ជ្រើសរើសរវាងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និងធ្មេញ ឬការធានារ៉ាប់រងអ្នកនៅក្នុងបន្ទុកសម្រាប់តែធ្មេញប៉ុណ្ណោះ។

អ្នកត្រូវតែមានការធានារ៉ាប់រងលក្ខណៈបុគ្គល ដើម្បីបន្ថែម Coverage For Kids (ការធានារ៉ាប់រងសម្រាប់កុមារ)។ តម្លៃគឺបន្ថែមពីលើតម្លៃសហបុព្វលាភ $25 របស់អ្នកក្នុងមួយខែ។

*ការចំណាយប្រចាំខែគឺដូចគ្នា មិនថាអ្នកមានកូនប៉ុន្មានទេ!

Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)
វេជ្ជសាស្ត្រ និងធ្មេញ

+ $100/ខែ 

បន្ថែមការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងធ្មេញសម្រាប់កុមារដែលមានសិទ្ធិទទួលបាន ចំនួន $100 បន្ថែមទៀតក្នុងមួយខែ។

Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)
ធ្មេញប៉ុណ្ណោះ

+ 10$/ខែ

បន្ថែមការធានារ៉ាប់រងធ្មេញតែប៉ុណ្ណោះសម្រាប់កុមារដែលមានសិទ្ធិទទួលបាន ចំនួន 10$ បន្ថែមទៀតក្នុងមួយខែ។

របៀបដែល Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ដំណើរការ

អ្នកអាចបន្ថែមកុមារដែលមានសិទ្ធិគ្រប់គ្រាន់ (រហូតដល់ថ្ងៃកំណើតទី 26 របស់ពួកគាត់)។ ឧទាហរណ៍មួយចំនួននៃកូនក្នុងបន្ទុកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់គឺ កូនបង្កើត កូនចិញ្ចឹម កូនចុង និងកូនរបស់ដៃគូក្នុងគ្រួសាររបស់អ្នក។

 • ធ្វើការយ៉ាងហោចណាស់ 120 ម៉ោងក្នុងមួយខែ។ ប្រសិនបើអ្នកមិនមានសិទ្ធិឥឡូវនេះទេ អ្នកអាចបំពេញពាក្យសុំក្នុងអំឡុង Open Enrollment (ការបើកទទួលចុះឈ្មោះ) ហើយ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) នឹងចាប់ផ្តើមនៅពេលអ្នកចាប់ផ្តើមធ្វើការដល់ចំនួន 120 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ។
 • បំពេញផ្នែក Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ក្នុង​ពាក្យសុំអត្ថប្រយោជន៍សុខភាពតាមអ៊ីនធឺណិត ឬតាមសំបុត្រប្រៃសណីយ៍។ អ្នកនឹងត្រូវជ្រើសរើសជម្រើសធានារ៉ាប់រងសម្រាប់កូនរបស់អ្នក (វេជ្ជសាស្ត្រ និងធ្មេញតម្លៃ ឬសម្រាប់តែធ្មេញ)។
 • ដាក់បញ្ជូនឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុកដើម្បីផ្ទៀងផ្ទាត់ទំនាក់ទំនងរបស់អ្នកជាមួយកូនៗរបស់អ្នកជាមួយនឹងពាក្យស្នើសុំរបស់អ្នក។
 • បង់សហបុព្វលាភប្រចាំខែដែលត្រូវការសម្រាប់ជម្រើសនៃការធានារ៉ាប់រងដែលអ្នកបានជ្រើសរើសសម្រាប់កូនរបស់អ្នក

ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកទាំងពីរមានការធានារ៉ាប់រងតាមរយៈ SEIU Healthcare NW Health Benefits Trust កូនរបស់អ្នកអាចចុះឈ្មោះបានតែលើគម្រោងរបស់ឪពុកឬម្តាយម្នាក់ប៉ុណ្ណោះ។ ការធានារ៉ាប់រងរបស់កូនអ្នកអាចត្រូវបានសម្របសម្រួលជាមួយការធានារ៉ាប់រងសុខភាពខាងក្រៅផ្សេងទៀត។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទូរសព្ទទៅសេវាបម្រើអតិថិជនតាមរយៈលេខ 1-877-606-6705

