ចូលគណនីចូលនិវត្តន៍របស់អ្នកនៅថ្ងៃនេះ!

  • មើលសមតុល្យរបស់អ្នក និងតាមដានកំណើននៃប្រាក់របស់អ្នក។
  • ចូលប្រើឯកសារគម្រោង និងរបាយការណ៍គណនីរបស់អ្នក។
  • ដាក់ឈ្មោះអ្នកទទួលផល។*
*អ្នកទទួលផលគឺជាមនុស្សដែលនឹងទទួលបានមូលនិធិរបស់អ្នក ប្រសិនបើអ្នកស្លាប់។

Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) មានជាភាសាអង់គ្លេស អេស្ប៉ាញ វៀតណាម កូរ៉េ និងចិន។

សូមចុចលើសញ្ញាព្រួញនៅជ្រុងខាងស្តាំខាងលើនៃអេក្រង់នៅលើគេហទំព័រ Milliman ដើម្បីចូលទៅកាន់គណនីរបស់អ្នកជាភាសាដែលអ្នកចង់ប្រើ។

ត្រូវការជំនួយក្នុងការចាប់ផ្តើមឬ?

សប្រសិនបើអ្នកមិនដែលបង្កើតគណនី ឬប្រសិនបើអ្នកមិនបានចូលគណនីតាំងពីខែមិថុនា ឆ្នាំ 2020 នោះការចុះឈ្មោះគឺជារឿងងាយស្រួល។ ដើម្បីហេតុផលសុវត្ថិភាព មានជំហានជាច្រើនក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ដើម្បីរៀបចំគណនីរបស់អ្នក។ ជំហានទាំងនេះជួយការពារអ្នកផ្សេងពីការចូលប្រើលុយនៅក្នុងគណនីរបស់អ្នក។

  1. ចូលទៅកាន់ Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) (រៀបចំដោយអ្នកគ្រប់គ្រងអត្ថប្រយោជន៍ចូលនិវត្តន៍គឺ Milliman)។
  2. ចុចលើ “Create an account (បង្កើតគណនី)”។ 
  3. អ្នកនឹងត្រូវការលេខកូដ PIN (លេខកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន) សម្រាប់ការចុះឈ្មោះ ដើម្បីបន្តដំណើរការចូលគណនី។
    កូដ PIN នឹងត្រូវបានផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលនៅក្នុងឯកសារ នៅពេលអ្នកចុះឈ្មោះប្រើ Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ)។ ប្រសិនបើអ្នកមិនមានអាសយដ្ឋានអ៊ីមែលទេ គេហទំព័រនឹងរំលឹកអ្នកឱ្យស្នើសុំកូដ PIN សម្រាប់ការចុះឈ្មោះដែលនឹងត្រូវបានផ្ញើទៅអាសយដ្ឋានរបស់អ្នកនៅក្នុងឯកសារ។ នៅពេលបានទទួល សូមបញ្ចូលកូដ PIN ដើម្បីបន្តដំណើរការចុះឈ្មោះ។
  4. រៀបចំឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ សំណួរសុវត្ថិភាព និងព័ត៌មានទំនាក់ទំនងដែលពេញចិត្ត។
  5. ចូលគណនី។ 

អ្នកនឹងទទួលបានសំបុត្រក្នុងប្រអប់សំបុត្រប្រៃសណីយ៍ដែលបញ្ជាក់ការចុះឈ្មោះជោគជ័យរបស់អ្នក។*

*ជាផ្នែកមួយនៃការចុះឈ្មោះរបស់អ្នក ប្រព័ន្ធនឹងចាក់សោគណនីរបស់អ្នកដោយស្វ័យប្រវត្តិ ដើម្បីទប់ស្កាត់ការដកប្រាក់ដោយគ្មានការអនុញ្ញាត។ យើងសូមណែនាំឱ្យអ្នករក្សាគណនីរបស់អ្នកឱ្យជាប់សោរហូតទាល់តែអ្នករួចរាល់/មានសិទ្ធិចាប់ផ្តើមទទួលយកការបែងចែក។ ដើម្បីដោះសោគណនីរបស់អ្នក អ្នកនឹងត្រូវការលេខកូដនៅក្នុងលិខិតបញ្ជាក់ការចុះឈ្មោះរបស់អ្នក។ ទុកសំបុត្រនេះនៅកន្លែងដែលមានសុវត្ថិភាព ដូច្នេះអ្នកនឹងមានវានៅពេលដែលអ្នកត្រូវការដោះសោគណនីរបស់អ្នក។ បើមិនដូច្នេះទេ អ្នកនឹងជួបប្រទះការពន្យារពេល ខណៈពេលដែលអ្នករង់ចាំលេខកូដថ្មីដែលត្រូវផ្ញើទៅអ្នក។

អ្នកទទួលផលគឺជាបុគ្គលដែលនឹងទទួលបានលុយដែលនៅក្នុងគណនីរបស់អ្នក ប្រសិនបើអ្នកទទួលមរណភាព។

បើទោះបីជាអ្នកលែងបម្រើការជាអ្នកថែទាំក៏ដោយ អត្ថប្រយោជន៍ចូលនិវត្តន៍របស់អ្នកនឹងនៅតែមានដំណើរការតាមរយៈ ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ (Health: My Plan)

Milliman គឺជាអ្នកគ្រប់គ្រងសម្រាប់គម្រោងចូលនិវត្តន៍សុវត្ថិភាព (Secure Retirement Plan, SRP)។ Milliman នឹងផ្ញើរបាយការណ៍គណនីជូនអ្នក ព្រមទាំងព័ត៌មានបន្ថែមទៀតតាមរយៈអ៊ីមែល។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.