តើចំនួនម៉ោងដែលខ្ញុំធ្វើការមានឥទ្ធិពលដល់ការរក្សាការធានារ៉ាប់រងយ៉ាងដូចម្តេច?

នៅពេលដែលអ្នកបានចុះឈ្មោះក្នុងការធានារ៉ាប់រងនោះ ចំនួនម៉ោងដែលអ្នកធ្វើការកំណត់ស្ថានភាពនៃការធានារ៉ាប់រងរបស់អ្នក 2 ខែក្រោយ។ សូមមើលឧទាហរណ៍ខាងក្រោមអំពីរបៀបដែលចំនួនម៉ោងរបស់អ្នកក្នុងខែមិថុនាមានឥទ្ធិពលដល់ការធានារ៉ាប់រងក្នុងខែសីហា។

ខែធ្វើការ
ខែធានារ៉ាប់រង
ចំនួនម៉ោងដែលអ្នកធ្វើការក្នុងខែនេះ៖
កំណត់ការធានារ៉ាប់រងរបស់អ្នកក្នុងខែនេះ៖
ខែមករា
ខែមីនា
ខែកុម្ភៈ
ខែមេសា
ខែមីនា
ខែឧសភា
ខែមេសា
ខែមិថុនា
ខែឧសភា
ខែកក្កដា
ខែមិថុនា
ខែសីហា
ខែកក្កដា
ខែកញ្ញា
ខែសីហា
ខែតុលា
ខែកញ្ញា
ខែវិច្ឆិកា
ខែតុលា
ខែធ្នូ
ខែវិច្ឆិកា
ខែមករា
ខែធ្នូ
ខែកុម្ភៈ

ការបាត់បង់ការធានារ៉ាប់រងលក្ខណៈបុគ្គល
អ្នកធ្វើការតិចជាង 80 ម៉ោងនៅខែមិថុនា។ អ្នកនឹងបាត់បង់ការធានារ៉ាប់រងក្នុងខែសីហា។

ការបាត់បង់ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)
ដោយសារការធានារ៉ាប់រងលក្ខណៈបុគ្គល និង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) មានលក្ខខណ្ឌតម្រូវនៃចំនួនម៉ោងខុសៗគ្នា អ្នកអាចបាត់បង់ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ប៉ុន្តែរក្សាការធានារ៉ាប់រងលក្ខណៈបុគ្គល។

អ្នកធ្វើការលើសពី 80 ម៉ោង ប៉ុន្តែតិចជាង 120 ម៉ោងនៅខែមិថុនា។ អ្នករក្សាការធានារ៉ាប់រងលក្ខណៈបុគ្គល ប៉ុន្តែបាត់បង់ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ក្នុងខែសីហា។

ការទទួលបានធានារ៉ាប់រងឡើងវិញដោយស្វ័យប្រវត្តិ
ប្រសិនបើអ្នកបាត់បង់ការធានារ៉ាប់រងដោយសារតែចំនួនម៉ោងមិនគ្រប់គ្រាន់ នៅពេលក្រោយមកទៀតដែលអ្នកធ្វើការគ្រប់ចំនួនម៉ោងដែលតម្រូវក្នុងខែធ្វើការ ការធានារ៉ាប់រងរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិនៅក្នុងខែធានារ៉ាប់រងដែលពាក់ព័ន្ធ*។

អ្នកធ្វើការគ្រប់ចំនួនម៉ោងដែលទាមទារនៅខែមិថុនា។ ការធានារ៉ាប់រងបន្តដោយស្វ័យប្រវត្តិនៅក្នុងខែសីហា។

*នៅពេលដែលការធានារ៉ាប់រងត្រូវបានស្តារឡើងវិញ និយោជករបស់អ្នកមិនអាចកាត់ប្រាក់សហបុព្វលាភប្រចាំខែដោយស្វ័យប្រវត្តិបានទេ ហើយអ្នកនឹងទទួលបានការជូនដំណឹងអំពីការបង់ប្រាក់ដោយខ្លួនឯង។ ប្រសិនបើអ្នកមានគម្លាតក្នុងការធានារ៉ាប់រង 12 ខែ ឬច្រើនជាងនេះ អ្នកនឹងត្រូវដាក់ពាក្យសុំការធានារ៉ាប់រងលើការថែទាំសុខភាពឡើងវិញ។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.