មគ្គុទេសក៍ Caregiver
Learning Center
(មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)

មគ្គុទេសក៍នេះនឹងជួយអ្នកឱ្យចាប់ផ្តើម។

មិនថាអ្នកកំពុងចូលគណនីជាលើកដំបូង ឬត្រឡប់មកវិញសម្រាប់ Continuing Education (ការអប់រំបន្ត) ទេ សូមទទួលព័ត៌មានដែលមានប្រយោជន៍ និងការណែនាំជាជំហានៗខាងក្រោម។

ផ្នែកមូលដ្ឋាន

នៅពេលអ្នកចូលគណនីជាលើកដំបូង អ្នកនឹងឃើញវីដេអូស្វាគមន៍ និងលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលរបស់អ្នក។ ចុចពាក្យបន្ទាប់ ដើម្បីចុះឈ្មោះ ឬមើលផ្ទាំងគ្រប់គ្រងរបស់អ្នក ដែលអ្នកនឹងឃើញទិដ្ឋភាពទូទៅនៃការបណ្តុះបណ្តាល និងវគ្គសិក្សាដែលបានចុះឈ្មោះរបស់អ្នក។

សូមប្រើប្រាស់ផ្ទាំងខាងក្រោម ដើម្បីស្វែងយល់ពីរបៀបចូលប្រើគណនីរបស់អ្នក ប្រើគេហទំព័រ និងគ្រប់គ្រងប្រវត្តិរូបរបស់អ្នក។

ដើម្បីចូលគណនីជាលើកដំបូង ឬកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ អ្នកនឹងត្រូវការលេខសម្គាល់បុគ្គល (Person ID) 12 ខ្ទង់របស់អ្នក។ ប្រសិនបើអ្នកមិនដឹងទេនោះ សូមទូរសព្ទទៅលេខ 1-866-371-3200 ឬសរសេរអ៊ីមែលទៅកាន់ mrc@myseiubenefits.org។ 

  1. ចូលទៅកាន់ caregiverlearning.org ហើយចុច Reset Your Password (កំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ)។  
  2. បញ្ចូលលេខសម្គាល់បុគ្គល (Person ID) 12 ខ្ទង់របស់អ្នក ហើយចុច Send Reset Link (ផ្ញើតំណកំណត់ឡើងវិញ)។  
  3. សូមពិនិត្យអ៊ីមែលរបស់អ្នករកមើលសារ “New Password (ពាក្យសម្ងាត់ថ្មី)” ហើយចុចលើតំណនៅក្នុងអ៊ីមែល។  
  4. បញ្ចូល និងបញ្ជាក់ពាក្យសម្ងាត់ថ្មីរបស់អ្នក បន្ទាប់មកចុច Change Your Password (ប្តូរពាក្យសម្ងាត់របស់អ្នក)។  
  5. ត្រឡប់ទៅទំព័រចូលគណនីវិញ ហើយបញ្ចូលលេខសម្គាល់បុគ្គល (Person ID) និងពាក្យសម្ងាត់របស់អ្នក។ បន្ទាប់មកចុច Sign In (ចូលគណនី)។  

ប្រសិនបើនេះជាលើកដំបូងដែលអ្នកចូលគណនី អ្នកនឹងត្រូវពិនិត្យមើល និងទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដោយធីកប្រអប់ ហើយចុច I Agree (ខ្ញុំយល់ព្រម)។ 

Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) ដំណើរការលើកុំព្យូទ័រ ថេប្លេត និងឧបករណ៍ចល័ត។
ត្រូវប្រាកដថាឧបករណ៍ និងកម្មវិធីរុករករបស់អ្នកត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។

  • ដើម្បីទទួលបានបទពិសោធល្អបំផុតក្នុងការចុះឈ្មោះចូលរៀន សូមប្រើប្រាស់កុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូនដែលមាន Google Chrome ឬ Microsoft Edgeកំណែចុងក្រោយបំផុត។
  • ដើម្បីរៀនវគ្គសិក្សាតាមអ៊ីនធឺណិត កម្មវិធី GoLearn គឺជាជម្រើសមួយដែលមិនតម្រូវ ប៉ុន្តែផ្តល់នូវបទពិសោធសិក្សាដ៏ល្អបំផុត។
ចំណាំសម្រាប់អ្នកប្រើប្រាស់ Apple៖ កម្មវិធី Safari មិនត្រូវបានណែនាំទេ។ ដើម្បីទទួលបានបទពិសោធកាន់តែប្រសើរ សូមប្រើ Google Chrome។


ប្រព័ន្ធប្រតិបត្តិការដែលគាំទ្រលើ

កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ៖
• Microsoft Windows 8 ឬខ្ពស់ជាងនេះ
• macOS (កំណែដែលបញ្ចេញឱ្យប្រើប្រាស់ពីរលើកចុងក្រោយ)
• ប្រព័ន្ធ Linux ភាគច្រើន



