គណនីចូលនិវត្តន៍អនឡាញ
អ្នកចូលរួមក្នុង Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) អាចចូលប្រើ គណនីអនឡាញរបស់ពួកគេបាន ដែលត្រូវបានរៀបចំដោយ Milliman ។
មើលទឹកលុយរបស់អ្នកកើនឡើង
ពិនិត្យសមតុល្យគណនីរបស់អ្នក និងមើលប្រាក់រួមវិភាគទានរបស់និយោជករបស់អ្នក។
ចូលប្រើឯកសាររបស់អ្នក
ពិនិត្យមើលឯកសារគម្រោងរបស់អ្នក របាយការណ៍ប្រចាំខែ និងច្រើនទៀត។
ទទួលឧបករណ៍រៀបចំផែនការចូលនិវត្តន៍
ចូលប្រើម៉ាស៊ីនគិតលេខសម្រាប់ការចូលនិវត្តន៍ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកថែទាំ និងឧបករណ៍ធ្វើផែនការផ្សេងទៀតគ្រប់ពេលវេលា។
ដាក់ឈ្មោះអ្នកទទួលផល
កំណត់អ្នកទទួលផល ឬអ្នកដែលនឹងទទួលបានមូលនិធិរបស់អ្នក ប្រសិនបើអ្នកទទួលមរណៈ។
ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នក
រក្សាព័ត៌មានទំនាក់ទំនងរបស់អ្នកឱ្យមានបច្ចុប្បន្នភាពជានិច្ច ដើម្បីទទួលបានសេចក្តីថ្លែងការណ៍ និងព័ត៌មានថ្មីៗសំខាន់ៗ។
ការចូលប្រើគណនី និងជំនួយ
គណនីអនឡាញរបស់អ្នកមានជាភាសាអង់គ្លេស អេស្ប៉ាញ វៀតណាម កូរ៉េ និងចិន។
សូមចុចលើសញ្ញាព្រួញនៅជ្រុងខាងស្តាំខាងលើនៃអេក្រង់នៅលើគេហទំព័រ Milliman ដើម្បីចូលទៅកាន់គណនីរបស់អ្នកជាភាសាដែលអ្នកចង់ប្រើ។
ប្រសិនបើអ្នកមិនដែលបង្កើតគណនី ឬប្រសិនបើអ្នកមិនបានចូលគណនីតាំងពីខែមិថុនា ឆ្នាំ 2020 នោះការចុះឈ្មោះគឺជារឿងងាយស្រួល។ ដើម្បីហេតុផលសុវត្ថិភាព មានជំហានជាច្រើនក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ដើម្បីរៀបចំគណនីរបស់អ្នក។ ជំហានទាំងនេះជួយការពារអ្នកផ្សេងពីការចូលប្រើលុយនៅក្នុងគណនីរបស់អ្នក។
- ចូលទៅកាន់ Retirement: My Plan (រៀបចំដោយអ្នកគ្រប់គ្រងអត្ថប្រយោជន៍ចូលនិវត្តន៍គឺ Milliman)។
- ចុចលើ “Register (ចុះឈ្មោះ)”។
- អ្នកនឹងត្រូវការលេខកូដ PIN (លេខកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន) សម្រាប់ការចុះឈ្មោះ ដើម្បីបន្តដំណើរការចូលគណនី។
កូដ PIN នឹងត្រូវបានផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលនៅក្នុងឯកសារ នៅពេលអ្នកចុះឈ្មោះប្រើ Retirement: My Plan។ ប្រសិនបើអ្នកមិនមានអាសយដ្ឋានអ៊ីមែលទេ គេហទំព័រនឹងរំលឹកអ្នកឱ្យស្នើសុំកូដ PIN សម្រាប់ការចុះឈ្មោះដែលនឹងត្រូវបានផ្ញើទៅអាសយដ្ឋានរបស់អ្នកនៅក្នុងឯកសារ។ នៅពេលបានទទួល សូមបញ្ចូលកូដ PIN ដើម្បីបន្តដំណើរការចុះឈ្មោះ។ - រៀបចំឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នក។
