ចាប់ផ្តើមដំណើរចូលនិវត្តន៍របស់អ្នកជាមួយ ICanRetire

ICanRetire គឺជាគេហទំព័រឥតគិតថ្លៃដើម្បីជួយអ្នកក្នុងដំណើរចូលនិវត្តន៍របស់អ្នក។ វាជាគេហទំព័រនៃការសហការវាង SEIU 775 Benefits Group និង Capital Group។

មុនពេលបើកដំណើរការគេហទំព័រ ICanRetire បានចូលរួមជាមួយអ្នកថែទាំនៅក្នុងសន្និសីទភាពជាអ្នកដឹកនាំ SEIU 775 ឆ្នាំ 2022 ដើម្បីទទួលបានមតិកែលម្អអំពីដំណើរចូលនិវត្តន៍របស់អ្នករហូតមកដល់ពេលនេះ។ បន្ទាប់ពីបានស្តាប់រឿងរ៉ាវ និងបទពិសោធរបស់អ្នកក្នុងការដោះស្រាយបញ្ហាប្រឈមនៃការចូលនិវត្តទូទៅសម្រាប់អ្នកថែទាំ គេហទំព័រពិសេសមួយសម្រាប់អ្នកថែទាំត្រូវបានបង្កើតឡើង ដែលធ្វើឱ្យការរៀបចំផែនការចូលនិវត្តន៍មានភាពងាយស្រួល និងពាក់ព័ន្ធជាមួយអ្នក។

ឥឡូវនេះ អ្នកថែទាំមានសិទ្ធិចូលប្រើធនធានដោយឥតគិតថ្លៃពី ICanRetire ដែលបង្កើតឡើងសម្រាប់តែអ្នក និងគោលដៅចូលនិវត្តន៍របស់អ្នកប៉ុណ្ណោះ។ ចាប់ពីទម្លាប់សន្សំសំចៃប្រចាំថ្ងៃ រហូតដល់ការកំណត់គោលដៅរយៈពេលវែង ICanRetire មានឧបករណ៍អប់រំ និងធនធានដើម្បីទ្រទ្រង់ជីវិតហិរញ្ញវត្ថុរបស់អ្នក។

ល្អសម្រាប់រៀបចំផែនការចូលនិវត្តន៍ឥឡូវនេះ ឬក្នុងរយៈពេលជាច្រើនទសវត្សរ៍

មិនថាការចូលនិវត្តនៅសល់រយៈពេលបីបួនឆ្នាំ ឬបីបួនទសវត្សរ៍ខាងមុខឡើយ ICanRetire អាចជួយរៀបចំគម្រោងសម្រាប់អ្នកបាន។ គេហទំព័រនេះផ្តល់ជូនកម្រងសំណួរ អត្ថបទ និងវីដេអូដែលពន្យល់អំពីប្រធានបទចូលនិវត្តន៍តាមរបៀបសាមញ្ញ ដូច្នេះអ្នកសិក្សាគ្រប់ប្រភេទអាចទទួលបាន ការអប់រំ ដែលទទួលបានពានរង្វាន់នេះតាមវិធីដែលពួកគេជ្រើសរើស។

ICanRetire ផ្តល់ឱ្យអ្នកនូវព័ត៌មានសំខាន់ៗ៖

  • ធនធានគួរឱ្យទុកចិត្ត

ស្វែងយល់អំពី IRA មូលហេតុដែលអ្នកអាចពិចារណាបើកគណនីមួយ និងចូលទៅកាន់អ្នកផ្តល់សេវា IRA ដែលបានបញ្ជាក់ដោយរដ្ឋដោយចុចមួយដងប៉ុណ្ណោះ ដូច្នេះអ្នកអាចចាប់ផ្តើមសន្សំប្រាក់ផ្ទាល់ខ្លួនរបស់អ្នកបន្ថែមពីលើវិភាគទានរបស់និយោជកដែលអ្នកទទួលបានក្នុងនាមជាអ្នកថែទាំតាមរយៈគម្រោង Secure Retirement Plan (SRP) (គម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព) របស់អ្នក។