ទូរសព្ទ និងថេប្លេត

យើងសូមណែនាំឱ្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដោយប្រើកម្មវិធីរុករកតាមអ៊ីនធឺណិត Google Chrome ឬ Microsoft Edge និងប្រើប្រាស់កម្មវិធី Go.Learn ដើម្បីរៀនវគ្គសិក្សាតាមអ៊ីនធឺណិត។ អ្នកអាចស្វែងរកកម្មវិធីនេះនៅក្នុង Apple App StoreGoogle Play Store

ប្រព័ន្ធប្រតិបត្តិការទូរសព្ទចល័តដែលគាំទ្រ៖
• iOS 13 ឬខ្ពស់ជាងនេះ
• Android 9.0 ឬខ្ពស់ជាងនេះ

ដើម្បីចូលប្រើទំព័រផ្សេងៗគ្នា៖
នៅលើកុំព្យូទ័រលើតុ សូមប្រើរបាររុករកនៅផ្នែកខាងលើនៃទំព័រដើម្បីចូលប្រើទំព័រសំខាន់ៗ។
នៅលើទូរសព្ទ
សូមចុចលើរូបតំណាងម៉ឺនុយនៅជ្រុងខាងឆ្វេងខាងលើ។

ប្រសិនបើអ្នកបានចូលហើយ តំណភ្ជាប់នឹងនាំអ្នកទៅកាន់ទំព័រដោយផ្ទាល់។

ផ្ទាំងគ្រប់គ្រង៖
នៅលើផ្ទាំងគ្រប់គ្រងរបស់អ្នក អ្នកអាច៖ 
• មើលលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាល និងថ្ងៃផុតកំណត់របស់អ្នក។  
• ពិនិត្យមើលស្ថានភាពចុះឈ្មោះរបស់អ្នក។  
• មើលវគ្គសិក្សាដែលបានកំណត់ពេលរបស់អ្នក (រៀនដោយផ្ទាល់ និងសិក្ខាសាលាតាមអ៊ីនធឺណិត)។  
• តាមដានវឌ្ឍនភាពវគ្គសិក្សាអនឡាញរបស់អ្នក

វឌ្ឍនភាពនៃការបណ្តុះបណ្តាល 
មើលវគ្គសិក្សាដែលបានចុះឈ្មោះ និងបានបញ្ចប់។ 

កាលវិភាគរបស់ខ្ញុំ
មើលវគ្គសិក្ខាសាលាតាមអ៊ីនធឺណិត និងថ្នាក់រៀនដោយផ្ទាល់ដែលបានកំណត់ពេលរបស់អ្នក។ 

ផែនការសិក្សា 
មើលផែនការសិក្សាដែលអ្នកបានចុះឈ្មោះ។ ចំណុចនេះអនុវត្តចំពោះ Basic Training (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន) និងកម្មវិធីពហុវគ្គសិក្សាមួយចំនួន ដូចជា Tools for Calm។ អ្នកអាចចុចលើ Learning Plan (ផែនការសិក្សា) ដើម្បីមើលវគ្គសិក្សាដែលរួមបញ្ចូល។  

ទំព័រប្រវត្តិរូប
ចុច​លើ​រូប​តំណាង​ម៉ឺនុយ​នៅ​ផ្នែក​ខាង​លើ​ខាងឆ្វេង​ដើម្បី​បើក​ម៉ឺនុយ។
បន្ទាប់មកចុចលើរូបតំណាងខ្មៅដៃដើម្បីបើកទំព័រប្រវត្តិរូបដើម្បី៖
 
• ប្តូរពាក្យសម្ងាត់របស់អ្នក  
• ធ្វើបច្ចុប្បន្នភាពភាសា ឬល្វែងម៉ោងរបស់អ្នក  
ប្តូររូបភាពប្រវត្តិរូបរបស់អ្នក  

ទំព័រព័ត៌មានរបស់ខ្ញុំ
ចុចរូបតំណាងម៉ឺនុយនៅផ្នែកខាងលើខាងឆ្វេងដើម្បីបើកម៉ឺនុយ។
បន្ទាប់មកចុច My Information (ព័ត៌មានរបស់ខ្ញុំ) ដើម្បីមើលព័ត៌មានទំនាក់ទំនង និងព័ត៌មានលម្អិតរបស់និយោជករបស់អ្នក។
 
អ្នកមិនអាចធ្វើបច្ចុប្បន្នភាពព័ត៌មាននេះដោយខ្លួនឯងបានទេ—ដើម្បីធ្វើការផ្លាស់ប្តូរ សូមទាក់ទងនិយោជករបស់អ្នក។ ក្រោយព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពរបស់អ្នកត្រូវបានផ្ញើទៅ SEIU 775 Benefits Group គណនីរបស់អ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាព។  

ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល

ទាក់ទងនិយោជករបស់អ្នក ដើម្បីបញ្ជាក់ពីលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលរបស់អ្នក និងរបៀបចុះឈ្មោះ។
ដើម្បីទទួលបានបទពិសោធល្អបំផុតក្នុងការចុះឈ្មោះចូលរៀន សូមប្រើប្រាស់កុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូនដែលមាន Google Chrome ឬ Microsoft Edge កំណែចុងក្រោយបំផុត។

ការបណ្តុះបណ្តាលអំពីការតម្រង់ទិស និងសុវត្ថិភាពជួយអ្នកឱ្យចាប់ផ្តើមការងារដោយមានអារម្មណ៍ត្រៀមខ្លួនរួចរាល់ និងមានទំនុកចិត្ត។ វគ្គនេះគ្របដណ្តប់ព័ត៌មានសំខាន់ៗអំពីសុវត្ថិភាព  សេចក្ដីរំពឹងទុក និងតួនាទីរបស់អ្នកក្នុងនាមជាអ្នកថែទាំ។ 


ដើម្បីចុះឈ្មោះ៖

  1. ចូលគណនី ហើយធ្វើតាមការណែនាំ ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះរបស់អ្នក។ 
  2. ជ្រើសរើស ហើយចុចលើភាសាដែលអ្នកពេញចិត្តនៅក្នុងបញ្ជី។
    EN = ភាសាអង់គ្លេស សម្រាប់ភាសាផ្សេងទៀត សូមទាក់ទង MRC។
  3. ចុចប៊ូតុង Enroll (ចុះឈ្មោះ)។
  4. ចុច Confirm (បញ្ជាក់) ដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។

ឥឡូវនេះ អ្នកអាចចាប់ផ្តើម ផ្អាក និងត្រឡប់ទៅវគ្គសិក្សាវិញនៅពេលណាក៏បាន។  

Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) គឺជាកម្មវិធីរយៈពេល 70 ម៉ោងដើម្បីឱ្យអ្នកត្រៀមសម្រាប់ការប្រឡងវិញ្ញាបនបត្រជំនួយការថែទាំតាមផ្ទះ (HCA)។ ដើម្បីបញ្ចប់ Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) អ្នកនឹងត្រូវការ៖ 
• ចុះឈ្មោះក្នុង Basic Training 70 (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន 70)  
• ចូលសិក្សារយៈពេល 8 ថ្ងៃពេញ (~49 ម៉ោង) នៃថ្នាក់សិក្សាដោយផ្ទាល់  
• បញ្ចប់វគ្គសិក្ខាសាលាតាមអ៊ីនធឺណិតរយៈពេល 21 ម៉ោង 


ដើម្បីចុះឈ្មោះ៖ 

  1. ចូលគណនី ហើយធ្វើតាមការណែនាំ ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះរបស់អ្នក 
  2. ជ្រើសរើសភាសារបស់អ្នក។ 
  3. ចុចប៊ូតុង Select (ជ្រើសរើស) នៅលើ Learning Plan (ផែនការសិក្សា) ដើម្បីបន្ត។ 
  4. ប្រើតម្រងដើម្បីជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើម និងទីតាំងដែលអ្នកពេញចិត្ត។ 
  5. ចុច View Full Schedule (មើលកាលវិភាគពេញ) ដើម្បីពិនិត្យមើលកាលបរិច្ឆេទ។  
  6. ចុចប៊ូតុង Enroll (ចុះឈ្មោះ) ប្រសិនបើកាលវិភាគត្រូវតាមការចង់បាន ឬចុច X ដើម្បីមើលជម្រើសជាច្រើនទៀត។ 
  7. ចុច Confirm (បញ្ជាក់) ដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ 

Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) គឺជាការបណ្តុះបណ្តាលរយៈពេល 30 ម៉ោង ដែលភាគច្រើនជាការបណ្តុះបណ្តាលតាមអ៊ីនធឺណិតតាមល្បឿននិងកាលវិភាគផ្ទាល់ខ្លួន។
ដើម្បីបញ្ចប់ការសិក្សា Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) អ្នកនឹងត្រូវ៖ 

  • ចុះឈ្មោះ និងបំពេញផែនការសិក្សា Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30)។ 
    ផែនការសិក្សារួមមានវគ្គសិក្សាតាមអ៊ីនធឺណិតរយៈពេល 7 ម៉ោង និងមន្ទីរពិសោធន៍ជំនាញផ្ទាល់រយៈពេល 3.5 ម៉ោង។
  • ចុះឈ្មោះ និងរៀនវគ្គសិក្សាជាជម្រើសអនឡាញរយៈពេល 20 ម៉ោង។  
    ជ្រើសរើសវគ្គសិក្សាជាជម្រើសដែលសមស្របនឹងតម្រូវការរបស់អ្នក និងតម្រូវការរបស់អ្នកដែលអ្នកថែទាំ។ 

