- Learning
ដឹងពីជម្រើសរបស់អ្នកសម្រាប់ Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70)
ប្រសិនបើអ្នកកំពុងក្លាយជាជំនួយការថែទាំតាមផ្ទះស្តង់ដារ (HCA) ដែលមានការបញ្ជាក់—Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) ផ្តល់ឱ្យអ្នកនូវព័ត៌មាន និងជំនាញដែលអ្នកត្រូវការដើម្បីឆ្លងកាត់ការប្រឡងយកវិញ្ញាបនបត្រដោយជោគជ័យ ហើយក្លាយជា HCA ។
បច្ចុប្បន្ននេះ អ្នកអាចសិក្សា Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) កំណែទី 3 (BT70 v3) ឬ Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) កំណែទី 4 (BT70 v4)។ សូមប្រើតារាងខាងក្រោមដើម្បីមើលភាពខុសគ្នាសំខាន់ៗរវាងជម្រើសទាំងពីររបស់អ្នក។
Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) កំណែទី 3 | Basic Training 70 (វគ្គបណ្តុះបណ្តាលមូលដ្ឋាន 70) កំណែទី 4 | |
|---|---|---|
រយៈពេល
| 70 ម៉ោងដែលអាចបញ្ចប់ក្នុងរយៈពេល 14 ថ្ងៃ។ | 70 ម៉ោងដែលអាចបញ្ចប់ក្នុងរយៈពេល 5-6 សប្តាហ៍។ |
រួមបញ្ចូល
| 8 ថ្ងៃពេញនៃមេរៀនសិក្សាក្នុងថ្នាក់ផ្ទាល់។ 6 ថ្ងៃនៃសិក្ខាសាលាតាមអ៊ីនធឺណិត (3.5 ម៉ោងក្នុងមួយថ្ងៃ) ។ | 5 ថ្ងៃពេញនៃមេរៀនសិក្សាក្នុងថ្នាក់ផ្ទាល់។ 4 ថ្ងៃនៃសិក្ខាសាលាតាមអ៊ីនធឺណិត (2.5 ម៉ោងក្នុងមួយថ្ងៃ) ។ 28.5 ម៉ោងនៃវគ្គសិក្សាតាមអ៊ីនធឺណិតតាមល្បឿនផ្ទាល់ខ្លួន។ |
ទីតាំង
| មាននៅទីតាំងជាច្រើននៅទូទាំងរដ្ឋ។ | មានតែនៅក្នុងទីតាំងមានកំណត់ប៉ុណ្ណោះ។ សូមពិនិត្យមើល Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) សម្រាប់បញ្ជីទីតាំងចុងក្រោយបំផុត។ |
ភាសា
| អង់គ្លេស អារ៉ាប់ អាំហារិក ចិន ខ្មែរ កូរ៉េ រុស្ស៊ី អេស្បាញ អ៊ុយក្រែន និងវៀតណាម។ សម្ភារៈសិក្សាក៏មានជាភាសាតាកាឡុក អ៊ុយក្រែន ឡាវ សាម័រ ហ្វាស៊ី នេប៉ាល់ ឬពុនចាប៊ីផងដែរ។ ក៏មានផ្ដល់ជូនការបកប្រែផ្ទាល់មាត់ក្នុងវគ្គសិក្សាផងដែរ។ | ផ្តល់ជូនតែជាភាសាអង់គ្លេស ដោយគ្មានជម្រើសការបកស្រាយផ្ទាល់មាត់ទេ។ |
ដូច្នេះ ប្រសិនបើអ្នកចង់បានភាពបត់បែនកាន់តែច្រើន និងមិនចង់ចំណាយពេលច្រើនរៀនក្នុងថ្នាក់ផ្ទាល់ ហើយមិនចាំបាច់រៀនវគ្គ Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) ជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស អ្នកអាចនឹងចង់សិក្សាវគ្គ BT70 v4 ប្រសិនបើវាមាននៅកន្លែងដែលអ្នករស់នៅ។
