- Money Management
ការយល់ដឹង និងការគ្រប់គ្រងបំណុល
បំណុលប៉ះពាល់ដល់អ្នកថែទាំជាច្រើន ចាប់ពីវិក្កយបត្រវេជ្ជសាស្រ្ត និងសមតុល្យបណ្ណឥណទាន រហូតដល់ប្រាក់កម្ចីផ្ទាល់ខ្លួន។ វាអាចជាការលំបាកក្នុងការគ្រប់គ្រង ស្របពេលដែលត្រូវដោះស្រាយតម្រូវការថែទាំ។ ការយល់ដឹងអំពីដំណើរការរបស់បំណុល និងរបៀបគ្រប់គ្រងវាអាចជួយអ្នកបង្កើតអនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព។
ប្រភេទនៃបំណុល
បំណុលមានច្រើនទម្រង់។ បំណុលមួយចំនួនត្រូវបានចាត់ទុកថាជា "មានការធានា" ដែលមានន័យថាពួកវាជាប់ទាក់ទងនឹងទ្រព្យសម្បត្តិដូចជាផ្ទះ ឬឡានរបស់អ្នក។ បំណុលផ្សេងទៀតគឺ "គ្មានការធានា" ដូចជាបណ្ណឥណទាន ឬវិក្កយបត្រវេជ្ជសាស្រ្ត ដែលមិនតម្រូវឱ្យមានវត្ថុជាក់ស្តែងដើម្បីធានាប្រាក់កម្ចី។ ពួកវាក៏ត្រូវបានគេស្គាល់ផងដែរថាជាទ្រព្យបញ្ចាំ។
តើវាមានន័យយ៉ាងណា | ឧទាហរណ៍ | ហានិភ័យ / ផលប៉ះពាល់ | |
|---|---|---|---|
បំណុលដែលមានការធានា | ត្រូវបានធានាដោយអ្វីមួយដែលមានតម្លៃ (វត្ថុបញ្ចាំ) អ្នកផ្តល់កម្ចីអាចយកបាន ប្រសិនបើអ្នកមិនបង់ប្រាក់។ | កម្ចីទិញផ្ទះ (ផ្ទះ), ប្រាក់កម្ចីរថយន្ត (ឡាន), បណ្ណឥណទានដែលមានការធានា | ងាយស្រួលទទួលបាន ជាញឹកញាប់ការប្រាក់ទាប ប៉ុន្តែអ្នកអាចបាត់បង់ផ្ទះ ឡាន ឬប្រាក់កក់ ប្រសិនបើអ្នកសងមិនទាន់។ |
បំណុលមិនមានការធានា | មិនចងភ្ជាប់ទៅនឹងវត្ថុបញ្ចាំទេ។ អ្នកផ្តល់កម្ចីពឹងផ្អែកលើការសន្យារបស់អ្នកក្នុងការសងវិញ។ | បណ្ណឥណទាន វិក្កយបត្រវេជ្ជសាស្រ្ត ប្រាក់កម្ចីផ្ទាល់ខ្លួន ប្រាក់កម្ចីសិស្ស | ជាធម្មតាការប្រាក់ខ្ពស់ជាង ការអនុម័តដោយផ្អែកលើពិន្ទុឥណទាន។ ហានិភ័យគឺការខូចខាតដល់ពិន្ទុឥណទានរបស់អ្នក ឬត្រូវបានបញ្ជូនទៅភ្នាក់ងារប្រមូលបំណុល។ |
ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលឥណទានដំណើរការ និងរបៀបដែលវាទាក់ទងនឹងបំណុល សូមអាន ពិន្ទុឥណទានពន្យល់ដោយសាមញ្ញ។
ការយល់ដឹងអំពីបំណុលរបស់អ្នក
ការយល់ដឹងអំពីចំនួនដែលអ្នកជំពាក់អាចជួយអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដើម្បីជួយអ្នកក្នុងការសងបំណុលសម្រាប់អ្នកដើម្បីពិចារណា៖
- ក្បួនដោះបំណុលដោយការប្រមូលផ្តុំបំណុល (Debt Consolidation)៖ បញ្ចូលបំណុលជាច្រើនទៅក្នុងប្រាក់កម្ចីតែមួយជាមួយនឹងអត្រាការប្រាក់ទាប។
- ក្បួនដោះបំណុលដុំព្រិលទឹកកក (Debt Snowball)៖ សងបំណុលតូចបំផុតជាមុនសិន បន្ទាប់មកសងបំណុលតូចបន្ទាប់។
- ក្បួនដោះបំណុលផ្ទាំងទឹកកក (Debt Avalanche)៖ សងបំណុលដោយអត្រាការប្រាក់ខ្ពស់បំផុតជាមុនសិន។
- ការចរចា៖ ទាក់ទងម្ចាស់បំណុល ឬភ្នាក់ងារប្រមូលប្រាក់ ដើម្បីស្នើសុំផែនការទូទាត់ ឬចំនួនបង់ផ្តាច់ដែលតិចជាងប្រាក់ដើម។
ផ្តល់អាទិភាពបំណុលរបស់អ្នក
