ការធ្វើផែនការសម្រាប់ចូលនិវត្តន៍
គាំទ្រគុណភាពជីវិតរបស់អ្នកថែទាំ។
Secure Retirement Plan(គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) របស់អ្នកគឺគ្រាន់តែជាប្រភពនៃប្រាក់ចំណូលមួយនៅពេលអ្នកចូលនិវត្តន៍។ វាជារឿងសំខាន់ក្នុងការមានប្រភពចំណូលបន្ថែមទៀត ដើម្បីប្រាកដថាអ្នកអាចចូលនិវត្តន៍យ៉ាងសុខស្រួល។
ចូលទៅកាន់៖
- (ជ្រើសរើសជម្រើស)
ប្រភពទូទៅនៃប្រាក់ចំណូលចូលនិវត្តន៍
សូមគិតថាការចូលនិវត្តដូចជាកៅអីជើង 3 អ្នកនឹងត្រូវការប្រភពចំណូលចូលនិវត្តន៍ចំនួន 3 ដើម្បីរក្សាតុល្យភាព។
គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (Secure Retirement Plan, SRP) របស់អ្នក
គឺជាអត្ថប្រយោជន៍ដែលអ្នកទទួលបានតាមរយៈ SEIU 775 Benefits Group។ និយោជករបស់អ្នកបន្ថែមប្រាក់ទៅក្នុង គណនី SRP របស់អ្នករាល់ម៉ោងដែលអ្នកធ្វើការជាអ្នកថែទាំ។ គ្មានអ្វីចេញពីប្រាក់ខែរបស់អ្នកទេ!
របបសន្តិសុខសង្គម
គឺជាប្រភពទូទៅមួយផ្សេងទៀតនៃប្រាក់ចូលនិវត្តន៍ ប៉ុន្តែមិនមែនគ្រប់គ្នាទទួលបាននោះទេ។ អ្នកអាចមើលថាតើអ្នកកំពុងបង់ចូលរបបសន្តិសុខសង្គមដោយមើលលើបណ្ណបើកប្រាក់បៀវត្សរ៍របស់អ្នក។ ប្រសិនបើមានការបញ្ចូលលុយនៅក្រោម "Social Security Employee Tax (ពន្ធនិយោជិតសម្រាប់របបសន្តិសុខសង្គម)" នោះអ្នកគួរតែមានរបបសន្តិសុខសង្គម។ អ្នកផ្តល់សេវាដល់មាតាបិតាមួយចំនួនប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។
ស្ទើរតែគ្រប់កម្មករជនជាតិអាមេរិកទាំងអស់អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅក្នុងការចូលនិវត្តន៍របស់ពួកគេដោយធ្វើការរួមចំណែកពន្ធលើប្រាក់បៀវត្សរ៍។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នោះអ្នកទទួលបានការទូទាត់ប្រាក់របបសន្តិសុខសង្គមប្រចាំខែចាប់ពីអាយុ 62 ឆ្នាំ។ មិនមែនគ្រប់គ្នាសុទ្ធតែទទួលបានរបបសន្តិសុខសង្គម ដូចអ្នកផ្តល់សេវាដល់មាតាបិតាមួយចំនួននោះទេ ប៉ុន្តែអ្នកនៅតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ប្តីប្រពន្ធ ប្រសិនបើអ្នករៀបការហើយ។
គន្លឹះសាមញ្ញចំនួន 3 ដើម្បីជួយអ្នកឱ្យយល់ពីរបបសន្តិសុខសង្គម និងផែនការសម្រាប់ការចូលនិវត្តរបស់អ្នក៖
- មើលថាតើអ្នកមានលក្ខណៈគ្រប់គ្រាន់ដែរឬទេ។ អ្នកអាចមើលថាតើអ្នកកំពុងបង់ចូលរបបសន្តិសុខសង្គមដោយមើលលើបណ្ណបើកប្រាក់បៀវត្សរ៍របស់អ្នក។ ប្រសិនបើមានការបញ្ចូលលុយនៅក្រោម "Social Security Employee Tax (ពន្ធនិយោជិតសម្រាប់របបសន្តិសុខសង្គម)" នោះអ្នកគួរតែមានរបបសន្តិសុខសង្គម។* ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការចូលនិវត្តរបស់សន្តិសុខសង្គម។
- ប្រើម៉ាស៊ីនគិតរបបសន្តិសុខសង្គមដែលងាយស្រួលប្រើនេះ។ បញ្ចូលថ្ងៃខែឆ្នាំកំណើត និងប្រាក់ចំណូលរបស់អ្នក ដើម្បីមើលថាតើអ្នកអាចទទួលបានអត្ថប្រយោជន៍ប៉ុន្មានពីរបបសន្តិសុខសង្គម និងអាយុប៉ុន្មានដែលអ្នកនឹងអាចចាប់ផ្តើមទទួលបានប្រាក់ទូទាត់ប្រចាំខែពេញរបស់អ្នក។
- ប្រសិនបើអ្នករួចរាល់ក្នុងការចូលនិវត្ត សូមបង្កើតគណនីរបបសន្តិសុខសង្គមរបស់ខ្ញុំដើម្បីដាក់ពាក្យសុំ។
*ប្រសិនបើអ្នកមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់របបសន្តិសុខសង្គមទេ សូមពិចារណាបើកគណនី IRA តាមរយៈទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington (Washington's Retirement Marketplace)។ វាមានភាពងាយស្រួល និងតម្លៃធូរថ្លៃ!
