• មានផាសុកភាព។

  • រក្សាអ្នកឱ្យកាន់តែមានសុវត្ថិភាពពេលបំពេញការងារ។

  • មានរូបរាងស្អាតណាស់។

  • មានផ្តល់ជូនជាង 70 ម៉ូតពីម៉ាកល្បីដូចជា Reebok និង Skechers។ 

សម្រាប់សំណួរអំពីសិទ្ធិទទួលបាន ឬការស្នើសុំ សូមទូរសព្ទទៅលេខ 1-877-606-6705

ម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។

មានផាសុកភាព និងសុវត្ថិភាព

អ្នកថែទាំនិយាយថាទ្រនាប់ជើង Caregiver Kicks អាចជួយធ្វើឱ្យប្រសើរឡើងដល់ការឈឺចាប់ជើង និងខ្នង និងជួយមិនឱ្យរអិលជាមួយកម្រាលឥដ្ឋក្នុងផ្ទះដែលរអិល។ មើលវីដេអូអំពីសុវត្ថិភាព។ ទ្រនាប់ជើង Caregiver Kicks របស់អ្នកត្រូវបានរចនាឡើងដើម្បីរក្សាសុវត្ថិភាពអ្នកនៅកន្លែងធ្វើការដោយជួយការពារការរអិលនៅក្នុងបរិយាកាសដែលសើម ឬរអិល។ ពួកវាមិនត្រូវបានរចនាឡើងដើម្បីប្រើក្នុងស្ថានភាពមានព្រិលទឹកកក ឬកន្លែងហាត់ប្រាណនោះទេ។

 

ទទួលបានទ្រនាប់ជើង 1 គូដោយឥតគិតថ្លៃរៀងរាល់ 12 ខែ។

ដើម្បីមានសិទ្ធិ អ្នកត្រូវតែធ្វើការឱ្យបាន 160+ ម៉ោងក្នុងរយៈពេលពីរខែ (80 ម៉ោង 1 ខែ 80 ម៉ោងក្នុងខែបន្ទាប់)។ នៅខែទី 4 អ្នកមានសិទ្ធិ និងអាចស្នើសុំទ្រនាប់ជើងបាន។ អ្នកថែទាំដែលបន្តធ្វើការច្រើនម៉ោងគ្រប់គ្រាន់ដើម្បីមានសិទ្ធិសម្រាប់កម្មវិធីអាចស្នើសុំទ្រនាប់ជើងថ្មីមួយគូ 12 ខែបន្ទាប់ពីគូចុងក្រោយរបស់ពួកគេត្រូវបានដឹកជញ្ជូន។

 

ស្នើសុំទ្រនាប់ជើង Caregiver Kicks របស់អ្នក!

  • ស្នើសុំអនឡាញ អ្នកនឹងត្រូវចូលគណនីដោយប្រើព័ត៌មានទំនាក់ទំនងរបស់អ្នក ហើយត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធ។ បន្ទាប់មកអ្នកអាចជ្រើសរើសទ្រនាប់ជើងរបស់អ្នក ហើយចាប់ផ្តើមដំណើរការស្នើសុំ។
  • ស្នើសុំតាមទូរសព្ទ៖ មើលកាតាឡុកអនឡាញ ហើយជ្រើសរើសទ្រនាប់ជើងដែលធន់នឹងការរអិលដែលមានជាង 70 ម៉ូត។ សូមទូរសព្ទទៅលេខ 1-877-606-6705 ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក។

សំណួរទូទៅ

អ្នកមិនអាចស្នើសុំទ្រនាប់ជើង Caregiver Kicks ដោយឥតគិតថ្លៃរបស់អ្នកពីគេហទំព័រ SR Max ដោយមិនចូលគណនីជាមុនបានទេ។ វាគឺជាគេហទំព័រលក់រាយតែប៉ុណ្ណោះ ហើយប្រសិនបើអ្នកព្យាយាមស្នើសុំទ្រនាប់ជើងពីគេហទំព័រ វានឹងសួររកព័ត៌មានកាតឥណទានរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីទ្រនាប់ជើង សូមទូរសព្ទទៅលេខ 1-877-606-6705 ពីម៉ោង 8 ព្រឹក ដល់ 6 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។

ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរលើការស្នើសុំរបស់អ្នក សូមទូរសព្ទទៅលេខទូរសព្ទឥតគិតថ្លៃរបស់ Caregiver Kicks តាមរយៈលេខ 1-877-606-6705 ពីម៉ោង 8 ព្រឹក ដល់ 6 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ

ប្រសិនបើប្រភេទ្រនាប់ជើងរបស់អ្នកមិនទាន់មាននៅក្នុងស្តុក អ្នកនឹងទទួលបានអ៊ីមែលពី SR Max ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការស្នើសុំរបស់អ្នក។ សូមពិនិត្យអ៊ីមែលរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីកុំឱ្យអ្នកខកខានការជូនដំណឹងនេះ។ អ្នកនឹងត្រូវបានផ្តល់ជូននូវកាលបរិច្ឆេទប្រហាក់ប្រហែលដែលប្រភេទទ្រនាប់ជើងរបស់អ្នកនឹងមាន និងណែនាំអំពីរបៀបផ្លាស់ប្តូរការស្នើសុំទ្រនាប់ជើងរបស់អ្នក ប្រសិនបើអ្នកចង់ជ្រើសរើសជម្រើសផ្សេងទៀតដែលមានភ្លាមៗ។

ពិនិត្យអ៊ីមែលរបស់អ្នក បន្ទាប់ពីអ្នកដាក់ការស្នើសុំរបស់អ្នក ដើម្បីមើលកាលបរិច្ឆេទដឹកជញ្ជូនដែលរំពឹងទុក។ ប្រសិនបើមានបញ្ហាក្នុងដំណើរការការស្នើសុំរបស់អ្នក ឬទ្រនាប់ជើងរបស់អ្នកអស់ស្តុក អ្នកនឹងទទួលបានការជូនដំណឹងតាមអ៊ីមែលក្នុងពេលឆាប់ៗនេះ។ សូមពិនិត្យមើលអ៊ីមែលរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីកុំឱ្យខកខានព័ត៌មានអំពីការស្នើសុំទ្រនាប់ជើងរបស់អ្នក។

ប្រសិនបើអ្នកជឿថាទ្រនាប់ជើងរបស់អ្នកបានបាត់ ឬត្រូវបានគេលួច សូមទាក់ទង SR Max តាមលេខ 1-833-599-9621 ដើម្បីកំណត់ថាតើមានការបញ្ជាក់អំពីការបញ្ជូន​ទ្រនាប់ជើងរបស់អ្នកទៅទីតាំងត្រឹមត្រូវដែរឬទេ។ ជាការសោកស្តាយ ប្រសិនបើ UPS បានបញ្ជាក់ថាការដឹកជញ្ជូនបានដល់ទីតាំងដែលអ្នកបានបញ្ជាក់ក្នុងអំឡុងពេលស្នើសុំរបស់អ្នក យើងមិនអាចផ្តល់ទ្រនាប់ជើងថ្មីជំនួសទ្រនាប់ជើងដែលបាត់ ឬត្រូវបានលួចនោះទេ។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.