ព័ត៌មានសង្ខេបសំខាន់ៗនៃគម្រោងថែទាំសុខភាព KPNW

លើសពីការថែទាំបង្ការ ការធានារ៉ាប់រងរបស់អ្នករួមបញ្ចូលវិធីជាច្រើនដើម្បីទទួលបានការថែទាំ និងការគាំទ្រ ដូចជាការបណ្តុះបណ្តាលសុខភាព និងកម្មវិធីគ្រប់គ្រងដែលមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់ស្ថានភាពជំងឺរ៉ាំរ៉ៃ។

ស្វែងយល់អំពីអត្ថប្រយោជន៍សំខាន់ៗនៃគម្រោងរបស់អ្នក ហើយទាញយក ព័ត៌មានលម្អិតអំពីគម្រោង KPNW របស់អ្នក។

ព័ត៌មានលម្អិតអំពីគម្រោងមានសុពលភាពនៅថ្ងៃទី 1 ខែសីហា ឆ្នាំ 2025។

ការថែទាំវេជ្ជសាស្រ្ត និងបង្ការ

មិនមានការគិតថ្លៃ* ក្នុងការទៅជួបអ្នកផ្តល់សេវាថែទាំបឋម (PCP) របស់អ្នកទេ។ អ្នកអាចទៅជួប PCP របស់អ្នកសម្រាប់ការពិនិត្យសុខភាព និងនៅពេលដែលអ្នកឈឺ។ ការធានារ៉ាប់រងរបស់អ្នកក៏រួមបញ្ចូលផងដែរនូវជម្រើសនៃការថែទាំតាមអ៊ីនធឺណិត ដូច្នេះអ្នកអាចទទួលបានការថែទាំនៅផ្ទះបាន។

*ការទៅជួប PCP​ របស់អ្នកមិនមានការបង់ប្រាក់ចំណាយផ្ទាល់ខ្លួនទេ ប៉ុន្តែប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបញ្ជាឱ្យធ្វើតេស្ត ឬការងារមន្ទីរពិសោធន៍ អ្នកប្រហែលជាត្រូវបង់ប្រាក់ចំណាយផ្ទាល់ខ្លួនលើសេវាទាំងនោះ។

ការថែទាំបន្ទាន់គឺជាជម្រើសដែលមានតម្លៃទាបសម្រាប់បញ្ហាដែលមិនមែនសង្គ្រោះបន្ទាន់ ដូចជាការរងរបួសតិចតួច ឬរោគសញ្ញានៃជំងឺគ្រុនផ្តាសាយ នៅពេលដែលគ្រូពេទ្យរបស់អ្នកមិនអាចផ្តល់សេវាបាន។ ការចូលបន្ទប់សង្គ្រោះបន្ទាន់គួរតែត្រូវបានប្រើសម្រាប់ស្ថានភាពធ្ងន់ធ្ងរដូចជាឈឺទ្រូង ពិបាកដកដង្ហើម ឬរបួសធ្ងន់ធ្ងរ។

ប្រាក់បង់មុន ឬប្រាក់ចំណាយផ្ទាល់ខ្លួនអាចត្រូវបានអនុវត្ត។
ប្រាក់ចំណាយផ្ទាល់ខ្លួននៃការពិនិត្យផ្នែកវេជ្ជសាស្ត្រ (ក្នុងបណ្តាញ)
អ្នកផ្តល់សេវាថែទាំបឋម/ការពិនិត្យសុខភាពតាមអនឡាញ
ប្រាក់ចំណាយផ្ទាល់ខ្លួន $0
ការជួប​ថែ​ទាំ​ជា​បន្ទាន់
ប្រាក់ចំណាយផ្ទាល់ខ្លួន $30
ការចូលបន្ទប់សង្គ្រោះបន្ទាន់
ប្រាក់ចំណាយផ្ទាល់ខ្លួន $200
ការជួបពិនិត្យពិសេស
ប្រាក់ចំណាយផ្ទាល់ខ្លួន $15

អត្ថប្រយោជន៍ឱសថតាមវេជ្ជបញ្ជា

អត្ថប្រយោជន៍ឱសថតាមវេជ្ជបញ្ជា (Rx) ត្រូវបានរួមបញ្ចូលនៅក្នុងការធានារ៉ាប់រងរបស់អ្នក ហើយការផ្ទេរវេជ្ជបញ្ជារបស់អ្នកគឺសាមញ្ញ! គ្រាន់តែចូលទៅក្នុងគណនីអនឡាញ Kaiser Permanente របស់អ្នក ឬទូរសព្ទទៅសេវាបម្រើសមាជិក។

