គ្រប់គ្រងសុខភាពរបស់អ្នក

តាមរយៈការធានារ៉ាប់រងលើការថែទាំសុខភាពតាមរយៈ SEIU 775 Benefits Group អ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជួយអ្នកបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺរ៉ាំរ៉ៃ។

ការទៅជួបវេជ្ជបណ្ឌិតដោយឥតគិតថ្លៃ

ការទៅពិនិត្យថែទាំបង្ការគឺមិនគិតថ្លៃទេ។ វេជ្ជបណ្ឌិតរបស់អ្នក (ហៅម្យ៉ាងទៀតថាអ្នកផ្តល់សេវាថែទាំបឋម ឬ PCP) ក៏អាចបញ្ជូនអ្នកទៅកាន់អ្នកឯកទេស និងកម្មវិធីជាក់លាក់តាមស្ថានភាពជំងឺផងដែរ។

ការបណ្តុះបណ្តាលសុខភាព

គ្រូបង្វឹកសុខភាពដោយឥតគិតថ្លៃអាចផ្តល់ការណែនាំមួយទល់មួយ ដើម្បីបង្កើតទម្លាប់ដែលមានសុខភាពល្អ ដូចជាការញ៉ាំអាហារឱ្យបានល្អ ការកាត់បន្ថយភាពតានតឹង និងការបញ្ចេញសកម្មភាពរាងកាយ។

កម្មវិធីគ្រប់គ្រង

កម្មវិធីឯកទេសមានផ្តល់ជូនតាមរយៈការបញ្ជូនបន្តពីវេជ្ជបណ្ឌិតរបស់អ្នក។ នៅក្នុងកម្មវិធីទាំងនេះ ក្រុមថែទាំផ្ទាល់ខ្លួននឹងជួយអ្នកក្នុងការគ្រប់គ្រងសភាពជំងឺរបស់អ្នក។

ជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែម

ធានារ៉ាប់រងរបស់អ្នករួមមានកម្មវិធីគ្រប់គ្រងជំងឺទឹកនោមផ្អែមផ្ទាល់ខ្លួន ការបង្វឹកសុខុមាលភាពសម្រាប់របៀបរស់នៅដែលល្អដល់សុខភាព និង ថ្នាំព្រមទាំងបរិក្ខារក្នុងតម្លៃតិចតួចនិងមិនគិតថ្លៃផងដែរ។

សម្រាប់សមាជិក KPWA និង KPNW វេជ្ជបណ្ឌិតរបស់អ្នកអាចបញ្ជូនអ្នកទៅកាន់កម្មវិធីគ្រប់គ្រងជំងឺទឹកនោមផ្អែមឯកទេស។

  • កម្មវិធីចាប់ផ្តើមអាំងស៊ុយលីនថ្មី៖ កម្មវិធីរយៈពេល 12 សប្តាហ៍សម្រាប់អ្នកដែលចាប់ផ្តើមអាំងស៊ុយលីនជាលើកដំបូង ដែលដឹកនាំដោយគិលានុបដ្ឋាយិកាជំងឺទឹកនោមផ្អែម។
  • ផែនការថែទាំដែលមានលក្ខណៈផ្ទាល់ខ្លួន៖ កម្មវិធីរយៈពេល 12-24 សប្តាហ៍ដែលដឹកនាំដោយគិលានុបដ្ឋាយិកាជំងឺទឹកនោមផ្អែមឯកទេសដែលនឹងបង្រៀនអ្នកអំពីជំនាញសម្រាប់ស្វ័យគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នក។
  • ការគ្រប់គ្រងករណីជំងឺទឹកនោមផ្អែមដែលកំពុងកើតមាន*កម្មវិធីសម្រាប់ការណែនាំ និងការគាំទ្រពីអ្នកកាន់កាប់សំណុំរឿងជំងឺទឹកនោមផ្អែមទូទៅ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើកម្មវិធីទាំងនេះ សូមចាប់ផ្តើមដោយពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។