ប្រសិនបើអ្នកត្រូវការបញ្ចប់ Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) ឱ្យបានឆាប់រហ័ស ចង់សិក្សាវាជាភាសារបស់អ្នក និង/ឬអាចចូលរៀនក្នុងថ្នាកល់ផ្ទាល់ដោយប្រើពេលច្រើនថ្ងៃ អ្នកប្រហែលជាចង់សិក្សា BT70 v3 ។
អ្វីផ្សេងទៀតដែលត្រូវគិតនៅពេលជ្រើសរើសរវាង v3 និង v4៖
- ប្រសិនបើអ្នកខកខានថ្នាក់សិក្សាណាមួយ ហើយត្រូវការសិក្សាវាបង្គ្រប់ ថ្នាក់ BT70 v3 និង BT70 v4 មិនអាចបញ្ចូលគ្នាបានទេ។
- ដោយសារតែការផ្តល់ជូនមានកំណត់ អ្នកអាចនឹងត្រូវរង់ចាំរហូតដល់ខែបន្ទាប់ដើម្បីសិក្សាថ្នាក់ BT70 v4 បង្គ្រប់។
- វត្តមានសម្រាប់ថ្នាក់សិក្សាដោយផ្ទាល់នៃថ្នាក់ BT70 v4 ដំបូងគឺចាំបាច់។ ប្រសិនបើអ្នកខកខានថ្នាក់សិក្សានេះ អ្នកនឹងត្រូវលុបឈ្មោះចេញ ហើយចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មី។
របៀបចុះឈ្មោះ
Agency Providers (អ្នកផ្តល់សេវាដែលជាទីភ្នាក់ងារ) (APs)៖ ទាក់ទងនិយោជករបស់អ្នកដើម្បីចុះឈ្មោះ។
Individual Providers (អ្នកផ្ដល់សេវាជាលក្ខណៈបុគ្គល) (IPs)៖ អ្នកអាចចុះឈ្មោះនៅក្នុងកំណែនៃវគ្គ BT70 ណាមួយនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)។ ដើម្បីជ្រើសរើសកំណែ BT70 ដែលអ្នកចង់ចុះឈ្មោះសិក្សា សូមចូលទៅកាន់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)។
នៅពេលដែលអ្នកបានចូលទៅក្នុង ទៅកាន់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) អ្នកអាចជ្រើសរើសកំណែ BT70 ដែលអ្នកចង់ចុះឈ្មោះចូល។
ការសិក្សា BT70 v3 ជាភាសាដែលអ្នកពេញចិត្ត
ថ្នាក់ BT70 v3* និងឯកសារវគ្គសិក្សាត្រូវបានផ្តល់ជូនជាភាសាជាច្រើន។ ទោះបីជាអ្នកនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញក៏ដោយ វគ្គសិក្សាជាភាសាចម្បងរបស់អ្នកអាចរៀបចំឱ្យអ្នកទទួលបានជោគជ័យកាន់តែប្រសើរ។
ប្រសិនបើមិនមានវគ្គសិក្សាដែលផ្តល់ជូននៅក្នុងបរិវេណ 50 ម៉ាយស៍នៃតំបន់របស់អ្នកទេ អ្នកអាចទូរសព្ទទៅ Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) ដើម្បីស្នើសុំអ្នកបកប្រែជំនាញសម្រាប់ថ្នាក់ភាសាជាភាសាអង់គ្លេស។
បច្ចុប្បន្នថ្នាក់ត្រូវបានផ្តល់ជូនជាភាសា៖ អាំហារិក អារ៉ាប់ ចិន ខ្មែរ កូរ៉េ រុស្ស៊ី សូម៉ាលី អេស្ប៉ាញ និងវៀតណាម។
