កាតាឡុកវគ្គសិក្សា
ស្វែងយល់អំពីកម្មវិធីវគ្គសិក្សារបស់អ្នក ជម្រើសវគ្គសិក្សា និងកន្លែងដែលត្រូវទៅរកជំនួយគាំទ្រ។
ទាញយក PDF នៃកាតាឡុកវគ្គសិក្សាភាសាអង់គ្លេសពេញលេញខាងក្រោម ឬប្រើកម្មវិធីជ្រើសរើសភាសាខាងលើ ដើម្បីមើលព័ត៌មានជាភាសាដែលអ្នកពេញចិត្តនៅលើទំព័រនេះ។
ចូលទៅកាន់៖
- (ជ្រើសរើសជម្រើស)
- ការតម្រង់ទិស និងសុវត្ថិភាព
- Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន)
- Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)
- Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30)
- Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9)
- Basic Training 7 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 7)
- Continuing Education (ការអប់រំបន្ត)
- ការបណ្តុះបណ្តាលកម្រិតខ្ពស់
គាំទ្រដើម្បីជួយអ្នកឱ្យទទួលបានជោគជ័យ
អ្នករៀនវគ្គសិក្សាជាភាសាដែលអ្នកពេញចិត្ត នៅពេលផ្តល់ជូន ឬស្នើសុំអ្នកបកប្រែដោយឥតគិតថ្លៃ។ ស្វែងយល់អំពីជម្រើសរបស់អ្នកដោយផ្អែកលើលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលរបស់អ្នកខាងក្រោម។
Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) អាចជួយអ្នកទទួលបានជំនួយភាសារបស់អ្នក ស្វែងរកវគ្គសិក្សាជាភាសាដែលអ្នកពេញចិត្ត ស្នើសុំអ្នកបកប្រែ និងផ្លាស់ប្តូរចំណូលចិត្តភាសារបស់អ្នកនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)។
ការតម្រង់ទិស និងសុវត្ថិភាព
ការបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់មុនពេលអ្នកចាប់ផ្តើមការងារជាអ្នកថែទាំ។ អ្នកនឹងរៀនពីមូលដ្ឋានគ្រឹះនៃការថែទាំ ការត្រៀមសង្គ្រោះបន្ទាន់ និងច្រើនទៀត។
ត្រូវបានទាមទារសម្រាប់អ្នកថែទាំទាំងអស់៖ មុនពេលអ្នកចាប់ផ្តើមការថែទាំ ជំហានដំបូងរបស់អ្នកគឺត្រូវចូលរួមវគ្គបណ្តុះបណ្តាល ការតម្រង់ទិស និងសុវត្ថិភាព។
ភាសា៖ អង់គ្លេស, អាំហារិក, អារ៉ាប់, ចិន, ខ្មែរ, កូរ៉េ, នេប៉ាល់, ពុនចាប៊ី, រុស្ស៊ី, សូម៉ាលី, អេស្ប៉ាញ, តាកាឡុក, ទីគ្រីយ៉ា, អ៊ុយក្រែន, វៀតណាម។
ការវាយតម្លៃជាមុន
ម៉ូឌុលទី 1៖ តួនាទីរបស់អ្នកថែទាំ
- មេរៀនទី 1៖ អ្នកជំងឺ និងអ្នកថែទាំ
- មេរៀនទី 2៖ ការមានវិជ្ជាជីវៈជាអ្នកថែទាំ
- មេរៀនទី 3៖ ការសង្កេត និងរាយការណ៍
- មេរៀនទី 4៖ ការអនុវត្តល្អបំផុតនៃការប្រាស្រ័យទាក់ទង
ម៉ូឌុលទី 2៖ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ
- មេរៀនទី 1៖ ផែនការថែទាំ
- មេរៀនទី 2៖ វិធាននៃការថែទាំ
- មេរៀនទី 3៖ ការសម្ងាត់របស់អ្នកជំងឺ
- មេរៀនទី 4៖ ការរំលោភបំពាន ការមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ្ច
ម៉ូឌុលទី 3៖ ការបង្ការគ្រោះថ្នាក់