ទេ។ ប្រសិនបើអ្នកចុះឈ្មោះកូនៗក្នុងបន្ទុករបស់អ្នកចូលទៅក្នុងការធានារ៉ាប់រង ពួកគេនឹងត្រូវបានចុះឈ្មោះក្នុងគម្រោងដូចគ្នាដែលអ្នកកំពុងចូលរួម។

អ្នកអាចដាក់ពាក្យស្នើសុំបាននៅពេលដែលអ្នកមានសិទ្ធិជាលើកដំបូង ក្នុងអំឡុងពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) ឬប្រសិនបើអ្នកមានព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ នៅពេលដែលការធានារ៉ាប់រងចាប់ផ្តើមគឺផ្អែកលើកាលបរិច្ឆេទដែលពាក្យសុំដែលបានបំពេញរបស់អ្នកត្រូវបានទទួល។ ស្វែងយល់បន្ថែម

មធ្យោបាយងាយស្រួលបំផុតដើម្បីដាក់ពាក្យ ឬធ្វើការផ្លាស់ប្តូរលើការធានារ៉ាប់រងគឺតាមរយៈបណ្តាញអ៊ិនធឺណិតនៅក្នុងគណនីអត្ថប្រយោជន៍សុខភាពរបស់អ្នក។

ដើម្បីដាក់ពាក្យ ឬធ្វើការផ្លាស់ប្តូរតាមសំបុត្រប្រៃសណីយ៍ ឬទូរសារ៖ ប្រសិនបើអ្នកបានទទួលមគ្គទ្ទេសក៍អត្ថប្រយោជន៍សុខភាពដែលបានបោះពុម្ព អ្នកអាចប្រើកម្មវិធីអត្ថប្រយោជន៍សុខភាពដែលមាននៅក្នុងសំបុត្រប្រៃសណីយ៍របស់អ្នកបាន។ ផ្ញើសំបុត្រប្រៃសណីយ៍ ឬទូរសារនូវពាក្យសុំដែលបានបំពេញរបស់អ្នក ទៅកាន់អាសយដ្ឋាន ឬលេខទូរសារដែលមានរាយក្នុងពាក្យសុំ​អត្ថប្រយោជន៍សុខភាព។ តម្រូវឱ្យមានការបង់ថ្លៃប្រៃសណីយ៍នៅសហរដ្ឋអាមេរិក។

នៅពេលអ្នកចុះឈ្មោះកូនៗក្នុងបន្ទុករបស់អ្នក អ្នកនឹងត្រូវផ្ទៀងផ្ទាត់ទំនាក់ទំនងរបស់អ្នកជាមួយពួកគេ មុនពេលដែលការធានារ៉ាប់រងអាចចាប់ផ្តើម។

ដើម្បីធ្វើដូច្នេះ អ្នកត្រូវតែផ្ញើឯកសារសម្រាប់កូនម្នាក់ៗដែលអ្នកចុះឈ្មោះ។ យើងសូមណែនាំឱ្យអ្នកដាក់បញ្ជូនឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុករបស់អ្នកអមជាមួយពាក្យសុំអត្ថប្រយោជន៍សុខភាពដែលបានបំពេញរបស់អ្នក។

ស្វែងយល់បន្ថែម

នៅពេលអ្នកមានធានារ៉ាប់រង អ្នកត្រូវតែបន្តធ្វើការឱ្យដល់ចំនួនម៉ោងដែលត្រូវបានតម្រូវក្នុងមួយខែ និង
បង់ប្រាក់ចំណាយដែលបង់ជាមុននៃសហបុព្វលាភរ៉ាប់រងប្រចាំខែរបស់អ្នកឱ្យទាន់ពេល ដើម្បីរក្សាការធានារ៉ាប់រងសុខភាពបន្ត។ ដោយសារការធានារ៉ាប់រងដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក និង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) មានលក្ខខណ្ឌតម្រូវនៃចំនួនម៉ោងខុសៗគ្នា អ្នកអាចបាត់បង់ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ប៉ុន្តែនៅតែរក្សាការធានារ៉ាប់រងលក្ខណៈបុគ្គលរបស់អ្នក។ ស្វែងយល់បន្ថែមអំពីរបៀបដែលចំនួនម៉ោងធ្វើការមានឥទ្ធិពលលើការធានារ៉ាប់រងរបស់អ្នក