ការសន្សំផ្ទាល់ខ្លួនដូចជា IRA
គណនីចូលនិវត្តន៍លក្ខណៈបុគ្គល (IRA) គឺជាគណនីចូលនិវត្តន៍ជាជម្រើសដែលអនុញ្ញាតឱ្យអ្នកដកប្រាក់ចេញពីប្រាក់បៀវត្សរ៍របស់អ្នកដើម្បីបង្កើនប្រាក់សន្សំចូលនិវត្តន៍ផ្ទាល់ខ្លួនរបស់អ្នក។ ការបើកគណនី IRA គឺជាវិធីដ៏ល្អមួយដែលអ្នកអាចសន្សំប្រាក់សម្រាប់អនាគតរបស់អ្នក។
ការបើក និងរួមចំណែកដល់គណនីសន្សំផ្ទាល់ខ្លួន គឺជាផ្នែកសំខាន់មួយទៀតនៃការចូលនិវត្ត។ ការសន្សំប្រាក់ត្រឹមតែ 5 ដុល្លារក្នុងមួយខែ នោះអាចធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅពេលដែលអ្នកត្រៀមខ្លួនចូលនិវត្តន៍។
អាចជារឿងពិបាកក្នុងការរៀបចំផែនការសម្រាប់ស្ថានភាពបន្ទាន់ ព្រមទាំងការចំណាយដែលមិនបានរំពឹងទុកដូចជាបង់ថ្លៃវិក្កយបត្រពេទ្យសត្វ ឬបញ្ហារថយន្តជាដើម។ ប៉ុន្តែប្រសិនបើអ្នកធ្វើសកម្មភាពមួយចំនួនដើម្បីរៀបចំផែនការ អ្នកអាចបញ្ចៀសការចំណាយទាំងនោះក្លាយជាបន្ទុកធ្ងន់។
គន្លឹះ 4 ដើម្បីជួយអ្នកចាប់ផ្តើមសន្សំផ្ទាល់ខ្លួនរបស់អ្នក និងសន្សំសម្រាប់ពេលមានអាសន្ន៖
- បង្កើតកញ្ចប់ថវិកា។ ចាប់ផ្តើមដោយប្រៀបធៀបចំនួនលុយដែលអ្នករកបានរៀងរាល់ខែជាមួយនឹងចំនួនដែលអ្នកចំណាយជាទូទៅក្នុងមួយខែ។ បន្ទាប់មកអ្នកអាចសម្រេចចិត្តថាអ្នកអាចកាត់បន្ថយការចំណាយលើអ្វីខ្លះ ព្រមទាំងចំនួនលុយដែលអ្នកអាចដាក់ទៅក្នុងគណនីសន្សំបាន។
- បង្កើតការសន្សំប្រាក់ស្វ័យប្រវត្តិជាមួយធនាគាររបស់អ្នក។ អ្នកអាចសម្រេចថាចំនួនប៉ុន្មាន និងញឹកញាប់ប៉ុណ្ណាដែលអ្នកត្រូវដាក់សន្សំ។ សូម្បីតែសន្សំបន្តិចត្រឹមតែ $5 រៀងរាល់ខែក៏អាចបង្កើនចំនួនបន្តិចម្ដងៗផងដែរ។
- ដាក់កម្រិតលើការប្រើកាតក្រេឌីត។ កាតក្រេឌីតអាចមានប្រយោជន៍សម្រាប់ស្ថានភាពបន្ទាន់ ប៉ុន្តែវាអាចនឹងងាយធ្វើឱ្យមានការចំណាយជ្រុល ហើយជាលទ្ធផលអ្នកអាចនឹងត្រូវបង់ការប្រាក់បន្ថែមទៀតផង។ ផ្ទុយទៅវិញនៅពេលអ្នកមានគណនីសន្សំប្រាក់សម្រាប់ស្ថានភាពបន្ទាន់ វាអាចជួយអ្នកសន្សំលុយជារួម។
- ប្រៀបធៀបការចំណាយប្រចាំខែ។ ពិនិត្យមើលថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្រាធានារ៉ាប់រងរថយន្តកាន់តែទាប ឬព្យាយាមប្តូរទៅគម្រោងទូរសព្ទដែលមិនសូវថ្លៃ។ លុយដែលអ្នកសន្សំអាចដាក់ដោយផ្ទាល់ទៅក្នុងគណនីសន្សំប្រាក់របស់អ្នក!