- មេរៀនទី 1៖ ការអនុវត្តសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ និងការរងរបួស
- មេរៀនទី 2៖ គ្រោះថ្នាក់ផ្នែកសុវត្ថិភាពនៅក្នុងផ្ទះ
- មេរៀនទី 3៖ ការបង្ការការដួល និងការថែទាំ
ម៉ូឌុលទី 4៖ ការគ្រប់គ្រងការឆ្លងរោគ និងមេរោគឆ្លងតាមឈាម
- មេរៀនទី 1៖ ការប្រយ័ត្នមុនជាស្តង់ដារ
- មេរៀនទី 2៖ ការលាងដៃ និងពាក់ស្រោមដៃ
- មេរៀនទី 3៖ ការប៉ះពាល់ទៅនឹងមេរោគឆ្លងតាមឈាម
ម៉ូឌុលទី 5៖ ការឆ្លើយតបក្នុងគ្រាអាសន្ន
- មេរៀនទី 1៖ ភាពអាសន្នផែ្នកវេជ្ជសាស្ត្រ
- មេរៀនទី 2៖ អគ្គិភ័យឆេះផ្ទះ និងស្ថានភាពសង្គ្រោះបន្ទាន់ផ្សេងទៀត
ការវាយតម្លៃក្រោយចប់វគ្គ
Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន)
Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) ផ្តល់ជូនអ្នកនូវការបណ្តុះបណ្តាលដែលមានលក្ខណៈផ្ទាល់ខ្លួនដោយផ្អែកទៅតាមប្រភេទការងារអ្នកថែទាំដែលអ្នកធ្វើ និងជួយអ្នកផ្តល់ការថែទាំបានល្អិតល្អន់ និងគុណភាពខ្ពស់។
អ្នកអាចប្រើតារាងដើម្បីស្វែងរកលក្ខខណ្ឌតម្រូវ Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) របស់អ្នកតាមប្រភេទអ្នកផ្តល់សេវារបស់អ្នក ហើយអូសចុះក្រោមដើម្បីមើលជម្រើស និងការពណ៌នាវគ្គសិក្សារបស់អ្នកសម្រាប់ Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) ជាភាសាដូចខាងក្រោម។
ប្រភេទអ្នកផ្តល់សេវា | លក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល |
|---|---|
Standard Home Care Aide (HCA) (ជំនួយការថែទាំតាមផ្ទះស្តង់ដា) អ្នកថែទាំដែលមើលថែអ្នកជំងឺ ក្រៅម៉ោង ឬពេញម៉ោង។ | Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) |
អ្នកថែទាំជាកូនពេញវ័យ អ្នកថែទាំដែលមើលថែឪពុកម្តាយនៅពេលមានទំនាក់ទំនងតាមរយៈអាពាហ៍ពិពាហ៍ ឬភាពជាដៃគូក្នុងគ្រួសារ។ ក៏រួមបញ្ចូលផងដែរនូវប្តីឬប្រពន្ធ ឬដៃគូក្នុងគ្រួសារ ដែលផ្តល់សេវាបម្រើដល់ប្តីឬប្រពន្ធ/ដៃគូ តាមរយៈកម្មវិធីថែទាំនៅផ្ទះនៃកិច្ចការអតីតយុទ្ធជន។ | Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) |
អ្នកផ្តល់សេវាមានកំណត់ អ្នកថែទាំដែលធ្វើការតិចជាង 20 ម៉ោងក្នុងមួយខែ។ | |
អ្នកផ្តល់សេវាក្នុងគ្រួសារ អ្នកថែទាំដែលថែទាំតែកូន បងប្អូនបង្កើត មីង ពូ ក្មួយស្រី បងប្អូនជីដូនមួយ ចៅ ឬជីតា រួមទាំងទំនាក់ទំនងដោយអាពាហ៍ពិពាហ៍ ឬភាពជាដៃគូក្នុងគ្រួសារ។ រួមបញ្ចូលអ្នកថែទាំដែលពីមុនហៅថាអ្នកផ្តល់សេវាជាលក្ខណៈបុគ្គលមាតាបិតា (Parent Individual Provider, មិនមាន DDA)។ | |
អ្នកផ្តល់សេវាក្នុងពេលសម្រាក អ្នកថែទាំដែលមើលថែអ្នកជំងឺរបស់អ្នកថែទាំផ្សេងទៀត ឬសមាជិកគ្រួសារក្នុងរយៈពេលខ្លី (តិចជាង 300 ម៉ោងក្នុងមួយឆ្នាំ)។ | Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9) |
