Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន)

Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) ផ្តល់ឱ្យអ្នកនូវការបណ្តុះបណ្តាលតាមតម្រូវការដោយផ្អែកលើប្រភេទនៃអ្នកថែទាំ និងជួយអ្នកផ្តល់ការថែទាំយ៉ាងទូលំទូលាយ និងគុណភាពខ្ពស់។

ដើម្បីចុះឈ្មោះក្នុង Basic Training (ការបណ្តុះបណ្តាលជាមូលដ្ឋាន) សូមទៅកាន់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
ប្រសិនបើអ្នកជាអ្នកផ្តល់សេវាជាទីភ្នាក់ងារ (Agency Provider, AP) សូមទាក់ទងនិយោជករបស់អ្នក មុនពេលអ្នកចុះឈ្មោះ។

Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)

Home Care Aide (ជំនួយការថែទាំតាមផ្ទះ)(HCA) ស្តង់ដារ រៀបចំអ្នកឱ្យឆ្លងកាត់ការប្រឡងយកវិញ្ញាបនបត្រដើម្បីក្លាយជា HCA។

Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) គឺជាការបណ្តុះបណ្តាលរយៈពេល 70 ម៉ោងដែលផ្តល់ជូនអ្នកនូវព័ត៌មាន និងជំនាញដែលអ្នកត្រូវការដើម្បីជាប់ការប្រឡងយកវិញ្ញាបនបត្រដោយជោគជ័យ និងក្លាយជា Home Care Aide (ជំនួយការថែទាំតាមផ្ទះ)(HCA)។ វគ្គបណ្តុះបណ្តាលនេះអាចចំណាយពេលរហូតដល់ 5 សប្តាហ៍ដើម្បីបញ្ចប់។

ចុះឈ្មោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីប្រាកដថាអ្នកបានបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នកត្រឹមថ្ងៃកំណត់របស់អ្នក។ 

វគ្គសិក្សានេះត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស អាមហារិក ភាសាអារ៉ាប់ ចិន ខ្មែរ កូរ៉េ រុស្ស៊ី សូម៉ាលី អេស្ប៉ាញ និងវៀតណាម។

អ្នកអាចស្នើសុំអ្នកបកប្រែដែលមានជំនាញវិជ្ជាជីវៈ ប្រសិនបើមិនមានវគ្គសិក្សាដែលនៅជិតអ្នក។ 

ប្រសិនបើអ្នកកំពុងចូលរៀនវគ្គ Basic Training 70 (ការបណ្តុះបណ្តាលមូលដ្ឋាន 70) ជាភាសាអង់គ្លេស ដែលមានអ្នកបកប្រែដែលមានជំនាញវិជ្ជាជីវៈ ឯកសារវគ្គសិក្សាដែលបានបកប្រែក៏អាចផ្តល់ជូនជាភាសានេប៉ាល់ សាម័រ តាកាឡុក អ៊ុយក្រែន ឡាវ ហ្វាស៊ី និងពុនចាប៊ីផងដែរ។

សម្រាប់ជំនួយផ្នែកភាសា សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក)(MRC) តាមលេខ 1-866-371-3200 (ម៉ោង 8 ព្រឹក ដល់ 4:30 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) ឬ mrc@myseiubenefits.org

Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30)

សម្រាប់អ្នកថែទាំជាកូនពេញវ័យ (Adult Child Providers), អ្នកផ្តល់សេវាមានកម្រិត (Limited Service Providers) និងអ្នកថែទាំជាសមាជិកគ្រួសារ (Family Providers) (រាប់បញ្ចូលទាំងអ្នកផ្តល់សេវាជាមាតាបិតា មិនមែន-DDA) និងប្តី/ប្រពន្ធ ឬដៃគូក្នុងគ្រួសារនៃកិច្ចការអតីតយុទ្ធជន (VA)។

Basic Training 30 (ការបណ្តុះបណ្តាលមូលដ្ឋាន 30) គឺជាវគ្គបណ្តុះបណ្តាលដោយខ្លួនឯងរយៈពេល 30 ម៉ោង ដែលភាគច្រើនជាវគ្គសិក្សាអនឡាញប៉ុណ្ណោះ។ នេះរួមបញ្ចូលទាំង៖

  • ថ្នាក់ជំនាញបន្ទប់ពិសោធន៍ផ្ទាល់ 3 ម៉ោងកន្លះ។
  • 27 ម៉ោងនៃវគ្គសិក្សាអនឡាញ។

បន្ទាប់ពីអ្នកបានចុះឈ្មោះរួច អ្នកអាចចាប់ផ្តើមវគ្គសិក្សាអនឡាញរបស់អ្នកបានគ្រប់ពេល។

បច្ចុប្បន្ននេះ វគ្គសិក្សានេះត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស ចិន កូរ៉េ អេស្ប៉ាញ រុស្ស៊ី និងវៀតណាម។

ប្រសិនបើអ្នកត្រូវការជំនួយផ្នែកភាសាជាភាសាផ្សេងសូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក)(MRC) តាមលេខ 1-866-371-3200 (ម៉ោង 8 ព្រឹក ដល់ 4:30 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) ឬ mrc@myseiubenefits.org

Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9)