គណនីចូលនិវត្តន៍បុគ្គល (IRAs)
វាងាយស្រួល និងមានតម្លៃសមរម្យក្នុងការបើកគណនី IRA ហើយលុយរបស់អ្នកកើនឡើងបន្តិចម្ដងៗ!
ការចាប់ផ្តើមប្រើ IRA គឺងាយស្រួល។
ការបើកគណនី IRA គឺជាវិធីងាយស្រួលក្នុងការសន្សំលុយសម្រាប់ការចូលនិវត្តរបស់អ្នក – បន្ថែមពីលើអ្វីដែលអ្នកទទួលបានតាមរយៈគម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (SEIU 775 Secure Retirement Plan) របស់អ្នក។ អ្នកអាចបើកគណនី IRA ដោយខ្លួនឯងដោយចំណាយត្រឹមតែ $5។
Washington's Retirement Marketplace (ទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington) គឺជាគេហទំព័រដែលមានសុវត្ថិភាព ដែលអ្នកអាចប្រៀបធៀបគម្រោងសន្សំប្រាក់ចូលនិវត្តន៍ដែលមានតម្លៃទាបដែលត្រូវបានផ្ទៀងផ្ទាត់ដោយរដ្ឋ Washington ដូចជា IRA។
ការសន្សំសម្រាប់ការចូលនិវត្តមានអត្ថប្រយោជន៍ពន្ធ។
នៅពេលអ្នកចូលរួមវិភាគទានលុយដល់គណនីចូលនិវត្តន៍ដូចជា IRA អ្នកអាចប្រើលុយបង់ពន្ធមុន ដែលកាត់បន្ថយប្រាក់ចំណូលជាប់ពន្ធរបស់អ្នក។ លុយនៅក្នុងគណនីរបស់អ្នកអាចកើនឡើងដោយមិនជាប់ពន្ធរហូតដល់អ្នកដកចេញនៅពេលចូលនិវត្តន៍។ វាអាចជួយអ្នកសន្សំប្រាក់លើពន្ធ និងជួយអ្នកបង្កើតអនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព។
អ្នកអាចទទួលបានរហូតដល់ $1000 ក្នុងមួយឆ្នាំនៃឥណទានសងប្រាក់ពន្ធ ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាន Saver's Tax Credit (ឥណទានពន្ធរបស់អ្នកសន្សំ)។ Saver's Tax Credit (ឥណទានពន្ធរបស់អ្នកសន្សំ) កាត់បន្ថយវិក្កយបត្រពន្ធលើប្រាក់ចំណូលរបស់អ្នកដោយផ្តល់ឱ្យអ្នកនូវឥណទានសម្រាប់ប្រាក់ដែលអ្នករួមវិភាគទានដល់គណនីសន្សំចូលនិវត្តន៍។ ឥណទានមានតម្លៃរហូតដល់ $1,000 ឬ $2,000 អាស្រ័យលើប្រាក់ចំណូល និងស្ថានភាពអាពាហ៍ពិពាហ៍។ ចូលទៅកាន់ គេហទំព័រ IRS ដើម្បីពិនិត្យមើលថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ឬអត់។