អ្នកផ្តល់សេវាជាលក្ខណៈបុគ្គលមាតាបិតា (DDA) ឪពុកម្តាយដែលមើលថែកូនរបស់ពួកគេដែលមានពិការភាពក្នុងការអភិវឌ្ឍ។ | Basic Training 7 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 7) |
Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)
ទោះបីជាមានកំណែចំនួន 2 នៃវគ្គបណ្តុះបណ្តាលមូលដ្ឋាន 70 (BT70) ក៏ដោយ BT70v3 គឺជាកំណែដែលពេញនិយមក្នុងការសិក្សាសម្រាប់ជំនួយភាសា។
ភាសា៖ អង់គ្លេស អារ៉ាប់ អាំហារិក ចិន កូរ៉េ រុស្ស៊ី អេស្ប៉ាញ សូម៉ាលី អ៊ុយក្រែន និងវៀតណាម។
សម្ភារៈសិក្សាក៏មានជាភាសាខ្មែរ តាកាឡុក អ៊ុយក្រែន ឡាវ សាម័រ ហ្វាស៊ី នេប៉ាល់ ឬពុនចាប៊ី។ ក៏មានផ្ដល់ជូនការបកប្រែផ្ទាល់មាត់ក្នុងវគ្គសិក្សាផងដែរ។
ថ្ងៃទី 1 / ដោយផ្ទាល់
- ម៉ូឌុលទី 1៖ ការណែនាំអំពីការថែទាំនៅផ្ទះ និងសិទ្ធិអ្នកប្រើប្រាស់ (ផ្នែកទី 1)
- 3.5 ម៉ោង
ថ្ងៃទី 2 / សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ូឌុលទី 2៖ សិទ្ធិអ្នកប្រើប្រាស់ (ផ្នែកទី 2) ក្រុមអ្នកថែទាំ និងផែនការថែទាំ
- 3.5 ម៉ោង
ថ្ងៃទី 3 / សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ូឌុលទី 3៖ ការប្រាស្រ័យទាក់ទង និងការដោះស្រាយបញ្ហា
- 3.5 ម៉ោង
ថ្ងៃទី 4 / សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ូឌុលទី 4៖ ការគ្រប់គ្រងការឆ្លងរោគ
- 3.5 ម៉ោង
ថ្ងៃទី 5 / សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ូឌុលទី 5៖ មេរោគឆ្លងតាមឈាម
- 3.5 ម៉ោង
ថ្ងៃទី 6 / សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ូឌុលទី 6៖ ការអភិវឌ្ឍរបស់មនុស្ស និងការចម្រើនវ័យ និងយន្តការខ្លួនប្រាណដែលត្រឹមត្រូវ
- 3.5 ម៉ោង
ថ្ងៃទី 7 / សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ូឌុលទី 19៖ ពិការភាពផ្នែករាងកាយ និងការអភិវឌ្ឍ
- 3.5 ម៉ោង
ថ្ងៃទី 8 / សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត
- ម៉ូឌុលទី 20៖ ជំងឺវង្វេង និងសុខភាពឥរិយាបថ
- 3.5 ម៉ោង
ថ្ងៃទី 9 / ដោយផ្ទាល់
-
ម៉ូឌុលទី 7៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ ចល័តភាព និងឧបករណ៍ជំនួយ (ផ្នែកទី 1)
-
ម៉ូឌុលទី 8៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ ចល័តភាព និងឧបករណ៍ជំនួយ (ផ្នែកទី 2)
- 7 ម៉ោង
ថ្ងៃទី 10 / ដោយផ្ទាល់
-
ម៉ូឌុលទី 9៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ ពោះវៀននិងប្លោកនោម
-
ម៉ូឌុលទី 10៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ សុខភាពមាត់ធ្មេញ និងអនាម័យផ្ទាល់ខ្លួន
- 7 ម៉ោង
ថ្ងៃទី 11 / ដោយផ្ទាល់
-
ម៉ូឌុលទី 11៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ ស្បែក និងការស្លៀកពាក់ (ផ្នែកទី 1)