ជំហានទី1៖
ចុះឈ្មោះចូលរៀនក្នុងផែនការសិក្សា និងមន្ទីរពិសោធន៍ជំនាញ

  1. ចូលគណនី ហើយធ្វើតាមការណែនាំ ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះរបស់អ្នក
  2. ជ្រើសរើសភាសារបស់អ្នក។ 
  3. ចុចប៊ូតុង Select (ជ្រើសរើស) នៅលើ Learning Plan (ផែនការសិក្សា) ដើម្បីបន្ត។ 
  4. ប្រើតម្រងដើម្បីជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើម និងទីតាំងដែលអ្នកពេញចិត្ត។ 
  5. ចុច View Full Schedule (មើលកាលវិភាគពេញ) ដើម្បីពិនិត្យមើលកាលបរិច្ឆេទ។  
  6. ចុចប៊ូតុង Enroll (ចុះឈ្មោះ) ប្រសិនបើកាលវិភាគត្រូវតាមការចង់បាន ឬចុច X ដើម្បីមើលជម្រើសជាច្រើនទៀត។
  7. ចុច Confirm (បញ្ជាក់) ដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ 

ជំហានទី 2៖
ចុះឈ្មោះក្នុងវគ្គសិក្សាជាជម្រើស៖

  1. ត្រឡប់ទៅផ្ទាំងគ្រប់គ្រងរបស់អ្នកវិញ ហើយចុចប៊ូតុង Enroll (ចុះឈ្មោះ) ក្នុងវគ្គសិក្សាជាជម្រើស។
  2. ជ្រើសរើសភាសារបស់អ្នក 
  3. ចុចលើវគ្គសិក្សាមួយដើម្បីស្វែងយល់បន្ថែម។ 
  4. ចុចប៊ូតុង Enroll (ចុះឈ្មោះ) នៅលើទំព័រវគ្គសិក្សា។  

Basic Training 16 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 16) រួមបញ្ចូលការបណ្តុះបណ្តាលតាមល្បឿន និងកាលវិភាគផ្ទាល់ខ្លួនតាមអ៊ីនធឺណិតរយៈពេល 16 ម៉ោង។
ដើម្បីរៀន Basic Training 16 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 16) អ្នកនឹងត្រូវ៖ 

  • ចុះឈ្មោះ និងបំពេញផែនការសិក្សា Basic Training 16 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 16)។ 
    ផែនការសិក្សារួមមានវគ្គសិក្សាតាមអ៊ីនធឺណិតរយៈពេល 10 ម៉ោង។
  • ចុះឈ្មោះ និងរៀនវគ្គសិក្សាជាជម្រើសរយៈពេល 6 ម៉ោង។  
    ជ្រើសរើសវគ្គសិក្សាជាជម្រើសដែលសមស្របនឹងតម្រូវការរបស់អ្នក និងតម្រូវការរបស់អ្នកដែលអ្នកថែទាំ។ 

ជំហានទី1៖
ចុះឈ្មោះចូលរៀនក្នុងផែនការសិក្សា និងមន្ទីរពិសោធន៍ជំនាញ

  1. ចូលគណនី ហើយធ្វើតាមការណែនាំ ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះរបស់អ្នក
  2. ជ្រើសរើសភាសារបស់អ្នក។ 
  3. ចុចប៊ូតុង Select (ជ្រើសរើស) នៅលើ Learning Plan (ផែនការសិក្សា) ដើម្បីបន្ត។ 
  4. ប្រើតម្រងដើម្បីជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើម និងទីតាំងដែលអ្នកពេញចិត្ត។ 
  5. ចុច View Full Schedule (មើលកាលវិភាគពេញ) ដើម្បីពិនិត្យមើលកាលបរិច្ឆេទ។  
  6. ចុចប៊ូតុង Enroll (ចុះឈ្មោះ) ប្រសិនបើកាលវិភាគត្រូវតាមការចង់បាន ឬចុច X ដើម្បីមើលជម្រើសជាច្រើនទៀត។
  7. ចុច Confirm (បញ្ជាក់) ដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ 