សម្រាប់អ្នកផ្តល់សេវាក្នុងពេលសម្រាក

អ្នកត្រូវចំណាយពេល 9 ម៉ោងនៃវគ្គសិក្សាអនឡាញដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នក។ 

វគ្គសិក្សាទាំងអស់មានផ្ដល់ជូន បន្ទាប់ពីអ្នកចុះឈ្មោះ ហើយអ្នកអាចចាប់ផ្តើមវគ្គសិក្សានេះបានគ្រប់ពេល។

បច្ចុប្បន្ននេះ វគ្គសិក្សានេះត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស ចិន កូរ៉េ អេស្ប៉ាញ រុស្ស៊ី និងវៀតណាម។

ប្រសិនបើអ្នកត្រូវការជំនួយផ្នែកភាសាជាភាសាផ្សេងសូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក)(MRC) តាមលេខ 1-866-371-3200 (ម៉ោង 8 ព្រឹក ដល់ 4:30 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) ឬ mrc@myseiubenefits.org

Basic Training 7 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 7)

អ្នកផ្តល់សេវាជាលក្ខណៈបុគ្គលមាតាបិតា (DDA)។

អ្នកត្រូវតែបំពេញឱ្យគ្រប់ 7 ម៉ោងដើម្បីបំពេញលក្ខខណ្ឌតម្រូវការរបស់អ្នក។ នេះរួមបញ្ចូលទាំង៖

  1. 1 ម៉ោងនៃការសិក្សាឯករាជ្យ។
  2. វគ្គបណ្តុះបណ្តាលដែលដឹកនាំដោយគ្រូរយៈពេល 6 ម៉ោង (សិក្ខាសាលាតាមអ៊ីនធឺណិតចំនួន 2)។

Basic Training 7 (ការបណ្តុះបណ្តាលមូលដ្ឋាន 7) បច្ចុប្បន្នមានជាភាសាអង់គ្លេស អាំហារិក កម្ពុជា/ខ្មែរ ចិន កូរ៉េ នេប៉ាល់ ពុនចាប៊ី រុស្ស៊ី អេស្បាញ សូម៉ាលី តាកាឡុក ទីគ្រីយ៉ា អ៊ុយក្រែន និងវៀតណាម។

ប្រសិនបើអ្នកត្រូវការជំនួយផ្នែកភាសា សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក)(MRC) តាមលេខ 1-866-371-3200 (ពីម៉ោង 8 ព្រឹក ដល់ 4:30 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) ឬ mrc@myseiubenefits.org

ជំហានដើម្បីក្លាយជា Home Care Aide (ជំនួយការថែទាំតាមផ្ទះ)(HCA) ដែលមានការបញ្ជាក់

ទទួលជំនួយគាំទ្រវិញ្ញាបនបត្រ HCA

មានសំណួរអំពីពាក្យ HCA និងវិញ្ញាបនបត្រឬ?

ប្រសិនបើអ្នកមានសំណួរអំពីពាក្យសុំ ឬវិញ្ញាបនបត្រ សូមទូរសព្ទទៅក្រសួងសុខាភិបាល (Department of Health, DOH) 360-236-2700 ឬអ៊ីមែលទៅ hmccreview@doh.wa.gov

មានសំណួរអំពីការប្រឡង Home Care Aide (ជំនួយការថែទាំតាមផ្ទះ) ឬ? 

ប្រសិនបើអ្នកមានសំណួរអំពីការប្រឡង Home Care Aide (ជំនួយការថែទាំតាមផ្ទះ) របស់អ្នក សូមទូរសព្ទទៅ Prometric 1-800-324-4689 ឬអ៊ីមែលទៅ wahca@prometric.com

ត្រូវការជំនួយក្នុងការក្លាយជា HCA ដែលទទួលបានប្រាក់ឈ្នួល និងមានការបញ្ជាក់ឬ?

កម្មវិធីរុករករបស់​ក្រសួងសេវាសង្គម និងសុខាភិបាល (Department of Social and Health Services, DSHS) អាចជួយអ្នកឱ្យបញ្ចប់ដំណើរការប្រែក្លាយជា HCA ដែលទទួលបានប្រាក់ឈ្នួល និងមានការបញ្ជាក់។

ទទួលបានការបង្ហាត់បង្រៀន Basic Training 70 (ការបណ្តុះបណ្តាលជាមូលដ្ឋាន 70) ដោយឥតគិតថ្លៃជាមួយ Peer Mentor (អ្នកណែនាំ)។

ប្រសិនបើអ្នកកំពុងសិក្សាវគ្គ Basic Training 70 (ការបណ្តុះបណ្តាលមូលដ្ឋាន 70) និងការប្រឡងយកវិញ្ញាបនបត្រ HCA អ្នកអាចទាក់ទង Peer Mentor (អ្នកណែនាំ) ដើម្បីទទួលបានការណែនាំ និងជំនួយគាំទ្រ។ ពួកគេអាចជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកកំពុងរៀននៅក្នុងថ្នាក់ និងបង្រៀនអ្នកអំពីខ្លឹមសារវគ្គសិក្សានៅពេលអ្នកត្រៀមប្រឡង HCA របស់អ្នក។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.