ការយល់ដឹង និងការគ្រប់គ្រងបំណុល

បំណុលប៉ះពាល់ដល់អ្នកថែទាំជាច្រើន ចាប់ពីវិក្កយបត្រវេជ្ជសាស្រ្ត និងសមតុល្យបណ្ណឥណទាន រហូតដល់ប្រាក់កម្ចីផ្ទាល់ខ្លួន។ វាអាចជាការលំបាកក្នុងការគ្រប់គ្រង ស្របពេលដែលត្រូវដោះស្រាយតម្រូវការថែទាំ។ ការយល់ដឹងអំពីដំណើរការរបស់បំណុល និងរបៀបគ្រប់គ្រងវាអាចជួយអ្នកបង្កើតអនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព។ 

ប្រភេទនៃបំណុល

បំណុលមានច្រើនទម្រង់។ បំណុលមួយចំនួនត្រូវបានចាត់ទុកថាជា "មានការធានា" ដែលមានន័យថាពួកវាជាប់ទាក់ទងនឹងទ្រព្យសម្បត្តិដូចជាផ្ទះ ឬឡានរបស់អ្នក។ បំណុលផ្សេងទៀតគឺ "គ្មានការធានា" ដូចជាបណ្ណឥណទាន ឬវិក្កយបត្រវេជ្ជសាស្រ្ត ដែលមិនតម្រូវឱ្យមានវត្ថុជាក់ស្តែងដើម្បីធានាប្រាក់កម្ចី។ ពួកវាក៏ត្រូវបានគេស្គាល់ផងដែរថាជាទ្រព្យបញ្ចាំ។

តើវាមានន័យយ៉ាងណា
ឧទាហរណ៍
ហានិភ័យ / ផលប៉ះពាល់
បំណុលដែលមានការធានា
ត្រូវបានធានាដោយអ្វីមួយដែលមានតម្លៃ (វត្ថុបញ្ចាំ) អ្នកផ្តល់កម្ចីអាចយកបាន ប្រសិនបើអ្នកមិនបង់ប្រាក់។
កម្ចីទិញផ្ទះ (ផ្ទះ), ប្រាក់កម្ចីរថយន្ត (ឡាន), បណ្ណឥណទានដែលមានការធានា
ងាយស្រួលទទួលបាន ជាញឹកញាប់ការប្រាក់ទាប ប៉ុន្តែអ្នកអាចបាត់បង់ផ្ទះ ឡាន ឬប្រាក់កក់ ប្រសិនបើអ្នកសងមិនទាន់។
បំណុលមិនមានការធានា
មិនចងភ្ជាប់ទៅនឹងវត្ថុបញ្ចាំទេ។ អ្នកផ្តល់កម្ចីពឹងផ្អែកលើការសន្យារបស់អ្នកក្នុងការសងវិញ។
បណ្ណឥណទាន វិក្កយបត្រវេជ្ជសាស្រ្ត ប្រាក់កម្ចីផ្ទាល់ខ្លួន ប្រាក់កម្ចីសិស្ស
ជាធម្មតាការប្រាក់ខ្ពស់ជាង ការអនុម័តដោយផ្អែកលើពិន្ទុឥណទាន។ ហានិភ័យគឺការខូចខាតដល់ពិន្ទុឥណទានរបស់អ្នក ឬត្រូវបានបញ្ជូនទៅភ្នាក់ងារប្រមូលបំណុល។

ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលឥណទានដំណើរការ និងរបៀបដែលវាទាក់ទងនឹងបំណុល សូមអាន ពិន្ទុឥណទានពន្យល់ដោយសាមញ្ញ។

ការយល់ដឹងអំពីបំណុលរបស់អ្នក

ការយល់ដឹងអំពីចំនួនដែលអ្នកជំពាក់អាចជួយអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដើម្បីជួយអ្នកក្នុងការសងបំណុលសម្រាប់អ្នកដើម្បីពិចារណា៖ 

    • ក្បួនដោះបំណុលដោយការប្រមូលផ្តុំបំណុល (Debt Consolidation)៖ បញ្ចូលបំណុលជាច្រើនទៅក្នុងប្រាក់កម្ចីតែមួយជាមួយនឹងអត្រាការប្រាក់ទាប។ 
    • ក្បួនដោះបំណុលដុំព្រិលទឹកកក (Debt Snowball)៖ សងបំណុលតូចបំផុតជាមុនសិន បន្ទាប់មកសងបំណុលតូចបន្ទាប់។ 
    • ក្បួនដោះបំណុលផ្ទាំងទឹកកក (Debt Avalanche)៖ សងបំណុលដោយអត្រាការប្រាក់ខ្ពស់បំផុតជាមុនសិន។ 
    • ការចរចា៖ ទាក់ទងម្ចាស់បំណុល ឬភ្នាក់ងារប្រមូលប្រាក់ ដើម្បីស្នើសុំផែនការទូទាត់ ឬចំនួនបង់ផ្តាច់ដែលតិចជាងប្រាក់ដើម។ 

ផ្តល់អាទិភាពបំណុលរបស់អ្នក

ផ្តោតលើបំណុលដែលប៉ះពាល់ដល់លំនៅឋាន និងប្រាក់ចំណូលរបស់អ្នកជាមុនសិន ដូចជា ថ្លៃជួល ប្រាក់កម្ចីរថយន្ត និងជំនួយទ្រទ្រង់កុមារ មុនពេលសងបំណុលដែលមានអាទិភាពទាប ដូចជាបំណុលវេជ្ជសាស្រ្ត ឬបំណុលកាតឥណទានជាដើម។ ចាប់ផ្តើមដោយរាយបញ្ជីបំណុលរបស់អ្នកទាំងអស់ រួមទាំងចំនួន អត្រាការប្រាក់ និងកាលបរិច្ឆេទត្រូវបង់។ ការធ្វើបែបនេះនឹងជួយអ្នកឱ្យកំណត់អាទិភាព និងបង្កើតផែនការទូទាត់សងដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ 