ការបញ្ជាទិញតាមប្រៃសណីយ៍គឺជាជម្រើសដែលមានតម្លៃសមរម្យបំផុត។ អ្នកអាចបំពេញវេជ្ជបញ្ជារបស់អ្នកតាមអ៊ីនធឺណិត តាមទូរសព្ទ ឬជាមួយកម្មវិធី Kaiser Permanente។

អាំងស៊ុយលីន៖ $0 ទូទៅ/ $0 ម៉ាកដែលនិយមប្រើ/ $0 ម៉ាកដែលមិននិយមប្រើ

ប្រដាប់ហឺត និង ប៊ិក EPI៖ ម៉ាកទូទៅ $5 /ដែលនិយមប្រើ $25

ប្រាក់ចំណាយផ្ទាល់ខ្លួន Rx
ការផ្គត់ផ្គង់របស់ឱសថស្ថានរយៈពេល 30 ថ្ងៃ
ការបញ្ជាទិញតាមប្រៃសណីយ៍ ការផ្គត់ផ្គង់រយៈពេល 90 ថ្ងៃ
ថ្នាំពន្យារកំណើតទូទៅ*
$0
$0
ឱសថផ្អែកតាមតម្លៃ**
$5
$10
ឱសថម៉ាកដែលនិយមប្រើ
$25
$50
ដែលមិននិយមប្រើ
$50
$100
*ប្រសិនបើអ្នកធ្វើការឱ្យអង្គការដែលមានមូលដ្ឋានលើសាសនា គម្រោងសុខភាពរបស់អ្នកមិនរាប់បញ្ចូលការធានារ៉ាប់រងពន្យារកំណើត ដូចដែលបានអនុញ្ញាតស្របតាមករណីលើកលែងសាសនាក្នុង​ច្បាប់ Affordable Care Act (ច្បាប់ថែទាំដែលមានតម្លៃសមរម្យ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងទទួលបានសេវាទាំងនេះដោយមិនគិតថ្លៃសម្រាប់អ្នក (និងដោយមិនចាត់វិធានការបន្ថែមណាមួយ) ពី Kaiser Permanente ដរាបណាអ្នកបានចុះឈ្មោះក្នុងគម្រោងសុខភាព។ **ឱសថផ្អែកតាមតម្លៃ​ជា​ឱសថទូទៅ​សម្រាប់​ព្យាបាល​ស្ថានភាព​សុខភាព​ផ្សេងៗ។

អត្ថប្រយោជន៍បន្ថែម

ទទួលបានជំនួយក្នុងការដោះស្រាយព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ឬគ្រប់គ្រងបញ្ហានានាដូចជាភាពតានតឹង ឬការធ្លាក់ទឹកចិត្តជាដើម។ Kaiser Permanente ផ្តល់ជំនួយគាំទ្រយ៉ាងទូលំទូលាយ ដែលរួមមាន៖

  • ការថែទាំប្រកបដោយវិជ្ជាជីវៈ ការប្រើថ្នាំ ការព្យាបាលជាក្រុម និងច្រើនទៀត។

  • ចូលប្រើកម្មវិធីឥតគិតថ្លៃដូចជា Calm (សម្រាប់ការពង្រឹងសតិដឹង) និង Headspace Care (សម្រាប់ការបង្វឹកមួយទល់មួយ)។

  • ការវាយតម្លៃអនឡាញ និងការពិនិត្យតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពិនិត្យមើលរោគសញ្ញារបស់អ្នក និងទទួលបានជម្រើសដែលស័ក្តិសមសម្រាប់អ្នក។

ទូរសព្ទទៅលេខ 1-888-287-2680, ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹក ដល់ 5 ល្ងាច។ KPNW អាចផ្គូផ្គងអ្នកជាមួយអ្នកឯកទេសសុខភាពផ្លូវចិត្តនៅក្នុងតំបន់របស់អ្នក ឬជួយអ្នកស្វែងរកការព្យាបាលសម្រាប់ការញៀន។

