ការវិលត្រឡប់មកថែទាំវិញ
នៅពេលអ្នកក្លាយជាអ្នកថែទាំជាថ្មី អ្នកអាចទទួលបានអត្ថប្រយោជន៍អស្ចារ្យទាំងអស់ដែលមានសម្រាប់អ្នកថែទាំនៃរដ្ឋ Washington។
ចូលទៅកាន់៖
- (ជ្រើសរើសជម្រើស)
អត្ថប្រយោជន៍ចូលនិវត្តន៍
ផែនការចូលនិវត្តន៍ដែលនិយោជករបស់អ្នកចូលរួមចំណែក។
អត្ថប្រយោជន៍សុខភាព
ធានារ៉ាប់រងសុខភាពតម្លៃសមរម្យមានគុណភាពខ្ពស់ និងអត្ថប្រយោជន៍អស្ចារ្យផ្សេងទៀត។
អត្ថប្រយោជន៍ការសិក្សា
អត្ថប្រយោជន៍សិក្សាដែលអនុញ្ញាតឱ្យអ្នកទទួលបានប្រាក់កម្រៃ ស្របពេលដែលអ្នកសិក្សា និងពង្រឹងអាជីពការងាររបស់អ្នក។
អត្ថប្រយោជន៍នៃការផ្គូផ្គងការងារ
សេវាផ្គូផ្គងការងារដោយឥតគិតថ្លៃសម្រាប់ IP ដូច្នេះអ្នកអាចធ្វើការតាមចំនួនម៉ោងដែលអ្នកចង់ធ្វើការ។
អ្នកផ្ដល់សេវាជាលក្ខណៈបុគ្គល (IP)
ប្រសិនបើអ្នកជាអតីតអ្នកថែទាំ ហើយចង់ក្លាយជាអ្នកផ្ដល់សេវាលក្ខណៈបុគ្គល (IP) ជាថ្មី អ្នកនឹងចាំបាច់ត្រូវអនុវត្តតាមការណែនាំ ដើម្បីក្លាយជានិយោជិតសម្រាប់ Consumer Direct Care Network Washington, ឬ CDWA។ CDWA គឺជានិយោជកនៃ IP ក្នុងរដ្ឋ Washington តាំងពីឆ្នាំ 2022។
របៀបក្លាយជា IP
បំពេញ ពាក្យស្នើសុំលើទំព័រវិបនេះ ដោយប្រើ ការណែនាំតាមជំហានរបស់ CDWA។ ប្រសិនបើអ្នកជា IP បម្រើការឱ្យ CDWA ពីមុន អ្នកប្រហែលជាអាចប្រើព័ត៌មាននៅក្នុងប្រព័ន្ធរបស់ពួកគេរួចជាស្រេច ដោយជ្រើសរើស “Use My Last Application (ប្រើពាក្យស្នើសុំចុងក្រោយរបស់ខ្ញុំ)”។
CDWA នឹងផ្តល់ការណែនាំដល់អ្នកអំពីជំហានក្នុងអំឡុងពេលនៃដំណើរការដាក់ពាក្យ។ សូមមើលព័ត៌មានបន្ថែមនៅក្នុងផ្នែក “Getting Started With the CDWA Hiring Process (ការចាប់ផ្តើមជាមួយដំណើរការជ្រើសរើសរបស់ CDWA)” នៃទំព័័រវិបរបស់ពួកគេ។
- ត្រូវឆ្លងកាត់ការពិនិត្យសាវតារ និងដំណើរការព្រីនស្នាមម្រាមដៃ។
- ផ្គូផ្គងជាមួយអ្នកជំងឺ។ អ្នកប្រហែលជាមានអ្នកជំងឺដែលមានសិទ្ធិរួចជាស្រេចហើយ ឬអ្នកអាចស្វែងរកអ្នកជំងឺបានតាមរយៈគេហទំព័រផ្គូផ្គងការងារដោយឥតគិតថ្លៃឈ្មោះ Carina។ អ្នកជំងឺរបស់អ្នកនឹងត្រូវការផ្ទៀងផ្ទាត់ថាពួកគេចង់ឱ្យអ្នកផ្តល់ការថែទាំ។
- បំពេញកិច្ចការជ្រើសរើស ដូចជាឯកសារ I-9 និងឯកសារផ្សេងទៀត។
- បញ្ចប់ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងការណែនាំដែលជាកាតព្វកិច្ចរយៈពេលប្រាំម៉ោង។
- អ្នកនឹងទទួលបានកាលបរិច្ឆេទ “Okay to Provide Care (អាចផ្ដល់ការថែទាំបានហើយ)”។ នៅពេលអ្នកទទួលបានដំណឹងនេះ អ្នកអាចផ្តល់ការថែទាំបាន ហើយដាក់បញ្ជូនចំនួនម៉ោងដែលធ្វើការ។
- មុនពេលអ្នកអាចទទួលបានការទូទាត់ អ្នកត្រូវតែដាក់បញ្ជូន Client Relationship Attestation (លិខិតបញ្ជាក់ទំនាក់ទំនងអ្នកជំងឺ)។
អ្នកផ្តល់សេវាដែលជាទីភ្នាក់ងារ (AP)
ប្រសិនបើអ្នកចង់ក្លាយជាអ្នកថែទាំជាថ្មី អ្នកមានជម្រើសច្រើន។ និយោជកខាងក្រោមចូលរួមចំណែកក្នុងផែនការចូលនិវត្តន៍ដែលមានសុវត្ថិភាព (Secure Retirement Plan, SRP) SEIU 775។ ចុចតំណខាងក្រោម ដើម្បីអានបន្ថែមអំពីរបៀបដាក់ពាក្យធ្វើជាអ្នកថែទាំ។
Benefits Group ផ្តល់ការធានារ៉ាប់រងសុខភាពដ៏អស្ចារ្យនេះ... ការមានធានារ៉ាប់រងសុខភាពធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព។
ការមានការចូលនិវត្តន៍ដែលមានសុវត្ថិភាពគឺជាអ្វីដែលនឹងកែប្រែងការថែទាំតាមផ្ទះពីការងារមួយទៅជាអាជីពមួយ។
ខ្ញុំចូលចិត្តការរៀបចំដែលខ្ញុំមានជាមួយអ្នកជំងឺដែលខ្ញុំបានជួបនៅ Carina ហើយវាងាយស្រួល និងរហ័សក្នុងការស្វែងរកគាត់!


