Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)

មគ្គុទ្ទេសក៍អ្នកប្រើប្រាស់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)

  • ដាក់ម៉ៅស៍របស់អ្នកលើរូបភាពដើម្បីផ្អាកវា។
  • ចុចលើសញ្ញាចុចៗដើម្បីអូសមើលរូបភាពផ្សេងៗ។
  • ចុចរូបភាពដើម្បីផ្អាកវា។
  • អូសម្រាមដៃដើម្បីមើលរូបភាពផ្សេងៗ។

មុនពេលអ្នកចាប់ផ្តើម

ប្រសិនបើអ្នកទើបប្រើ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) ជាលើកដំបូង សូមចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ចាប់ផ្តើម ដើម្បីស្វែងយល់ពីរបៀបចូលប្រើគណនីរបស់អ្នក ប្រើប្រាស់ទំព័រ និងគ្រប់គ្រងកម្រងព័ត៌មានរបស់អ្នក។

ដើម្បីបញ្ចប់ Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) របស់អ្នក អ្នកនឹងត្រូវ៖ 

  • ចូលរួមក្នុង Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)
  • ចូលរៀនថ្នាក់រៀនផ្ទាល់រយៈពេល 8 ថ្ងៃពេញ
  • បញ្ចប់សិក្ខាសាលាតាមអ៊ីនធឺណិតរយៈពេល 21 ម៉ោង

Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) គឺជាការបណ្តុះបណ្តាលរយៈពេល 70 ម៉ោងដែលផ្តល់ជូនអ្នកនូវព័ត៌មាន និងជំនាញដែលអ្នកត្រូវការដើម្បីជាប់ការប្រឡងយកវិញ្ញាបនបត្រដោយជោគជ័យ និងក្លាយជា Home Care Aide (ជំនួយការថែទាំតាមផ្ទះ)(HCA)។

  1. នៅពេលដែលអ្នកបានចូលគណនីហើយ សូមចុច ប៊ូតុង Enroll (ចុះឈ្មោះ)
  2. អូសចុះក្រោមទៅផ្នែកចុះឈ្មោះ ហើយជ្រើសរើសភាសាដែលអ្នកពេញចិត្តសម្រាប់ការបណ្តុះបណ្តាល។
  3. ចុចលើកំណែដែលអ្នកពេញចិត្តនៃ Basic Training 70 (ការបណ្តុះបណ្តាលមូលដ្ឋាន 70)។
  4. អ្នកនឹងឃើញបញ្ជីថ្នាក់រៀន ដែលតម្រៀបតាមទីតាំង និងកាលបរិច្ឆេទចាប់ផ្តើម។ អូសដើម្បីស្វែងរកទីតាំងដែលអ្នកពេញចិត្ត។
    ចំណាំ៖ អ្នកអាចមើលកាលវិភាគពេញលេញសម្រាប់ស៊េរីថ្នាក់នោះដោយចុចប៊ូតុង View All Class Series (មើលស៊េរីថ្នាក់ទាំងអស់)
  5. ចុចប៊ូតុង Enroll (ចុះឈ្មោះ) នៅលើស៊េរីថ្នាក់ដែលអ្នកចង់ចុះឈ្មោះ។
  6. បញ្ជាក់ការចុះឈ្មោះរបស់អ្នកដោយចុចប៊ូតុង Enroll (ចុះឈ្មោះ) ហើយបន្ទាប់មកចុច OK
    ប្រសិនបើអ្នកទទួលបានសារដែលនិយាយថា "មិនអាចចុះឈ្មោះក្នុងវគ្គទាំងនេះបានទេ៖" អ្នកនៅតែចុះឈ្មោះក្នុង BT70 បាន ប៉ុន្តែអ្នកនឹងត្រូវកំណត់ពេលវគ្គទាំងនោះ។ រៀនពីរបៀបនៅទីនេះ។

ឥឡូវនេះអ្នកបានចុះឈ្មោះហើយ! ចុចលើឡូហ្គោដើម្បីត្រឡប់ទៅទំព័រដើមរបស់អ្នកវិញ។ 

ប្រសិនបើអ្នកទទួលបានសារដែលនិយាយថា "មិនអាចចុះឈ្មោះក្នុងវគ្គទាំងនេះបានទេ"

