អត្ថប្រយោជន៍សុខុមាលភាពផ្លូវអារម្មណ៍សម្រាប់អ្នកថែទាំ

ពិភពលោក​មានការប្រែប្រួលឥតឈប់ឈរ ហើយ​ជា​រៀង​រាល់​ថ្ងៃ​មាន​រឿង​ជា​ច្រើន​ដែលព្យាយាមទាញយកចំណាប់អារម្មណ៍​របស់​យើង ពោល​គឺ​ធ្វើឱ្យយើងពិបាកក្នុងការផ្ចង់អារម្មណ៍។ ករណីនេះអាចធ្វើឱ្យយើងគ្មានកម្លាំងកំហែង ជាពិសេសអ្នកថែទាំដែលតែងតែផ្តល់អាទិភាពដល់តម្រូវការរបស់អ្នកដទៃជាងខ្លួនឯង។ បើគ្មានជំនួយគាំទ្រ និងធនធានសមស្របទេ វាអាចនាំទៅរកភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ការអស់កម្លាំង ឬអារម្មណ៍នៃភាពឯកោ។

ប្រសិនបើអ្នកធ្លាប់បានដឹងអំពីករណីនេះ នោះអត្ថប្រយោជន៍សុខភាពរបស់អ្នកអាចជួយបាន។ ប្រសិនបើអ្នកជាអ្នកថែទាំដែលមានការធានារ៉ាប់រងលើការថែទាំសុខភាពតាមរយៈ SEIU 775 Benefits Group នោះ អ្នកមានសិទ្ធិប្រើប្រាស់អត្ថប្រយោជន៍ជាច្រើន ទៅតាមកាលវិភាគ និងតម្រូវការសុខភាពរបស់អ្នកឱ្យបានល្អបំផុតតាមរយៈគម្រោងសុខភាព Kaiser Permanente និង Aetna។

ក្នុងខែនៃការយល់ដឹងអំពីសុខភាពផ្លូវចិត្តនេះ ចូរស្វែងយល់ពីអត្ថប្រយោជន៍ 4 ប្រភេទដែលត្រូវបានផ្តល់ជូនសម្រាប់អ្នក ដើម្បីគាំទ្រដល់សុខភាពផ្លូវអារម្មណ៍របស់អ្នក។

 

1. កម្មវិធីស្មាតហ្វូន

កម្មវិធីអនុញ្ញាតឱ្យអ្នកចូលប្រើជំនួយគាំទ្រគ្រប់ពេលវេលា គ្រប់ទីកន្លែង ពីទូរសព្ទ ថេប្លេត ឬកុំព្យូទ័ររបស់អ្នក។

  • អ្នកថែទាំទាំងអស់ (ក្នុង និងក្រៅគម្រោង) មានសិទ្ធិចូលប្រើ Headspace Care ដែលជាកន្លែងដែលអ្នកអាចភ្ជាប់ជាមួយគ្រូបង្វឹកជំនាញសម្រាប់ដំបូន្មាន ការប្រឹក្សា និងការកំណត់គោលដៅ។ តាមរយៈ Headspace Care អ្នកក៏ទទួលបានការព្យាបាលតាមវីដេអូ ការធ្វើសមាធិដែលមានការណែនាំ មាតិកាអំពីការគេង និងការណែនាំអំពីសតិដឹងដោយមិនគិតថ្លៃ។ ស្វែងយល់បន្ថែម។
  • Kaiser Permanente៖ សមាជិក Kaiser Permanente អាចទាញយកកម្មវិធី Calm ដែលជាកម្មវិធីសមាធិ និងសតិដឹង។ សាកល្បង​លំហាត់​សមាធិ​ខ្លីៗ ឬ​រឿង​បំពេរនៅ​ពេល​ក្រោយ​ដែល​អ្នក​មានអារម្មណ៍ធូរស្រាល ឬ​មានពេលសម្រាក​បន្តិច។ ស្វែងយល់បន្ថែម

 

2. ជំនួយគាំទ្រប្រកបដោយវិជ្ជាជីវៈ

ការប្រឹក្សា និងការព្យាបាលលក្ខណៈឯកទេស​ត្រូវបានផ្តល់ជូនអ្នកដោយផ្ទាល់ និងតាមអ៊ីនធឺណិតតាមរយៈការធានារ៉ាប់រងលើការថែទាំសុខភាពរបស់អ្នកសម្រាប់ប្រាក់ចំណាយផ្ទាល់ខ្លួនទាប។ ប្រសិនបើអ្នកស្ថិតនៅក្នុងគម្រោងសុខភាពមួយក្នុងចំណោមគម្រោងសុខភាពទាំងនេះ សូមចូលទៅកាន់គណនីវិបផតថលសមាជិករបស់អ្នក ដើម្បីស្វែងរកអ្នកផ្តល់សេវា និងកំណត់ពេលណាត់ជួប។