ដើម្បីរក្សា Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) អ្នកត្រូវតែ៖

 • ធ្វើការ 120 ម៉ោងឬច្រើនជាងនេះក្នុងមួយខែ។
 • រាយការណ៍ចំនួនម៉ោងរបស់អ្នកក្នុងរយៈពេល 60 ថ្ងៃនៃខែដែលបានធ្វើការ។
 • បង់ប្រាក់ចំណាយដែលត្រូវបង់ជាមុន​សហបុព្វលាភប្រចាំខែពេញលេញសម្រាប់អ្នក និងកូនក្នុងបន្ទុករបស់អ្នក។

ប្រសិនបើអ្នកបាត់បង់ការធានារ៉ាប់រងសុខភាព អ្នកនឹងទទួលបានព័ត៌មានអំពីការបន្តការធានារ៉ាប់រងតាមរយៈ COBRA។

COBRA៖ (ច្បាប់ស្តីពីដំណើរសម្របសម្រួលថ​វិកា Omnibus រួម) ជួយអ្នកថែទាំ និងកូនរបស់ពួកគាត់ដែលបានបាត់បង់ការធានារ៉ាប់រងសុខភាព។ តាមរយៈ COBRA នៅពេលអ្នកបាត់បង់ការធានារ៉ាប់រងរបស់អ្នក ឬ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) អ្នកអាចទទួលបានការធានារ៉ាប់រងបន្តលើការថែទាំសុខភាពសម្រាប់ការបង់ប្រាក់ប្រចាំខែ។ អត្ថប្រយោជន៍ COBRA របស់អ្នកត្រូវបានគ្រប់គ្រងដោយ Ameriflex។ សម្រាប់សំណួរអំពី COBRA សូមហៅទូរសព្ទទៅសេវាបម្រើអតិថិជន៖ 1-877-606-6705។

ជម្រើសធានារ៉ាប់រងលើការថែទាំសុខភាពផ្សេងទៀត៖ ប្រសិនបើអ្នកបានបញ្ឈប់ការថែទាំ ហើយត្រូវការស្វែងរកការធានារ៉ាប់រងលើការថែទាំសុខភាពរយៈពេលវែង សូមចូលទៅកាន់ wahealthplanfinder.org។ អ្នកអាចស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបាន Washington Apple Health ដោយឥតគិតថ្លៃឬអត់ ឬប្រៀបធៀបជម្រើសថែទាំសុខភាពផ្សេងទៀតបាន។

ការផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុក

នៅពេលអ្នកចុះឈ្មោះកូនរបស់អ្នក អ្នកត្រូវផ្ទៀងផ្ទាត់ទំនាក់ទំនងរបស់អ្នកជាមួយពួកគាត់ មុនពេលដែលការធានារ៉ាប់រងអាចចាប់ផ្តើម។

អ្នកចាំបាច់ត្រូវដាក់បញ្ជូនឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុកមួយសម្រាប់កូននីមួយៗដែលអ្នកចុះឈ្មោះ។ ត្រូវប្រាកដថាផ្ញើច្បាប់ចម្លង និងមិនមែនជាឯកសារច្បាប់ដើមនោះទេ។ សូមប្រាកដថាត្រូវដាក់ស្លាកឯកសាររបស់អ្នកដោយប្រើនាមខ្លួន និងនាមត្រកូលរបស់អ្នក និងលេខបួនខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ មើលបញ្ជីឯកសារដែលទទួលយកខាងក្រោម។

អ្នកអាចចុះឈ្មោះកូនបង្កើតរបស់អ្នក (ត្រូវបានគេស្គាល់ថាជាកូនរបស់អ្នកពីកំណើត) នៅក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)។ នេះគឺជាបញ្ជីឯកសារដែលអាចទទួលយកបាន៖