ជំហានទី 2៖
ចុះឈ្មោះក្នុងវគ្គសិក្សាជាជម្រើស៖

  1. ត្រឡប់ទៅផ្ទាំងគ្រប់គ្រងរបស់អ្នកវិញ ហើយចុចប៊ូតុង Enroll (ចុះឈ្មោះ) ក្នុងវគ្គសិក្សាជាជម្រើស។
  2. ជ្រើសរើសភាសារបស់អ្នក 
  3. ចុចលើវគ្គសិក្សាមួយដើម្បីស្វែងយល់បន្ថែម។ 
  4. ចុចប៊ូតុង Enroll (ចុះឈ្មោះ) នៅលើទំព័រវគ្គសិក្សា។  

Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9) រួមបញ្ចូលវគ្គសិក្សាតាមអ៊ីនធឺណិតចំនួន 9 ម៉ោង ដែលរៀនតាមល្បឿន និងកាលវិភាគផ្ទាល់ខ្លួន។ 
ដើម្បីរៀន Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9) អ្នកនឹងត្រូវ៖ 

  • ចុះឈ្មោះក្នុងផែនការសិក្សា Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9) ហើយរៀនវគ្គសិក្សាតាមអ៊ីនធឺណិតរយៈពេល 4 ម៉ោង។
  • ចុះឈ្មោះ និងរៀនវគ្គសិក្សាជាជម្រើសអនឡាញរយៈពេល 5 ម៉ោង។  
    ជ្រើសរើសវគ្គសិក្សាជាជម្រើសដែលសមស្របនឹងតម្រូវការរបស់អ្នក និងតម្រូវការរបស់អ្នកដែលអ្នកថែទាំ។ 

ជំហានទី1៖
ចុះឈ្មោះក្នុងផែនការសិក្សា

  1. ចូលគណនី ហើយធ្វើតាមការណែនាំ ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះរបស់អ្នក។
  2. ជ្រើសរើស ហើយចុចលើភាសាដែលអ្នកពេញចិត្តនៅក្នុងបញ្ជី។
    EN៖ អង់គ្លេស
    ES៖ អេស្ប៉ាញ
    KO៖ កូរ៉េ
    RU៖ រុស្ស៊ី
    VI៖ វៀតណាម
    ZN៖ ភាសាចិន
  3. ចុចប៊ូតុង Enroll (ចុះឈ្មោះ)។
  4. ចុច Confirm (បញ្ជាក់) ដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។

ជំហានទី 2៖
ចុះឈ្មោះក្នុងវគ្គសិក្សាជាជម្រើស៖

  1. ត្រឡប់ទៅផ្ទាំងគ្រប់គ្រងរបស់អ្នកវិញ ហើយចុចប៊ូតុង Enroll (ចុះឈ្មោះ) ក្នុងវគ្គសិក្សាជាជម្រើស។
  2. ជ្រើសរើសភាសារបស់អ្នក 
  3. ចុចលើវគ្គសិក្សាមួយដើម្បីស្វែងយល់បន្ថែម។ 
  4. ចុចប៊ូតុង Enroll (ចុះឈ្មោះ) នៅលើទំព័រវគ្គសិក្សា។  

Basic Training 7 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 7) រួមបញ្ចូលការសិក្សារយៈពេល 7 ម៉ោង។ 
ដើម្បីរៀន Basic Training 7 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 7) អ្នកនឹងត្រូវ៖
 
• បញ្ចប់ការសិក្សាដោយខ្លួនឯងរយៈពេល 1 ម៉ោង។ 
• ចុះឈ្មោះ និងរៀនវគ្គបណ្តុះបណ្តាលសិក្ខាសាលាតាមអ៊ីនធឺណិតដែលមានគ្រូដឹកនាំរយៈពេល 6 ម៉ោង។ 


ដើម្បីចុះឈ្មោះ៖

  1. ចូលគណនី ហើយធ្វើតាមការណែនាំ ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះរបស់អ្នក។
  2. ចុចប៊ូតុង Select (ជ្រើសរើស) នៅលើផែនការសិក្សាដើម្បីបន្ត 
  3. ប្រើតម្រងដើម្បីជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើមរបស់អ្នក។ 
  4. ចុច View Full Schedule (មើលកាលវិភាគពេញ) ដើម្បីពិនិត្យមើលកាលបរិច្ឆេទ។ 
  5. ចុចប៊ូតុង Enroll (ចុះឈ្មោះ) ប្រសិនបើកាលវិភាគត្រូវតាមការចង់បាន ឬចុច X ដើម្បីមើលជម្រើសជាច្រើនទៀត។
  6. ចុច Confirm (បញ្ជាក់) ដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ 

ទាញយកឯកសាររបស់អ្នក៖
ដើម្បីត្រៀមសម្រាប់ការទាញយកថ្នាក់ដំបូងរបស់អ្នក និងបំពេញកម្រងសំណួររួចរាល់ ឬ មិនទាន់រួចរាល់ និងឯកសារចែកជូនឌីជីថលរបស់អ្នក។ អ្នកអាចរកឃើញឯកសារទាំងនេះនៅជិតផ្នែកខាងក្រោមនៃទំព័រផែនការសិក្សា Basic Training 7 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 7) របស់អ្នក។   