*សមាជិក KPWA តែប៉ុណ្ណោះ៖ ប្រសិនបើអ្នកមានកម្មវិធីស្មាតហ្វូន Kaiser Permanente អ្នកអាចទទួលបានជំនួយការគ្រប់គ្រងករណីជំងឺទឹកនោមផ្អែមនៅលើទូរសព្ទរបស់អ្នកបាន។ នេះគឺជាសេវាកម្មជ្រើសរើសចូលរួម (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

 

មិនចាំបាច់មានការបញ្ជូនបន្តរបស់វេជ្ជបណ្ឌិតសម្រាប់កម្មវិធីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ Aetna ទេ។

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬក្នុងស្ថានភាពជិតមានជំងឺទឹកនោមផ្អែម សូមទូរសព្ទទៅផ្នែកសេវាបម្រើសមាជិក Aetna តាមរយៈលេខ 1-855-736-9469 ហើយសួររកអ្នកកាន់កាប់សំណុំរឿង។ ពួកគេអាច៖

  • ផ្តល់ការគាំទ្រ និងការបង្វឹក។
  • កំណត់គម្លាតក្នុងការថែទាំ។
  • ចែករំលែកព័ត៌មានអំពីអត្ថប្រយោជន៍។
  • ពិនិត្យព័ត៌មានលម្អិតអំពីថ្នាំ។
  • បញ្ជូនអ្នកទៅអ្នកឯកទេស។
  • ផ្តល់ការថែទាំជាភាសាដែលអ្នកពេញចិត្ត ឬនាំអ្នកបកប្រែផ្ទាល់មាត់។

ទាញយកកម្មវិធី Aetna Health App ដើម្បីចូលប្រើកម្មវិធីគ្រប់គ្រងជំងឺទឹកនោមផ្អែមជាភាសាអង់គ្លេស និងអេស្ប៉ាញ។

សម្រាប់សមាជិក KPWA និង KPNW ការបណ្តុះបណ្តាលសុខភាពមានផ្តល់ជូនដោយមិនគិតថ្លៃ និងមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺដែលមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាម និងអ្នកដែលចង់ធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរឡើង។ មិនចាំបាច់មានការបញ្ជូនបន្តពីវេជ្ជបណ្ឌិតរបស់អ្នកទេ ហើយអ្នកអាចទទួលបានការបង្វឹកចេញពីគេហដ្ឋានរបស់អ្នកយ៉ាងងាយស្រួល។ គ្រូបង្វឹកសុខភាពអាចជួយអ្នកបាន៖

  • កំណត់គោលដៅហើយប្រកាន់ឱ្យបានខ្ជាប់ខ្ជួន៖
  • បរិភោគអាហារកាន់តែល្អដល់សុខភាព។
  • កាត់បន្ថយភាពតានតឹង។
  • ឈប់ជក់បារី។
  • បង្កើនសកម្មភាពរាងកាយ។
  • គ្រប់គ្រងទម្ងន់របស់អ្នក។

ទូរសព្ទទៅលេខ 1-866-862-4295 ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 7 ព្រឹក ដល់ 7 យប់ ដើម្បីធ្វើការណាត់ជួបជាមួយគ្រូបង្វឹកសុខភាព ឬស្វែងយល់បន្ថែមនៅ Kaiser Permanente – ការបណ្តុះបណ្តាលសុខភាព។ សេវាកម្មបកប្រែផ្ទាល់មាត់មានសម្រាប់អត្ថប្រយោជន៍នេះ។

 

សមាជិក Aetna មានសិទ្ធិចូលប្រើ AbleTo ដោយឥតគិតថ្លៃ។

AbleTo ផ្តល់ការគាំទ្រតាមអ៊ីនធឺណិតលក្ខណៈផ្ទាល់ខ្លួនដើម្បីគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃ និងធ្វើឱ្យ​សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប្រសើរឡើង។ តាមរយៈ
ការរួមបញ្ចូលគ្នានៃការព្យាបាល និងការបង្វឹក អ្នកអាចកំណត់គោលដៅ និងរៀនពីរបៀបដើម្បីបំពេញគោលដៅទាំងនេះក្នុងរយៈពេល 8 សប្តាហ៍។

ទូរសព្ទទៅលេខ 1-866-287-1802ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 9 ព្រឹក ដល់ 8 យប់ EST ឬចូលទៅកាន់ AbleTo.com/Aetna ដើម្បីចាប់ផ្តើម។