 • សំបុត្រកំណើតដែលចេញដោយរដ្ឋាភិបាលដែលរួមបញ្ចូលឈ្មោះរបស់អ្នកក្នុងនាមជាឪពុកម្តាយ។
 • លិខិតប្រកាសពន្ធសហព័ន្ធសម្រាប់ឆ្នាំចុងក្រោយបំផុត ដែលរួមបញ្ចូលកូន (កូនៗ) ជាអ្នកនៅក្នុងបន្ទុក និងបានចុះបញ្ជីជាកូនរបស់អ្នក។ ត្រូវប្រាកដថាបិទបាំងព័ត៌មានហិរញ្ញវត្ថុ។
 • វិញ្ញាបនបត្រមន្ទីរពេទ្យដែលមានស្នាមជើងរបស់កុមារនៅលើលិខិតនោះ។ ត្រូវតែបង្ហាញឈ្មោះរបស់ឪពុកម្តាយដែលជាអ្នកចុះឈ្មោះ ប្តីប្រពន្ធរបស់អ្នកចុះឈ្មោះ ឬដៃគូក្នុងគ្រួសារដែលបានចុះឈ្មោះដោយរដ្ឋរបស់អ្នកចុះឈ្មោះ។
 • គម្រោងចិញ្ចឹមបីបាច់ដែលចេញបង្គាប់បញ្ជា​ដោយតុលាការ។
 • សេចក្តីជូនដំណឹងស្តីពីការគាំទ្រផ្នែកវេជ្ជសាស្ត្រជាតិ។
 • ការចុះឈ្មោះនៃប្រព័ន្ធរាយការណ៍សិទ្ធិទទួលបានការចុះឈ្មោះការពារជាតិ (Defense Enrollment Eligibility Reporting System, DEERS)។
 • ទិដ្ឋាការ J-2 ដែលមានសុពលភាពចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អ្នកអាចចុះឈ្មោះកូនចិញ្ចឹមរបស់អ្នកនៅក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) បាន។ នេះគឺជាបញ្ជីឯកសារដែលអាចទទួលយកបាន៖

 • សំបុត្រកំណើត ឬសំបុត្រស្មុំកូន។
 • លិខិតប្រកាសពន្ធសហព័ន្ធសម្រាប់ឆ្នាំចុងក្រោយបំផុត ដែលរួមបញ្ចូលកូន (កូនៗ) ជាអ្នកនៅក្នុងបន្ទុក និងបានចុះបញ្ជីជាកូនរបស់អ្នក។ ត្រូវប្រាកដថាបិទបាំងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។
 • វិញ្ញាបនបត្រ ឬក្រឹត្យស្តីពីការសុំកូនចិញ្ចឹម។ ត្រូវតែបង្ហាញឈ្មោះរបស់ឪពុកម្តាយដែលជាអ្នកចុះឈ្មោះ ប្តីប្រពន្ធរបស់អ្នកចុះឈ្មោះ ឬដៃគូក្នុងគ្រួសារដែលបានចុះឈ្មោះដោយរដ្ឋរបស់អ្នកចុះឈ្មោះ។
 • គម្រោងចិញ្ចឹមបីបាច់ដែលចេញបង្គាប់បញ្ជា​ដោយតុលាការ។
 • សេចក្តីជូនដំណឹងស្តីពីការគាំទ្រផ្នែកវេជ្ជសាស្ត្រជាតិ។
 • ការចុះឈ្មោះនៃប្រព័ន្ធរាយការណ៍សិទ្ធិទទួលបានការចុះឈ្មោះការពារជាតិ (Defense Enrollment Eligibility Reporting System, DEERS)។
 • ទិដ្ឋាការ J-2 ដែលមានសុពលភាពចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អ្នកអាចចុះឈ្មោះកូនចុងរបស់អ្នកនៅក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) បាន។ នេះគឺជាបញ្ជីឯកសារដែលអាចទទួលយកបាន៖