ផ្តោតលើបំណុលដែលប៉ះពាល់ដល់លំនៅឋាន និងប្រាក់ចំណូលរបស់អ្នកជាមុនសិន ដូចជា ថ្លៃជួល ប្រាក់កម្ចីរថយន្ត និងជំនួយទ្រទ្រង់កុមារ មុនពេលសងបំណុលដែលមានអាទិភាពទាប ដូចជាបំណុលវេជ្ជសាស្រ្ត ឬបំណុលកាតឥណទានជាដើម។ ចាប់ផ្តើមដោយរាយបញ្ជីបំណុលរបស់អ្នកទាំងអស់ រួមទាំងចំនួន អត្រាការប្រាក់ និងកាលបរិច្ឆេទត្រូវបង់។ ការធ្វើបែបនេះនឹងជួយអ្នកឱ្យកំណត់អាទិភាព និងបង្កើតផែនការទូទាត់សងដែលមានប្រសិទ្ធភាពសម្រាប់អ្នក។
ប្រើការណែនាំនេះដើម្បីកំណត់ថាបំណុលណាដែលត្រូវសងមុនគេ៖
កម្រិតអាទិភាព | ប្រភេទនៃបំណុល | ហេតុអ្វីបានជាវាសំខាន់ |
|---|---|---|
អាទិភាពខ្ពស់ | ការជួល/កម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត ជំនួយទ្រទ្រង់កុមារ | វាប៉ះពាល់ដល់តម្រូវការមូលដ្ឋានរបស់អ្នក៖ លំនៅឋាន ការដឹកជញ្ជូន និងប្រាក់ចំណូល |
អាទិភាពមធ្យម | វិក្កយបត្រសេវាសាធារណៈ | អាចនាំឱ្យមានការរំខានដល់សេវាកម្ម ប្រសិនបើមិនបានបង់ប្រាក់ |
អាទិភាពទាប | វិក្កយបត្រវេជ្ជសាស្រ្ត បណ្ណឥណទាន ប្រាក់កម្ចីផ្ទាល់ខ្លួន | ផលប៉ះពាល់ភ្លាមៗតិច ជាញឹកញាប់អាចចរចាបាន |
ព័ត៌មានជំនួយសម្រាប់ការគ្រប់គ្រងបំណុលអាទិភាពទាប
ប្រភេទនៃបំណុល | ព័ត៌មានជំនួយសម្រាប់ការគ្រប់គ្រងវា |
|---|---|
បំណុលបណ្ណឥណទាន | ទូរសព្ទទៅក្រុមហ៊ុនបណ្ណឥណទានរបស់អ្នកដើម្បីចរចាអត្រាការប្រាក់ទាបជាងនេះ ជាពិសេសប្រសិនបើអ្នកខកខានការទូទាត់ ឬមិនអាចមានលទ្ធភាពបង់ចំនួនអប្បបរមា។ |
បំណុលវេជ្ជសាស្រ្ត | ស្នើសុំវិក្កយបត្ររាយតម្លៃលម្អិត ដើម្បីតវ៉ានឹងការគិតថ្លៃបំប៉ោង, បំណុលវេជ្ជសាស្រ្តជាធម្មតាចំណាយពេលមួយឆ្នាំ មុនពេលបង្ហាញនៅលើរបាយការណ៍ឥណទានរបស់អ្នក។ កន្លែងវេជ្ជសាស្ត្រមិនស្វែងរកប្រាក់ចំណេញមួយចំនួននឹងយោគយល់ថ្លៃព្យាបាលសម្រាប់ក្រុមមនុស្សដែលមានចំណូលត្រូវទៅតាមលក្ខខណ្ឌ។ |
វិក្កយបត្រសេវាសាធារណៈ | ទាក់ទងអ្នកផ្តល់សេវា ដើម្បីរៀបចំផែនការទូទាត់ ឬស្នើសុំការយោគយល់សម្រាប់សមតុល្យចាស់។ |
ប្រាក់កម្ចីសិស្ស | ស្វែងរកផែនការសងត្រលប់ដែលផ្អែកតាមប្រាក់ចំណូល ឬជម្រើសពន្យារសង ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ |
ប្រសិនបើដំណើរការនេះផ្តល់អារម្មណ៍ថារងសម្ពាធខ្លាំង មានសេវាកម្មដែលអាចជួយអ្នកបាន។ នេះគឺជាធនធានដែលអាចទុកចិត្តមួយចំនួន ដើម្បីជួយអ្នកក្នុងការចាប់ផ្តើមការស្រាវជ្រាវរបស់អ្នក៖
- Credit Karma៖ ឧបករណ៍ឥតគិតថ្លៃដើម្បីតាមដានបំណុលរបស់អ្នកទាំងអស់នៅកន្លែងតែមួយ។ ពួកគេក៏ផ្តល់យោបល់អំពីរបៀបដែលកិច្ចប្រឹងប្រែងសងត្រលប់អាចប៉ះពាល់ដល់ពិន្ទុរបស់អ្នកផងដែរ។
- National Debt Relief៖ ក្រុមហ៊ុនល្បីឈ្មោះដែលជួយចរចាជាមួយម្ចាស់បំណុល និងកាត់បន្ថយបំណុលសរុប។ នេះអាចជាជម្រើសដ៏ល្អសម្រាប់អ្នកថែទាំដែលមមាញឹកដែលត្រូវការជំនួយបន្ថែម ឬមានពេលកំណត់
ការគ្រប់គ្រងបំណុលត្រូវការភាពច្បាស់លាស់ យុទ្ធសាស្ត្រ និងទំនុកចិត្តក្នុងការនិយាយការពារខ្លួនឯង។ ការស្គាល់គណនីរបស់អ្នក ការស្វែងយល់អំពីផែនការទូទាត់ និងស្វែងយល់អំពីសិទ្ធិរបស់អ្នកអាចជួយអ្នកក្នុងការចាត់វិធានការបាន។