សម្ភារៈសិក្សាមានជាភាសាខាងលើ និង៖ នេប៉ាល់ សាម័រ តាកាឡុក អ៊ុយក្រែន ឡាវ ហ្វាស៊ី និងពុនចាប៊ី។
បច្ចុប្បន្ន * BT70 v4 មិនមានផ្តល់ជម្រើសភាសា ឬអ្នកបកប្រែផ្ទាល់មាត់ជំនាញទេ។
ទទួលជំនួយ
Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) (MRC)
ប្រសិនបើអ្នកមានសំណួរអំពីការចុះឈ្មោះចូលរៀន Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) ឬត្រូវការជំនួយក្នុងការប្រើប្រាស់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)—សូមទាក់ទង MRC តាមរយៈ 1-866-371-3200 ឬអ៊ីមែល mrc@myseiubenefits.org។ អ្នកអាចទាក់ទងទៅពួកគេពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 4:30 ល្ងាច ម៉ោងប៉ាស៊ីហ្វិក។
Peer Mentors (អ្នកណែនាំ)
Peer Mentors (អ្នកណែនាំ) គឺជា HCA ដែលមានវិញ្ញាបនបត្រ ដែលអាចជួយពន្យល់ពីអ្វីដែលត្រូវរំពឹងទុកមុន អំឡុងពេល និងក្រោយវគ្គ Basic Training (វគ្គបណ្តុះបណ្តាលមូលដ្ឋាន) របស់អ្នក។ ពួកគេអាចជួយអ្នកឱ្យយល់ថាតើកំណែណាដែលល្អបំផុតសម្រាប់អ្នក។ ពួកគេមិនអាចចុះឈ្មោះអ្នកក្នុងវគ្គសិក្សាបានទេ។ សូមទាក់ទង MRC សម្រាប់ជំនួយក្នុងការចុះឈ្មោះ។ ដើម្បីទាក់ទង Peer Mentor (អ្នកណែនាំ) សូមទូរសព្ទទៅលេខ 855-803-2095 ឬអ៊ីមែល peer.mentorship@myseiubenefits.org។ អ្នកអាចទាក់ទងពួកគេបានចាប់ពីម៉ោង 9 ព្រឹក ដល់ 5 ល្ងាច ពីថ្ងៃចន្ទដល់សុក្រ។
និយោជករបស់អ្នក
និយោជករបស់អ្នកអាចជួយអ្នកទាក់ទងនឹងសំណួរអំពីប្រភេទអ្នកផ្តល់សេវារបស់អ្នក តើត្រូវការការបណ្តុះបណ្តាលបែបណា ថ្ងៃផុតកំណត់របស់អ្នក ឬទទួលបានប្រាក់ឈ្នួលសម្រាប់ការបណ្តុះបណ្តាល។
ទទួលជំនួយគាំទ្រវិញ្ញាបនបត្រ HCA
មានសំណួរអំពីការដាក់ពាក្យ និងវិញ្ញាបនបត្រ HCA ឬ?
សូមទូរសព្ទទៅ Department of Health (DOH) (ក្រសួងសុខាភិបាល) 360-236-2700 ឬអ៊ីមែល hmccreview@doh.wa.gov។
មានសំណួរអំពីការប្រឡងជំនួយការថែទាំតាមផ្ទះ (Home Care Aide) ឬ?
សូមទូរសព្ទទៅ Prometric 1-800-324-4689 ឬអ៊ីមែល wahca@prometric.com។
ត្រូវការជំនួយក្នុងការក្លាយជា HCA ដែលទទួលបានប្រាក់ឈ្នួល និងមានវិញ្ញាបនបត្រមែនទេ?
កម្មវិធីរុករក Department of Social and Health Services (របស់ក្រសួងសេវាសង្គម និងសុខាភិបាល) (DSHS) អាចជួយអ្នកឱ្យបញ្ចប់ដំណើរការនៃការក្លាយជា HCA ដែលទទួលបានប្រាក់ឈ្នួល និងមានវិញ្ញាបនបត្រ។