-
ម៉ូឌុលទី 12៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ ស្បែក និងការស្លៀកពាក់ (ផ្នែកទី 2)
- 7 ម៉ោង
ថ្ងៃទី 12 / ដោយផ្ទាល់
-
ម៉ូឌុលទី 13៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ អាហារូបត្ថម្ភ និងការរៀបចំអាហារ
-
ម៉ូឌុលទី 14៖ សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ៖ ឱសថ – ការគ្រប់គ្រងផ្ទះរបស់អ្នកប្រើប្រាស់
- 7 ម៉ោង
ថ្ងៃទី 13 / ដោយផ្ទាល់
-
ម៉ូឌុលទី 15៖ ទុក្ខសោក ការបាត់បង់ និងការថែទាំខ្លួនឯង
-
ម៉ូឌុលទី 16៖ អនុវត្តការប្រឡងសរសេរ និងត្រៀមប្រឡង
- 7 ម៉ោង
ថ្ងៃទី 14 / ដោយផ្ទាល់
-
ម៉ូឌុលទី 17៖ ការអនុវត្តជំនាញ
-
ម៉ូឌុលទី 18៖ ការអនុវត្តជំនាញ
- 7 ម៉ោង
Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30)
Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) ទាមទារវគ្គសិក្សាស្នូល 7 ម៉ោង, បន្ទប់ពិសោធន៍ជំនាញ 3.5 ម៉ោង និងវគ្គសិក្សាជ្រើសរើស 20 ម៉ោង។ វគ្គសិក្សាជ្រើសរើសអាចត្រូវបានជ្រើសរើសនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) បន្ទាប់ពីចុះឈ្មោះក្នុងផែនការសិក្សា។
ភាសា*៖ ចិន អង់គ្លេស កូរ៉េ រុស្ស៊ី អេស្ប៉ាញ វៀតណាម
*ប្រសិនបើ Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) មិនមានផ្ដល់ជូនជាភាសាដែលអ្នកពេញចិត្តទេ អ្នកអាចមានសិទ្ធិទទួលបាន Alternative Accelerated BT30 (ALT ABT)។ សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) ដើម្បីស្វែងយល់បន្ថែម។
ជំនួយក្នុងការលេបថ្នាំ
អនឡាញ / 2 ក្រេឌីតម៉ោង
ស្វែងយល់ពីភាពខុសគ្នារវាងជំនួយក្នុងការលេបថ្នាំ និងការឱ្យថ្នាំលេប និងការអនុវត្តល្អបំផុតសម្រាប់ការរក្សាទុកថ្នាំ។ អ្នកនឹងសិក្សាអំពីរបៀបអនុវត្ដភាពត្រឹមត្រូវទាំងប្រាំ និងរបៀបឆ្លើយតបប្រសិនបើអ្នកជំងឺបដិសេធលេបថ្នាំ។ បន្ថែមពីនេះ អ្នកក៏នឹងសិក្សាផងដែរអំពីរបៀបរាយការណ៍ពីការព្រួយបារម្ភ ឬកំហុសទាក់ទងនឹងថ្នាំ។
ការផ្តល់ការថែទាំដោយប្រើវិធីសាស្រ្តផ្តោតលើបុគ្គល
អនឡាញ / 1 ក្រេឌីតម៉ោង
ស្វែងយល់ពីអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់/អ្នកជំងឺ ដើម្បីណែនាំអំពីការផ្តល់ការថែទាំរបស់ពួកគេ កំណត់អត្តសញ្ញាណព័ត៌មានសំខាន់ដែលចាំបាច់ដើម្បីបង្កើតកម្រងព័ត៌មានមួយទំព័រ និងវិភាគសារៈសំខាន់នៃកម្រងព័ត៌មានមួយទំព័រក្នុងការគាំទ្រអ្នកប្រើប្រាស់/អ្នកជំងឺ។
ការកត់សម្គាល់ និងការរាយការណ៍ពីការរំលោភបំពានអ្នកប្រើប្រាស់ ការធ្វេសប្រហែស និងការកេងប្រវ័ញ្ចហិរញ្ញវត្ថុ
អនឡាញ / 1 ក្រេឌីតម៉ោង
រៀនកត់សម្គាល់ និងរាយការណ៍ពីការរំលោភបំពាន អ្នកប្រើប្រាស់/អ្នកជំងឺ ការធ្វេសប្រហែស និងការកេងប្រវ័ញ្ចហិរញ្ញវត្ថុ។