  • Aetna៖ Aetna ក៏ផ្តល់សិទ្ធិចូលប្រើប្រាស់សេវាកម្មតាមអ៊ីនធឺណិតរបស់ Alma និង Headway ផងដែរ ដើម្បីជួយអ្នកស្វែងរកអ្នកផ្តល់សេវាដែលត្រូវនឹងចំណូលចិត្ត និងភាសារបស់អ្នក។

 

3. ការបណ្តុះបណ្តាលសុខភាព

សុខុមាលភាពរាងកាយមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងសុខភាពផ្លូវអារម្មណ៍។ គ្រូបង្វឹកសុខភាពអាចជួយអ្នកកំណត់គោលដៅ និងប្រកាន់ខ្ជាប់តាមគោលដៅទាំងនេះ គ្រប់គ្រងការឈឺចាប់ ញ៉ាំអាហារដែលល្អសម្រាប់សុខភាព បង្កើនសកម្មភាពរាងកាយ និងកាត់បន្ថយភាពតានតឹង ដូច្នេះអ្នកមានអារម្មណ៍ល្អបំផុត។

  • Kaiser Permanente៖ ការបណ្តុះបណ្តាលសុខភាពត្រូវបានផ្តល់ជូនសមាជិកទាំងអស់ ដោយមិនចាំបាច់មានការណែនាំទេ។ ស្វែងយល់បន្ថែម។
  • Aetna៖ Aetna ផ្តល់ជូន AbleTo ដែលជាកម្មវិធីផ្ទាល់ខ្លួនរយៈពេល 8 សប្តាហ៍ដែលដឹកនាំដោយក្រុមថែទាំរបស់អ្នកដែលរួមបញ្ចូលគ្នានូវការព្យាបាល និងការប្រឹក្សា។ ស្វែងយល់បន្ថែម។

 

4. មគ្គុទ្ទេសក៍សុខុលមាលភាពតាមអ៊ីនធឺណិត

មិនថាអ្នកចាប់អារម្មណ៍លើគន្លឹះអំពីរបៀបរស់នៅ វីដេអូផ្តល់ព័ត៌មាន ឬរូបមន្តសកម្មភាពពេលរាត្រីដែលល្អសម្រាប់សុខភាពនោះទេ ទាំង Kaiser Permanente និង Aetna សុទ្ធតែផ្តល់ជូននូវធនធានអនឡាញជាច្រើនដែលមនុស្សគ្រប់គ្នាអាចចូលប្រើដោយមិនគិតពីការធានារ៉ាប់រងសុខភាព។

  • Kaiser Permanente៖ អត្ថបទ និងវីដេអូយ៉ាងទូលំទូលាយត្រូវបានផ្តល់ជូន ដើម្បីជួយគ្រប់យ៉ាង ចាប់ពីការអភិវឌ្ឍសតិដឹងរហូតដល់ការគេង និងសុខភាពរាងកាយ។ ស្វែងយល់បន្ថែម។
  • Aetna៖ មគ្គុទ្ទេសក៍ការរស់នៅដែលល្អសម្រាប់សុខភាពផ្តល់នូវគន្លឹះរបស់អ្នកជំនាញ និងធនធានដើម្បីបង្កើតទម្លាប់ដែលល្អសម្រាប់សុខភាព និងធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង។ ស្វែងយល់បន្ថែម។

 

ប្រសិនបើអ្នកចាប់អារម្មណ៍លើអត្ថប្រយោជន៍ទាំងនេះ ហើយត្រូវការជំនួយជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស សូមទូរសព្ទទៅខ្សែទូរសព្ទជំនួយសមាជិកក្នុងគម្រោងរបស់អ្នក៖

  • KPNW៖ 1-800-324-8010
  • KPWA៖ 1-888-901-4636
  • Aetna៖ 1-866-353-9802

សូមចាំថា ការថែទាំមិនត្រឹមតែជាការផ្តល់ជូនការថែទាំដ៏ល្អបំផុតសម្រាប់អ្នកដទៃប៉ុណ្ណោះទេ វាគឺជាការរកពេលមើលថែទាំ​ខ្លួនឯងផងដែរ។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.