ការជួបពិនិត្យសុខភាពផ្លូវចិត្ត
អ្នកជំងឺក្រៅ៖ ប្រាក់ចំណាយផ្ទាល់ខ្លួន $0
អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ៖ ប្រាក់ចំណាយផ្ទាល់ខ្លួន $100 ក្នុងមួយថ្ងៃរហូតដល់ 5 ថ្ងៃសម្រាប់ការចូលសម្រាកម្តង។ តម្រូវឱ្យមានការអនុញ្ញាតជាមុន បើពុំនោះទេនឹងមិនត្រូវបានធានារ៉ាប់រងឡើយ។

ទទួលបានការថែទាំភ្នែកដ៏ទូលំទូលាយ រួមទាំងការពិនិត្យភ្នែកដោយឥតគិតថ្លៃមួយដង និងទឹកប្រាក់ $600 សម្រាប់ឧបករណ៍ជំនួយភ្នែក (ដូចជាកញ្ចក់ ស៊ុម និងកញ្ចក់ពាក់លើកែវភ្នែក) រៀងរាល់ 12 ខែម្តង។ ជ្រើសរើសពីជម្រើសដ៏ច្រើននៃវ៉ែនតាដែលមានគុណភាព ដើម្បីតម្រូវទៅតាមរចនាប័ទ្ម និងថវិការបស់អ្នក រួមទាំងសេវាការកែតម្រូវ និងជួសជុលដោយឥតគិតថ្លៃគ្រប់ពេលវេលា។

សមាជិកដែលមានអាយុចាប់ពី 19 ឆ្នាំឡើងទៅ៖ $600 ក្នុង​យៈពេល 12 ខែម្ដង

សមាជិកអាយុក្រោម 19 ឆ្នាំ៖ មិនគិតថ្លៃសម្រាប់កញ្ចក់វ៉ែនតា ឬស៊ុម ឬកញ្ចក់ពាក់កែវភ្នែករៀងរាល់ 12 ខែ

ការបណ្តុះបណ្តាលសុខភាព​ត្រូវបានផ្តល់​ដោយ​មិន​គិត​ថ្លៃ ហើយ​មិន​តម្រូវ​ឱ្យ​មាន​ការ​បញ្ជូន​បន្ត​ទេ។ ទទួលបានជំនួយគាំទ្រមួយទល់មួយពីគ្រូបង្វឹកសុខភាព ដើម្បីជួយអ្នកឱ្យញ៉ាំអាហារដែលល្អសម្រាប់សុខភាព កាត់បន្ថយភាពតានតឹង រក្សាភាពសកម្ម គ្រប់គ្រងទម្ងន់របស់អ្នក ផ្តាច់បារី និងច្រើនទៀត។

ប្រសិនបើអ្នកកំពុងគ្រប់គ្រងស្ថានភាពជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាម គម្រោងរបស់អ្នកក៏រួមបញ្ចូលជំនួយគាំទ្រក្រុមថែទាំផ្ទាល់ខ្លួនផងដែរ (ទាមទារការបញ្ជូន) និងកម្មវិធីទូរសព្ទ និងកម្មវិធីដែលងាយស្រួលប្រើ។

ស្វែងយល់បន្ថែមអំពី ការបណ្តុះបណ្តាលសុខភាព ឬទូរសព្ទទៅលេខ 1-855-632-8280 ដើម្បីធ្វើការណាត់ជួបជាមួយគ្រូបង្វឹកសុខភាព។ មានសេវាកម្មបកប្រែ។

ការព្យាបាលដោយការចាប់សរសៃ និងការចាក់ម្ជុលវិទ្យាសាស្ត្រមានផ្តល់ជូនតាមរយៈប្រាក់ចំណាយផ្ទាល់ខ្លួនចំនួន $0 ។ ដែនកំណត់ការជួបពិនិត្យត្រូវបានអនុវត្ត។ សូមមើលព័ត៌មានលម្អិតអំពីគម្រោង។

ការព្យាបាលដោយម៉ាស្សាមានផ្តល់ជូនតាមរយៈប្រាក់ចំណាយផ្ទាល់ខ្លួន $25 សម្រាប់ការទៅជួបដោយខ្លួនឯងរហូតដល់ 12 ដងក្នុងមួយឆ្នាំ។ សូមមើលព័ត៌មានលម្អិតអំពីគម្រោង។