 • សំបុត្រកំណើតរបស់កូនអ្នក ក៏ដូចជាសំបុត្រអាពាហ៍ពិពាហ៍ដែលចេញដោយរដ្ឋាភិបាលដែលបង្ហាញពីទំនាក់ទំនងជាមួយប្តីឬប្រពន្ធរបស់អ្នក។ ឯកសារផ្សេងទៀតដែលអាចរួមមាន លិខិតប្រកាសការបង់ពន្ធសហព័ន្ធក្នុងរយៈពេល 2 ឆ្នាំចុងក្រោយជាមួយប្តីឬប្រពន្ធរបស់អ្នកដែលបានរាយបញ្ជី និងភស្តុតាងបញ្ជាក់ភាពជាម្ចាស់រួមគ្នា (របាយការណ៍បញ្ចាំ របាយការណ៍ធនាគារ របាយការណ៍កាតឥណទាន កិច្ចសន្យាជួល/កិច្ចសន្យាដាក់ជួល)។
 • លិខិតប្រកាសពន្ធសហព័ន្ធសម្រាប់ឆ្នាំចុងក្រោយបំផុតដែលរួមបញ្ចូលកូន (កូនៗ) ជាអ្នកនៅក្នុងបន្ទុក និងបានចុះបញ្ជីជាកូនរបស់អ្នក (ត្រូវប្រាកដថាបិទបាំងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក)។
 • គម្រោងចិញ្ចឹមបីបាច់ដែលចេញបង្គាប់បញ្ជា​ដោយតុលាការ។
 • សេចក្តីជូនដំណឹងស្តីពីការគាំទ្រផ្នែកវេជ្ជសាស្ត្រជាតិ។
 • ការចុះឈ្មោះនៃប្រព័ន្ធរាយការណ៍សិទ្ធិទទួលបានការចុះឈ្មោះការពារជាតិ (Defense Enrollment Eligibility Reporting System, DEERS)។
 • ទិដ្ឋាការ J-2 ដែលមានសុពលភាពចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អ្នកអាចចុះឈ្មោះកូនដែលអ្នកជាអាណាព្យាបាលស្របច្បាប់នៅក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) បាន។ នេះគឺជាបញ្ជីឯកសារដែលអាចទទួលយកបាន៖

 • សំណៅឯកសារច្បាប់ពីរដ្ឋាភិបាលរដ្ឋ ឬសហព័ន្ធដែលបង្ហាញពីស្ថានភាពអាណាព្យាបាលស្របច្បាប់។
 • លិខិតប្រកាសពន្ធសហព័ន្ធសម្រាប់ឆ្នាំចុងក្រោយបំផុត ដែលរួមបញ្ចូលកូន (កូនៗ) ជាអ្នកនៅក្នុងបន្ទុក និងបានចុះបញ្ជីជាកូនរបស់អ្នក។ ត្រូវប្រាកដថាបិទបាំងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។
 • គម្រោងចិញ្ចឹមបីបាច់ដែលចេញបង្គាប់បញ្ជា​ដោយតុលាការ។
 • សេចក្តីជូនដំណឹងស្តីពីការគាំទ្រផ្នែកវេជ្ជសាស្ត្រជាតិ។
 • ការចុះឈ្មោះនៃប្រព័ន្ធរាយការណ៍សិទ្ធិទទួលបានការចុះឈ្មោះការពារជាតិ (Defense Enrollment Eligibility Reporting System, DEERS)។
 • ទិដ្ឋាការ J-2 ដែលមានសុពលភាពចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អ្នកអាចចុះឈ្មោះកូនធម៌របស់អ្នកនៅក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) បាន។ នេះគឺជាបញ្ជីឯកសារដែលអាចទទួលយកបាន៖

 • វិញ្ញាបនបត្របញ្ជាក់កូនធម៌ច្បាប់ចម្លង និងច្បាប់ចម្លងនៃសំណៅឯកសារគាំទ្រជាប្រចាំ និងសំខាន់របស់កុមារ។
 • លិខិតប្រកាសពន្ធសហព័ន្ធសម្រាប់ឆ្នាំចុងក្រោយបំផុត ដែលរួមបញ្ចូលកូន (កូនៗ) ជាអ្នកនៅក្នុងបន្ទុក និងបានចុះបញ្ជីជាកូនរបស់អ្នក។ ត្រូវប្រាកដថាបិទបាំងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។
 • គម្រោងចិញ្ចឹមបីបាច់ដែលចេញបង្គាប់បញ្ជា​ដោយតុលាការ។
 • សេចក្តីជូនដំណឹងស្តីពីការគាំទ្រផ្នែកវេជ្ជសាស្ត្រជាតិ។
 • ការចុះឈ្មោះនៃប្រព័ន្ធរាយការណ៍សិទ្ធិទទួលបានការចុះឈ្មោះការពារជាតិ (Defense Enrollment Eligibility Reporting System, DEERS)។
 • ទិដ្ឋាការ J-2 ដែលមានសុពលភាពចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អ្នកអាចចុះឈ្មោះកូនរប​ស់ដៃគូក្នុងគ្រួសាររបស់អ្នកនៅក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) បាន។ នេះគឺជាបញ្ជីឯកសារដែលអាចទទួលយកបាន៖

