VSP
Vision Care
ការថែទាំភ្នែក និងគ្រឿងបរិក្ខារដែលមានតម្លៃសមរម្យសម្រាប់អ្នកថែទាំ និងកូនៗរបស់ពួកគេដែលបានចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពតាមរយៈ SEIU 775 Benefits Group។
ព័ត៌មានលម្អិតអំពីផែនការមានប្រសិទ្ធភាព៖ ថ្ងៃទី 1 ខែសីហា ឆ្នាំ 2026

ទទួលបានការថែទាំភ្នែកជាប្រចាំ ការធានារ៉ាប់រងវ៉ែនតា និងការសន្សំសំចៃផ្តាច់មុខជាមួយ VSP។
បណ្តាញអ្នកផ្តល់សេវាដែលបានពង្រីករបស់ពួកគេផ្តល់ភាពកាន់តែងាយស្រួលក្នុងការស្វែងរកការថែទាំដេលងាយស្រួលនៅជិតអ្នក។ អត្ថប្រយោជន៍រួមមាន ការពិនិត្យភ្នែកប្រចាំឆ្នាំ ដោយមានទឹកប្រាក់រហូតដល់ $270 សម្រាប់ស៊ុម ឬ $600 សម្រាប់កញ្ចក់កែវភ្នែករៀងរាល់ 12 ខែម្តង។
អត្ថប្រយោជន៍ក្នុងបណ្តាញនៃ VSP Vision Care
រៀងរាល់ 12 ខែម្តង អ្នកទទួលបាន៖
ការពិនិត្យភ្នែកជាប្រចាំ និងការពិនិត្យរ៉េទីនភ្នែក $0
- ការពិនិត្យ និងសេវាកម្មបន្ថែមសម្រាប់ការថែទាំភ្នែកភ្លាមៗតាមតម្រូវការ $20 សម្រាប់ការពិនិត្យមួយលើក។
វ៉ែនតាតាមវេជ្ជបញ្ជា
- ប្រាក់ឧបត្ថម្ភចំនួន $250 សម្រាប់ស៊ុម ឬ $270 សម្រាប់ម៉ាកល្បីៗ។
- កែវពាក់ភ្នែកតាមវេជ្ជបញ្ជាស្តង់ដា $0។
- ការបង្កើនគុណភាពកញ្ចក់ពាក់ភ្នែក $0 រួមទាំងថ្នាំកូតធន់នឹងការឆ្កូត ការការពារកាំរស្មីយូវី និងច្រើនទៀត។
- កែវពាក់ភ្នែកលំដាប់ខ្ពស់ និងកែវភ្នែកប្រូហ្គ្រេសស៊ីវតាមតម្រូវការនៃប្រាក់ចំណាយផ្ទាល់ខ្លួន $55។
ឬជ្រើសរើសកែវពាក់ភ្នែកជំនួសឱ្យវ៉ែនតា
- ប្រាក់ឧបត្ថម្ភសម្រាប់កែវពាក់ភ្នែកចំនួន $600។
- ការពិនិត្យកញ្ចក់កែវពាក់ភ្នែក $0 រួមទាំងការវាស់ភ្នែក និងការវាយតម្លៃ។
បើកដំណើរការអត្ថប្រយោជន៍របស់អ្នក
បង្កើតគណនី VSP ដើម្បីទទួលបានអត្ថប្រយោជន៍ភ្នែករបស់អ្នក មើលកាតសម្គាល់សមាជិករបស់អ្នក ស្វែងរកគ្រូពេទ្យភ្នែក និងគ្រប់គ្រងគណនីរបស់អ្នក។
ដើម្បីចាប់ផ្តើម សូមបញ្ចូលលេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក ព័ត៌មានរបស់អ្នក ហើយបង្កើតឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់។
ណាត់ជួប
ស្វែងរកអ្នកផ្តល់សេវា VSP ក្នុងបណ្តាញ ហើយកំណត់ពេលពិនិត្យភ្នែករបស់អ្នក។ នៅពេលធ្វើការណាត់ជួប សូមជម្រាបអ្នកផ្តល់សេវាថាអ្នកជាសមាជិក VSP។
