៀបដែលងាយយល់។ វាមានសំណួរខ្លីៗ អត្ថបទ និងវីដេអូនានា។ ហើយមិនមានការគិតថ្លៃទេ!

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.