អត្ថប្រយោជន៍ចូលនិវត្តន៍សម្រាប់អតីតអ្នកថែទាំ
អ្នកនៅតែមាន Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) របស់អ្នក និងលទ្ធភាពទទួលបានធនធាននៃការរៀបចំផែនការ ទោះបីជាអ្នកលែងធ្វើការជាអ្នកថែទាំក៏ដោយ។
ប្រសិនបើអ្នកមានសិទ្ធិនោះ Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) របស់អ្នកនឹងនៅជារបស់អ្នកបន្ទាប់ពីអ្នកឈប់ធ្វើការជាអ្នកថែទាំ។ និយោជករបស់អ្នកនឹងមិនរួមចំណែកទៀតទេ ប៉ុន្តែអ្នកអាចពិនិត្យមើលសមតុល្យរបស់អ្នក ធ្វើបច្ចុប្បន្នភាពគណនីរបស់អ្នក និងប្រើប្រាស់ឧបករណ៍ធ្វើផែនការបានគ្រប់ពេល តាមរយៈ គណនីចូលនិវត្តន៍អនឡាញ ដែលរៀបចំដោយ Milliman ។
គ្រប់គ្រងគណនីរបស់អ្នក។
Milliman គ្រប់គ្រង Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) ហើយផ្ញើរបាយការណ៍ និងព័ត៌មានថ្មីៗសំខាន់ៗ។ រក្សាព័ត៌មានទំនាក់ទំនងរបស់អ្នកឱ្យមានបច្ចុប្បន្នជានិច្ច ដោយចូលទៅក្នុងគណនីរបស់អ្នក ឬទូរសព្ទទៅលេខ 1-800-726-8303 ។ ជំនួយគាំទ្រមានផ្តល់ជូនជាភាសារបស់អ្នក។
ពិនិត្យសមតុល្យគណនីរបស់អ្នក។
ចូលគណនី ឬបង្កើតគណនីចូលនិវត្តន៍អនឡាញ របស់អ្នកនៅថ្ងៃនេះ ដើម្បីមើលសមតុល្យរបស់អ្នក ចូលប្រើឯកសារគម្រោង និងរបាយការណ៍គណនីរបស់អ្នក ឬដាក់ឈ្មោះអ្នកទទួលផលរបស់អ្នក។ អ្នកទទួលផលគឺជាមនុស្សដែលនឹងទទួលបានមូលនិធិរបស់អ្នក ប្រសិនបើអ្នកទទួលមរណៈ។
ទទួលបានការរួមវិភាគទានបន្ថែម។
ត្រឡប់ទៅការថែទាំវិញដើម្បីបង្កើនគណនី Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) របស់អ្នក និងរីករាយជាមួយអត្ថប្រយោជន៍ទាំងអស់ដែលមានសម្រាប់អ្នកថែទាំរដ្ឋ Washington ។ ស្វែងយល់បន្ថែមអំពីការត្រលប់មកវិញជា អ្នកផ្ដល់សេវាជាលក្ខណៈបុគ្គល (IP) ឬ អ្នកផ្តល់សេវាដែលជាទីភ្នាក់ងារ (AP)។
ជំនួយអត្ថប្រយោជន៍ចូលនិវត្តន៍
ប្រសិនបើអ្នកមានសំណួរ សូមចូលទៅកាន់ ទំព័រជំនួយ ឬទូសព្ទទៅតំណាង Milliman Secure Retirement តាមរយៈលេខ 1-800-726-8303។ ជំនួយគាំទ្រមានផ្តល់ជូនជាភាសារបស់អ្នក។
ពាក្យចូលនិវត្តន៍ទូទៅដែលត្រូវដឹង
ស្វែងយល់ពីនិយមន័យនៃពាក្យចូលនិវត្តន៍ទូទៅ និងនិយមន័យដែលអ្នកត្រូវដឹង ដើម្បីសម្រេចចិត្តសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នក។
ការធ្វើផែនការសម្រាប់ចូលនិវត្ត
បន្ថែមពីលើគណនី SRP របស់អ្នក ស្វែងយល់ពីរបៀបដែលប្រភពចំណូលផ្សេងទៀតដូចជា IRA, របបសន្តិសុខសង្គម និងការសន្សំផ្ទាល់ខ្លួនអាចជួយធ្វើឱ្យប្រាកដថាអ្នកអាចចូលនិវត្តន៍បានយ៉ាងងាយស្រួល។
គន្លឹះសម្រាប់ការគ្រប់គ្រងលុយរបស់អ្នកថែទាំ
ស្វែងរកធនធានសម្រាប់ប្រធានបទដូចជាជំនួយពន្ធ ការរៀបចំផែនការចូលនិវត្តន៍ ម៉ាស៊ីនគណនាប្រាក់ចូលនិវត្តន៍ ការរៀបចំថវិកា និងច្រើនទៀត។