មិនថាអ្នកធ្វើវាតាមអ៊ីនធឺណិត ឬដោយផ្ទាល់ទេ ការទទួលបានឥណទានគឺជារឿងងាយស្រួល។ ការចំណាយពេលវេលាតិចតួចលើពន្ធរបស់អ្នកអាចជាការប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់អ្នក។ ប្រសិនបើអ្នកត្រូវការជំនួយពីអ្នកជំនាញក្នុងការដាក់ពាក្យសុំ Saver’s Tax Credit (ឥណទានពន្ធរបស់អ្នកសន្សំ) នេះ ខាងក្រោមនេះជាធនធានដែលអាចទុកចិត្តបានដោយឥតគិតថ្លៃចំនួន 2 ដល់អ្នក៖
- ការរៀបចំពន្ធ IRS ដោយឥតគិតថ្លៃ៖ ស្នើឱ្យពន្ធរបស់អ្នករៀបចំដោយអ្នកស្ម័គ្រចិត្ត IRS។ ជំនួយគាំទ្រមានផ្តល់ជូនជាភាសារបស់អ្នក។
- កម្មវិធីជំនួយពន្ធរបស់មូលនិធិ AARP៖ ទទួលបានជំនួយពន្ធតាមអ៊ីនធឺណិត ឬដោយផ្ទាល់ដោយឥតគិតថ្លៃ។ កម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកបង់ពន្ធដែលមានអាយុលើសពី 50 ឆ្នាំ។
ICanRetire®
ចូលប្រើឧបករណ៍ និងធនធានដ៏អស្ចារ្យទាំងអស់ដែលមាននៅ ICanRetire ដើម្បីជួយអ្នករៀបចំគម្រោងសម្រាប់ការចូលនិវត្ត។
មិនថាការចូលនិវត្តនៅសល់រយៈពេលបីបួនឆ្នាំ ឬបីបួនទសវត្សរ៍ខាងមុខឡើយ ICanRetire អាចជួយរៀបចំគម្រោងសម្រាប់អ្នកបាន។ អ្នកនឹងទទួលបានឧបករណ៍ដែលនិយាយអំពីប្រធានបទចូលនិវត្តន៍នានាតាមរបៀបដែលងាយយល់។ វាមានសំណួរខ្លីៗ អត្ថបទ និងវីដេអូនានា។ ហើយមិនមានការគិតថ្លៃទេ!
SEIU 775 Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព SEIU 775)
គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (Secure Retirement Plan, SRP) ផ្តល់ឱ្យអ្នកថែទាំនូវប្រាក់ចំណូលបន្ថែមនៅពេលចូលនិវត្តន៍។ វាត្រូវបានបង្កើតឡើងដើម្បីផ្តល់ប្រភពចំណូលមួយផ្សេងទៀតបន្ថែមលើគណនីចូលនិវត្តន៍ផ្សេងទៀតរបស់អ្នក។
គន្លឹះសម្រាប់ការគ្រប់គ្រងលុយរបស់អ្នកថែទាំ
ស្វែងរកធនធានសម្រាប់ប្រធានបទដូចជាជំនួយពន្ធ ការរៀបចំផែនការចូលនិវត្តន៍ ម៉ាស៊ីនគណនាប្រាក់ចូលនិវត្តន៍ ការរៀបចំថវិកា និងច្រើនទៀត។
ពាក្យចូលនិវត្តន៍ទូទៅដែលត្រូវដឹង
ស្វែងយល់ពីនិយមន័យនៃពាក្យចូលនិវត្តន៍ទូទៅ និងនិយមន័យដែលអ្នកត្រូវដឹង ដើម្បីសម្រេចចិត្តសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នក។
ជំនួយអត្ថប្រយោជន៍ចូលនិវត្តន៍
ប្រសិនបើអ្នកមានសំណួរ សូមចូលទៅកាន់ ទំព័រជំនួយ ឬទូសព្ទទៅតំណាង Milliman Secure Retirement តាមរយៈលេខ 1-800-726-8303។ ជំនួយគាំទ្រមានផ្តល់ជូនជាភាសារបស់អ្នក។