វគ្គសិក្សា Continuing Education (ការអប់រំបន្ត) ជួយអ្នកកសាងជំនាញរបស់អ្នក និងរីកចម្រើនក្នុងអាជីព។ CE ត្រូវបានតម្រូវសម្រាប់អ្នកថែទាំមួយចំនួន អ្នកអាចបញ្ជាក់លក្ខខណ្ឌតម្រូវរបស់អ្នកជាមួយនិយោជករបស់អ្នកបាន។

អ្នកថែទាំដែលមានលក្ខខណ្ឌតម្រូវ CE៖ 
ត្រូវតែបញ្ចប់វគ្គសិក្សា CE ចំនួន 12 ម៉ោងជារៀងរាល់ឆ្នាំ។
វគ្គសិក្សាមានជា 3 ទម្រង់៖
 
• តាមអ៊ីនធឺណិត៖ ចូលរៀនវគ្គសិក្សាតាមអ៊ីនធឺណិតបានគ្រប់ពេល។  
• សិក្ខាសាលាតាមអ៊ីនធឺណិត៖ វគ្គសិក្សាតាមអ៊ីនធឺណិតដែលបានកំណត់ពេល 
• ថ្នាក់រៀនដោយផ្ទាល់៖ ការបណ្តុះបណ្តាលក្នុងថ្នាក់រៀនដែលបានកំណត់ពេល 

អ្នកថែទាំដែលគ្មានលក្ខខណ្ឌតម្រូវ CE៖ 
អាចចូលរៀនវគ្គសិក្សាតាមអ៊ីនធឺណិតជាអត្ថប្រយោជន៍ជាជម្រើសដែលមិនតម្រូវ។ 

ដើម្បីចុះឈ្មោះចូលរៀនវគ្គសិក្សាតាមអ៊ីនធឺណិត៖

  1. ចូលគណនី ហើយអនុវត្តតាមការណែនាំដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះរបស់អ្នក ដើម្បីស្វែងយល់ពីវគ្គសិក្សា និងចុះឈ្មោះ។ 
  2. ត្រងតាមភាសា។
  3. ចុចលើវគ្គសិក្សាមួយដើម្បីស្វែងយល់បន្ថែម។ 
  4. ចុចប៊ូតុង Enroll (ចុះឈ្មោះ) នៅលើទំព័រវគ្គសិក្សា។ 


ដើម្បីចុះឈ្មោះចូលរៀនវគ្គសិក្ខាសាលាតាមអ៊ីនធឺណិត ឬថ្នាក់រៀនដោយផ្ទាល់៖

  1. សូមអនុវត្តតាមជំហានទី 1-2 ខាងលើ។
  2. ត្រងតាមប្រភេទ៖ ជ្រើសរើស In-Person (រៀនដោយផ្ទាល់)
  3. ចុចលើវគ្គសិក្សាមួយដើម្បីស្វែងយល់បន្ថែម។ 
  4. នៅក្រោមកាលវិភាគវគ្គសិក្សា៖ ចុចប៊ូតុង Enroll (ចុះឈ្មោះ) នៅលើកាលវិភាគដែលសមស្របសម្រាប់អ្នក។ 
    (ប្រើតម្រងដើម្បីតម្រៀបតាមកាលបរិច្ឆេទចាប់ផ្តើម និងទីតាំង)

វគ្គសិក្សាតាមអ៊ីនធឺណិត

អ្នកអាចចាប់ផ្តើម ផ្អាក និងត្រឡប់ទៅវគ្គសិក្សាអនឡាញវិញនៅពេលណាក៏បាន។ ទំព័រវគ្គសិក្សានីមួយៗតាមដានវឌ្ឍនភាពរបស់អ្នក និងរួមបញ្ចូលការពិពណ៌នាអំពីវគ្គសិក្សា និងធនធានដែលអាចទាញយកបាននៅផ្នែកខាងក្រោមនៃទំព័រ។ 

ដើម្បីបញ្ចប់វគ្គសិក្សាតាមអ៊ីនធឺណិត កម្មវិធីតាមទូរសព្ទគឺជាជម្រើសដែលមិនតម្រូវ ប៉ុន្តែផ្តល់នូវបទពិសោធសិក្សាដ៏ល្អបំផុត។

  1. រំកិលចុះទៅផ្នែកខាងក្រោមនៃទំព័រផ្ទាំងគ្រប់គ្រង ដើម្បីមើលវគ្គសិក្សាដែលអ្នកបានចុះឈ្មោះ។ 
  2. ចុចលើវគ្គសិក្សា 
  3. ចុចប៊ូតុង Start (ចាប់ផ្តើម) ឬ Resume (បន្ត) ហើយអនុវត្តតាមការណែនាំ។ 

