- Learning
មើលវគ្គសិក្សា CE អនឡាញថ្មីដែលបានចេញផ្សាយនៅឆ្នាំនេះ
ជារៀងរាល់ឆ្នាំវគ្គ Continuing Education (CE) (ការអប់រំបន្ត) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសសិក្សាដែលទាក់ទងទៅនឹងតម្រូវការផ្សេងៗរបស់អ្នកថែទាំ និងអ្នកជំងឺ។ វាជាឱកាសដ៏ល្អមួយដើម្បីមើលថាតើមានការផ្តល់ជូនថ្មីអ្វីខ្លះដែលអាចជួយធ្វើឱ្យប្រសើរឡើងក្នុងការងារថែទាំឬជីវិតរបស់អ្នក។
នៅឆ្នាំនេះមានវគ្គសិក្សាដែលអាចជួយអ្នកក្នុងការការពារខ្លួនអ្នក ឬអ្នកជំងឺរបស់អ្នកនៅកន្លែងធ្វើការ ទំនាក់ទំនងជាមួយអ្នកជំងឺដែលមិននិយាយស្តី ឬអ្នកដែលមានជំងឺវង្វេង និងរបៀបថែទាំអ្នកជំងឺ LGBTQ+។
ស្វែងយល់បន្ថែមអំពី CE អនឡាញដែលបានចេញផ្សាយនៅឆ្នាំ 2024 ហើយមើលថាតើវាស័ក្តិសមនឹងអ្នកដែរឬទេ។ វគ្គសិក្សាទាំងនេះមានជាភាសាអង់គ្លេស ចិន កូរ៉េ រុស្ស៊ី សូម៉ាលី អេស្ប៉ាញ វៀតណាម និងខ្មែរ។
ចូលទៅកាន់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)ដើម្បីចុះឈ្មោះក្នុងវគ្គសិក្សា CE អនឡាញ ដែលអាចជួយអ្នកពង្រឹងជំនាញថែទាំរបស់អ្នក នៅថ្ងៃនេះ!

3 ម៉ោង
ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលប្រាស្រ័យទាក់ទងដោយមិនអាចនិយាយស្តីបាន
អ្នកជំងឺដែលប្រាស្រ័យទាក់ទងដោយមិនអាចនិយាយស្តីបានអាចជាកត្តាប្រឈមមួយ។ ស្វែងយល់ពីរបៀបកែតម្រូវបច្ចេកទេសថែទាំ ដើម្បីគាំទ្រអ្នកជំងឺដែលមិនអាចនិយាយស្តីបាន។

1 ម៉ោង
ការបង្ការ គ្រោះថ្នាក់នៅក្នុងផ្ទះ
ជួយអ្នកជំងឺមិនឱ្យមានគ្រោះថ្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ ស្វែងយល់ពីវិធីបង្ការការដួល ការរលាក ការពុល ឬគ្រោះថ្នាក់ផ្សេងៗនៅក្នុងផ្ទះ។

2 ម៉ោង
ការប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺដែលមានជំងឺរង្វេង
ការថែទាំអ្នកជំងឺដែលមានជំងឺវង្វេងអាចជាកត្តាប្រឈមមួយ។ ការប្រើប្រាស់បច្ចេកទេសទំនាក់ទំនងត្រឹមត្រូវអាចជួយអ្នកឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងដោយការគោរព។

1 ម៉ោង
ការណែនាំអំពីការថែទាំអ្នកជំងឺ LGBTQ+
ស្វែងយល់អំពីតម្រូវការថែទាំអ្នកជំងឺ LGBTQ+ និងរបៀបផ្តល់ការថែទាំដែលផ្តល់ការយកចិត្តទុកដាក់សម្រាប់អ្នកជំងឺទាំងនេះ។