សេវាកម្មទាំងនេះអាចជួយព្យាបាល និងការពារការឈឺចាប់សាច់ដុំ និងសន្លាក់។ ត្រូវប្រាកដថាដើម្បីបញ្ជាក់ថាអ្នកផ្តល់សេវារបស់អ្នកទទួលយកការធានារ៉ាប់រងរបស់អ្នកនៅពេលកំណត់ពេលជួប។

ការ​ទៅ​ជួប​ព្យាបាលតាមបែបធម្មជាតិ៖ ប្រាក់ចំណាយផ្ទាល់ខ្លួន $0។

ការព្យាបាលតាមបែបធម្មជាតិប្រើឱសថធម្មជាតិដូចជាអាហារូបត្ថម្ភ និងការផ្លាស់ប្តូររបៀបរស់នៅដើម្បីជួយដល់សុខភាពរបស់អ្នក។

ការព្យាបាលដោយចលនាមានផ្តល់ជូនតាមរយៈប្រាក់ចំណាយផ្ទាល់ខ្លួន $15 សម្រាប់មួយលើក។
ដែនកំណត់នៃការជួបពិនិត្យត្រូវបានអនុវត្ត ហើយទាមទារការបញ្ជូនបន្ត។ សូមមើលព័ត៌មានលម្អិតអំពីគម្រោង។

ការព្យាបាលដោយចលនាអាចជួយអ្នកឱ្យជាសះស្បើយពីរបួស គ្រប់គ្រងការឈឺចាប់ និងធ្វើឱ្យចលនាប្រសើរឡើង។ ស្នើសុំការបញ្ជូនបន្តតាមរយៈវិបផតថលសមាជិក Kaiser Permanente របស់អ្នក ឬទូរសព្ទទៅសេវាសមាជិក។

បន្ទាប់ពីជំនួបរបស់អ្នក អ្នកនឹងទទួលបានសិទ្ធិចូលប្រើដោយឥតគិតថ្លៃទៅកាន់ MedBridge ដែលជាកម្មវិធីព្យាបាលដោយចលនាជាមួយនឹងលំហាត់ប្រាណផ្ទាល់ខ្លួន និងកម្មវិធីសន្ធឹងដងខ្លួនដែលតម្រូវតាមគោលដៅ និងសមត្ថភាពរបស់អ្នក។

ការជួបពិនិត្យសុខភាពបន្តពូជផ្តល់ជូនតាមរយៈប្រាក់ចំណាយផ្ទាល់ខ្លួន $0-$15 ក្នុងមួយលើក។
ការទៅជួបពិនិត្យសម្រាប់ការបង្ការផ្តល់ជូនតាមរយៈប្រាក់ចំណាយផ្ទាល់ខ្លួន $0។ ចំនួនទឹកប្រាក់នៃប្រាក់ចំណាយផ្ទាល់ខ្លួនផ្សេងទៀតអាស្រ័យលើការកំណត់កូដរោគវិនិច្ឆ័យ។

ថ្នាំពន្យារកំណើតមានផ្តល់ជូនសម្រាប់ប្រាក់ចំណាយផ្ទាល់ខ្លួន $0*។
ប្រាក់ចំណាយផ្ទាល់ខ្លួន $0 សម្រាប់វេជ្ជបញ្ជាដែលអនុម័តដោយ FDA និងថ្នាំពន្យារកំណើត ឧបករណ៍ និងផលិតផលមិនទាមទារវេជ្ជបញ្ជា។

សេវារំលូតកូនមានតម្លៃនៃប្រាក់ចំណាយផ្ទាល់ខ្លួន $0
សម្រាប់ទាំងក្នុង និងក្រៅបណ្តាញ បរិបទអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងអ្នកជំងឺក្រៅព្រមទាំងថ្នាំ។ (សេវាដែលត្រូវបានរ៉ាប់រងនៅគ្រប់បរិបទ)

*ប្រសិនបើអ្នកធ្វើការឱ្យអង្គការដែលមានមូលដ្ឋានលើសាសនា គម្រោងសុខភាពរបស់អ្នកមិនរាប់បញ្ចូលការធានារ៉ាប់រងពន្យារកំណើត ដូចដែលបានអនុញ្ញាតស្របតាមករណីលើកលែងសាសនាក្នុង​ច្បាប់ Affordable Care Act (ច្បាប់ថែទាំដែលមានតម្លៃសមរម្យ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងទទួលបានសេវាទាំងនេះដោយមិនគិតថ្លៃសម្រាប់អ្នក (និងដោយមិនចាត់វិធានការបន្ថែមណាមួយ) ពី Kaiser Permanente ដរាបណាអ្នកបានចុះឈ្មោះក្នុងគម្រោងសុខភាព។

