- Money Management, Retirement
ពាក្យគន្លឹះចំនួន 3 ដែលត្រូវដឹងនៅពេលនិយាយអំពី IRA
ចង់ចាប់ផ្តើមគណនីចូលនិវត្តន៍ថ្មី ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណាមែនទេ?
ការយល់ដឹងអំពីពាក្យនៃការវិនិយោគមូលដ្ឋានគឺជាជំហានដំបូងដ៏សំខាន់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ជាពិសេសប្រសិនបើអ្នកកំពុងគិតអំពីការបើកគណនីចូលនិវត្តន៍ដូចជា Individual Retirement Account (គណនីចូលនិវត្តន៍ លក្ខណៈបុគ្គល) (IRA) តាមរយៈ Washington’s Retirement Marketplace (ទីផ្សារចូលនិវត្តន៍របស់វ៉ាស៊ីនតោន)។ នេះជាវាក្យសព្ទចូលនិវត្តន៍មួយចំនួនដែលអ្នកអាចនឹងឃើញ។
បញ្ចូលគ្នា ឬ “ផ្ទេរបញ្ចូល”៖ ការបញ្ចូលគ្នា ឬ “ការផ្ទេរបញ្ចូល” គឺជាពេលដែលអ្នកបញ្ចូលគណនីចូលនិវត្តន៍តូចៗទាំងអស់របស់អ្នកទៅក្នុងគណនីចម្បងមួយ។ ក្នុងករណីភាគច្រើន ការផ្ទេរបញ្ចូលគណនីចូលនិវត្តន៍របស់អ្នកទៅក្នុងគណនីតែមួយអាចជួយអ្នកសន្សំប្រាក់លើថ្លៃសេវា និងគ្រប់គ្រងការវិនិយោគរបស់អ្នកបានប្រសើរជាងមុន។
ពិនិត្យជាមួយ IRA ឬអ្នកផ្តល់គម្រោងចូលនិវត្តន៍របស់អ្នក ដើម្បីដឹងថាតើពួកគេផ្តល់ការផ្ទេរបញ្ចូលទៅក្នុងគម្រោងបច្ចុប្បន្នរបស់អ្នកដែរឬទេ។ Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) (SRP) មិនផ្តល់ជូនការផ្ទេរបញ្ចូលទេ។
ការប្រាក់បង្គរ៖ ការប្រាក់បង្គរគឺនៅពេលដែលប្រាក់របស់អ្នកកើនឡើងមិនត្រឹមតែលើចំនួនដែលអ្នកបានដាក់ពីដំបូង ដែលហៅថាប្រាក់ដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការប្រាក់ដែលវាទទួលបានតាមពេលវេលា ដែលនាំឱ្យទទួលបានទឹកប្រាក់សន្សំកាន់តែច្រើនក្នុងរយៈពេលយូរ។
ធ្វើពិពិធកម្ម៖ ជំនួសឱ្យការវិនិយោគប្រាក់របស់អ្នកទាំងអស់ក្នុងការវិនិយោគតែមួយប្រភេទ ការធ្វើពិពិធកម្មមានន័យថា បែងចែកប្រាក់របស់អ្នកតាមប្រភេទផ្សេងៗនៃការវិនិយោគ។ ការធ្វើបែបនេះជួយកាត់បន្ថយហានិភ័យនៃការខាតបង់ប្រាក់ ប្រសិនបើការវិនិយោគមួយមិនមានលទ្ធផលល្អ។ ដើម្បីស្វែងយល់បន្ថែមអំពីការធ្វើពិពិធកម្មយុទ្ធសាស្រ្តវិនិយោគការចូលនិវត្តរន៍បស់អ្នក សូមពិភាក្សាជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ដើម្បីដឹងអំពីជម្រើសរបស់អ្នក។
ដើម្បីចាប់ផ្តើមសន្សំប្រាក់ផ្ទាល់ខ្លួនរបស់អ្នកឱ្យកាន់តែច្រើនសម្រាប់ការចូលនិវត្តន៍ សូមពិចារណាបើក IRA ដូចនៅ Washington’s Retirement Marketplace (ទីផ្សារចូលនិវត្តន៍របស់វ៉ាស៊ីនតោន)។ Washington State Legislature (អង្គនីតិបញ្ញត្តិរដ្ឋវ៉ាស៊ីនតោន) បានបង្កើតទីផ្សារចូលនិវត្តន៍ ដើម្បីឱ្យអ្នកអាចទិញគម្រោងសន្សំប្រាក់ចូលនិវត្តន៍ដែលមានការបញ្ជាក់ដោយរដ្ឋ និងមានតម្លៃទាប។