AbleTo មានជាភាសាអង់គ្លេស និងអេស្ប៉ាញ ជាមួយនឹងសេវាកម្មបកប្រែជាភាសាផ្សេងទៀត។

អាំងស៊ុយលីន៖ ចំណាយ $0 សម្រាប់អាំងស៊ុយលីនម៉ាកល្បីៗ និងម៉ាកទូទៅដែលនិយមប្រើ។ 

សម្ភារៈប្រើប្រាស់៖ $0 សម្រាប់បរិក្ខារជំងឺទឹកនោមផ្អែមក្នុងបណ្តាញដូចជា ម្ជុល សឺរុំាង និងដង្កៀប និងឧបករណ៍ដូចជាម៉ាស៊ីនបូមអាំងស៊ុយលីន និងឧបករណ៍ត្រួតពិនិត្យជាតិស្ករក្នុងឈាម។

សូមទាក់ទងផ្នែកសេវាបម្រើសមាជិករបស់អ្នកផ្តល់សេវាធានារ៉ាប់រងរបស់អ្នកសម្រាប់ព័ត៌មានលម្អិត។  

ការឈឺចាប់រ៉ាំរ៉ៃ

ការឈឺចាប់រ៉ាំរ៉ៃភាគច្រើនអាចព្យាបាលបាន និងបង្ការ ដោយការថែទាំ និងជំនួយគាំទ្រត្រឹមត្រូវ ដូចជាការព្យាបាលដោយចលនា ការម៉ាស្សា និងការចាក់ម្ជុលវិទ្យាសាស្ត្រ — ដែលមានផ្ដល់ជូនតាមរយៈការធានារ៉ាប់រងរបស់អ្នក។

ប្រាក់ចំណាយផ្ទាល់ខ្លួន $15 (ដែនកំណត់នៃការពិនិត្យត្រូវបានអនុវត្ត – សូមមើលសេចក្តីសង្ខេបគម្រោងរបស់អ្នកសម្រាប់ព័ត៌មានលម្អិត)។ ត្រូវការការបញ្ជូនបន្ត។ 

ដើម្បីស្វែងរកគ្រូពេទ្យព្យាបាលដោយចលនា ហៅទូរសព្ទទៅសេវាបម្រើសមាជិក ឬចូលទៅកាន់វិបផតថលសមាជិក Kaiser Permanente របស់អ្នក ហើយចូលគណនី។ នៅលើទំព័រនោះ អ្នកអាចស្នើសុំការបញ្ជូនពីវេជ្ជបណ្ឌិតបឋមរបស់អ្នក និងស្វែងរកគ្រូពេទ្យព្យាបាលដោយចលនាក្នុងបណ្តាញ។

ប្រាក់ចំណាយផ្ទាល់ខ្លួន $15 (ដែនកំណត់នៃការពិនិត្យត្រូវបានអនុវត្ត – សូមមើលសេចក្តីសង្ខេបគម្រោងរបស់អ្នកសម្រាប់ព័ត៌មានលម្អិត)។ មិនត្រូវការការបញ្ជូនបន្ត។

ដើម្បីស្វែងរកគ្រូពេទ្យព្យាបាលដោយចលនា៖ ទូរសព្ទទៅសេវាបម្រើសមាជិក (1-855-736-9469) ឬចូលទៅកាន់វិបផតថលសមាជិក Aetna របស់អ្នក ហើយចូលគណនី។ នៅលើទំព័រនោះ អ្នកអាចស្វែងរកគ្រូពេទ្យព្យាបាលដោយចលនាក្នុងបណ្តាញ។ 

MedBridge គឺជាកម្មវិធីព្យាបាលដោយចលនាដែលមានផ្ដល់ជូនអ្នកដោយមិនគិតថ្លៃ។ បន្ទាប់ពីជួបជាមួយអ្នកព្យាបាលរាងកាយរបស់អ្នក អ្នកនឹងទទួលបានតំណភ្ជាប់មួយដើម្បីងាយស្រួលចូលទៅកាន់កម្មវិធីហាត់ប្រាណ និងការធ្វើចលនារាងកាយដែលកំណត់ទៅតាមតម្រូវការផ្ទាល់ខ្លួន គោលដៅ និងសមត្ថភាពរបស់អ្នក។