វគ្គសិក្សាតាមអ៊ីនធឺណិតភាគច្រើនចាប់ផ្តើមជាមួយនឹងការវាយតម្លៃជាមុន ដើម្បីវាស់ស្ទង់អ្វីដែលអ្នកចេះស្រាប់ និងបញ្ចប់ដោយការវាយតម្លៃតាមក្រោយ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលអ្នកចេះ។ វគ្គសិក្សារបស់អ្នកនឹងត្រូវបានសម្គាល់ថាបានបញ្ចប់ បន្ទាប់ពីអ្នកបានបញ្ចប់ការវាយតម្លៃក្រោយការសិក្សា។ 

  1. រំកិលចុះទៅផ្នែកខាងក្រោមនៃទំព័រផ្ទាំងគ្រប់គ្រង ដើម្បីមើលវគ្គសិក្សាដែលអ្នកបានចុះឈ្មោះ។ 
  2. ចុចលើវគ្គសិក្សា។ 
  3. ចុចប៊ូតុង Schedule Options Unenroll (ជម្រើសកាលវិភាគលុបឈ្មោះចេញ) នៅផ្នែកខាងលើនៃទំព័រវគ្គសិក្សា ហើយជ្រើសរើសលុបឈ្មោះចេញ។ 

វគ្គសិក្សាដោយផ្ទាល់ និងវគ្គសិក្សាសិក្ខាសាលាតាមអ៊ីនធឺណិត

វគ្គសិក្សាដោយផ្ទាល់ និងវគ្គសិក្សាសិក្ខាសាលាតាមអ៊ីនធឺណិត គឺជាថ្នាក់ដែលបានកំណត់កាលវិភាគ ដែលអ្នកត្រូវតែរៀនតាមកាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់។

មើល​កាលវិភាគ​របស់​អ្នក​នៅ​លើទំព័រផ្ទាំង​គ្រប់គ្រង ឬ​កាលវិភាគ​របស់​ខ្ញុំ  
អ្នកអាចចុចលើវគ្គសិក្សាណាមួយ ដើម្បីមើលព័ត៌មានលម្អិតបន្ថែម។ 

  1. មើលកាលវិភាគរបស់អ្នកនៅលើទំព័រ ផ្ទាំងគ្រប់គ្រងរបស់អ្នក។  
  2. ចុចលើវគ្គសិក្សាមួយដើម្បីចូលទៅកាន់ទំព័ររបស់វា។ 
  3. ចុចប៊ូតុង Schedule Options (ជម្រើសកាលវិភាគ) នៅផ្នែកខាងលើនៃទំព័រ។
  4. ជ្រើសរើស Change Session Enrollment (ផ្លាស់ប្តូរកាលវិភាគវគ្គសិក្សា) ដើម្បីមើលជម្រើសរបស់អ្នក។ 
  5. ចុចប៊ូតុង Change (ផ្លាស់ប្តូរ) លើកាលវិភាគវគ្គសិក្សាដែលអ្នកចង់ចុះឈ្មោះរៀន។   

អ្នកនឹងឃើញកាលវិភាគថ្មីនៅលើទំព័រផ្ទាំងគ្រប់គ្រងរបស់អ្នក។

  1. រំកិលចុះទៅផ្នែកខាងក្រោមនៃទំព័រផ្ទាំងគ្រប់គ្រង ដើម្បីមើលវគ្គសិក្សាដែលអ្នកបានចុះឈ្មោះ។ 
  2. ចុចលើវគ្គសិក្សា។ 
  3. ចុចប៊ូតុង Schedule Options Unenroll (ជម្រើសកាលវិភាគ លុបឈ្មោះចេញ) នៅផ្នែកខាងលើនៃទំព័រវគ្គសិក្សា ហើយជ្រើសរើសលុបឈ្មោះចេញ។ 
កំណត់ចំណាំ៖ អ្នកអាចកំណត់ពេលឡើងវិញបាន ប៉ុន្តែមិនអាចលុបឈ្មោះចេញពីវគ្គសិក្សា Basic Training (វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន) ទេ។

មើល​កាលវិភាគ​របស់​អ្នក​នៅ​លើទំព័រផ្ទាំង​គ្រប់គ្រង ។  
ចុចលើតំណភ្ជាប់នៅខាងស្តាំនៃឈ្មោះវគ្គសិក្សា ដើម្បីចាប់ផ្តើមការបណ្តុះបណ្តាលសិក្ខាសាលាតាមអ៊ីនធឺណិតរបស់អ្នក។ 

