អត្ថប្រយោជន៍
ការសិក្សា
ការបណ្តុះបណ្តាលប្រកបដោយគុណភាព ដើម្បីជួយអ្នកផ្តល់ការថែទាំប្រកបដោយគុណភាព។
ក្នុងនាមជាអ្នកថែទាំ អ្នកមានសិទ្ធិចូលប្រើការបណ្តុះបណ្តាល ធនធាន និងឧបករណ៍សំខាន់ៗដែលអាចជួយអ្នកឱ្យជោគជ័យក្នុងអាជីពថែទាំរបស់អ្នក និងផ្តល់ការថែទាំល្អបំផុតដែលអាចធ្វើទៅបានដល់បុគ្គលដែលអ្នកថែទាំ។
រៀនជំនាញដែលអ្នកត្រូវការដើម្បីជោគជ័យជាអ្នកថែទាំ។
អ្នកថែទាំទាំងអស់បានបញ្ចប់ការបណ្តុះបណ្តាលតម្រង់ទិស និងសុវត្ថិភាព មុនពេលពួកគេចាប់ផ្តើមការថែទាំ និង Basic Training (ការបណ្តុះបណ្តាលជាមូលដ្ឋាន) ក្នុងអំឡុងពេលចាប់ផ្តើមអាជីពថែទាំរបស់ពួកគេ។
អាស្រ័យលើប្រភេទអ្នកថែទាំដែលអ្នកធ្វើ (ហៅម្យ៉ាងទៀតថាប្រភេទអ្នកផ្តល់សេវា) ឱកាសសិក្សាដូចជា Continuing Education (ការបន្តសិក្សា) និង Advanced Training (ការបណ្តុះបណ្តាលកម្រិតខ្ពស់) ត្រូវបានផ្តល់ជូនដើម្បីជួយបង្កើតសំណុំជំនាញរបស់អ្នក និងជួយអ្នកឱ្យរីកចម្រើនប្រកបដោយវិជ្ជាជីវៈ។
ការតម្រង់ទិស និងសុវត្ថិភាព
ការបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់មុនពេលអ្នកចាប់ផ្តើមការងារជាអ្នកថែទាំ។ អ្នកនឹងរៀនពីមូលដ្ឋានគ្រឹះនៃការថែទាំ ការត្រៀមសង្គ្រោះបន្ទាន់ និងច្រើនទៀត។
Basic Training (ការបណ្តុះបណ្តាលជាមូលដ្ឋាន)
អភិវឌ្ឍជំនាញរបស់អ្នក ជាមួយនឹងការបណ្តុះបណ្តាលតាមតម្រូវការដោយផ្អែកលើប្រភេទនៃអ្នកថែទាំ ដូច្នេះអ្នកអាចផ្តល់ការថែទាំយ៉ាងទូលំទូលាយ និងគុណភាពខ្ពស់។
Continuing Education (ការអប់រំបន្ត)
វគ្គសិក្សាស្ដីពីការបន្តការអំរំ គឺជាឱកាសមួយឱ្យអ្នករំលឹកជំនាញសំខាន់ៗ ឬពង្រីកជំនាញរបស់អ្នកដែលជាក់លាក់ទៅតាមតម្រូវការអ្នកជំងឺរបស់អ្នក។
ការបណ្តុះបណ្តាលកម្រិតខ្ពស់
ពង្រឹងអាជីពជាអ្នកថែទាំរបស់អ្នក និងរៀនពីរបៀបថែទាំអ្នកជំងឺដែលមានតម្រូវការស្មុគស្មាញជាមួយនឹងការបណ្តុះបណ្តាល Advanced Home Care Aide Specialist។
ចាប់ផ្តើមជាអ្នកថែទាំថ្មី
ស្វែងយល់អំពីលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលពិសេសរបស់អ្នកដោយផ្អែកលើប្រភេទអ្នកផ្តល់សេវារបស់អ្នក បូករួមទាំងការគាំទ្រ និងអត្ថប្រយោជន៍ទាំងអស់ដែលអ្នកមាន។
ក្លាយជាអ្នកថែទាំតាមផ្ទះដែលមានការបញ្ជាក់
ស្វែងយល់ពីរបៀបបញ្ចប់ដំណើរការផ្តល់វិញ្ញាបនបត្រនៃជំនួយការថែទាំសុខភាពតាមផ្ទះនៃក្រសួងសុខាភិបាលដោយជោគជ័យ និងចាប់ផ្តើមអាជីពរបស់អ្នក
កម្មវិធីបណ្តុះបណ្តាលបានបើកទ្វារសម្រាប់ខ្ញុំ។ ខ្ញុំអាចទទួលបានវិញ្ញាបនបត្រដែលខ្ញុំត្រូវការ ដើម្បីអាចបន្តធ្វើអ្វីដែលខ្ញុំចូលចិត្តធ្វើ។
ចាប់ផ្តើមនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)
- មើលលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាលបច្ចុប្បន្នរបស់អ្នក។
- ចុះឈ្មោះទទួលវគ្គបណ្តុះបណ្តាលដែលតម្រូវរបស់អ្នក
- ស្វែងយល់អំពីវគ្គ Continuing Education (ការអប់រំបន្ត) ដែលមាន។
- បញ្ចប់វគ្គសិក្សាអនឡាញជាច្រើនភាសា។
Peer Mentor (អ្នកណែនាំ)
ប្រសិនបើអ្នកជាអ្នកថែទាំដែលឆ្លងកាត់ការបណ្តុះបណ្តាលមូលដ្ឋាន និងត្រៀមដើម្បីក្លាយជាជំនួយការថែទាំតាមផ្ទះ (Home Care Aide, HCA) ដែលមានការបញ្ជាក់ អ្នកអាចទទួលបានការណែនាំ និងការគាំទ្រពី Peer Mentor (អ្នកណែនាំ)។
មជ្ឈមណ្ឌលធនធានសមាជិក (MRC)
ប្រសិនបើអ្នកមានសំណួរអំពីការចុះឈ្មោះ ជម្រើសវគ្គសិក្សា ឬការបញ្ចប់វគ្គបណ្តុះបណ្តាល សូមទាក់ទង MRC។ ជំនួយគាំទ្រមានជាច្រើនភាសា។
ជំនួយផ្នែកភាសា
ថ្នាក់សិក្សា និងឯកសារសិក្សាត្រូវបានផ្តល់ជូនជាភាសាជាច្រើន។ ទោះបីជាអ្នកនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញក៏ដោយ វគ្គសិក្សាជាភាសាចម្បងរបស់អ្នកអាចរៀបចំឱ្យអ្នកទទួលបានជោគជ័យកាន់តែប្រសើរ។
កាតាឡុកវគ្គសិក្សា
ស្វែងរកអត្ថប្រយោជន៍ការសិក្សាដែលមានគុណភាពខ្ពស់ និងជម្រើសវគ្គសិក្សារបស់អ្នក ដើម្បីធ្វើឱ្យអាជីពថែទាំរបស់អ្នករីកចម្រើន។ កាតាឡុកផ្តល់ព័ត៌មានអំពីកម្មវិធីសិក្សា ជម្រើស និងទម្រង់វគ្គសិក្សារបស់អ្នក។