 

Hinge Health គឺជាកម្មវិធីព្យាបាលដោយចលនាដែលមានផ្ដល់ជូនអ្នកដោយមិនគិតថ្លៃ។ កម្មវិធីនេះផ្តល់នូវឧបករណ៍ទាំងអស់ដែលអ្នកត្រូវការ ដើម្បីទទួលបានភាពធូរស្រាលពីការឈឺចាប់នៅផ្ទះ។

មិនត្រូវការការបញ្ជូនបន្តសម្រាប់ Hinge Health ទេ។ ចុះឈ្មោះថ្ងៃនេះ ដើម្បីចូលទៅកាន់ក្រុមថែទាំ និងទទួលបានកម្មវិធីលំហាត់ប្រាណ និងសន្ធឹងខ្លួនប្រាណដែលមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់អ្នក។

នៅពេលនេះ Hinge Health មានជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ។  

KPWA៖

ការចាក់ម្ជុលវិទ្យាសាស្ត្រ ការព្យាបាលដោយម៉ាស្សា ការព្យាបាលតាមបែបធម្មជាតិ និងការទៅជួបគ្រូពេទ្យចាប់សរសៃ៖ ប្រាក់ចំណាយផ្ទាល់ខ្លួន $0 (ដែនកំណត់នៃការពិនិត្យត្រូវបានអនុវត្ត – សូមមើលសេចក្តីសង្ខេបគម្រោងរបស់អ្នកសម្រាប់ព័ត៌មានលម្អិត)។ ត្រូវការការបញ្ជូនបន្តសម្រាប់ការព្យាបាលដោយម៉ាស្សាតែប៉ុណ្ណោះ។

 

KPNW៖ 

  • ការចាក់ម្ជុលវិទ្យាសាស្ត្រ ការព្យាបាលតាមបែបធម្មជាតិ និងការទៅជួបគ្រូពេទ្យចាប់សរសៃ៖ ប្រាក់ចំណាយផ្ទាល់ខ្លួន 0$ (ដែនកំណត់នៃការពិនិត្យត្រូវបានអនុវត្ត — សូមមើលសេចក្តីសង្ខេបគម្រោងរបស់អ្នកសម្រាប់ព័ត៌មានលម្អិត)។
  • ការព្យាបាលដោយម៉ាស្សា៖ ប្រាក់ចំណាយផ្ទាល់ខ្លួនចំនួន 25$ សម្រាប់ការពិនិត្យរហូតដល់ចំនួន 12 ដងក្នុងមួយឆ្នាំ។ ត្រូវការការបញ្ជូនបន្ត។

 

  • ការចាក់ម្ជុលវិទ្យាសាស្ត្រ ការព្យាបាលតាមបែបធម្មជាតិ និងការទៅជួបគ្រូពេទ្យចាប់សរសៃ៖ ប្រាក់ចំណាយផ្ទាល់ខ្លួន 0$ (ដែនកំណត់នៃការពិនិត្យត្រូវបានអនុវត្ត — សូមមើលសេចក្តីសង្ខេបគម្រោងរបស់អ្នកសម្រាប់ព័ត៌មានលម្អិត)។
  • ការព្យាបាលដោយម៉ាស្សា៖ ប្រាក់ចំណាយផ្ទាល់ខ្លួនចំនួន 15$ សម្រាប់ការពិនិត្យរហូតដល់ចំនួន 20 ដងក្នុងមួយឆ្នាំ។

សម្ពាធឈាមខ្ពស់

ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានសម្ពាធឈាមខ្ពស់ ឬគ្រាន់តែចង់អនុវត្តរបៀបរស់នៅដែលល្អដល់សុខភាពជាងមុន—ការធានារ៉ាប់រងរួមមានធនធានដូចជា សិក្ខាសាលាលើបណ្តាញអ៊ីនធឺណិតឥតគិតថ្លៃ ការបង្វឹកជាក្រុម ការថែទាំតាមអ៊ីនធឺណិត និងការត្រួតពិនិត្យសម្ពាធឈាម។

