- Learning
ស្វែងរកថ្នាក់ Continuing Education (ការអប់រំបន្ត) ផ្ទាល់ដែលនៅជិតអ្នក
កន្លែងមានកំណត់ សូមចុះឈ្មោះថ្ងៃនេះ!
ទទួលយកបទពិសោធសិក្សាអនុវត្តជាក់ស្តែង ហើយភ្ជាប់ទំនាក់ទំនងជាមួយមិត្តអ្នកថែទាំផ្សេងទៀត។
ថ្នាក់ Continuing Education (អប់រំបន្ត)(CE) ផ្តល់ឱ្យអ្នកនូវឱកាសដ៏ល្អមួយដើម្បីពង្រីកជំនាញអាជីពរបស់អ្នក និងស្វែងយល់ប្រធានបទដែលទាក់ទងនឹងតម្រូវការរបស់អ្នកដែលអ្នកថែទាំ។
ប្រសិនបើអ្នកជា Standard Home Care Aide (ជំនួយការថែទាំតាមផ្ទះស្តង់ដា)(HCA), ប្តីប្រពន្ធ ឬដៃគូក្នុងគ្រួសារនៃកិច្ចការអតីតយុទ្ធជន (Veteran Affairs) (VA)* អ្នកអាចសិក្សាវគ្គ CE ដោយផ្ទាល់បាន!
ការជ្រើសរើសថ្នាក់សិក្សាផ្ទាល់ ផ្តល់ជូនឱកាសកាន់តែច្រើនដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គ CE របស់អ្នក។ នៅពេលអ្នកចូលរៀនក្នុងថ្នាក់ផ្ទាល់ អ្នកនឹង៖
- ទទួលបានបទពិសោធសិក្សាបែបអន្តរកម្ម និងការបណ្តុះបណ្តាលជាក់ស្តែង។
- ធ្វើអន្តរកម្មជាមួយគ្រូក្នុងពេលវេលាជាក់ស្តែង ដើម្បីទទួលបានចម្លើយភ្លាមៗ។
- ជួបជាមួយអ្នកថែទាំផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នក ហើយរៀនពីបទពិសោធដែលបានចែករំលែក។
*អ្នកផ្តល់សេវាផ្សេងទៀតអាចសិក្សាវគ្គ CE តាមអ៊ីនធឺណិតនៅក្នុង Learning Library។
ស្វែងយល់ថ្នាក់សិក្សានិទាឃរដូវឆ្នាំ 2025
សុខភាព
បេះដូងនិងសរសៃឈាមបេះដូង
ក្រេឌីត៖ 3 ម៉ោង
ស្វែងយល់អំពីប្រព័ន្ធសរសៃឈាមបេះដូង លក្ខខណ្ឌទូទៅ និងវិធីដើម្បីជួយអ្នកជំងឺគ្រប់គ្រងហានិភ័យ និងថែទាំសុខភាពបេះដូង។ វគ្គសិក្សាក៏និយាយអំពីកាជួយសង្គ្រោះក្នុងគ្រាអាសន្ន និងរបៀបផ្តល់ជំនួយផងដែរ។
ទីតាំងដែលមានផ្ដល់ជូន (ភាសាអង់គ្លេស)៖
ខែមីនា ឆ្នាំ 2025៖ Clarkston, Longview, Shelton, Lakewood, Ellensburg
ខែមេសា ឆ្នាំ 2025៖ Yakima, Bremerton, Aberdeen, Mount Vernon, Bellingham, Everett, Wenatchee, Richland
ខែឧសភា ឆ្នាំ 2025៖ Port Angeles, Colville, Seattle, Chehalis, Walla Walla, Spokane, Des Moines, Vancouver
ខែមិថុនា ឆ្នាំ 2025៖ Olympia, Omak, Moses Lake, Lakewood, Oak Harbor, Everett
មើលជម្រើសទីតាំងជាភាសា
ការថែទាំអ្នកជំងឺដែលមាន
ជំងឺដំណាក់កាលចុងក្រោយ
ក្រេឌីត៖ 3 ម៉ោង
រៀនពីរបៀបដើម្បីផ្តល់ជំនួយដល់អ្នកជំងឺដែលមានជំងឺដំណាក់កាលចុងក្រោយ រួមទាំងការថែទាំជីវិតចុងក្រោយ ការគ្រប់គ្រងទុក្ខសោក និងការគាំទ្រអ្នកដ៏ទៃដែលកំពុងកាន់ទុក្ខ។ វគ្គសិក្សានេះក៏នឹងពិភាក្សាអំពីបញ្ហាផ្នែកវេជ្ជសាស្រ្ត ច្បាប់ និងហិរញ្ញវត្ថុផងដែរ។