ប្រសិនបើត្រូវបានស្នើសុំឱ្យផ្តល់លេខសម្គាល់សមាជិករបស់អ្នក សូមផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។
សន្សំសំចៃលើការថែទាំភ្នែក
មើលឃើញ ព្រមទាំងស្រស់ស្អាតដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។ ទទួលបានការសន្សំសំចៃដ៏ពិសេសលើម៉ាកស៊ុមវ៉ែនតា និងកែវពាក់ភ្នែកពេញនិយម និងច្រើនទៀត។
Premier Edge
សមាជិក VSP ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីអត្ថប្រយោជន៍របស់ពួកគេនៅកន្លែងអ្នកផ្តល់សេវា Premier Edge។ អ្នកអាចទទួលបានការបញ្ចុះតម្លៃបន្ថែមលើម៉ាកស៊ុមពេញនិយម ការធ្វើឱ្យប្រសើរឡើងនូវកែវពាក់ភ្នែក និងច្រើនទៀត។
ធាតុបន្ថៃមសម្រាប់សមាជិក
ទទួលបានការសន្សសំចៃបន្ថែមលើការថែទាំភ្នែក និងវ៉ែនតា រួមទាំងការផ្តល់ជូនពិសេសលើស៊ុមវ៉ែនតា កែវពាក់ភ្នែក និងសេវាកម្មសុខុមាលភាពផ្សេងទៀតដែលមានសម្រាប់សមាជិក VSP។
សុខភាពភ្នែក និងសុខុមាលភាព
តើអ្នកដឹងទេថា ការពិនិត្យភ្នែកប្រចាំឆ្នាំរបស់អ្នក មិនត្រឹមតែជាការពិនិត្យមើលគំហើញរបស់អ្នកប៉ុណ្ណោះនោះទេ? វាអាចជួយរកឃើញសញ្ញាដំបូងនៃស្ថានភាពសុខភាពធ្ងន់ធ្ងរដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងច្រើនទៀត។
សេវាកម្មបម្រើអតិថិជន VSP Vision Care
800-877-7195
ទទួលយកការធានារ៉ាប់រងលើការថែទាំសុខភាព
រក្សាសុខភាពបានល្អជាមួយនឹងការធានារ៉ាប់រងដែលមានគុណភាពខ្ពស់ចាប់ពី $25 ក្នុងមួយខែ រួមទាំងការថែទាំសុខភាព ធ្មេញ ភ្នែក ការបង្វឹកសុខុមាលភាព និងច្រើនទៀត។
ជំនួយអត្ថប្រយោជន៍សុខភាព
ទទួលបានជំនួយទាក់ទងនឹងការធានារ៉ាប់រង លក្ខខណ្ឌកំណត់ ការដាក់ពាក្យ និងអ្វីៗជាច្រើនទៀតដោយចូលទៅកាន់ទំព័រជំនួយ ឬទូរសព្ទទៅលេខ 1-877-606-6705។
គណនីអត្ថប្រយោជន៍សុខភាព
ងាយស្រួលគ្រប់គ្រងអត្ថប្រយោជន៍សុខភាពរបស់អ្នកតាមអ៊ីនធឺណិត។ បង្កើតគណនីមួយដើម្បីពិនិត្យមើលសិទ្ធិទទួលបានអត្ថប្រយោជន៍របស់អ្នក ដាក់ពាក្យសុំការធានារ៉ាប់រងលើការថែទាំសុខភាព និងច្រើនទៀត។
ប្រើការធានារ៉ាប់រងលើការថែទាំសុខភាពរបស់អ្នក
ការដឹងពីរបៀបប្រើប្រាស់ការធានារ៉ាប់រងសុខភាពរបស់អ្នកមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពរបស់អ្នក។ ស្វែងយល់ពីរបៀបទាញយកអត្ថប្រយោជន៍ច្រើនបំផុតរបស់អ្នក។