  • ចូលទៅកាន់ Retirement Plan (គម្រោងចូលនិវត្តន៍) របស់អ្នក

ICanRetire ក៏ត្រូវបានភ្ជាប់ទៅកាន់ Retirement: My Plan (ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ)ដូច្នេះអ្នកអាចពិនិត្យមើលសមតុល្យគណនី SRP របស់អ្នកបានយ៉ាងងាយស្រួលនៅពេលអ្នករៀបចំផែនការសម្រាប់អនាគតរបស់អ្នក។

  • ការប្រើប្រាស់ឧបករណ៍សិក្សា

ICanRetire ពន្យល់អំពីកៅអីសន្សំប្រាក់ចូលនិវត្តន៍ដែលមានជើង 3 ហើយហេតុអ្វីបានជាការមានប្រភពចំណូលច្រើនជាងមួយនៅពេលអ្នកចូលនិវត្តន៍មានសារៈសំខាន់។ សូមទស្សនាវីដេអូនៅខាងក្រោមទំព័រ ដើម្បីស្វែងយល់បន្ថែម!

មានទាំងភាសាអង់គ្លេស និងអេស្ប៉ាញ ICanRetire ផ្តល់ឱ្យអ្នកនូវដំបូន្មានផ្ទាល់ខ្លួនដោយផ្អែកលើគោលដៅចូលនិវត្តន៍របស់អ្នក។ 

បំពេញ Retirement Animal Personality Quiz (កម្រងសំណួរបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនសម្រាប់ចូលនិវត្តន៍)

កន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើមជាមួយ ICanRetire គឺ Retirement Animal Personality Quiz (កម្រងសំណួរបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនសម្រាប់ចូលនិវត្តន៍)។

កម្រងសំណួរសប្បាយៗ និងខ្លីនេះសួរអ្នកនូវសំណួរអំពីគោលដៅចូលនិវត្តន៍របស់អ្នក និងចំណុចដែលអ្នកកំពុងស្ថិតនៅលើផ្លូវទៅកាន់ការចូលនិវត្ត។ នៅចុងបញ្ចប់នៃកម្រងសំណួរ អ្នកនឹង៖

  • ស្វែងយល់ពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននៃការចូលនិវត្តរបស់អ្នក។
  • ទទួលបានការណែនាំអំពីការសិក្សាលើការចូលនិវត្តផ្ទាល់ខ្លួនដោយផ្អែកលើចម្លើយ និងគោលដៅរបស់អ្នក។

តើអ្នករហ័សរហួន និងឆ្លាតវៃទាក់ទងនឹងផែនការរបស់អ្នកដូចជាកញ្ជ្រោងដែរទេ? ឬអ្នកជាមនុស្សពូកែសង្កេត និងអត់ធ្មត់ដូចសត្វទីទុយ? បំពេញកម្រងសំណួរបុគ្គលិកលក្ខណៈចូលនិវត្តន៍ ICanRetire ថ្ងៃនេះដើម្បីដឹងចម្លើយ!

Add Your Heading Text Here

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.

Member Resource Center (MRC) will be closed from December 24 – January 1.

If you have questions about enrolling or completing your training, contact the MRC before they are closed. The MRC will reopen on January 2. 

Note: Contact your employer for questions about your training requirement, pay or deadline.

Get help online:

Caregiver Learning Center System Access 

The Caregiver Learning Center cannot be accessed at caregiverlearning.org. Please use seiu775bg.docebosaas.com to access your training.

សូមអរគុណចំពោះការចំណាយពេល និងមតិដ៏មានតម្លៃរបស់អ្នក!

ទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់អ្នកឱ្យបានច្រើនបំផុត។ អានអំពី វគ្គសិក្សាអនឡាញថ្មីនៃ ការ​អប់រំ​បន្ត ក្នុងឆ្នាំនេះ ឬស្វែងយល់អំពីជម្រើស ជំនួយគាំទ្រការរៀនសូត្ររបស់អ្នក។

Caregiver Learning Center System Maintenance

June 6 (Thursday) – June 10 (Monday)

You can log in, enroll and take your training in the Caregiver Learning Center during this time. 

If you complete training during the System Maintenance, it will be sent to your employer after June 10. 

Please contact your employer if you have questions about your training requirement, deadline or payment.