តើខ្ញុំអាចដាក់ពាក្យសុំធានារ៉ាប់រងការថែទាំសុខភាពនៅពេលណា?

អ្នកអាចដាក់ពាក្យស្នើសុំបាននៅពេលដែលអ្នកមានសិទ្ធិជាលើកដំបូង ក្នុងអំឡុងពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) ឬប្រសិនបើអ្នកមានព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។

រយៈពេលនៃការទទួលបានសិទ្ធិដំបូង

នៅពេលអ្នកទទួលបានសិទ្ធិជាលើកដំបូង ព័ត៌មានស្តីពីការធានារ៉ាប់រងការថែទាំសុខភាព និងរបៀបដាក់ពាក្យនឹងត្រូវបានផ្ញើទៅអ្នក។ អ្នកត្រូវតែបំពេញ និងដាក់ពាក្យស្នើសុំអត្ថប្រយោជន៍សុខភាពរបស់អ្នកក្នុងចន្លោះពេល 60 ថ្ងៃចាប់ពីពេលដែលសិទ្ធិទទួលបានដំបូងត្រូវបានបំពេញ។ ឱកាសបន្ទាប់សម្រាប់ឱ្យអ្នកដាក់ពាក្យគឺរយៈពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) ឬរយៈពេលចុះឈ្មោះពិសេស QLE។

នៅពេលដែលការធានារ៉ាប់រងចាប់ផ្តើមគឺផ្អែកលើកាលបរិច្ឆេទដែលពាក្យសុំដែលបានបំពេញរបស់អ្នកត្រូវបានទទួល។
វាត្រូវចំណាយពេលប្រហែល 2 សប្តាហ៍ដើម្បីដំណើរការពាក្យសុំរបស់អ្នក ហើយការធានារ៉ាប់រងអាចចាប់ផ្តើមនៅថ្ងៃដំបូងនៃខែប៉ុណ្ណោះ។ យើងសូមណែនាំឱ្យអ្នកដាក់ពាក្យសុំដែលបានបំពេញរបស់អ្នកមុនថ្ងៃទី 15 ដូច្នេះការធានារ៉ាប់រងរបស់អ្នកអាចចាប់ផ្តើមនៅថ្ងៃដំបូងនៃខែបន្ទាប់បាន។

ឧទាហរណ៍ ប្រសិនបើពាក្យស្នើសុំដែលបានបំពេញរបស់អ្នកត្រូវបានទទួល៖

  • ត្រឹមថ្ងៃទី 15 ខែមីនា៖ ការធានារ៉ាប់រងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែមេសា។
  • ចន្លោះថ្ងៃទី 16 ដល់ថ្ងៃទី 31 ខែមីនា៖ ធានារ៉ាប់រងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែឧសភា។

Open Enrollment (ការបើកទទួលចុះឈ្មោះ) ថ្ងៃទី 1-20 ខែកក្កដា

Open Enrollment (ការបើកទទួលចុះឈ្មោះ) គឺជាឱកាសប្រចាំឆ្នាំរបស់អ្នកក្នុងការដាក់ពាក្យ ឬធ្វើការផ្លាស់ប្តូរលើការធានារ៉ាប់រងរបស់អ្នក។ ថ្ងៃទី 20 ខែកក្កដា គឺជាថ្ងៃផុតកំណត់របស់អ្នកដើម្បីដាក់ពាក្យស្នើសុំធានារ៉ាប់រងលើការថែទាំសុខភាព ឬធ្វើការផ្លាស់ប្តូរ ប្រសិនបើអ្នកបានចុះឈ្មោះរួចហើយ។ ការផ្លាស់ប្តូររួមមានការផ្លាស់ប្តូរគម្រោងសុខភាពធ្មេញរបស់អ្នក ឬការបន្ថែម Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)។

ធានារ៉ាប់រងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែសីហានៃឆ្នាំនោះ។

ថិរវេលាទទួលចុះឈ្មោះពិសេស (QLE)
30 ថ្ងៃសម្រាប់​ព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់

ព្រឹត្តិការណ៍ក្នុងជីវិតដែល​មានលក្ខណសម្បត្តិគ្រប់គ្រាន់ គឺជាការផ្លាស់ប្តូរនៅក្នុងស្ថានភាពជីវិតរបស់អ្នក ដែលអាចធ្វើឱ្យអ្នកមានសិទ្ធិអំឡុងថិរវេលាទទួលចុះឈ្មោះពិសេស។ ឧទាហរណ៍​នៃ​ព្រឹត្តិការណ៍ក្នុង​ជីវិត​រួម​មាន​ការ​យកកូនមកចិញ្ចឹម​ ការ​បាត់បង់​ការ​ធានា​រ៉ាប់រង​សុខភាព​ផ្សេង​ទៀត ឬ​ការ​លែងលះ។ មធ្យោបាយងាយស្រួលបំផុតក្នុងការដាក់បញ្ជូន QLE គឺដោយប្រើគណនីអនឡាញរបស់អ្នក ហើយ QLE ត្រូវតែដាក់បញ្ជូនក្នុងចន្លោះពេល 30 ថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍របស់អ្នក។

ព្រឹត្តិការណ៍ក្នុងជីវិតដែលអាចឱ្យអ្នកមានលក្ខណៈគ្រប់គ្រាន់ទទួលបានថិរវេលាទទួលចុះឈ្មោះពិសេស QLE៖

  • ការផ្ដាច់សង្វាស​ផ្លូវច្បាប់។
  • ការលែងលះ។
  • មរណភាព។
  • ការបញ្ចប់ការងារ (បាត់បង់ការងារ)។
  • ការកាត់បន្ថយចំនួនម៉ោងការងាររបស់អ្នក ឬប្តីឬប្រពន្ធរបស់អ្នកជាមួយនិយោជក SEIU Healthcare NW Health Benefits Trust ដែលមិនចូលរួម ដែលបណ្តាលឱ្យអ្នកបាត់បង់ការធានារ៉ាប់រងផ្សេងទៀត។
  • លែងរស់នៅក្នុងតំបន់ធានារ៉ាប់រងទៀត។
  • ការបញ្ឈប់ស្ថានភាពអ្នកនៅក្នុងបន្ទុក។
  • គម្រោងលែងផ្តល់អត្ថប្រយោជន៍ដល់ក្រុមបុគ្គលដែលមានទីតាំងស្រដៀងគ្នាទៀត។
  • ការអស់ COBRA
  • ការខកខានក្នុងការបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិសម្រាប់ CHIP ឬ Medicaid។
  • ការបញ្ចប់ការរួមចំណែករបស់និយោជកសម្រាប់ការធានារ៉ាប់រងផ្សេងទៀតរបស់និយោជិត ឬអ្នកនៅក្នុងបន្ទុក (ថាតើការធានារ៉ាប់រងត្រូវបានបាត់បង់ឬអត់)។
  • និយោជិត ឬអ្នកនៅក្នុងបន្ទុកមានសិទ្ធិទទួលបានជំនួយបុព្វលាភរ៉ាប់រងក្រោមកម្មវិធី CHIP ឬ Medicaid។
  • អ្នក​រៀបការ​ជាមួយប្តីឬប្រពន្ធថ្មី ឬ​មាន​កូន​ក្នុង​បន្ទុក​ថ្មី​តាម​រយៈការរៀបការ កើតកូន ការយកមកចិញ្ចឹម ឬ​ ការរៀបចំសម្រាប់ស្មុំកូន។​

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.