សូមទាក់ទង Member Resources Center (មជ្ឈមណ្ឌលធនធានសមាជិក) តាមរយៈលេខ 1-866-371-3200 ដើម្បីជួយអ្នកកំណត់ពេលថ្នាក់ដែលនៅសល់របស់អ្នក។

ចុចរូបតំណាងម៉ឺនុយ ហើយជ្រើសរើសទំព័រ My Schedule (កាលវិភាគរបស់ខ្ញុំ)

  • អ្នកនឹងឃើញបញ្ជីវគ្គសិក្សាដែលអ្នកបានចុះឈ្មោះសម្រាប់ខែបច្ចុប្បន្ន។
  • អូសចុះក្រោមដើម្បីមើលថ្នាក់បន្ថែមសម្រាប់ខែនោះ ឬប្រើព្រួញដើម្បីជ្រើសរើសខែផ្សេងទៀត។

ចុចលើវគ្គសិក្សា ដើម្បីមើលទំព័ររបស់វា និងព័ត៌មានលម្អិតអំពីវគ្គសិក្សា។ សូមមើលការណែនាំ បន្ថែមខាងក្រោមសម្រាប់ចូលប្រើតំណភ្ជាប់ Webinar Zoom របស់អ្នក។

ដើម្បីប្រើ Zoom អ្នកនឹងត្រូវការសិទ្ធិចូល​ប្រើ៖

  • កុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូនដែលមានមុខងារសំឡេង និងវីដេអូ។
  • WiFi ឬអ៊ីនធឺណិតដែលអាចទុកចិត្តបាន។ ពិនិត្យការតភ្ជាប់របស់អ្នកមុនពេលចូលរៀន វាគួរតែល្អគ្រប់គ្រាន់ក្នុងការចាក់វីដេអូអនឡាញដោយរលូន។ 

ដើម្បីទាញយកកម្មវិធី Zoom៖
ចូលទៅកាន់ zoom.us/download ហើយទាញយកកំណែដែលស័ក្តិសមនឹងឧបករណ៍របស់អ្នក។ អ្នកអាចទទួលបានការណែនាំបន្ថែមអំពីរបៀបទាញយក និងដំឡើងកម្មវិធី Zoom នៅទីនេះ


ប្រសិនបើអ្នកទើបប្រើកម្មវិធី Zoom ដំបូង៖
តំណភ្ជាប់ទាំងនេះនឹងបង្ហាញអ្នកពីរបៀបដោះស្រាយបញ្ហាសំឡេង និងវីដេអូរបស់អ្នក ប្រើប្រាស់មុខងារជជែក និងផ្លាស់ប្តូរចំណូលចិត្តកម្រង​ព័ត៌មានរបស់អ្នក។

ចាប់ផ្តើមប្រើ Zoom

វីដេអូ សំឡេង និងការគ្រប់គ្រងការជជែក Zoom

 

សូមអនុវត្តតាមការណែនាំខាងលើ ដើម្បីចូលទៅកាន់ទំព័រសម្រាប់វគ្គសិក្សាដែលអ្នកចង់កំណត់ពេលឡើងវិញ។

  1. ចុច​លើ​រូបតំណាង​អ្នកប្រើប្រាស់ ដែល​ស្ថិត​នៅ​ជ្រុង​ខាងស្តាំ​ខាងលើ​នៃ​ទំព័រ​វគ្គសិក្សា។
  2. នៅលើផ្នែក Enroll in this session (ចុះឈ្មោះ ក្នុងវគ្គនេះ) សូមចុច ព្រួញចុះក្រោម ដើម្បីមើលជម្រើសរបស់អ្នក។
  3. ចុចលើវគ្គសិក្សាដែលអ្នកចង់ប្តូរទៅ។  
  4. ចុចប៊ូតុង Confirm (បញ្ជាក់)

បន្ទាប់ពីបញ្ជាក់ការផ្លាស់ប្តូររួច ទំព័រនេះនឹងផ្ទុកឡើងវិញជាមួយនឹងព័ត៌មានកាលវិភាគថ្មី។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.