ប្រើការណែនាំនេះដើម្បីកំណត់ថាបំណុលណាដែលត្រូវសងមុនគេ៖

កម្រិតអាទិភាព
ប្រភេទនៃបំណុល
ហេតុអ្វីបានជាវាសំខាន់
អាទិភាពខ្ពស់
ការជួល/កម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត ជំនួយទ្រទ្រង់កុមារ
វាប៉ះពាល់ដល់តម្រូវការមូលដ្ឋានរបស់អ្នក៖ លំនៅឋាន ការដឹកជញ្ជូន និងប្រាក់ចំណូល
អាទិភាពមធ្យម
វិក្កយបត្រសេវាសាធារណៈ
អាចនាំឱ្យមានការរំខានដល់សេវាកម្ម ប្រសិនបើមិនបានបង់ប្រាក់
អាទិភាពទាប
វិក្កយបត្រវេជ្ជសាស្រ្ត បណ្ណឥណទាន ប្រាក់កម្ចីផ្ទាល់ខ្លួន
ផលប៉ះពាល់ភ្លាមៗតិច ជាញឹកញាប់អាចចរចាបាន

ព័ត៌មានជំនួយសម្រាប់ការគ្រប់គ្រងបំណុលអាទិភាពទាប 

ប្រភេទនៃបំណុល
ព័ត៌មានជំនួយសម្រាប់ការគ្រប់គ្រងវា
បំណុលបណ្ណឥណទាន
ទូរសព្ទទៅក្រុមហ៊ុនបណ្ណឥណទានរបស់អ្នកដើម្បីចរចាអត្រាការប្រាក់ទាបជាងនេះ ជាពិសេសប្រសិនបើអ្នកខកខានការទូទាត់ ឬមិនអាចមានលទ្ធភាពបង់ចំនួនអប្បបរមា។
បំណុលវេជ្ជសាស្រ្ត
ស្នើសុំវិក្កយបត្ររាយតម្លៃលម្អិត ដើម្បីតវ៉ានឹងការគិតថ្លៃបំប៉ោង, បំណុលវេជ្ជសាស្រ្តជាធម្មតាចំណាយពេលមួយឆ្នាំ មុនពេលបង្ហាញនៅលើរបាយការណ៍ឥណទានរបស់អ្នក។ កន្លែងវេជ្ជសាស្ត្រមិនស្វែងរកប្រាក់ចំណេញមួយចំនួននឹងយោគយល់ថ្លៃព្យាបាលសម្រាប់ក្រុមមនុស្សដែលមានចំណូលត្រូវទៅតាមលក្ខខណ្ឌ។
វិក្កយបត្រសេវាសាធារណៈ
ទាក់ទងអ្នកផ្តល់សេវា ដើម្បីរៀបចំផែនការទូទាត់ ឬស្នើសុំការយោគយល់សម្រាប់សមតុល្យចាស់។
ប្រាក់កម្ចីសិស្ស
ស្វែងរកផែនការសងត្រលប់ដែលផ្អែកតាមប្រាក់ចំណូល ឬជម្រើសពន្យារសង ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។

ប្រសិនបើដំណើរការនេះផ្តល់អារម្មណ៍ថារងសម្ពាធខ្លាំង មានសេវាកម្មដែលអាចជួយអ្នកបាន។ នេះគឺជាធនធានដែលអាចទុកចិត្តមួយចំនួន ដើម្បីជួយអ្នកក្នុងការចាប់ផ្តើមការស្រាវជ្រាវរបស់អ្នក៖ 

  • Credit Karma៖ ឧបករណ៍ឥតគិតថ្លៃដើម្បីតាមដានបំណុលរបស់អ្នកទាំងអស់នៅកន្លែងតែមួយ។ ពួកគេក៏ផ្តល់យោបល់អំពីរបៀបដែលកិច្ចប្រឹងប្រែងសងត្រលប់អាចប៉ះពាល់ដល់ពិន្ទុរបស់អ្នកផងដែរ។ 
  • National Debt Relief៖ ក្រុមហ៊ុនល្បីឈ្មោះដែលជួយចរចាជាមួយម្ចាស់បំណុល និងកាត់បន្ថយបំណុលសរុប។ នេះអាចជាជម្រើសដ៏ល្អសម្រាប់អ្នកថែទាំដែលមមាញឹកដែលត្រូវការជំនួយបន្ថែម ឬមានពេលកំណត់ 

ការគ្រប់គ្រងបំណុលត្រូវការភាពច្បាស់លាស់ យុទ្ធសាស្ត្រ និងទំនុកចិត្តក្នុងការនិយាយការពារខ្លួនឯង។ ការស្គាល់គណនីរបស់អ្នក ការស្វែងយល់អំពីផែនការទូទាត់ និងស្វែងយល់អំពីសិទ្ធិរបស់អ្នកអាចជួយអ្នកក្នុងការចាត់វិធានការបាន។ 

*ព័ត៌មាននេះ​មាន​បំណង​បម្រើ​ជា​ព័ត៌មាន​ទូទៅ។ យើងមិនមែនជាធនាគារ ឬអ្នកជំនាញហិរញ្ញវត្ថុទេ ហើយមិនអាចផ្តល់ដំបូន្មានអំពីអ្វីដែលអ្នកគួរធ្វើជាមួយលុយរបស់អ្នកទេ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ សូមពិភាក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណ។ 

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.