ទីតាំងដែលមានផ្ដល់ជូន (ភាសាអង់គ្លេស)៖
ខែមីនា ឆ្នាំ 2025៖ Clarkston, Longview, Shelton, Lakewood, Ellensburg
ខែមេសា ឆ្នាំ 2025៖ Yakima, Bremerton, Aberdeen, Mount Vernon, Bellingham, Everett, Wenatchee, Richland
ខែឧសភា ឆ្នាំ 2025៖ Port Angeles, Colville, Seattle, Chehalis, Walla Walla, Spokane, Des Moines, Vancouver
ខែមិថុនា ឆ្នាំ 2025៖ Olympia, Omak, Moses Lake, Lakewood, Oak Harbor, Everett
មើលជម្រើសទីតាំងជាភាសា
ការដោះស្រាយបញ្ហា
ការបៀតបៀនផ្លូវភេទ
ក្រេឌីត៖ 3 ម៉ោង
រៀនពីរបៀបដើម្បីកត់សម្គាល់ បង្ការ និងឆ្លើយតបចំពោះការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ វគ្គសិក្សានេះនឹងលើកឡើងអំពីការបង្ការ ការឆ្លើយតបភ្លាមៗ និងជំហានបន្ទាប់ក្រោយពីបានឃើញ ឬជួបប្រទះការបៀតបៀន។
ទីតាំងដែលមានផ្ដល់ជូន (ភាសាអង់គ្លេស)៖
ខែមីនា ឆ្នាំ 2025៖ Clarkston, Longview, Shelton, Lakewood, Ellensburg
ខែមេសា ឆ្នាំ 2025៖ Yakima, Bremerton, Aberdeen, Mount Vernon, Bellingham, Everett, Wenatchee,
ខែឧសភា ឆ្នាំ 2025៖ Richland, Port Angeles, Colville, Seattle, Chehalis, Walla Walla, Spokane, Des Moines, Vancouver
ខែមិថុនា ឆ្នាំ 2025៖ Olympia, Omak, Moses Lake, Lakewood, Oak Harbor, Everett
មើលជម្រើសទីតាំងជាភាសា
ការរាយការណ៍
ចាំបាច់
ក្រេឌីត៖ 3 ម៉ោង
រៀនពីរបៀបដើម្បីសម្គាល់សញ្ញានៃការធ្វើបាប រាយការណ៍ពីកង្វល់ទៅអាជ្ញាធរសមស្រប និងជួយអ្នកជំងឺដោះស្រាយកត្តាហានិភ័យ។ វគ្គសិក្សានេះក៏និយាយអំពីយុទ្ធសាស្រ្តក្នុងការទប់ស្កាត់ការធ្វើបាបលើមនុស្សពេញវ័យ និងកុមារផងដែរ។
ទីតាំងដែលមានផ្ដល់ជូន (ភាសាអង់គ្លេស)៖
ខែមីនា ឆ្នាំ 2025៖ Clarkston, Longview, Shelton, Lakewood, Ellensburg
ខែមេសា ឆ្នាំ 2025៖ Yakima, Bremerton, Aberdeen, Mount Vernon, Bellingham, Everett, Wenatchee
ខែឧសភា ឆ្នាំ 2025៖ Richland, Port Angeles, Colville, Seattle, Chehalis, Walla Walla, Spokane, Des Moines, Vancouver
ខែមិថុនា ឆ្នាំ 2025៖ Olympia, Omak, Moses Lake, Lakewood, Oak Harbor, Everett
មើលជម្រើសទីតាំងជាភាសា
រកឃើញថ្នាក់ដែលអ្នកចូលចិត្តហើយមែនទេ?