Kaiser Permanente ផ្តល់ជូន ការថែទាំដែលបញ្ជាក់អំពីយេនឌ័រ ក្នុងបរិយាកាសសុវត្ថិភាព និងការគាំទ្រ។ សេវាកម្មរួមមាន ការព្យាបាលដោយអរម៉ូន ជំនួយសុខភាពផ្លូវចិត្ត ការវះកាត់ និងការថែទាំកុមារ និងក្មេងជំទង់។

ធានារ៉ាប់រងបន្ថែម

KPNW គឺជាគម្រោងសុខភាពចម្បងរបស់អ្នក ប៉ុន្តែការធានារ៉ាប់រងសុខភាពរបស់អ្នកក៏រួមបញ្ចូលអត្ថប្រយោជន៍បន្ថែមទាំងនេះផងដែរ៖

អ្នកអាចជ្រើសរើសពីគម្រោងសុខភាពធ្មេញចំនួនពីរ ហើយសម្រេចចិត្តថាមួយណាដែលល្អបំផុតសម្រាប់អ្នក។ ជម្រើសទាំងពីររួមមានការពិនិត្យជាប្រចាំ អត្ថប្រយោជន៍នៃការតម្រង់ធ្មេញ និងបណ្តាញអ្នកផ្តល់សេវាទូលំទូលាយ។

ប្រើតារាងដើម្បីប្រៀបធៀបគម្រោង និងពិនិត្យមើលការចំណាយប្រាក់ហោប៉ៅដែលអាចកើតមានរបស់អ្នកសម្រាប់សេវាកម្មទូទៅនៅក្នុងព័ត៌មានសង្ខេបអំពីគម្រោង។

ទាញយកព័ត៌មានលម្អិតអំពីគម្រោង

Delta-Dental.png
Willamette-Dental-Group
អត្ថប្រយោជន៍ អតិបរមាប្រចាំឆ្នាំ
$5,000
គ្មាន
ប្រាក់បង់មុន
$0
$0
ការពិនិត្យតាមទម្លាប់
ធានារ៉ាប់រងពេញលេញ
ធានារ៉ាប់រងពេញលេញ
អត្ថប្រយោជន៏នៃការតម្រង់ធ្មេញ
បាទ/ចាស
បាទ/ចាស
បណ្ដាញ​អ្នក​ផ្ដល់​សេវា​ព្យាបាល
Delta Dental មានបណ្តាញអ្នកផ្តល់សេវាទូលំទូលាយ រួមទាំងនៅតំបន់ជនបទផងដែរ។ អ្នកនឹងចង់ស្វែងរកពេទ្យធ្មេញ Delta Dental PPO ដើម្បីបង្កើនអត្ថប្រយោជន៍របស់អ្នកឱ្យដល់កម្រិតអតិបរមា។
Willamette Dental មានទីតាំងងាយស្រួលជាច្រើននៅ Washington ភាគខាងលិច ដែលអាចឱ្យ​អ្នកងាយស្រួលស្វែងរកទន្តពេទ្យ Willamette ប្រសិនបើអ្នករស់នៅតាមច្រករបៀង I-5។
ស្វែងរកពេទ្យធ្មេញនៅជិតអ្នក
1-800-554-1907
DeltaDentalWA.com
1-855-433-6825
willamettedental.com
EPIC-logo.png

តាមរយៈ EPIC Hearing អ្នក និងកូនរបស់អ្នកអាចទទួលបានការពិនិត្យត្រចៀកប្រចាំឆ្នាំដោយមិនគិតថ្លៃដោយមានការប្រឹក្សាពីអ្នកផ្តល់សេវាក្នុងបណ្តាញ និងទឹកប្រាក់រហូតដល់ $3,000 សម្រាប់ឧបករណ៍ជំនួយការស្តាប់ជាមួយនឹងការធានាបន្ថែមសម្រាប់ត្រចៀកនីមួយៗរៀងរាល់ 36 ខែម្តង។