កាត់បន្ថយការរីករាលដាលនៃមេរោគតាមរយៈ
ការប្រយ័ត្នមុនជាស្តង់ដារ
អនឡាញ / 1 ក្រេឌីតម៉ោង
វគ្គសិក្សានេះនឹងពិនិត្យឡើងវិញនូវហានិភ័យនៃការឆ្លងរោគ និងរបៀបសម្អាតឧបករណ៍ និងគ្រប់គ្រងកាកសំណល់ដោយសុវត្ថិភាព។
បទពិសោធអ្នកថែទាំ និងអ្នកជំងឺ
អនឡាញ / 1 ក្រេឌីតម៉ោង
វគ្គសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យបុគ្គលិកថែទាំតាមផ្ទះនូវព័ត៌មានបន្ថែមអំពីតួនាទីរបស់ពួកគេជាអ្នកថែទាំ។
ការយល់ដឹងអំពីសព្ទបច្ចេកទេសវេជ្ជសាស្ត្រមូលដ្ឋាន
អនឡាញ / 1 ក្រេឌីតម៉ោង
វគ្គសិក្សានេះពន្យល់អំពីផ្នែកពាក្យទូទៅដែលប្រើក្នុងសព្ទបច្ចេកទេសវេជ្ជសាស្ត្រ។ អ្នកនឹងអនុវត្តការបកប្រែសព្ទបច្ចេកទេសវេជ្ជសាស្រ្ត និងអក្សរកាត់ទៅជាភាសាសាមញ្ញ។
ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ និងគ្រោះមហន្តរាយ
អនឡាញ / 1 ក្រេឌីតម៉ោង
រៀនកត់សម្គាល់ និងឆ្លើយតបទៅនឹងករណីសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត និងគ្រោះមហន្តរាយនានា។
ការកែលម្អជំនាញគ្រប់គ្រងពេលវេលា
អនឡាញ / 2 ក្រេឌីតម៉ោង
ក្នុងវគ្គសិក្សានេះ អ្នកនឹងអនុវត្តបច្ចេកទេស និងយុទ្ធសាស្រ្តក្នុងការគ្រប់គ្រង និងកំណត់អាទិភាពពេលវេលារបស់អ្នកបានកាន់តែប្រសើរ រួមមានពេលវេលាដែលបានចំណាយលើការគាំទ្រដល់អ្នកជំងឺ។
សត្វល្អិតខាំ និងសុវត្ថិភាពនៃការរាលដាលរបស់សត្វល្អិត
អនឡាញ / 1 ក្រេឌីតម៉ោង
ការរាលដាលនៃសត្វល្អិតគឺជាបញ្ហាទូទៅដែលអ្នកថែទាំជួបប្រទះនៅពេលថែទាំអ្នកជំងឺ។ ស្វែងយល់ពីវិធីជួយបង្ការប្រតិកម្មអាក្រក់ពីការខាំ ឬទិច និងវិធីការពារសុវត្ថិភាព ខ្លួនអ្នកនៅពេលធ្វើការក្នុងមជ្ឈដ្ឋានដែលមានសត្វល្អិត។
ការគ្រប់គ្រងការអស់កម្លាំងចិត្ត
អនឡាញ / 2 ក្រេឌីតម៉ោង
វគ្គសិក្សានេះផ្តល់ជូនព័ត៌មានអំពីសញ្ញា និងរោគសញ្ញាអស់កម្លាំងចិត្ត។ អ្នកនឹងរៀនអំពីដំណាក់កាលផ្សេងៗគ្នានៃការអស់កម្លាំងចិត្ត និងរបៀបប្រើប្រាស់ការអនុវត្តល្អបំផុតសម្រាប់ដោះស្រាយការអស់កម្លាំងចិត្ត។
ការបរិភោគប្រកបដោយការគិតគូរ
អនឡាញ / 2 ក្រេឌីតម៉ោង
ស្វែងយល់ពីការតាំងសតិ និងរបៀបដែលការតាំងសតិមានឥទ្ធិពលលើការបរិភោគ។ អ្នកនឹងពិនិត្យមើលការស្រេកឃ្លានតាមរយៈទស្សនវិស័យនៃការបរិភោគដោយការគិតគូរ ហើយប្រើប្រាស់ការអនុវត្តល្អបំផុតនៃការបរិភោគដោយការគិតគូរ។
ថ្នាំអូភីអ៊ីត និងការគ្រប់គ្រងការឈឺចាប់
អនឡាញ / 2 ក្រេឌីតម៉ោង
វគ្គសិក្សានេះនឹងផ្ដល់ឱ្យសិស្សនូវការយល់ដឹងពីថ្នាំអូភីអ៊ីតសម្រាប់ជាថ្នាំបំបាត់ការឈឺចាប់ ហានិភ័យពាក់ព័ន្ធនឹងការប្រើថ្នាំអូភីអ៊ីត និងរបៀបគាំទ្រអ្នកជំងឺក្នុងការកាត់បន្ថយហានិភ័យទាំងនេះ។
ការបង្ការការរអិល ការជំពប់ជើង និងការដួល
អនឡាញ / 3 ក្រេឌីតម៉ោង
