Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30)

មគ្គុទ្ទេសក៍អ្នកប្រើប្រាស់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)

ចុចលើសញ្ញាចុចៗដើម្បីអូសមើលរូបភាពផ្សេងៗ។

អូសម្រាមដៃដើម្បីមើលរូបភាពផ្សេងៗ។

មុនពេលអ្នកចាប់ផ្តើម

ប្រសិនបើអ្នកទើបប្រើ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) ជាលើកដំបូង សូមចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ចាប់ផ្តើម ដើម្បីស្វែងយល់ពីរបៀបចូលប្រើគណនីរបស់អ្នក ប្រើប្រាស់ទំព័រ និងគ្រប់គ្រងកម្រងព័ត៌មានរបស់អ្នក។

ចូលរួមក្នុង Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) 

ដើម្បីបញ្ចប់ Basic Training 30 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 30) អ្នកត្រូវតែចុះឈ្មោះ និងបំពេញ៖

  • ផែនការសិក្សា៖ វគ្គសិក្សាស្នូលតាមអ៊ីនធឺណិតរយៈពេល 7 ម៉ោង និង Skills Lab (បន្ទប់ពិសោធន៍ជំនាញ) ផ្ទាល់រយៈពេល 3 ម៉ោង។
  • វគ្គសិក្សាជាជម្រើសអនឡាញ៖ វគ្គសិក្សាជាជម្រើសចំនួន 20 ម៉ោងដែលទាក់ទងនឹងអ្នកបំផុត។

បន្ទាប់ពីបញ្ចប់ការចុះឈ្មោះ អ្នកអាចចាប់ផ្តើម ផ្អាក ឬបន្តវគ្គសិក្សាតាមអ៊ីនធឺណិតនៅពេលណាក៏បាន។

ផែនការសិក្សារួមមានវគ្គសិក្សាស្នូលរបស់អ្នកដែលអ្នកនឹងត្រូវបំពេញ។

  1. នៅពេលដែលអ្នកបានចូលគណនីហើយ សូមចុច ប៊ូតុង Enroll (ចុះឈ្មោះ)
  2. ជ្រើសរើសភាសាដែលអ្នកពេញចិត្តសម្រាប់ការបណ្តុះបណ្តាល។
  3. ចុចលើ Basic Training 30 Core (ការបណ្តុះបណ្តាលមូលដ្ឋាន 30 ស្នូល)។
  4. អ្នកនឹងឃើញបញ្ជីថ្នាក់រៀន ដែលតម្រៀបតាមទីតាំង និងកាលបរិច្ឆេទចាប់ផ្តើម។ ចុច ប៊ូតុង Enroll (ចុះឈ្មោះ) សម្រាប់វគ្គ Skills Lab (បន្ទប់ពិសោធន៍ជំនាញ) ដែលអ្នកពេញចិត្ត។
  5. បញ្ជាក់ការចុះឈ្មោះរបស់អ្នកដោយចុច ប៊ូតុង Enroll (ចុះឈ្មោះ) ហើយបន្ទាប់មកចុច ប៊ូតុង OK

អ្នកអាចចាប់ផ្តើមការបណ្តុះបណ្តាលស្នូលរបស់អ្នក ឬចុះឈ្មោះចូលរៀនវគ្គសិក្សាជាជម្រើសរបស់អ្នក។ 

បន្ទាប់ពីចុះឈ្មោះក្នុងផែនការសិក្សា អ្នកត្រូវចុះឈ្មោះចូលរៀនវគ្គសិក្សាដែលជាជ​ម្រើសរយៈពេល20 ម៉ោង

  1. នៅលើទំព័រ​ដើម សូម​ចុច​ប៊ូតុង Enroll (ចុះឈ្មោះ) នៅក្នុងប្រអប់ Elective Courses (វគ្គសិក្សាជាជម្រើស)។
  2. មើលចំនួនម៉ោងដែលត្រូវការ ម៉ោងចុះឈ្មោះ និងម៉ោងដែលនៅសល់ដើម្បីចុះឈ្មោះរបស់អ្នកនៅក្នុងប្រអប់ Training Requirements (លក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល)។ អ្នកអាចប្រើវាដើម្បីបញ្ជាក់ថាអ្នកបានចុះឈ្មោះចូលរៀនវគ្គសិក្សាជាជម្រើសគ្រប់គ្រាន់ដើម្បីបំពេញចំនួនម៉ោងសិក្សាដែលអ្នកត្រូវការ។
  3. ចុច​លើ​តម្រង​ដើម្បី​ជ្រើសរើស​ភាសា​ដែល​អ្នក​ពេញចិត្ត​សម្រាប់​ការបណ្តុះបណ្តាល។
  4. ចុចលើវគ្គសិក្សាដើម្បីមើលទំព័រព័ត៌មានលម្អិតនៃវគ្គសិក្សា។
  5. ចុចប៊ូតុង Enroll (ចុះឈ្មោះ) ដើម្បីចុះឈ្មោះក្នុងវគ្គសិក្សា។ អ្នកអាចចាប់ផ្តើមវគ្គសិក្សារបស់អ្នក ឬធ្វើជំហានខាងលើម្តងទៀត ដើម្បីចុះឈ្មោះចូលរៀនវគ្គសិក្សាបន្ថែមទៀត។ 