ការត្រួតពិនិត្យប្រចាំឆ្នាំគឺជាពេលវេលាដ៏ល្អមួយដើម្បីពិនិត្យសម្ពាធឈាមរបស់អ្នក។ សមាជិក KPWA អាចខ្ចីឧបករណ៍វាស់សម្ពាធឈាមបានប្រសិនបើចាំបាច់។

រំលងការរង់ចាំ ហើយសាកល្បងការថែទាំតាមតម្រូវការតាមរយៈការថែទាំបឋមតាមអ៊ីនធឺណិត CVS។ នៅពេលចុះឈ្មោះ អ្នកនឹងទទួលបានឧបករណ៍ពិនិត្យសម្ពាធឈាម និងឧបករណ៍ពិនិត្យចង្វាក់បេះដូង ដើម្បីប្រើសម្រាប់ការពិនិត្យរបស់អ្នក។

ធនធានសម្រាប់ការរស់នៅដែលល្អដល់សុខភាពបន្ថែម ការផ្តល់ជូនពិសេសទាក់ទងនឹងលំហាត់ប្រាណកាយសម្បទា និងការបង្វឹកសុខុមាលភាពមានផ្ដល់ជូនតាមរយៈគម្រោងសុខភាពរបស់អ្នក។

ស្វែងយល់ពីវិធី 4 យ៉ាងដើម្បីសម្រេចបាននូវគោលដៅសុខុមាលភាពរាងកាយរបស់អ្នក។

ស្វែងយល់ពីវិធី 5 យ៉ាងក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។

សុខភាព​ផ្លូវ​ចិត្ត

អ្នកមានជម្រើសដ៏អស្ចារ្យជាច្រើនដែលមានតាមរយៈធានារ៉ាប់រងរបស់អ្នក ដែលអាចជួយទាក់ទងនឹងភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការអស់កម្លាំង រួមទាំងការប្រឹក្សានិងការព្យាបាលដោយផ្ទាល់ និងតាមអ៊ីនធឺណិត ឱសថ និងធនធានលើអ៊ីនធឺណិត។

មិនប្រាកដថាអ្នកមានគម្រោងសុខភាពមួយណាមែនទេ?
ពិនិត្យកាតសម្គាល់ខ្លួនសមាជិករបស់អ្នក ឬប្រើកម្មវិធីស្វែងរកគម្រោងសុខភាព

ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងជាក់លាក់របស់អ្នក ឬ ដើម្បីចូលទៅកាន់មគ្គទេសក៍ណែនាំអំពីអត្ថប្រយោជន៍សុខភាព (Health Benefits Guide) របស់អ្នក សូមបញ្ចូលលេខកូដតំបន់របស់អ្នកខាងក្រោម។

គម្រោងវេជ្ជសាស្ត្រដែលមានសម្រាប់អ្នកគឺផ្អែកលើលេខកូដតំបន់នៃផ្ទះរបស់អ្នក។ ដើម្បី​បញ្ជាក់​ថា​អ្នក​ស្ថិត​នៅ​លើ​គម្រោង​មួយ​ណា ឬ​គម្រោងមួយ​ណា​ដែល​មាន​សម្រាប់​អ្នក អ្នក​អាច​ចូល​ទៅ​ក្នុង​គណនី​អត្ថប្រយោជន៍​សុខភាព​របស់​អ្នក។

Aetna គឺជាគម្រោងដែលមានសម្រាប់លេខកូដតំបន់របស់អ្នក។ មើលព័ត៌មានសង្ខេបសំខាន់ៗនៃគម្រោង។

Kaiser Permanente of the Northwest (KPNW) គឺជាគម្រោងដែលមានសម្រាប់លេខកូដតំបន់របស់អ្នក។ មើលព័ត៌មានសង្ខេបសំខាន់ៗនៃគម្រោង។

Kaiser Permanente of Washington (KPWA) គឺជាគម្រោងដែលមានសម្រាប់លេខកូដតំបន់របស់អ្នក។ មើលព័ត៌មានសង្ខេបសំខាន់ៗនៃគម្រោង។

រកមិនឃើញលេខកូដតំបន់ទេ។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.