 • សំបុត្រកំណើតរបស់កូនអ្នក ក៏ដូចជាសំបុត្រអាពាហ៍ពិពាហ៍ដែលចេញដោយរដ្ឋាភិបាលដែលបង្ហាញពីទំនាក់ទំនងជាមួយប្តីឬប្រពន្ធរបស់អ្នក។ ឯកសារផ្សេងទៀតដែលអាចរួមមាន លិខិតប្រកាសការបង់ពន្ធសហព័ន្ធក្នុងរយៈពេល 2 ឆ្នាំចុងក្រោយជាមួយប្តីឬប្រពន្ធរបស់អ្នកដែលបានរាយបញ្ជី និងភស្តុតាងបញ្ជាក់ភាពជាម្ចាស់រួមគ្នា (របាយការណ៍បញ្ចាំ របាយការណ៍ធនាគារ របាយការណ៍កាតឥណទាន កិច្ចសន្យាជួល/កិច្ចសន្យាដាក់ជួល)។
 • សេចក្តីបង្គាប់របស់តុលាការឱ្យដាក់ឈ្មោះដៃគូក្នុងគ្រួសារជាអាណាព្យាបាលស្របច្បាប់។
 • លិខិតប្រកាសពន្ធសហព័ន្ធសម្រាប់ឆ្នាំចុងក្រោយបំផុត ដែលរួមបញ្ចូលកូន (កូនៗ) ជាអ្នកនៅក្នុងបន្ទុក និងបានចុះបញ្ជីជាកូនរបស់អ្នក។ ត្រូវប្រាកដថាបិទបាំងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។
 • គម្រោងចិញ្ចឹមបីបាច់ដែលចេញបង្គាប់បញ្ជា​ដោយតុលាការ។
 • សេចក្តីជូនដំណឹងស្តីពីការគាំទ្រផ្នែកវេជ្ជសាស្ត្រជាតិ។
 • ការចុះឈ្មោះនៃប្រព័ន្ធរាយការណ៍សិទ្ធិទទួលបានការចុះឈ្មោះការពារជាតិ (Defense Enrollment Eligibility Reporting System, DEERS)។
 • ទិដ្ឋាការ J-2 ដែលមានសុពលភាពចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

** ប្រសិនបើអ្នកកំពុងចុះឈ្មោះកូនរបស់ដៃគូក្នុងគ្រួសាររបស់អ្នក អ្នកអាចនឹងត្រូវបំពេញទម្រង់លិខិតបញ្ជាក់។ ទូរសព្ទទៅសេវាបម្រើអតិថិជន SEIU 775 Benefits Group តាមរយៈ 1-877-606-6705

circle-exclamation

 យើងសូមណែនាំឱ្យអ្នកដាក់បញ្ជូនឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុករបស់អ្នកអមជាមួយពាក្យសុំអត្ថប្រយោជន៍សុខភាពរបស់អ្នក។

បើមិនដូច្នោះទេ អ្នកមានពេល 60 ថ្ងៃបន្ទាប់ពីយើងបានទទួលពាក្យស្នើសុំរបស់អ្នក ដើម្បីដាក់បញ្ជូនឯកសារទាំងនេះ។ ថ្ងៃផុតកំណត់សម្រាប់ការបញ្ជូនឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុកសម្រាប់ Open Enrollment (ការបើកទទួលចុះឈ្មោះ) គឺនៅថ្ងៃទី 30 ខែកញ្ញា។

គ្រប់គ្រងអត្ថប្រយោជន៍សុខភាពរបស់អ្នកដោយប្រើគណនីអនឡាញ

 • មើលចំនួនម៉ោង និងសិទ្ធិទទួលបានអត្ថប្រយោជន៍សុខភាព។
 • ស្នើសុំ ឬធ្វើការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងលើការថែទាំសុខភាព។
 • ចូលប្រើឯកសារ និងទម្រង់ផែនការផ្សេងៗ។
 • ចុះឈ្មោះសម្រាប់ទំនាក់ទំនងតាមអ៊ីមែលអំពីការធានារ៉ាប់រង។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.