2 ម៉ោង
ការរងរបួស
នៅកន្លែងធ្វើការ
ស្វែងយល់ពីសារៈសំខាន់នៃការកត់សម្គាល់ និងដោះស្រាយបញ្ហាការរងរបួសនៅកន្លែងធ្វើការ ដោយប្រើការឆ្លើយតបសង្គ្រោះបឋមសម្រាប់ការរងរបួសនៅកន្លែងធ្វើការទូទៅ និងការរាយការណ៍ពីការរងរបួសនៅកន្លែងធ្វើការ។
ត្រូវការជំនួយទេ?
- មើល មគ្គុទ្ទេសក៍មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបចូលគណនី និងបញ្ចប់ការបណ្តុះបណ្តាលរបស់អ្នក។
- ទាក់ទង Member Resource Center (MRC)(មជ្ឈមណ្ឌលធនធានសមាជិក) សម្រាប់ការបណ្តុះបណ្តាល និងជំនួយតាមភាសា។
- ប្រសិនបើអ្នកមានសំណួរអំពីលក្ខខណ្ឌតម្រូវនៃវគ្គ CE របស់អ្នក ការទូទាត់ ឬកាលបរិច្ឆេទផុតកំណត់ សូមទាក់ទងនិយោជករបស់អ្នក។
ចែករំលែក៖

ឥឡូវអាចបំពេញកាលវិភាគថ្នាក់ CE សិក្សាដោយផ្ទាល់ឆ្នាំ 2025 បានហើយ
ថ្នាក់ CE សិក្សាដោយផ្ទាល់ឆ្នាំ 2025 ទាំងអស់បើកឱ្យចុះឈ្មោះចូលរៀនហើយ។ ទទួលបានការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ជំនួយគាំទ្រគ្រូតាមពេលវេលាជាក់ស្តែង និងការភ្ជាប់ទំនាក់ទំនងដៃគូសិក្សា។ មានសម្រាប់ HCA ឬ VA ប្តីប្រពន្ធ/ដៃគូក្នុងគ្រួសារ។

Continuing Education Courses that Count
SEIU 775 Benefits Group has released over 40 new Continuing Education (CE) courses informed by caregiver feedback. These courses focus on topics caregivers identified as essential to their work, including support for individuals with intellectual and developmental disabilities, as well as other complex care needs.

43 New Continuing Education Courses Now Available
Now available in the Caregiver Learning Center! Explore flexible, online courses designed around what matters most to caregivers—supporting client needs, building confidence, and caring for yourself while caring for others.

រៀបចំអនាគតនៃ Continuing Education (ការអប់រំបន្ត)
ទាញយកបទបង្ហាញសិក្ខាសាលា CE ហើយចែករំលែកប្រធានបទ Continuing Education (ការអប់រំបន្ត) ដែលអ្នកចង់ឃើញនាពេលអនាគត។

ពិន្ទុឥណទានពន្យល់ដោយសាមញ្ញ
ស្វែងយល់ពីរបៀបដែលពិន្ទុឥណទានដំណើរការ និងមូលហេតុដែលវាមានសារៈសំខាន់។ ស្វែងយល់ពីកត្តាសំខាន់ៗ ដូចជាប្រវត្តិទូទាត់ និងការប្រើប្រាស់ឥណទាន ព្រមទាំងទទួលបានជំហានមានប្រយោជន៍ដើម្បីបង្កើនពិន្ទុរបស់អ្នក។

របៀបដែលអ្នកថែទាំអាចទទួលបានអត្ថប្រយោជន៍ពី Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព)
ស្វែងយល់ពីរបៀបដែល Secure Retirement Plan (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) ជួយអ្នកថែទាំបង្កើតប្រាក់សន្សំពិតប្រាកដតាមរយៈការរួមចំណែកវិភាគទានដែលបង់ដោយនិយោជក។ គ្មានប្រាក់ណាមួយត្រូវបានកាត់ចេញពីប្រាក់ខែរបស់អ្នកទេហើយគណនីរបស់អ្នកនឹងកើនឡើងរាល់ម៉ោងដែលអ្នកធ្វើការដែលត្រូវតាមលក្ខខណ្ឌ។



