ជំនួយអត្ថប្រយោជន៍
ទទួលបានជំនួយគាំទ្រ និងការណែនាំអំពីរបៀបចូលប្រើ និងប្រើប្រាស់អត្ថប្រយោជន៍របស់អ្នក។
អត្ថប្រយោជន៍ការសិក្សា
មជ្ឈមណ្ឌលធនធានសមាជិក (MRC)
ប្រសិនបើអ្នកមានសំណួរអំពីការចុះឈ្មោះ ជម្រើសវគ្គសិក្សា ឬការបញ្ចប់វគ្គបណ្តុះបណ្តាល សូមទាក់ទង MRC។ ជំនួយគាំទ្រមានជាច្រើនភាសា។
ជំនួយផ្នែកភាសា
ថ្នាក់សិក្សា និងឯកសារសិក្សាត្រូវបានផ្តល់ជូនជាភាសាជាច្រើន។ ទោះបីជាអ្នកនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញក៏ដោយ វគ្គសិក្សាជាភាសាចម្បងរបស់អ្នកអាចរៀបចំឱ្យអ្នកទទួលបានជោគជ័យកាន់តែប្រសើរ។
Peer Mentor (អ្នកណែនាំ)
ប្រសិនបើអ្នកជាអ្នកថែទាំដែលឆ្លងកាត់ការបណ្តុះបណ្តាលមូលដ្ឋាន និងត្រៀមដើម្បីក្លាយជាជំនួយការថែទាំតាមផ្ទះ (Home Care Aide, HCA) ដែលមានការបញ្ជាក់ អ្នកអាចទទួលបានការណែនាំ និងការគាំទ្រពី Peer Mentor (អ្នកណែនាំ)។
ជំនួយសម្រាប់សិស្សពិការ
សិស្សពិការមានសិទ្ធិស្នើសុំ និងទទួលបានការសម្របសម្រួលសមរម្យ ដើម្បីអាចធ្វើសកម្មភាព និងទទួលបានកម្មវិធីទាំងអស់របស់ដៃគូបណ្តុះបណ្តាល។
គោលការណ៍សិក្សា
ពេលវេលាសិក្សារបស់អ្នកមានតម្លៃ។ គោលការណ៍ខាងក្រោមធានាបាននូវបរិយាកាសសិក្សាវិជ្ជមានដែលអ្នកទទួលបានការគាំទ្រ និងមានឱកាសទទួលបានជោគជ័យ។
Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
ទទួលបានអត្ថប្រយោជន៍ការសិក្សារបស់អ្នកនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់់អ្នកថែទាំ) នៅ My Benefits (អត្ថប្រយោជន៍របស់ខ្ញុំ)។ ចុះឈ្មោះ និងបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នកយ៉ាងងាយស្រួលតាមអ៊ីនធឺណិតដោយប្រើកុំព្យូទ័រ ឬទូរសព្ទឆ្លាតវៃ។
អត្ថប្រយោជន៍សុខភាព
ជំនួយអត្ថប្រយោជន៍សុខភាព
ទទួលបានជំនួយលើការធានារ៉ាប់រង សិទ្ធិទទួលបាន ការដាក់ពាក្យ និងអ្វីៗជាច្រើនទៀតដោយចូលទៅកាន់ទំព័រជំនួយ ឬទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនតាមរយៈលេខ 1-877-606-6705 ។
គណនីអត្ថប្រយោជន៍សុខភាព
ងាយស្រួលគ្រប់គ្រងអត្ថប្រយោជន៍សុខភាពរបស់អ្នកតាមអ៊ីនធឺណិត។ បង្កើតគណនីមួយដើម្បីពិនិត្យមើលសិទ្ធិទទួលបានអត្ថប្រយោជន៍របស់អ្នក ដាក់ពាក្យសុំការធានារ៉ាប់រងលើការថែទាំសុខភាព និងច្រើនទៀត។
ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ចំពោះការធានារ៉ាប់រងលើការថែទាំសុខភាព
ស្វែងយល់ពីរបៀបដាក់បណ្តឹងឧទ្ធរណ៍ ប្រសិនបើសិទ្ធិធានារ៉ាប់រងសុខភាពរបស់អ្នក ឬការចុះឈ្មោះត្រូវបានបដិសេធ។
អត្ថប្រយោជន៍ចូលនិវត្តន៍
ជំនួយអត្ថប្រយោជន៍ចូលនិវត្តន៍
ប្រសិនបើអ្នកមានសំណួរ សូមចូលទៅកាន់ ទំព័រជំនួយ ឬទូសព្ទទៅតំណាង Milliman Secure Retirement តាមរយៈលេខ 1-800-726-8303។ ជំនួយគាំទ្រមានផ្តល់ជូនជាភាសារបស់អ្នក។
គណនីអនឡាញសម្រាប់ផែនការចូលនិវត្តន៍
អ្នកចូលរួមក្នុង Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) អាចចូលប្រើគណនីរបស់អ្នកដើម្បីមើលសមតុល្យរបស់អ្នក ចូលប្រើរបាយការណ៍គណនីរបស់អ្នក ដាក់ឈ្មោះអ្នកទទួលផល និងច្រើនទៀត។
ពាក្យចូលនិវត្តន៍ទូទៅដែលត្រូវដឹង
ស្វែងយល់ពីនិយមន័យនៃពាក្យចូលនិវត្តន៍ទូទៅ និងនិយមន័យដែលអ្នកត្រូវដឹង ដើម្បីសម្រេចចិត្តសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នក។