វគ្គសិក្សាតាមអ៊ីនធឺណិត

ដើម្បីមើលវគ្គសិក្សាដែលអ្នកបានចុះឈ្មោះ សូមចូលទៅកាន់គេហទំព័រដើមរបស់អ្នក ហើយរំកិលចុះក្រោមទៅផ្នែក Enrolled Courses (វគ្គសិក្សាដែលបានចុះឈ្មោះ) ដើម្បីមើលវគ្គសិក្សាដែលអ្នកបានចុះឈ្មោះ និងផែនការសិក្សា។ 

  1. ចូលទៅកាន់ទំព័រដើមរបស់អ្នក ហើយចុចលើវគ្គសិក្សាណាមួយ ដើម្បីចូលទៅកាន់ទំព័រវគ្គសិក្សា។
  2. ចុចប៊ូតុង Begin (ចាប់ផ្តើម)Resume (បន្ត) ដើម្បីចាប់ផ្តើមវគ្គសិក្សា។
  3. អនុវត្តតាមការណែនាំដើម្បីបញ្ចប់វគ្គសិក្សា។

ទំព័រវគ្គសិក្សានីមួយៗតាមដានវឌ្ឍនភាពរបស់អ្នក និងរួមបញ្ចូលការពិពណ៌នាអំពីវគ្គសិក្សា និងធនធានដែលអាចទាញយកបាននៅផ្នែកខាងក្រោមនៃទំព័រ។ អ្នកអាចផ្អាកវគ្គសិក្សាតាមអ៊ីនធឺណិត (បិទវីនដូ) ហើយត្រឡប់មករៀនវិញនៅពេលណាក៏បាន។

វគ្គសិក្សាតាមអ៊ីនធឺណិតភាគច្រើនចាប់ផ្តើមជាមួយនឹងការវាយតម្លៃជាមុន ដើម្បីពិនិត្យមើលចំណេះដឹងស្រាប់របស់អ្នក និងបញ្ចប់ដោយការវាយតម្លៃក្រោយការសិក្សា ដើម្បីពិនិត្យមើលអ្វីដែលអ្នកបានរៀន។ វគ្គសិក្សារបស់អ្នកពេញលេញបន្ទាប់ពីអ្នកបានបញ្ចប់ការវាយតម្លៃក្រោយការសិក្សា។

  1. ចុច រូបតំណាងម៉ឺនុយ ហើយជ្រើសរើស My Courses page (ទំព័រវគ្គសិក្សារបស់ខ្ញុំ)
  2. ចុចលើវគ្គសិក្សាដែលអ្នកចង់លុបឈ្មោះចេញ។
  3. នៅលើទំព័រវគ្គសិក្សា ចុចលើ សញ្ញាចុចបី (…) នៅជ្រុងខាងស្តាំខាងលើ ហើយចុច Unenroll (លុបឈ្មោះ)
  4. នៅក្នុងផ្ទាំងដែលលេចឡើង សូមចុច Unenroll (លុបឈ្មោះ)

Skills Lab (បន្ទប់ពិសោធន៍ជំនាញ)

ដើម្បីមើលកាលវិភាគ Skills Lab (បន្ទប់ពិសោធន៍ជំនាញ) របស់អ្នក សូមចូលទៅកាន់គេហទំព័រដើមរបស់អ្នក ហើយរំកិលចុះក្រោមទៅកាន់ Enrolled Courses (វគ្គសិក្សាដែលបានចុះឈ្មោះ) ដើម្បីមើលវគ្គ Skills Lab (បន្ទប់ពិសោធន៍ជំនាញ) របស់អ្នក។

  • ប្រើសញ្ញាព្រួញដើម្បីជ្រើសរើសខែផ្សេងទៀត។
  • អ្នកនឹងឃើញកាលបរិច្ឆេទ ពេលវេលា និងទីតាំងសម្រាប់​Skills Lab (បន្ទប់ពិសោធន៍ជំនាញ) ផ្ទាល់របស់អ្នក។

ប្រសិនបើអ្នកមិនអាចចូលរួម Skills Lab (បន្ទប់ពិសោធន៍ជំនាញ) របស់អ្នកបានទេ អ្នកអាចកំណត់ពេលវេលាឡើងវិញបាន។

  1. ចុចលើ Skills Lab (បន្ទប់ពិសោធន៍ជំនាញ) ដើម្បីមើលទំព័រព័ត៌មានលម្អិតនៃថ្នាក់សិក្សា។
  2. ចុច​លើ​រូបតំណាង​អ្នកប្រើប្រាស់ ដែល​ស្ថិត​នៅ​ជ្រុង​ខាងស្តាំ​ខាងលើ​នៃ​ទំព័រ​។
  3. នៅលើផ្នែក Enroll in this session (ចុះឈ្មោះ ក្នុងវគ្គនេះ) សូមចុច ព្រួញចុះក្រោម ដើម្បីមើលជម្រើសរបស់អ្នក។
  4. ចុចលើវគ្គសិក្សាដែលអ្នកចង់ប្តូរទៅ។  
  5. ចុចប៊ូតុង Confirm (បញ្ជាក់)

បន្ទាប់ពីបញ្ជាក់ការផ្លាស់ប្តូររួច ទំព័រនេះនឹងផ្ទុកឡើងវិញជាមួយនឹងព័ត៌មានកាលវិភាគថ្មី។

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.