ស្វែងយល់ពីរបៀបសហការជាមួយអ្នកជំងឺ ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ក្នុង និងក្រៅផ្ទះរបស់អ្នកជំងឺ។ អ្នកក៏នឹងរៀនពីការអនុវត្តល្អបំផុតសម្រាប់ការពារប្រឆាំងនឹងការរអិល ការជំពប់ជើង និងការដួល និងអនុវត្តលំហាត់ប្រាណតុល្យភាព។
បន្ទប់ពិសោធន៍ជំនាញ BT30៖ ចល័តភាពរួមទាំងការថែទាំចល័តភាពលើគ្រែ
ផ្ទាល់ / 3 ក្រេឌីតម៉ោង
នៅក្នុងថ្នាក់នេះ អ្នកនឹងអនុវត្តជំនាញដូចខាងក្រោម៖ ការអនុវត្តការថែទាំទូទៅ រួមមានការលាងដៃ ការពាក់ស្រោមដៃ ការជួយអ្នកជំងឺឱ្យដើរ ការផ្ទេរអ្នកជំងឺពីគ្រែទៅកៅអីមានកង់ ការបង្វិល និងកែតម្រូវទីតាំងអ្នកជំងឺឡើងវិញ និងលំហាត់ប្រាណចលនាសន្លាក់ពេញលេញ។
Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9)
Basic Training 9 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 9) ទាមទារវគ្គសិក្សាស្នូល 4 ម៉ោង និងវគ្គសិក្សាជ្រើសរើស 5 ម៉ោង។ វគ្គសិក្សាជ្រើសរើសអាចត្រូវបានជ្រើសរើសនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) បន្ទាប់ពីចុះឈ្មោះក្នុងផែនការសិក្សា។
ភាសា៖ ចិន អង់គ្លេស កូរ៉េ រុស្ស៊ី អេស្ប៉ាញ វៀតណាម
បទពិសោធអ្នកថែទាំ និងអ្នកជំងឺ
អនឡាញ / 1 ក្រេឌីតម៉ោង
វគ្គសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យបុគ្គលិកថែទាំតាមផ្ទះនូវព័ត៌មានបន្ថែមអំពីតួនាទីរបស់ពួកគេជាអ្នកថែទាំ។
កាត់បន្ថយការរីករាលដាលនៃមេរោគតាមរយៈការប្រយ័ត្នមុនជាស្តង់ដារ
អនឡាញ / 1 ក្រេឌីតម៉ោង
វគ្គសិក្សានេះនឹងពិនិត្យឡើងវិញនូវហានិភ័យនៃការឆ្លងរោគ និងរបៀបសម្អាតឧបករណ៍ និងគ្រប់គ្រងកាកសំណល់ដោយសុវត្ថិភាព។
ការកត់សម្គាល់ និងការរាយការណ៍ពីការរំលោភបំពានអ្នកប្រើប្រាស់ ការធ្វេសប្រហែស និងការកេងប្រវ័ញ្ចហិរញ្ញវត្ថុ
អនឡាញ / 1 ក្រេឌីតម៉ោង
នៅក្នុងវគ្គនេះ អ្នកនឹងរៀនកត់សម្គាល់ និងរាយការណ៍ពីការរំលោភបំពាន អ្នកប្រើប្រាស់/អ្នកជំងឺ ការធ្វេសប្រហែស និងការកេងប្រវ័ញ្ចហិរញ្ញវត្ថុ។
ការផ្តល់ការថែទាំដោយប្រើវិធីសាស្រ្តផ្តោតលើបុគ្គល
អនឡាញ / 1 ក្រេឌីតម៉ោង
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ អ្នកនឹងអាចកំណត់អត្តសញ្ញាណជំនាញដែលទាក់ទងនឹងវិធីសាស្រ្តដែលផ្តោតលើបុគ្គលបាន។ អ្នកនឹងកំណត់នូវអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់/អ្នកជំងឺ ដើម្បីណែនាំអំពីការផ្តល់ការថែទាំរបស់ពួកគេ កំណត់អត្តសញ្ញាណព័ត៌មានសំខាន់ដែលចាំបាច់ដើម្បីបង្កើតកម្រងព័ត៌មានមួយទំព័រ និងវិភាគសារៈសំខាន់នៃកម្រងព័ត៌មានមួយទំព័រក្នុងការគាំទ្រអ្នកប្រើប្រាស់/អ្នកជំងឺ។
Basic Training 7 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 7)
ទាមទារសម្រាប់អ្នកផ្តល់សេវាលក្ខណៈបុគ្គលជាមាតាបិតា (DDA)ឪពុកម្តាយដែលមើលថែកូនរបស់ពួកគេដែលមានពិការភាពក្នុងការអភិវឌ្ឍ។
