ការតម្រង់ទិស និងការបណ្តុះបណ្តាលអំពីសុវត្ថិភាព
អ្នកថែទាំទាំងអស់ត្រូវបានតម្រូវឱ្យបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ដើម្បីរៀនជំនាញសុវត្ថិភាពមូលដ្ឋាន និងផ្តល់ការណែនាំអំពីតួនាទីរបស់អ្នកជាអ្នកថែទាំ។
ការតម្រង់ទិស និងការបណ្តុះបណ្តាលអំពីសុវត្ថិភាព (O&S) ផ្តល់ឱ្យអ្នកនូវជំនាញសុវត្ថិភាពមូលដ្ឋាន មុនពេលអ្នកចាប់ផ្តើមថែទាំអ្នកជំងឺរបស់អ្នក។
វគ្គសិក្សានឹងណែនាំអ្នកអំពីជំនាញដូចខាងក្រោ៖
- អ្វីដែលត្រូវរំពឹងក្នុងការក្លាយជាអ្នកថែទាំ។
- វិធីដោះស្រាយបញ្ហាអាសន្ន។
- វិធីបញ្ឈប់ការរីករាលដាលនៃជំងឺឆ្លង។
- វិធីបង្ការគ្រោះថ្នាក់ និងការរងរបួស។
អ្នកផ្ដល់សេវាជាលក្ខណៈបុគ្គល (IP)៖
សូមទាក់ទង Consumer Direct Care Network Washington (CDWA) ដើម្បីទទួលបានការណែនាំសម្រាប់ការបញ្ចប់ O&S។
អ្នកផ្តល់សេវាដែលជាទីភ្នាក់ងារ (AP)៖
សូមទាក់ទងនិយោជករបស់អ្នក ដើម្បីទទួលបានការណែនាំសម្រាប់ការបញ្ចប់ O&S។