អត្ថប្រយោជន៍ចូលនិវត្តន៍កាន់តែប្រសើរសម្រាប់អ្នកថែទាំ

ទទួលបានប្រាក់បន្ថែមសម្រាប់ការចូលនិវត្តន៍ 

ដំណឹងល្អសម្រាប់អ្នកថែទាំ! អត្ថប្រយោជន៍ចូលនិវត្តន៍របស់អ្នកបានកើនឡើងជាថ្មី! 

ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 តទៅ អ្នកថែទាំដែលមានបទពិសោធច្រើនបំផុតនឹងទទួលបានរហូតដល់ $1.20 ក្នុងមួយម៉ោងដែលបានធ្វើការ ដាក់បញ្ចូលទៅក្នុងគណនី Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) (SRP) របស់ពួកគេ។ មូលនិធិទាំងនេះត្រូវបានចូលរួមវិភាគទានដោយនិយោជករបស់អ្នកតាម Collective Bargaining Agreement (កិច្ចព្រមព្រៀងចរចាររួម) (CBA) របស់អ្នក។* 

ក្នុងនាមជាអ្នកថែទាំនៅក្នុងរដ្ឋវ៉ាស៊ីនតោន អ្នកទទួលបានគម្រោងចូលនិវត្តន៍ដែលជាប្រភេទគម្រោងដំបូងបង្អស់នៅក្នុងប្រទេស។ ហើយការរួមវិភាគទាននៃការចូលនិវត្តរបស់អ្នកបានកើនឡើងជាលំដាប់។ ចាប់តាំងពី SRP បានចាប់ផ្តើម ការរួមវិភាគទានពីនិយោជករបស់អ្នកបានកើនឡើង 420% ។  

មូលនិធិដែលដាក់ចូលទៅក្នុងគណនីរបស់អ្នកគឺ 100% រួមវិភាគទានដោយនិយោជករបស់អ្នក។ គ្មានលុយដកចេញពីប្រាក់ឈ្នួលរបស់អ្នកទេ។  

បន្ថែមពីលើប្រាក់ចូលនិវត្តន៍បន្ថែមដែលដាក់ចូលក្នុងគណនីរបស់អ្នក ឥឡូវនេះអ្នកក៏អាចចូលប្រើធនធានគ្រប់គ្រងប្រាក់ និងធនធានចូលនិវត្តន៍ដែលទទួលបានពានរង្វាន់ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកថែទាំផងដែរ។ គេហទំព័រការគ្រប់គ្រងប្រាក់អ្នកថែទាំ និងការរៀបចំផែនការហិរញ្ញវត្ថុមានព័ត៌មានសំខាន់ៗដែលអាចជួយអ្នកធ្វើផែនការហិរញ្ញវត្ថុជាមុន និងត្រៀមខ្លួនចូលនិវត្តន៍។ អ្នកក៏មានសិទ្ធិចូលប្រើប្រាស់ ICanRetire,ជាមួយនឹងកម្រងសំណួរ អត្ថបទ និងអ្វីៗជាច្រើនទៀតដែលអាចជួយអ្នករៀបចំផែនការបាន។ 

អត្ថប្រយោជន៍ទាំងនេះបង្ហាញថាការងាររបស់អ្នកមានតម្លៃ និងជាហេតុផលដ៏ល្អដើម្បីបន្តធ្វើការជាអ្នកថែទាំ។ វាជួយអ្នកសន្សំប្រាក់កាន់តែច្រើនសម្រាប់ការចូលនិវត្ត បន្ថែមពីលើការសន្សំប្រាក់ចូលនិវត្តន៍ផ្ទាល់ខ្លួនរបស់អ្នក។  នៅពេល​អ្នកធ្វើការកាន់តែច្រើន អ្នកសន្សំបានកាន់តែច្រើនសម្រាប់ការចូលនិវត្ត ដោយមិនចាំបាច់ប្រើលុយចេញពីប្រាក់ឈ្នួលរបស់អ្នក! 

ពិនិត្យគណនីរបស់អ្នក និងមើលទឹកប្រាក់សន្សំរបស់អ្នក! 

អ្នក​អាច​មើល​ចំនួនទឹកប្រាក់ដែលអ្នក​​បាន​សន្សំ​​។ ចូលទៅគណនីចូលនិវត្តន៍របស់អ្នកនៅលើគេហទំព័រដែលមានឈ្មោះថា Retirement: My Plan 

  • មើលប្រាក់សន្សំចូលនិវត្តន៍បច្ចុប្បន្នរបស់អ្នក។ 
  • ប្រើម៉ាស៊ីនគិតលេខដើម្បីប៉ាន់ប្រមាណអត្ថប្រយោជន៍ចូលនិវត្តន៍របស់អ្នកនៅពេលអនាគត។ 

*អត្រាប្រាក់វិភាគទានប្រែប្រួលអាស្រ័យលើនិយោជក និងប្រវត្តិការងាររបស់អ្នក។ អត្រាប្រាក់វិភាគទានថ្មីអនុវត្តចំពោះចំនួនម៉ោងធ្វើការជាអ្នកថែទាំបន្ទាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024។ សូមមើល CBA របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។ 

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.