ភាសា៖ ភាសាអង់គ្លេសតែប៉ុណ្ណោះ ប៉ុន្តែអ្នកអាចស្នើសុំអ្នកបកប្រែបាន។
ម៉ូឌុលទី 1៖ ពិការភាពក្នុងការអភិវឌ្ឍ និងការវាយតម្លៃការថែទាំ
សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត / 3 ក្រេឌីតម៉ោង
នៅក្នុងវគ្គសិក្សានេះ អ្នកអាចសួរសំណួរអំពីការវាយតម្លៃការថែទាំរបស់ Developmental Disabilities Administration (DDA) (រដ្ឋបាលពិការភាពក្នុងការអភិវឌ្ឍ) របៀបកំណត់ចំនួនម៉ោង កិច្ចការថែទាំផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសេវាកម្ម។
សមាជិកគ្រួសារនឹងសិក្សាអំពីការវាយតម្លៃការថែទាំរបស់ Developmental Disabilities Administration (DDA) (រដ្ឋបាលពិការភាពក្នុងអភិវឌ្ឍ) និងរបៀបដែលដំណើរការនោះមានឥទ្ធិពលលើការកំណត់ចំនួនម៉ោងថែទាំផ្ទាល់ខ្លួន សិទ្ធិទទួលបានលក្ខខណ្ឌលើកលែង និងកម្រិតនៃការគាំទ្រ។ អ្នកចូលរួមក៏នឹងរៀនពីរបៀបដែលកិច្ចការថែទាំផ្ទាល់ខ្លួនត្រូវបានកំណត់ អនុញ្ញាត និងទទួលបានប្រាក់ទូទាត់ពី Medicaid ផងដែរ។ អ្នកចូលរួមក៏នឹងអភិវឌ្ឍការយល់ដឹងកាន់តែច្រើនអំពីការគាំទ្រ និងសេវាកម្មបន្ថែមដែលផ្តល់ដោយ DDA ផងដែរ។
ម៉ូឌុលទី 2៖ ការរៀបចំផែនការជីវិតដ៏មានអត្ថន័យ
សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត / 4 ក្រេឌីតម៉ោង
នៅក្នុងវគ្គសិក្សានេះ អ្នកនឹងទទួលបានការយល់ដឹង ចំណេះដឹង និងឧបករណ៍ដើម្បីធ្វើឱ្យប្រាកដថា មនុស្សជាទីស្រលាញ់របស់អ្នកមានជីវិតដ៏មានន័យនាពេលឥឡូវនេះ និងទៅអនាគត។
សមាជិកគ្រួសារនឹងអភិវឌ្ឍការយល់ដឹងអំពីប្រព័ន្ធ សេវាកម្ម និងការគាំទ្រសហគមន៍ ដែលនឹងជួយពួកគេរៀបចំផែនការជីវិតដ៏មានន័យសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ ទាំងបច្ចុប្បន្ន និងអនាគត។ អ្នកចូលរួមនឹងទទួលបានការណែនាំអំពីធនធានហិរញ្ញវត្ថុ និងមានប្រយោជន៍ ដូចជាប្រាក់ចំណូលបន្ថែមរបបសន្តិសុខសង្គម (SSI) របស់រដ្ឋបាលសន្តិសុខសង្គម, គាំទ្រការងារ និងសេវាកម្មពេលថ្ងៃ, ជម្រើសលំនៅឋាន, តម្លៃតបស្នងផ្នែកច្បាប់ (ភាពជាអាណាព្យាបាល មរតកសាសន៍ ភារៈគ្រប់គ្រង និងជម្រើសជំនួសចំពោះភាពជាអាណាព្យាបាល), និងធនធានក្នុងស្រុក រដ្ឋ និងសហព័ន្ធផ្សេងទៀត។
Continuing Education (ការអប់រំបន្ត)
Continuing Education (ការអប់រំបន្ត)(CE) ជួយអ្នកឱ្យរៀនជំនាញឯកទេសបន្ថែមទៀត ដើម្បីជួយគាំទ្រដល់អ្នកដែលអ្នកយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរឡើង។ វគ្គសិក្សា CE ត្រូវបានផ្តល់ជូនដោយផ្ទាល់* ឬតាមអ៊ីនធឺណិត ដូច្នេះអ្នកអាចរៀននៅពេលដែលវាងាយស្រួលសម្រាប់អ្នក ហើយអ្នកអាចទទួលបានប្រាក់បង់សម្រាប់ការចំណាយពេលរបស់អ្នក។