ស្វែងយល់បន្ថែម

Progyny-logo-1.png

ទទួលបានអត្ថប្រយោជន៍សម្រាប់គ្រប់ដំណាក់កាលនៃជីវិត ចាប់ពីការមានកូន និងការកសាងគ្រួសារ រហូតដល់មានផ្ទៃពោះ ក្រោយសម្រាល និងអស់រដូវ។ ទទួលបានការរ៉ាប់រងសម្រាប់ការព្យាបាលចុងក្រោយបំផុត ជំនួយគាំទ្រផ្ទាល់ខ្លួនពី Patient Care Advocates (PCA) និងការថែទាំដោយផ្ទាល់ ឬតាមអ៊ីនធឺណិត។ ហើយឥឡូវនេះ អ្នកអាចទទួលបានរហូតដល់ $15,000 សម្រាប់ការចំណាយទាក់ទងនឹងការសុំកូនចិញ្ចឹម (អត្ថប្រយោជន៍ពេញមួយជីវិត)។

ស្វែងយល់បន្ថែម

Benefit-Summary.jpg
HBT-Checklist.jpg
Coverage-Terms.jpg

ធនធាន និងជំនួយ

ទទួលបានជំនួយទាក់ទងនឹងសំណួរអំពីការធានារ៉ាប់រង សិទ្ធិទទួលបាន ការដាក់ពាក្យ និងច្រើនទៀត។
សេវាបម្រើអតិថិជនមានពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ 6 ល្ងាច។

1-877-606-6705
មានជំនួយគាំទ្រតាមភាសា។

ជំនួយការជជែកផ្ទាល់
ចូលគណនីទៅក្នុង គណនីអត្ថប្រយោជន៍សុខភាពរបស់អ្នកសម្រាប់ជំនួយតាមរយៈការជជែក។

SEIU775BG-caregiver@magnacare.com
មិន​អាច​ទាក់ទង​សេវា​បម្រើអតិថិជន​ក្នុង​ម៉ោង​ធ្វើ​ការ​ឬ?
អ៊ីមែល និងទទួលបានការឆ្លើយតបក្នុងរយៈពេល 2 ថ្ងៃនៃថ្ងៃធ្វើការ។

សេវាបម្រើសមាជិកថ្មី៖ 
1-888-491-1124
myseiu.be/kp-new-member

សេវាបម្រើសមាជិក៖
1-888-813-2000
myseiu.be/kp-member

សេវាសុខភាពផ្លូវចិត្ត
1-855-632-8280
myseiu.be/kpnw-bh

ខ្សែទូរសព្ទជំនួយគិលានុបដ្ឋាក
1-800-324-8010
myseiu.be/kp-nurse

ជំនួយភាសាសមាជិក
1-888-813-2000
myseiu.be/kp-language

ផ្នែកការស្ដាប់ EPIC
1-866-956-5400
myseiu.be/epic

Progyny (ភាពមានកូន និងការកសាងគ្រួសារ)
1-877-363-5638
myseiu.be/progyny

ជំនួយតាមភាសា

ទាក់ទងសេវាកម្មអតិថិជននៃអត្ថប្រយោជន៍សុខភាព ហើយអ្នកនឹងត្រូវបានភ្ជាប់ទៅកាន់នរណាម្នាក់ដែលនិយាយភាសារបស់អ្នក ហើយអាចជួយអ្នកក្នុងការស្នើសុំ និងគ្រប់គ្រងអត្ថប្រយោជន៍របស់អ្នក។

បន្ទាប់ពីការចុះឈ្មោះ ជំនួយផ្នែកភាសាអាចរកបានតាមរយៈសេវាកម្មសមាជិក KPWA ផងដែរ។

គ្រប់គ្រងអត្ថប្រយោជន៍សុខភាពរបស់អ្នកដោយប្រើគណនីអនឡាញ

  • មើលចំនួនម៉ោង និងសិទ្ធិទទួលបានអត្ថប្រយោជន៍សុខភាព។
  • ស្នើសុំ ឬធ្វើការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងលើការថែទាំសុខភាព។
  • ចូលប្រើឯកសារ និងទម្រង់ផែនការផ្សេងៗ។
  • ចុះឈ្មោះសម្រាប់ទំនាក់ទំនងតាមអ៊ីមែលអំពីការធានារ៉ាប់រង។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.