ដើម្បីប្រើប្រាស់ Zoom អ្នកនឹងត្រូវការកុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូនដែលមានសំឡេង និងវីដេអូ រួមជាមួយនឹងការតភ្ជាប់អ៊ីនធឺណិត ឬ WiFi ដែលអាចទុកចិត្តបាន។ យើងសូមណែនាំឱ្យអ្នកទាញយក និងដំឡើង Zoom យ៉ាងហោចណាស់មួយថ្ងៃមុនពេលវគ្គសិក្ខាសាលាតាមអ៊ីនធឺណិតរបស់អ្នក។

ទាញយក Zoom សម្រាប់ឧបករណ៍របស់អ្នកនៅ zoom.us/download 
សូមប្រើមគ្គុទេសក៍ ចាប់ផ្តើមជាមួយ Zoom និង វីដេអូ សំឡេង និងការជជែកតាម Zoom ដើម្បីស្វែងយល់ពីរបៀបដោះស្រាយបញ្ហាទាក់ទងនឹងសំឡេង និងវីដេអូរបស់អ្នក ប្រើប្រាស់មុខងារជជែក និងធ្វើបច្ចុប្បន្នភាពចំណូលចិត្ត Zoom របស់អ្នក។

ព្រឹត្តិបត្រ​ពិន្ទុ និង​ការផ្ទេរ​ក្រេឌីត

មើលការបណ្តុះបណ្តាលដែលបានបញ្ចប់របស់អ្នក ទាញយកព្រឹត្តិបត្រពិន្ទុរបស់អ្នក និងពិនិត្យមើលស្ថានភាពនៃការផ្ទេរក្រេឌីតណាមួយដែលបានដាក់ស្នើ។

ដើម្បីមើល ឬទាញយកព្រឹត្តិបត្រពិន្ទុនៃការបណ្តុះបណ្តាលរបស់អ្នក* (វគ្គសិក្សាដែលបានបញ្ចប់ និងប្រវត្តិបណ្តុះបណ្តាល) សូមចូលទៅកាន់ ទំព័រព្រឹត្តិបត្រពិន្ទុ

កុំព្យូទ័រលើតុ

  1. ចុច Training Progress (​វឌ្ឍនភាព​នៃ​ការបណ្តុះបណ្តាល​) នៅក្នុង​របាររុករក​នៅផ្នែកខាងលើ​នៃទំព័រ។
  2. ជ្រើសរើស Transcript (ព្រឹត្តិបត្រពិន្ទុ) នៅក្នុងម៉ឺនុយទម្លាក់ចុះ។
  3. ចុច View (មើល) ឬ Download (ទាញយក)។

ទូរសព្ទចល័ត និងថេប្លេត

  1. ចុចលើ រូបតំណាងម៉ឺនុយនៅជ្រុងខាងឆ្វេងខាងលើ។
  2. ជ្រើសរើស Transcript (ព្រឹត្តិបត្រពិន្ទុ) នៅក្នុងម៉ឺនុយ។
  3. ចុច View (មើល) ឬ Download (ទាញយក)។
*ទិន្នន័យ​ព្រឹត្តិបត្រពិន្ទុ​ជាទូទៅ​ឆ្លុះបញ្ចាំង​ពី​ការបញ្ចប់​វគ្គសិក្សា​ក្នុង​រយៈពេល 2 ថ្ងៃនៃថ្ងៃ​ធ្វើការ។

សូមប្រើប្រាស់ ទំព័រផ្ទេរក្រេឌីត ដើម្បីមើលស្ថានភាពនៃការផ្ទេរក្រេឌីតដែលបានដាក់ស្នើ និងក្រេឌីតបណ្តុះបណ្តាលណាមួយដែលត្រូវបានអនុម័តដែលបានបន្ថែមទៅក្នុងកំណត់ត្រារបស់អ្នកសម្រាប់វគ្គសិក្សាដែលបានបញ្ចប់នៅខាងក្រៅ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)។

កុំព្យូទ័រលើតុ

  1. ចុច Training Progress (​វឌ្ឍនភាព​នៃ​ការបណ្តុះបណ្តាល​) នៅក្នុង​របាររុករក​នៅផ្នែកខាងលើ​នៃទំព័រ។
  2. ជ្រើសរើស Credit Transfers (ការផ្ទេរក្រេឌីត) នៅក្នុងម៉ឺនុយទម្លាក់ចុះ។
  3. ចុច View (មើល) ឬ Download (ទាញយក)។

ទូរសព្ទចល័ត និងថេប្លេត

  1. ចុចលើ រូបតំណាងម៉ឺនុយនៅជ្រុងខាងឆ្វេងខាងលើ។
  2. ជ្រើសរើស Credit Transfers (ការផ្ទេរក្រេឌីត) នៅក្នុងម៉ឺនុយ។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.