ចុះឈ្មោះនៅក្នុង Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ)។
តាមរយៈការចុះឈ្មោះថ្ងៃនេះ និងរៀបចំផែនការជាមុន អ្នកអាចធានាបានថាអ្នកបានបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គ CE របស់អ្នក និងចូលសិក្សាក្នុងថ្នាក់ដែលអ្នកពេញចិត្តដោយផ្ទាល់។
ត្រូវការជំនួយទេ?
សូមប្រើមគ្គុទ្ទេសក៍អ្នកប្រើប្រាស់ Caregiver Learning Center (មជ្ឈមណ្ឌលសិក្សាសម្រាប់អ្នកថែទាំ) ដើម្បីមើលពីរបៀបចូលគណនី ស្វែងរក និងចុះឈ្មោះក្នុងវគ្គសិក្សា CE។
អ្នកផ្ដល់សេវាជាលក្ខណៈបុគ្គល (IP)៖
- សូមទាក់ទង Member Resource Center (មជ្ឈមណ្ឌលធនធានសមាជិក) សម្រាប់ការចុះឈ្មោះបន្ថែម និងជំនួយគាំទ្រផ្នែកភាសា។
- សូមទាក់ទង CDWA ប្រសិនបើអ្នកមានសំណួរអំពីលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាល ថ្ងៃផុតកំណត់ ឬការទូទាត់របស់អ្នក។
អ្នកផ្តល់សេវាដែលជាទីភ្នាក់ងារ (AP)៖
- សូមទាក់ទងនិយោជករបស់អ្នកជាមុនសម្រាប់ជំនួយក្នុងការចុះឈ្មោះ ឬប្រសិនបើអ្នកមានសំណួរអំពីលក្ខខណ្ឌតម្រូវនៃការបណ្តុះបណ្តាល ថ្ងៃផុតកំណត់ ឬការទូទាត់របស់អ្នក។
ភាពអាចរកបានជាភាសា
ភាសា | វគ្គសិក្សាដែលមាន | 2025 ទីតាំង |
|---|---|---|
ភាសាកូរ៉េ | សុខភាពបេះដូងនិងសរសៃឈាមបេះដូង ការថែទាំអ្នកជំងឺដែលមានជំងឺដំណាក់កាលចុងក្រោយ ការដោះស្រាយបញ្ហាការបៀតបៀនផ្លូវភេទ ការរាយការណ៍ចាំបាច់ | ឧសភា៖ Everett |
ភាសារុស្ស៊ី | សុខភាពបេះដូងនិងសរសៃឈាមបេះដូង ការថែទាំអ្នកជំងឺដែលមានជំងឺដំណាក់កាលចុងក្រោយ ការដោះស្រាយបញ្ហាការបៀតបៀនផ្លូវភេទ ការរាយការណ៍ចាំបាច់ | ឧសភា៖ Everett, Spokane មិថុនា៖ Kent |
ភាសាវៀតណាម | សុខភាពបេះដូងនិងសរសៃឈាមបេះដូង ការថែទាំអ្នកជំងឺដែលមានជំងឺដំណាក់កាលចុងក្រោយ ការដោះស្រាយបញ្ហាការបៀតបៀនផ្លូវភេទ ការរាយការណ៍ចាំបាច់ | ឧសភា៖ Renton |
ភាសាអាំហារិក | សុខភាពបេះដូងនិងសរសៃឈាមបេះដូង ការរាយការណ៍ចាំបាច់ | ឧសភា៖ Seattle |
ភាសាសូម៉ាលី | សុខភាពបេះដូងនិងសរសៃឈាមបេះដូង ការថែទាំអ្នកជំងឺដែលមានជំងឺដំណាក់កាលចុងក្រោយ ការដោះស្រាយបញ្ហាការបៀតបៀនផ្លូវភេទ ការរាយការណ៍ចាំបាច់ | មិថុនា៖ Kent |