- ចូលគណនី។
- អ្នកនឹងត្រូវបានស្នើឱ្យបង្កើត "Distribution PIN" 8 ខ្ទង់*។
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការចូលគណនី ឬមានសំណួរ សូមទាក់ទងអ្នកតំណាង Milliman Secure Retirement តាមរយៈលេខ 1-800-726-8303។ ជំនួយគាំទ្រមានផ្តល់ជូនជាភាសារបស់អ្នក។ ស្វែងយល់បន្ថែម។
*មុខងារសុវត្ថិភាពនេះអាចជួយរារាំងការចែកចាយដែលគ្មានការអនុញ្ញាត។ អ្នកនឹងត្រូវប្រើ Distribution PIN របស់អ្នក នៅពេលអ្នកត្រៀមខ្លួនរួចរាល់អាចដកប្រាក់ចេញពីគណនីរបស់អ្នកបាន។
អ្នកទទួលផលគឺជាបុគ្គលដែលនឹងទទួលបានលុយដែលនៅក្នុងគណនីរបស់អ្នក ប្រសិនបើអ្នកទទួលមរណភាព។
- ចូលក្នុងគណនី Retirement: My Plan។
- ចុចលើរូបសញ្ញា Profile (កម្រងព័ត៌មានផ្ទាល់ខ្លួន) នៅជ្រុងខាងស្តាំដៃខាងលើ ហើយជ្រើសរើស Beneficiaries (អ្នកទទួលផល)។
- អ្នកនឹងត្រូវការលេខរបបសន្តិសុខសង្គម ( Social Security) និងថ្ងៃខែឆ្នាំកំណើតសម្រាប់អ្នកដែលអ្នកសម្រេចចិត្តជ្រើសរើស។
បើទោះបីជាអ្នកលែងបម្រើការជាអ្នកថែទាំក៏ដោយ អត្ថប្រយោជន៍ចូលនិវត្តន៍របស់អ្នកនឹងនៅតែមានដំណើរការតាមរយៈ Retirement: My Plan។
Milliman គឺជាអ្នកគ្រប់គ្រងសម្រាប់ Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព)(SRP)។ Milliman នឹងផ្ញើរបាយការណ៍គណនីជូនអ្នក ព្រមទាំងព័ត៌មានបន្ថែមទៀតតាមរយៈអ៊ីមែល។
Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ) ជំនួយគាំទ្រ
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការចូលគណនី ឬមានសំណួរ សូមទាក់ទងអ្នកតំណាង Milliman Secure Retirement តាមរយៈលេខ 1-800-726-8303។ ជំនួយគាំទ្រមានផ្តល់ជូនជាភាសារបស់អ្នក។
ការចូលនិវត្តសម្រាប់អតីតអ្នកថែទាំ
ទោះបីជាអ្នកលែងធ្វើការជាអ្នកថែទាំក៏ដោយ អ្នកនៅតែមានគម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (Secure Retirement Plan, SRP) និងធនធានដើម្បីជួយអ្នកត្រៀមសម្រាប់ការចូលនិវត្តដែរ។
ពាក្យចូលនិវត្តន៍ទូទៅដែលត្រូវដឹង
ស្វែងយល់ពីនិយមន័យនៃពាក្យចូលនិវត្តន៍ទូទៅ និងនិយមន័យដែលអ្នកត្រូវដឹង ដើម្បីសម្រេចចិត្តសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នក។
គន្លឹះសម្រាប់ការគ្រប់គ្រងលុយរបស់អ្នកថែទាំ
ស្វែងរកធនធានសម្រាប់ប្រធានបទដូចជាជំនួយពន្ធ ការរៀបចំផែនការចូលនិវត្តន៍ ម៉ាស៊ីនគណនាប្រាក់ចូលនិវត្តន៍ ការរៀបចំថវិកា និងច្រើនទៀត។