- Health & Wellness
មគ្គុទ្ទេសក៍ដើម្បីស្វែងយល់ពីជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែមរបស់អ្នក
ជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែមគឺជាស្ថានភាពសុខភាពដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ មគ្គុទេសក៍នេះពន្យល់អំពីជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែម និងរបៀបដែលអ្នកអាចគ្រប់គ្រង ឬបង្ការវា។
តើអ្វីទៅជាជំងឺទឹកនោមផ្អែម?
ជំងឺទឹកនោមផ្អែមកើតឡើង នៅពេលដែលរាងកាយមានការលំបាកក្នុងការប្រើប្រាស់ជាតិស្ករពីអាហារ។ បញ្ហានេះធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ ប្រសិនបើបន្តកើតមានយូរតទៅទៀត។
រាងកាយត្រូវការអ័រម៉ូនមួយហៅថា អាំងស៊ុយលីន ដើម្បីបំប្លែងជាតិស្ករទៅជាថាមពល។ នៅក្នុងជំងឺទឹកនោមផ្អែម រាងកាយមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬមិនអាចប្រើវាបានត្រឹមត្រូវ។ ប្រសិនបើជំងឺទឹកនោមផ្អែមមិនត្រូវបានព្យាបាលទេ វាអាចនាំឱ្យមានបញ្ហាជាមួយបេះដូង តម្រងនោម សរសៃប្រសាទ និងគំហើញ។
ជំងឺទឹកនោមផ្អែមមាន 3 ប្រភេទសំខាន់ៗ៖
- ប្រភេទទី 1៖ ស្ថានភាពជំងឺស្វ័យសុំាដែលអាចវិវឌ្ឍចំពោះកុមារ ឬមនុស្សវ័យជំទង់ និងត្រូវការការចាក់អាំងស៊ុយលីនប្រចាំថ្ងៃ។
- ប្រភេទទី 2៖ ទម្រង់ទូទៅនៃជំងឺទឹកនោមផ្អែម ជាពិសេសចំពោះមនុស្សពេញវ័យ ដែលបណ្តាលមកពីភាពប្រឆាំងនឹងអាំងស៊ុយលីន។ ជារឿយៗយើងអាចគ្រប់គ្រងបញ្ហានេះបាន តាមរយៈការផ្លាស់ប្តូររបៀបរស់នៅ ការប្រើថ្នាំតាមផឹក ឬការព្យាបាលដោយអាំងស៊ុយលីន។ ស្វែងយល់បន្ថែមអំពីភាពប្រឆាំងនៃអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ពី CDC។
- ការមានផ្ទៃពោះ៖ កើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនបណ្តាលឱ្យមានភាពប្រឆាំងនឹងអាំងស៊ុយលីន។ ជាធម្មតា វាបាត់ទៅវិញក្រោយពេលសម្រាលកូនរួច ប៉ុន្តែបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 នៅពេលក្រោយ។
តើស្ថានភាពជិតមានជំងឺទឹកនោមផ្អែមជាអ្វី?
ស្ថានភាពជិតមានជំងឺទឹកនោមផ្អែមគឺជាសញ្ញាព្រមានមួយដែលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកខ្ពស់ជាងធម្មតា ប៉ុន្តែមិនខ្ពស់គ្រប់គ្រាន់ដែលអាចចាត់ទុកជាជំងឺទឹកនោមផ្អែមនៅឡើយទេ។ វាមានន័យថាអ្នកមានហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 នាពេលអនាគត។ តាមរយៈការផ្លាស់ប្តូររបៀបរស់នៅដែលល្អដល់សុខភាព មនុស្សជាច្រើនអាចបង្ការ ឬពន្យារការកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 បាន។
ភាពខុសគ្នារវាងជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែម
- កម្រិតជាតិស្ករក្នុងឈាម៖ ភាពខុសគ្នាចម្បងរវាងជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែមគឺថាកម្រិតជាតិស្ករនៃការតមអាហារក្នុងឈាមមានលក្ខណៈខុសគ្នា។ ស្វែងយល់បន្ថែមអំពីក្រុមផ្សេងៗពី CDC។
- រោគសញ្ញា៖ ស្ថានភាពជិតមានជំងឺទឹកនោមផ្អែម ជាធម្មតាមិនបណ្តាលឱ្យមានរោគសញ្ញាណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺទឹកនោមផ្អែមអាចបង្កើនការស្រេកទឹក នោមញឹកញាប់ ស្រកទម្ងន់ដោយមិនបានព្យាយាម មានអារម្មណ៍អស់កម្លាំងខ្លាំង និងស្រវាំងភ្នែក។
- ការព្យាបាល៖ ស្ថានភាពជិតមានជំងឺទឹកនោមផ្អែម ជារឿយៗអាចបាត់ទៅវិញតាមរយៈទម្លាប់ដែលល្អដល់សុខភាព ខណៈដែលជំងឺទឹកនោមផ្អែម ជាពិសេសប្រភេទទី 1 ជាធម្មតាត្រូវការការព្យាបាលជាប្រចាំ ដូចជាអាំងស៊ុយលីនជាដើម។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកជានិច្ច ដើម្បីស្វែងរកការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នក។
រោគសញ្ញានៃជំងឺទឹកនោមផ្អែម
















ការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែម
ការផ្លាស់ប្តូររបៀបរស់នៅដែលល្អដល់សុខភាពអាចជួយបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម វាជាឱកាសក្នុងការបង្ការជំងឺទឹកនោមផ្អែមមុននឹងវាចាប់ផ្តើម។
តាមរយៈការបន្តភាពសកម្ម និងទទួលទានអាហារដែលមានជីវជាតិ គ្រប់គ្រង និងតាមដានកម្រិតជាតិស្ករក្នុងឈាមឱ្យបានទៀងទាត់ និងលេបថ្នាំតាមវេជ្ជបញ្ជា អ្នកអាចគ្រប់គ្រងស្ថានភាព និងសុខភាពទូទៅរបស់អ្នកបាន។ នេះគឺជាធនធានមួយចំនួនដើម្បីជួយ៖
- អត្ថប្រយោជន៍នៃការហាត់ប្រាណ៖ អ្នកថែទាំនៅក្នុងគម្រោងនេះក៏មានអត្ថប្រយោជន៍សុខភាពជាច្រើនដែលអាចជួយក្នុងការបន្តសកម្មភាព ដូចជាការបញ្ចុះតម្លៃសម្រាប់លំហាត់ប្រាណ និងការបង្វឹកសុខភាពដោយឥតគិតថ្លៃ។
- គន្លឹះរបៀបរស់នៅដែលល្អដល់សុខភាព៖ សាកល្បងវិធីងាយៗទាំង 5 នេះ ដើម្បីរក្សារបៀបរស់នៅដែលល្អដល់សុខភាព រួមទាំងការទទួលទានអាហារដែលមានជីវជាតិផងដែរ។
ចាប់ផ្តើមបោះជំហានឆ្ពោះទៅរកសុខភាពកាន់តែប្រសើរនៅថ្ងៃស្អែកក្នុងខែនៃទិវាជំងឺទឹកនោមផ្អែមជាតិនេះ។ តាមរយៈការយល់ដឹងអំពីជំងឺទឹកនោមផ្អែម និងស្ថានភាពជិតមានជំងឺទឹកនោមផ្អែម ការកត់សម្គាល់កត្តាហានិភ័យ និងការផ្លាស់ប្តូររបៀបរស់នៅតូចៗ ប៉ុន្តែមានថាមពល អ្នកអាចបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះសុខភាព និងសុខុមាលភាពរបស់អ្នក។