អ្នកថែទាំគួរតែពិគ្រោះជាមួយនិយោជករបស់អ្នកដើម្បីបញ្ជាក់អំពីលក្ខខណ្ឌតម្រូវរបស់ CE របស់អ្នក និងកាលបរិច្ឆេទដល់កំណត់។ អ្នកដែលមានលក្ខខណ្ឌតម្រូវ CE ត្រូវតែបំពេញ 12 ម៉ោងក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកមិនមានលក្ខខណ្ឌតម្រូវទេ អ្នកនៅតែអាចរៀនវគ្គសិក្សា CE តាមអ៊ីនធឺណិតបាន។
សូមចូលទៅកាន់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) សម្រាប់បញ្ជីវគ្គសិក្សាថ្មីៗបំផុតដែលមានជាភាសារបស់អ្នក។
*វគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងសិក្ខាសាលាតាមអ៊ីនធឺណិតគឺមានសម្រាប់តែអ្នកថែទាំដែលមានលក្ខខណ្ឌតម្រូវ CE ប៉ុណ្ណោះ។
ការបណ្តុះបណ្តាលកម្រិតខ្ពស់
ការបណ្តុះបណ្តាលកម្រិតខ្ពស់ ជួយអ្នកបង្កើតជំនាញដើម្បីជួយអ្នកជំងឺដែលមានតម្រូវការស្មុគស្មាញ និងអភិវឌ្ឍអាជីពថែទាំរបស់អ្នកប្រកបដោយវិជ្ជាជីវៈជាមួយនឹងវិញ្ញាបនបត្រថ្មី។
ជ្រើសរើសរវាងវគ្គសិក្សាពីរ – សុខភាពឥរិយាបថ ឬសុខភាពជារួម – ដោយផ្អែកលើតម្រូវការរបស់អ្នកជំងឺអ្នក។ កម្មវិធីរយៈពេល 70 ម៉ោង និង 8 សប្តាហ៍នេះមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ហើយតម្រូវឱ្យអ្នក និងអ្នកជំងឺរបស់អ្នកបំពេញតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបាន។
ចាប់ផ្តើមនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
- មើលលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលបច្ចុប្បន្នរបស់អ្នក។
- ចុះឈ្មោះទទួលវគ្គបណ្តុះបណ្តាលដែលតម្រូវរបស់អ្នក។
- ស្វែងយល់អំពីវគ្គ Continuing Education (ការអប់រំបន្ត) ដែលមាន។
- បញ្ចប់វគ្គសិក្សាអនឡាញជាច្រើនភាសា។
មជ្ឈមណ្ឌលធនធានសមាជិក (MRC)
ប្រសិនបើអ្នកមានសំណួរអំពីការចុះឈ្មោះ ជម្រើសវគ្គសិក្សា ឬការបញ្ចប់វគ្គបណ្តុះបណ្តាល សូមទាក់ទង MRC។ ជំនួយគាំទ្រមានជាច្រើនភាសា។
Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
ទទួលបានអត្ថប្រយោជន៍ការសិក្សារបស់អ្នកនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់់អ្នកថែទាំ) នៅ My Benefits (អត្ថប្រយោជន៍របស់ខ្ញុំ)។ ចុះឈ្មោះ និងបញ្ចប់វគ្គបណ្តុះបណ្តាលរបស់អ្នកយ៉ាងងាយស្រួលតាមអ៊ីនធឺណិតដោយប្រើកុំព្យូទ័រ ឬទូរសព្ទឆ្លាតវៃ។
ជំនួយផ្នែកភាសា
ថ្នាក់សិក្សា និងឯកសារសិក្សាត្រូវបានផ្តល់ជូនជាភាសាជាច្រើន។ ទោះបីជាអ្នកនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញក៏ដោយ វគ្គសិក្សាជាភាសាចម្បងរបស់អ្នកអាចរៀបចំឱ្យអ្នកទទួលបានជោគជ័យកាន់តែប្រសើរ។
Peer Mentor (អ្នកណែនាំ)
ប្រសិនបើអ្នកជាអ្នកថែទាំដែលឆ្លងកាត់ការបណ្តុះបណ្តាលមូលដ្ឋាន និងត្រៀមដើម្បីក្លាយជាជំនួយការថែទាំតាមផ្ទះ (Home Care Aide, HCA) ដែលមានការបញ្ជាក់ អ្នកអាចទទួលបានការណែនាំ និងការគាំទ្រពី Peer Mentor (អ្នកណែនាំ)។